ជា សុមេធី

ឆ្នាំ២០២៤៖ រដ្ឋ នឹងចំណាយ ១៦៥លានដុល្លារ ឧបត្ថម្ភសមាជិកគ្រួសារអ្នកជំងឺអេដស៍ និងជនចាស់ជរា
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានឱ្យដឹងថា ដើម្បីអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ដោយធ្វើសមាហរណកម្មកម្មវិធីនានាដែលមានស្រាប់ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាល នឹងចំណាយ ១៦៥លានដុល្លារ ឧបត្ថម្ភសមាជិកគ្រួសារអ្នកជំងឺអេដស៍ និងជនចាស់ជរា(អាយុ ៦០ឆ្នាំឡើងទៅ)។ ការលើកឡើងយ៉ាងដូច្នេះរបស់លោក ជា សុមេធី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន» កាលព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣។

នាឱកាសនោះ លោករដ្ឋមន្រ្តី ជា សុមេធី បានឱ្យដឹងថា ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងផ្អែកតាមបទពិសោធន៍ នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមកន្លងមក រាជរដ្ឋាភិបាលបានរៀបចំធ្វើសមាហរណកម្ម កម្មវិធីជាតិ ជំនួយសង្គមដែលមានស្រាប់ និងបន្ថែមរបបគោលនយោបាយមួយចំនួនទៀត ឱ្យទៅជាកម្មវិធីជាតិជំនួយ សង្គមក្នុងកញ្ចប់គ្រួសារ និងបានបង្កើតឱ្យមានកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបគ្រោះអាសន្ន។

លោកថា ហេតុនេះ ដើម្បីពង្រឹង កម្មវិធីជាតិជំនួយសង្គមឱ្យមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ ស្របតាមដំណាក់កាល និងកម្រិតនៃការ អភិវឌ្ឍប្រទេសជាតិ ប្រកបដោយភាពសុខដុម និរន្តភាព សមធម៌ និងបរិយាបន្ន ដោយបានដាក់ចេញនូវ គោលការណ៍ណែនាំ ស្ដីពី ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមចំនួន២ដូចខាងក្រោម៖១. គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងទី២.គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន។

ជាមួយគ្នានេះ លោកបានឱ្យដឹងថា ក្របខណ្ឌនេះ រៀបចំឡើងដើម្បីកែទម្រង់ប្រព័ន្ធគាំពារសង្គម ដោយជំរុញការប្រមូលផ្តុំកម្មវិធី តាមរយៈ សមាហរណកម្មមុខងាររបស់កម្មវិធីមកក្រោមប្រតិបត្តិករទោល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព ខណៈគោលការណ៍នេះ គឺជាផែនទីបង្ហាញផ្លូវសម្រាប់ការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ដោយធ្វើសមាហរណកម្មកម្មវិធីនានាដែលមានស្រាប់។

ជាមួយគ្នានេះ លោកថា៖« គោលការណ៍នេះ ក៏បានគិតគូរឧបត្ថម្ភគោលដល់សមាជិកគ្រួសារ ដែលរស់នៅជាមួយអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ និងជនចាស់ជរា (អាយុ ៦០ឆ្នាំឡើងទៅ) ក្នុងគ្រួសារមានបណ្ណសមធម៌ប្រមាណ ៧០ម៉ឺនគ្រួសារ និងចំណាយថវិកាប្រមាណ ៦៧៤,៥ ប៊ីលានរៀល(ប្រាំមួយរយ ចិតសិបបួន ក្បៀសប្រាំប៊ីលានរៀល) ស្មើនឹង ១៦៥លានដុល្លារក្នុងឆ្នាំ២០២៤ »។

