ដូង

អាមេរិក វ៉ាដាច់ចិន ក្លាយជាទីផ្សារនាំចូលដូងច្រើនបំផុតរបស់វៀតណាម
យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិក បានវ៉ាដាច់ប្រទេសចិន ក្នុងនាមជាទីផ្សារនាចូលដូងដ៏ធំបំផុតរបស់វៀតណាម ដោយបានចំណាយទឹកប្រាក់រហូតដល់ទៅ ៨២លានដុល្លារ ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ពោលគឺបានកើនឡើង ១០០% បើធៀបទៅនឹងឆ្នាំទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា ចំនួនដូងដែលសហរដ្ឋអាមេរិក បានទិញនោះ ស្មើទៅនឹង ២៧% នៃការនាំចេញដូងសរុបតម្លៃ ៣០៦លានដុល្លារ របស់វៀតណាម ពោលគឺបានកើនឡើង ៤០%។

យ៉ាងណាមិញក្រុមហ៊ុននាំចេញវៀតណាម បានសន្មតថា ការកើនឡើងនៃតម្រូវការខ្លាំងពីបណ្តាញលក់រាយ នបិងឧស្សាហកម្មភេសជ្ជៈ ចំពេលមានការកើនឡើងនៃប្រជាប្រិយភាពនៃដូងស្រស់របស់វៀតណាម នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

គួរឲ្យដឹងផងដែរថា កន្លងមកចិន ដែលជាអ្នកទិញដូងកំពូលជាយូរមកហើយ បានបង្កើនការនាំចូលរបស់ខ្លួនតែបន្តិចបន្តួចប៉ុណ្ណោះ នៅក្នុងតម្លៃប្រមាណជាង ៦៧លានដុល្លារ។

ជម្រាបជូនផងដែរថា ចំពោះទីផ្សារមួយចំនួនផ្សេងទៀត ក៏បានឃើញពីកំណើនខ្ពស់ផងដែរ ដោយការ​នាំ​ចេញ​ដូងរបស់វៀតណាម ទៅ​ប្រទេស​អូស្ត្រាលី​បាន​កើន​ឡើង ៧៧% ខណៈ​​ប្រទេស​អារ៉ាប់រួម និង​អេស្ប៉ាញ​បាន​បង្កើន​ការ​ទិញ​ទ្វេដង ស្របពេលការនាំចេញទៅកាន់ប្រទេសព័រតូរីកូ បានកើនឡើងជិតប្រាំបីដង៕​

The post អាមេរិក វ៉ាដាច់ចិន ក្លាយជាទីផ្សារនាំចូលដូងច្រើនបំផុតរបស់វៀតណាម appeared first on .

វៀតណាម ចាយលុយជាង ៣០លានដុល្លារ លើការនាំចូលផ្លែដូង ក្នុងរយៈពេល ៧ខែដំបូង
ការនាំចូលដូងរបស់វៀតណាម បានកើនឡើងជិត ១៩ដង ដល់ចំនួន ៣១,២លានដុល្លារ ក្នុងរយៈពេល ៧ខែដំបូងឆ្នាំនេះ ចំពេលមានការខ្វះខាតការផ្គត់ផ្គង់នៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការកើនឡើងនៃការនាំចូលនេះ​ គឺបណ្តាលមកពីការកើនឡើងនៃការនាំចេញដូងស្រស់ ដែលធ្វើឲ្យការផ្គត់ផ្គង់នៅក្នុងស្រុកខ្វះខាត។

គួរឲ្យដឹងថា ការនាំចេញដូងក្នុងរយៈពេល ៧ខែដំបូងនៅឆ្នាំនេះរបស់វៀតណាម បានឈានដល់ ៣០៥,២លានដុល្លារ ជាមួយនឹងការកើនឡើង ៥៧% នៃដូងកែច្នៃ និង ១៥% នៃដូងស្រស់។

យ៉ាងណាមិញ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកដែលកំពុងមានភាពខ្វះខាត ក្រុមហ៊ុនកែច្នៃជាច្រើន បាននិងកំពុងបន្តនាំចូលដូងកាន់តែច្រើនពីប្រទេសឥណ្ឌូណេស៊ី និង Papua New Guinea ៕

The post វៀតណាម ចាយលុយជាង ៣០លានដុល្លារ លើការនាំចូលផ្លែដូង ក្នុងរយៈពេល ៧ខែដំបូង appeared first on .

