កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅប្រទេសសិង្ហបុរី។

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ អង្គពិធីនឹងចាប់ផ្តើមសុន្ទរកថាបើកជាផ្លូវការនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ ព្រឹក (ម៉ោងនៅកម្ពុជា) ត្រូវនឹងម៉ោង ៩:០០ ព្រឹក (ម៉ោងនៅសិង្ហបុរី)។ សម្រាប់ភាគីកម្ពុជា សុន្ទរកថាបើកនឹងត្រូវថ្លែងដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។
ដើម្បីឱ្យសាធារណជនបានជ្រាបច្បាស់ និងតាមដានព្រឹត្តិការណ៍នេះ កិច្ចប្រជុំទាំងមូលនឹងត្រូវបើកជាសាធារណៈ ដោយមានការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធអ៊ិនធឺណិត (Webcast) ជា ៣ ភាសា រួមមាន ភាសាខ្មែរ អង់គ្លេស និងថៃ ព្រមទាំងមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា (TVK) ផងដែរ៕