យ៉ាងណាមិញ បើតាមលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានសង្កត់ធ្ងន់ដែរថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងជួយកសាងមូលដ្ឋានគ្រឹះ ដើម្បីធ្វើឱ្យមានភាព ងាយស្រួលសម្រាប់ការបញ្ជូនបន្ត និងតភ្ជាប់ការ ឧបត្ថម្ភសាច់ប្រាក់ទៅកាន់សេវា និងកម្មវិធីនានា រួមមាន៖ កម្មវិធីគាំពារសង្គមផ្សេងៗ កម្មវិធីទីផ្សារការងារសកម្ម និងសេវាសង្គមកិច្ច ដែលរាប់បញ្ចូលទាំងសេវា សម្រាប់ជនមានពិការភាព ជនចាស់ជរា និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ហើយក៏អាចពង្រីក បន្ថែមដល់ការបញ្ជូនបន្ត និងតភ្ជាប់ទៅកាន់ក្រុមស្ត្រី ដើម្បីពង្រឹងសិទ្ធិអំណាចស្ត្រីផងដែរ៕ អត្ថបទ៖ រង្សី

The post ឆ្នាំ២០២៤៖ រដ្ឋ នឹងចំណាយ ១៦៥លានដុល្លារ ឧបត្ថម្ភសមាជិកគ្រួសារអ្នកជំងឺអេដស៍ និងជនចាស់ជរា appeared first on .

សម្តេច ប៊ុន រ៉ានី តែងតាំងរដ្ឋមន្រ្តី និងឧកញ៉ា៥រូបជាប្រធាន-អនុប្រធានកិត្តិយសនៃសាខាកាកបាទក្រហមខេត្តព្រៃវែង
រដ្ឋមន្រ្តី និងឧកញ៉ាចំនួន ៥រូប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចតែងតាំងជាប្រធាន-អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែង សម្រាប់អាណត្តិទី៥។

បើតាមសេចក្តីសម្រេចកែសម្រួល និងតែងតាំងសមាសភាពប្រធាន-អនុប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះហត្ថលេខាដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន កាលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានតែងតាំងសមាសភាពសម្រាប់អាណត្តិទី៥ ចំនួន ៣៧រូប ក្នុងនោះមានរដ្ឋមន្រ្តីចំនួន ២រូប និងសប្បុរសជនមានគោរមងារឧកញ៉ា ៣រូប។

រដ្ឋមន្រ្តី និងឧកញ៉ាទាំំង ៥រូបនោះរួមមាន៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយស, លោក ជា សុមេធី រដ្ឋមន្រ្តីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអតីតអភិបាលខេត្តព្រៃវែង, ឧកញ៉ា ឡេង ហ៊ួរ, ឧកញ៉ា ជួន កុសល និងឧកញ៉ា សា លាង ជាអនុប្រធានកិត្តិយស។

សេចក្តីសម្រេចដដែលក៏បានតែងតាំងលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូមអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ជាអនុប្រធានកិត្តិយសផងដែរ៕

The post សម្តេច ប៊ុន រ៉ានី តែងតាំងរដ្ឋមន្រ្តី និងឧកញ៉ា៥រូបជាប្រធាន-អនុប្រធានកិត្តិយសនៃសាខាកាកបាទក្រហមខេត្តព្រៃវែង appeared first on .

៥ឆ្នាំមកនេះ GDP របស់ប្រជាពលរដ្ឋខេត្តព្រៃវែងម្នាក់ៗ មានរហូតជាង ១.៣០០ដុល្លារ
រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំនេះ GDP សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ មានចំនួន ១.៣០៣,៥ដុល្លារ ស្ថិតនៅលំដាប់លេខ១៩ ក្នុងចំណោម២៤ខេត្ត។ទិន្នន័យនេះត្រូវបានបង្ហាញឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តនេះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង បានឱ្យដឹងថា កណើនសេដ្ឋកិច្ចនៅក្នុងខេត្តព្រៃវែង ក្នុងរយៈ៥ឆ្នាំកន្លងមកនេះ បច្ចុប្បន្នខេត្តមានផលិតផលក្នុងស្រុកសរុប ចំនួន១,៧៣៨លានដុល្លា បើប្រៀប ធៀបទៅនឹង៥ឆ្នាំមុន (មុនឆ្នាំ២០១៨) ផលិតផលក្នុងស្រុកសរុបមានចំនួន១.២៧៨លានដុល្លា មានការកើនឡើង ចំនួន៤៦០លានដុល្លា ស្មើនឹង៣៦%។

