ហាងឆេងមាសព្រឹកនេះប្រែប្រួលទៀតហើយ! មកមើលតម្លៃមាសគីឡូ និងមាសគ្រឿងអលង្ការ ចេញថ្មីៗពី CSNJ

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្រាប់មាសគីឡូ មានតម្លៃ ១៣៩,៣៥០ ដុល្លារ នៅក្នុងមួយគីឡូជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ១៣៨,៨០០ ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់តម្លៃក្នុង១តម្លឹង គឺមានតម្លៃ ៥,២២៥ ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៥,២០៥ ដុល្លារ។ ដោយឡែកសម្រាប់មាសគ្រឿងអលង្ការ មានតម្លៃ ៥,២២៥ ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៥,១២៥ ដុល្លារ។ នេះបើយោងតាមហាងឆេងមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង គិតត្រឹមវេលាម៉ោង ០៨:៣០ នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញានេះ។

សូមជម្រាបជូនថា តម្លៃមាសអាចផ្លាស់ប្ដូរ រៀងរាល់៣០នាទីម្ដងតាមទីផ្សារហាងឆេងអន្ដរជាតិ។

ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។ ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។

ហាងនេះ មានអាសយដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