ចិន បង្ហាញឆន្ទៈជាថ្មីថានឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ចិនបង្ហាញឆន្ទៈជាថ្មី បានបង្ហាញឆន្ទះក្នុងការបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅក្នុងការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការថែទាំវិនិយោគិនចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញានេះ បានធ្វើឡើ​ងនៅក្នុងជំនួបពិភាក្សាការងារកាលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ រវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយប្រមុខដឹកនាំជាន់ខ្ពស់នៃ សាធារណរដ្ឋប្រជាមានិតចិន និងខេត្តហ្វូជៀន ដែលលោក Han Zheng អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន លោក  Zhou Zuyi លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហ្វូជៀន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តហ្វូជៀន។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានគាំទ្ររបស់ចិន លើការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗតាំងពីដើមរៀងមក ខណៈលោក ក៏បានធ្វើបច្បុប្បន្នភាពគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» ផងដែរ។បន្ថែមពីនោះ លោកបានរំលេចអំពីចំណុចសំខាន់ៗមួយចំនួនទៀតរួមមាន៖ ១.ការលើកកម្ពស់ទេសចរណ៍ ដោយកម្ពុជាបានដាក់ចេញនូវយុទ្ធនាការលើកលែងទិដ្ឋាការរយៈពេល៤ខែ សម្រាប់ទេសចរចិន, ២.ស្ថានភាពព្រំដែនកម្ពុជា-ថៃ, ៣.ការយកចិត្តទុកដាក់លើខ្ពស់លើការថែទាំគាំទ្រវិនិយោគ, និង ៤.កិច្ចសហប្រតិបត្តិការបន្តបន្ទាប់ដោយភាតរភាព ភាពស្មោះត្រង់ និងទំនុកចិត្តរវាងគ្នា។

ជាការឆ្លើយតប ភាគីចិនបានបង្ហាញឆន្ទៈជាថ្មី ក្នុងការបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការអនុវត្តគម្រោងយុទ្ធសាស្ត្រសំខាន់ៗ ស្របតាមស្មារតីដែលបានព្រមព្រៀងដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ភាគីចិន ជាពិសេសអាជ្ញាធរខេត្តហ្វូជៀន បានប្តេជ្ញានឹងបន្តជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងវិនិយោគិនពីខេត្តហ្វូជៀន ទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើង ដើម្បីរួមចំណែកពង្រឹងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ។

ភាគីទាំងពីរ ក៏បានសម្តែងនូវជំនឿជាក់ថា លទ្ធផលនៃការពិភាក្សានេះ នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទាញទុនវិនិយោគបន្ថែម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងជាលំដាប់៕ អត្ថបទ៖ហ្សាលីន