ជាងនេះទៀត លោកថា ក្នុងរយៈពេល៥ឆ្នាំនេះ GDP សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ មានចំនួន ១.៣០៣,៥ដុល្លា ស្ថិតនៅលំដាប់លេខ១៩ ក្នុងចំណោម២៤ខេត្ត(មិនរាប់បញ្ចូលរាជធានីភ្នំពេញ) បើប្រៀបធៀប ទៅនឹង៥ឆ្នាំមុន (មុនឆ្នាំ២០១៨) GDP ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ១.១៣៧,៩ដុល្លា ស្ថិតនៅលំដាប់លេខ២១ ក្នុងចំណោម២៤ខេត្ត។

គួរបញ្ជាក់ដែថា ខេត្តព្រៃវែង គឺមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃប្រទេសកម្ពុជា ទីរួមខេត្តមានចំងាយ ៩៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនិងចម្ងាយ១០០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៨។​ ខេត្តមានស្រុកចំនួន១២ និងក្រុងចំនួន១. រួមមានឃុំចំនួន១១២ និងសង្កាត់ចំនួន៤ មានភូមិចំនួន១.១៦៨ និងមានផ្ទៃដីសរុប ៤.៨៨៣គម២ ។ខេត្តមានខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៨៤,២គីឡូម៉ែត្រ។ ប្រជាពលរដ្ឋក្នុងខេត្ត សរុបចំនួន២៩៥,០៧៤គ្រួសារ ស្មើនឹងមនុស្ស ចំនួន១.២៦៣១៨២នាក់ សី៦៥២.៨៧៩នាក់ ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ចំនួន៨១០.០៩១នាក់, ស្រី៤២៤.៩៦១នាក់៕ អត្ថបទ៖ ពិសី

The post ៥ឆ្នាំមកនេះ GDP របស់ប្រជាពលរដ្ឋខេត្តព្រៃវែងម្នាក់ៗ មានរហូតជាង ១.៣០០ដុល្លារ appeared first on .

ការផ្តល់សេវាតាមរយៈច្រកចេញ-ចូលតែមួយក្នុងខេត្តព្រៃវែង បានជិត៩ម៉ឺនសេវា ត្រឹមរយៈពេល៥ឆ្នាំ
ក្នុងរយៈពេល៥ឆ្នាំមកនេះ ពោលចាប់ពីឆ្នាំ២០១៨ -២០២២ ការផ្តល់សេវាតាមរយៈច្រកចេញ-ចូលតែមួយក្នុងខេត្តព្រៃវែង បានជិត៩ម៉ឺនសេវា។ នេះបើតាមលទ្ធផលសំខាន់ៗរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបានបង្ហាញឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តនេះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

លោក ជា សុមេធី អភិបាល នៃគណៈអភិបាល​ខេត្ត​ព្រៃវែង បានឱ្យដឹងថា យន្តការសម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋមាន ០៣ថ្នាក់ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ។

ជាមួយគ្នានេះ លោកថា ដោយផ្អែកតាមស្មារតីនេះរដ្ឋបាលខេត្ត បានរៀបចំអគារអង្គភាពច្រកចេញ-ចូលតែមួយខេត្ត ដែលផ្តល់សេវាលើ ១៤វិស័យ ការិយាល័យច្រកចេញចូលតែមួយ ១៣ក្រុង-ស្រុក ផ្តល់សេវាលើ ១៣វិស័យ និងបានដាក់ឱ្យ ដំណើរការយន្តការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ នៅតាមសាលាឃុំ-សង្កាត់ទាំង ១១៦ នៅក្នុងខេត្ត តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។

លើសពីនេះ ការផ្តល់សេវាតាមយន្តការច្រកចេញ-ចូលតែមួយ ត្រូវបានទទួលការគាំទ្រ និងសាទរពីប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំសេវា ដោយរាជរដ្ឋាភិបាលបានបង្ខិតសេវាឱ្យ កាន់តែកៀកជិតប្រជាពលរដ្ឋ និងនីតិវិធីមានលក្ខណៈសាមញ្ញ តម្លាភាព គណនេយ្យភាព ភាពជឿជាក់ ទុកចិត្តបាន និងគ្មានអំពើពុករលួយ។ ជាក់ស្តែង ក្នុងរយៈពេល៥ឆ្នាំ(២០១៨-២០២២) ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រក ចូលតែមួយក្នុងខេត្តសរុបចំនួន៨៦,៦៤៣សេវា និងទទួលបានចំណូលសរុប២,០២លានដុល្លាផងដែរ។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារគ្រប់គ្រងច្រកទ្វារព្រំដែនវិញ ខេត្តព្រៃវែង មានព្រំប្រទល់រដ្ឋបាលជាប់នឹងខេត្តចំនួន០៣ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គឺខេត្តតៃនិញ ខេត្តឡុងអាន និងខេត្តដុងថាប់ ។

