សម្តេច ប៊ុន រ៉ានី តែងតាំងរដ្ឋមន្រ្តី និងឧកញ៉ា៥រូបជាប្រធាន-អនុប្រធានកិត្តិយសនៃសាខាកាកបាទក្រហមខេត្តព្រៃវែង

ជុំវិញ​ឧកញ៉ា

រដ្ឋមន្រ្តី និងឧកញ៉ាចំនួន ៥រូប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចតែងតាំងជាប្រធាន-អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែង សម្រាប់អាណត្តិទី៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីសម្រេចកែសម្រួល និងតែងតាំងសមាសភាពប្រធាន-អនុប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះហត្ថលេខាដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន កាលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានតែងតាំងសមាសភាពសម្រាប់អាណត្តិទី៥ ចំនួន ៣៧រូប ក្នុងនោះមានរដ្ឋមន្រ្តីចំនួន ២រូប និងសប្បុរសជនមានគោរមងារឧកញ៉ា ៣រូប។

រដ្ឋមន្រ្តី និងឧកញ៉ាទាំំង ៥រូបនោះរួមមាន៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយស, លោក ជា សុមេធី រដ្ឋមន្រ្តីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអតីតអភិបាលខេត្តព្រៃវែង, ឧកញ៉ា ឡេង ហ៊ួរ, ឧកញ៉ា ជួន កុសល និងឧកញ៉ា សា លាង ជាអនុប្រធានកិត្តិយស។

សេចក្តីសម្រេចដដែលក៏បានតែងតាំងលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូមអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ជាអនុប្រធានកិត្តិយសផងដែរ៕