ជម្លោះដែនសមុទ្រ កម្ពុជា-ថៃ

កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ បានបិទបញ្ចប់នៅទីក្រុងឡាអេ
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ហើយ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជាចូលរួម ខណៈភាគីថៃ ត្រូវបានដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារតំណាងថៃ។ កិច្ចប្រជុំលើកទី២នេះ ត្រូវបានដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា ដោយមានតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ដើរតួនាទីជាលេខាធិការដ្ឋាន ។

សូមរំលឹកថា នៅក្នុងសុន្ទរកថាបើកនៃកិច្ចប្រជុំលើកដំបូងនៅប្រទេសសិង្ហបុរី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ចំពោះមុខគណៈកម្មការផ្សះផ្សា អំពីគោលបំណងចម្បងបំផុតរបស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាមានបំណងសម្រេចឱ្យបាននូវសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ដោយឡែកជាជម្រើសផ្សេងទៀត កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។ ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នានោះទេ កម្ពុជាបានស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS៕

The post កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ បានបិទបញ្ចប់នៅទីក្រុងឡាអេ appeared first on .

សម្តេចធិបតី សង្កត់ធ្ងន់ថា គេអាចយកដីយើងបាន ត្រឹមរយៈពេលខ្លី ប៉ុន្តែមិនអាចកាន់កាប់រយៈពេលវែងបានឡើយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា អំណាចនៃការដោះស្រាយដោយគ្រាប់កាំភ្លើង វាមិនមានឥទ្ធិពលយូរអង្វែងទេ! វាអាចយកបានត្រឹមរយៈពេលខ្លី ប៉ុន្តែមិនអាចកាន់កាប់រយៈពេលវែងបានឡើយ ប្រសិនបើគ្មានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ហើយកម្ពុជាដាច់ខាតមិនទទួលស្គាល់ការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមទឹកដីនោះទេ ព្រោះវាផ្ទុយនឹងច្បាប់អន្តរជាតិ។

ថ្លែងនៅក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច (UME) សាខាគោលខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការការពារបូរណភាពទឹកដីនៅតែជាកាតព្វកិច្ចចម្បងរបស់រាជរដ្ឋាភិបាល។ ទោះបីជាការប៉ះទង្គិចកន្លងមក បានធ្វើឱ្យកម្ពុជាបាត់បង់ការគ្រប់គ្រងជាក់ស្តែងនៅទីតាំងមួយចំនួន ដែលជាការសោកស្តាយ និងមានការលះបង់ឈាមស្រស់ សាច់ស្រស់របស់កងទ័ព ដើម្បីការពារគ្រប់មីលីម៉ែត្រនៃទឹកដីក៏ដោយ ក៏កម្ពុជាមិនដែលទទួលស្គាល់ ឬចុះហត្ថលេខាប្រគល់ឱ្យគេឡើយ។ ដរាបណាយើងមិនទាន់បានចុះហត្ថលេខា ទីតាំងទាំងនោះនៅតែជាកម្មសិទ្ធិស្របច្បាប់របស់កម្ពុជា ហើយកម្ពុជានឹងបន្តតស៊ូតាមផ្លូវច្បាប់ និងយន្តការការទូតដើម្បីទាមទារមកវិញ។

ពាក់ព័ន្ធនឹងយន្តការបច្ចេកទេស សម្តេចធិបតី បានបញ្ជាក់ថា ភាគីទាំងពីរនៅតែមានយន្តការគណៈកម្មការចម្រុះព្រំដែន (JBC) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU 2000) ដោយការងារវាស់វែងជាក់ស្តែងនៅចន្លោះបង្គោលលេខ ៥២ ដល់ ៥៩ ត្រូវបានធ្វើឡើងរួចហើយ។ សម្តេចបានបញ្ជាក់បន្ថែមថា ថ្មីៗនេះ ប្រជាពលរដ្ឋថៃនៅចន្លោះបង្គោល ៥២-៥៩ បានចេញមកទាមទារសំណងពីរដ្ឋាភិបាលថៃ ដោយសារដីចម្ការមួយចំនួនរបស់ពួកគេត្រូវបានកាត់ចូលមកខាងកម្ពុជា ក្រោយការវាស់វែងច្បាស់លាស់។ ដូច្នេះ ការធ្វើរបង ឬការធ្វើផ្លូវ គឺភាគីនីមួយៗធ្វើនៅលើដីរបស់ខ្លួន ហើយកន្លែងណាដែលពលរដ្ឋយើងធ្លាប់ចូលទៅ គឺត្រូវដកថយមកវិញ ចំណែកកន្លែងណាដែលភាគីគេចូលមក គេក៏ត្រូវដកថយចេញដូចគ្នា។

សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស មិនចង់ឱ្យអូសបន្លាយពេលនោះទេ ក្នុងគោលដៅចម្បងគឺដើម្បីផ្តល់លទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ អាចវិលត្រឡប់ទៅរស់នៅលើទឹកដីស្របច្បាប់របស់ខ្លួនវិញ ព្រោះទោះបីជារដ្ឋាភិបាលមានលទ្ធភាពសាងសង់ផ្ទះថ្មី ៤ ទៅ ៥ពាន់ខ្នង ជូនពួកគាត់នៅកន្លែងថ្មីក៏ដោយ ក៏រដ្ឋាភិបាលនៅតែចង់ឱ្យពលរដ្ឋបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមលើដីស្របច្បាប់របស់ខ្លួនវិញដែរ៕

The post សម្តេចធិបតី សង្កត់ធ្ងន់ថា គេអាចយកដីយើងបាន ត្រឹមរយៈពេលខ្លី ប៉ុន្តែមិនអាចកាន់កាប់រយៈពេលវែងបានឡើយ appeared first on .