ក្រសួងកសិកម្ម ស្នើឱ្យម្ចាស់ចម្ការ និងរោងចក្រកែច្នៃផ្លែដូង មកចុះបញ្ជីសម្រាប់នាំចេញទៅកាន់ទីផ្សារចិន
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្ពុជា-ចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

កញ្ញាបានប្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ។

អ្នកនាំពាក្យខាងលើ បានឱ្យដឹងថា៖« បើតាមលោកជំទាវអ្នកនាំពាក្យ នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន»។

ទន្ទឹមគ្នានេះដែរ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន។

លើសពីនេះទៀត អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។

សូមបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន៨ពាន់តោន៕ អត្ថបទ៖ ពិសី

The post ក្រសួងកសិកម្ម ស្នើឱ្យម្ចាស់ចម្ការ និងរោងចក្រកែច្នៃផ្លែដូង មកចុះបញ្ជីសម្រាប់នាំចេញទៅកាន់ទីផ្សារចិន appeared first on .

វៀតណាម ដាក់គោលដៅកើបលុយឱ្យបាន ១ពាន់លានដុល្លារ លើការនាំចេញផលិតផលដូង ឆ្នាំនេះ
យោងតាមសមាគមដូងវៀតណាម ថ្មីៗនេះ បានបង្ហាញក្តីរំពឹងទុកខ្ពស់ថា ការនាំចេញផលិតផលដូងរបស់ខ្លួន អាចនឹងមានការកើនឡើងរហូតដល់ ១ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ នេះ បន្ទាប់ពីទទួលបានប្រាក់ចំណូល ៩០០លានដុល្លាររួចទៅហើយ ពីការនាំចេញ កាលពីឆ្នាំមុន ។

លោក Cao Ba Dang Khoa អគ្គលេខាធិការស្តីទីនៃសមាគម បាននិយាយថា ប្រទេសវៀតណាម បានហក់ឡើងមកឈរនៅលំដាប់លេខរៀងទី ៤ នៅក្នុងតំបន់អាស៊ី ទាក់ទងទៅនឹងការនាំចេញដូងច្រើនបំផុត ។​

គួរឱ្យដឹងផងដែរថា ឧស្សាហកម្មកែច្នៃដូងរបស់វៀតណាម អាចបង្កើតផលិតផលបានប្រហែល ២០០ មុខ ដូចជាស្ករគ្រាប់ ធ្យូង ប្រេងដូង ខ្ទិះដូង និងកម្រាលព្រំ ជាដើម ក្រៅតែពីផ្លែដូងស្រស់ ។

ទន្ទឹមនឹងនេះ លោក Cao បាននិយាយថា សមាគមរបស់ខ្លួន បានធ្វើការវិនិយោគទៅលើបច្ចេកវិទ្យាផលិតកម្ម ដើម្បីធ្វើឱ្យផលិតផលមានគុណភាពតាម​ស្តង់ដា​អន្តរជាតិ និងអាចនាំចេញទៅកាន់ទីផ្សារធំៗជាច្រើន ។

ជម្រាបជូនផងដែរថា ប្រទេសវៀតណាម មានផ្ទៃដី ១៧៥ ០០០ ហិកតា សម្រាប់ដាំដុះដូង ដោយភាគច្រើន ស្ថិតនៅតំបន់ដីសណ្តមេគង្គ Cuu Long និងតំបន់ឆ្នេរសមុទ្រភាគកណ្តាល ខណ:របាយការណ៍ពីមុន បានបង្ហាញថាមានចំនួនជិត ៨០% នៃការដាំដុះសរុប ៕

The post វៀតណាម ដាក់គោលដៅកើបលុយឱ្យបាន ១ពាន់លានដុល្លារ លើការនាំចេញផលិតផលដូង ឆ្នាំនេះ appeared first on .