ដោយក្នុងនោះដែរ ខេត្តនេះ មានច្រកទ្វារព្រំដែន ឆ្លងកាត់ចំនួន០៦ គឺច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី កោះរកាម៉ឺនជ័យ ច្រកទ្វារ ព្រំដែនទ្វេភាគីកោះសំពៅ និងច្រកទ្វារតំបន់ព្រំដែនពាមមន្ទារ ស្វាយអាង៉ោង។

យ៉ាងណាមិញ បើតាមលោកអភិបាលខេត្តព្រៃវែង អះអាងដែរថា ចំពោះកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងអាជ្ញាធរ និងសមត្ថកិច្ចទាំងសងខាង ខេត្តក៏បានយកចិត្តទុកដាក់ ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហការល្អ ក្នុងគោលដៅពង្រឹងការងារសន្តិសុខ សេដ្ឋកិច្ច ការប្រកបរបរ អាជីវកម្ម របស់ប្រជាពលរដ្ឋ និងការងារអភិវឌ្ឍព្រំដែនមិត្តភាព សន្តិភាពឱ្យបានកាន់តែល្អប្រសើរ៕ អត្ថបទ៖​ពិសី

The post ការផ្តល់សេវាតាមរយៈច្រកចេញ-ចូលតែមួយក្នុងខេត្តព្រៃវែង បានជិត៩ម៉ឺនសេវា ត្រឹមរយៈពេល៥ឆ្នាំ appeared first on .

ឧកញ៉ា ឡាយ ម៉េងស៊ុន ឧបត្ថម្ត ទឹកអាល់កុល ២០០០លីត្រ ដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់ប្រយុទ្ធនឹង COVID-19
នៅថ្ងៃទី០១
ខែមេសា ឆ្នាំ២០២០ លោក ជា
សុមេធី អភិបាលខេត្តព្រៃវែង
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
ចំពោះលោកឧកញ៉ា ឡាយ ម៉េងស៊ុន
អគ្គនាយកក្រុមហ៊ុន SKD
ដែលបានឧបត្ថម្ត
ទឹកអាល់កុលចំនួន ២០០០លីត្រ
ដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺ
COVID-19 ដែលកំពុងតែគំរាមកំហែងដល់សុខភាព
និងអាយុជីវិតប្រជាជនកម្ពុជា។

លោកអភិបាលខេត្តបានឲ្យដឹងថា
ទាំងនេះគឺជាកាយវិការ
និងទឹកចិត្តដ៏ស្មោះសរបស់លោកឧកញ៉ា
និងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់
មិនឲ្យមានការរីករាលដាល
COVID-19 នេះ។
លោកថ្លែថា បច្ចុប្បន្ននេះ
COVID-19 បាននិងកំពុងឆ្លង
និងសម្លាប់មនុស្សរាប់ម៉ឺននាក់នៅលើពិភពលោក
ចំណែកនៅក្នុងប្រទេសកម្ពុជាយើងវិញ
ជំងឺនេះក៏បានឆ្លងរាលដាលផងដែរ។

លោកក៏សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តព្រៃវែង ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងការពារកុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដល់ខ្លួននិងនៅក្នុងមូលដ្ឋានផងដែរ។ សូមបញ្ជាក់ផងដែរថា បើគិតមកដល់ថ្ងៃនេះ នៅក្នុងខេត្តព្រៃវែង ពុំទាន់មានករណីឆ្លង COVID-19 នៅឡើយទេ៕

The post ឧកញ៉ា ឡាយ ម៉េងស៊ុន ឧបត្ថម្ត ទឹកអាល់កុល ២០០០លីត្រ ដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់ប្រយុទ្ធនឹង COVID-19 appeared first on .