រុស្សីនិងចិន​ធ្វើសមយុទ្ធយោធារួមគ្នា នាដែនទឹកមហាសមុទ្រប៉ាស៊ីហ្វិក

អន្តរជាតិ

ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ បាននិយាយនៅថ្ងៃសុក្រ ទី១៨ ខែសីហាថា នាវាចម្បាំងរបស់ប្រទេសរុស្សីនិងចិន កំពុងធ្វើសមយុទ្ធរួមគ្នា ក៏ដូចជាការល្បាតដែនទឹកនៅក្នុងមហាសុទ្រប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសារព័ត៌មាន CNA បានចុះផ្សាយថា ការធ្វើសមយុទ្ធរួមនេះ ក្នុងន័យដើម្បីហ្វឹកហ្វឺនពង្រឹងលើការជួយសង្គ្រោះនៅសមុទ្រ ទប់ទល់នឹងការវាយប្រហារតាមអាកាស ក៏ដូចជារួមបញ្ចូលផងដែរនូវវិធីសាស្ត្រផ្ទេរប្រេងឥន្ធនៈ និងការផ្ទេរទំនិញគ្នានៅពេលកំពុងធ្វើដំណើរ។

បន្ថែមពីនោះ ក្រុមនាវិកនៃប្រទេសទាំងពីរបានធ្វើសមយុទ្ធប្រឆាំងទៅនឹងនាវាមុជទឹក ក៏ដូចជាជំនាញនៃការហោះហើរ និងការចុះចតឧត្តម្ភាចក្រនៅលើនាវាចម្បាំងផងដែរ។

ជម្រាបផងថា ទីក្រុងមូស្គូនិងទីក្រុងប៉េកាំង បានបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនៅប៉ុន្មានខែថ្មីៗនេះ ខណៈកាលពីក្នុងខែកក្កដាកន្លងទៅ ប្រទេសទាំងពីរបានអនុវត្តការល្បាតតាមផ្លូវអាកាសរួមគ្នាលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើតផងដែរ៕