កិច្ចប្រជុំប្រវត្តិសាស្ត្ររវាងកម្ពុជា-ថៃ លើកដំបូងក្រោមអនុសញ្ញា UNCLOS នឹងធ្វើនៅសិង្ហបុរី មានផ្សាយបន្តផ្ទាល់ជាភាសាខ្មែរ
កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅប្រទេសសិង្ហបុរី។

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ អង្គពិធីនឹងចាប់ផ្តើមសុន្ទរកថាបើកជាផ្លូវការនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ ព្រឹក (ម៉ោងនៅកម្ពុជា) ត្រូវនឹងម៉ោង ៩:០០ ព្រឹក (ម៉ោងនៅសិង្ហបុរី)។ សម្រាប់ភាគីកម្ពុជា សុន្ទរកថាបើកនឹងត្រូវថ្លែងដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

ដើម្បីឱ្យសាធារណជនបានជ្រាបច្បាស់ និងតាមដានព្រឹត្តិការណ៍នេះ កិច្ចប្រជុំទាំងមូលនឹងត្រូវបើកជាសាធារណៈ ដោយមានការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធអ៊ិនធឺណិត (Webcast) ជា ៣ ភាសា រួមមាន ភាសាខ្មែរ អង់គ្លេស និងថៃ ព្រមទាំងមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា (TVK) ផងដែរ៕

The post កិច្ចប្រជុំប្រវត្តិសាស្ត្ររវាងកម្ពុជា-ថៃ លើកដំបូងក្រោមអនុសញ្ញា UNCLOS នឹងធ្វើនៅសិង្ហបុរី មានផ្សាយបន្តផ្ទាល់ជាភាសាខ្មែរ appeared first on .

ក្នុងកិច្ចប្រជុំលើកទី៣៦ នៃរដ្ឋភាគី UNCLOS! កម្ពុជា បញ្ជាក់មូលហេតុច្បាស់ៗក្នុងការជ្រើសរើស ការផ្សះផ្សារដោយបង្ខំ ដោះស្រាយជម្លោះដែនសមុទ្រ កម្ពុជា-ថៃ
ថ្លែងក្នុងកិច្ចប្រជុំលើកទី ៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប.បានសង្កត់ធ្ងន់ថា ដោយសារថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001) ដែលជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់ប្រើជាមូលដ្ឋាននៃការដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្រនៃប្រទេសកម្ពុជា និងប្រទេសថៃ នោះកម្ពុជាមិនមានជម្រើសណា ក្រៅពីចាប់ផ្តើមដំណើរការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។

ក្នុងការឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងថៃ ដែលថា កម្ពុជាមិនចាប់យកការចរចាទ្វេភាគី ហើយបែរជាធ្វើអន្តរជាតិវូបនីយកម្មនៃជម្លោះទ្វេភាគី ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងបានលើកឡើងថា ថៃមិនបានធ្វើនូវអ្វី ដូចដែលខ្លួនបានលើកឡើងនោះទេ។ ថៃបានលើកពីលេស រាប់សិប ដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគីក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា។ ផ្ទុយទៅវិញថៃលុបចោលអនុស្សរណៈឆ្នាំ ២០០១ ជា ឯកតោភាគី ហើយថែមទាំងប្រើកម្លាំងទ័ពរំលោភលើដែនអធិបតេយ្យភាពកម្ពុជាតែម្តង។

ឯកឧត្តម យោង ចាន់សុភារ បានបញ្ជាក់បន្ថែមថា ខណៈកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងអស់ កម្ពុជាជ្រើសរើស ដំណើរការផ្សះផ្សារដោយបង្ខំនេះគឺដើម្បីធានាការការពារ និងការគោរព អធិបតេយ្យ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា។

សូមជម្រាបជូនថា កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅពីថ្ងៃ ១៥ ដល់ ១៨ មិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ បុរីញូវយ៉កដោយមានការចូលរួមពី ១៧១ប្រទេស និងអង្គការតំបន់មួយ ដែលជាសមាជិកនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ UNCLOS៕

The post ក្នុងកិច្ចប្រជុំលើកទី៣៦ នៃរដ្ឋភាគី UNCLOS! កម្ពុជា បញ្ជាក់មូលហេតុច្បាស់ៗក្នុងការជ្រើសរើស ការផ្សះផ្សារដោយបង្ខំ ដោះស្រាយជម្លោះដែនសមុទ្រ កម្ពុជា-ថៃ appeared first on .