ដែកថែប

ការនាំចេញដែករបស់ចិន បន្តកើនឡើងខ្ពស់​ ចំពេល​មាន​ភាព​តានតឹងផ្នែក​ពាណិជ្ជកម្ម
ការនាំចេញដែកថែបរបស់ប្រទេសចិន នៅក្នុងខែតុលា បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន រយ:ពេល ៩ឆ្នាំចុងក្រោយ បន្ទាប់ពីត្រូវបានជំរុញដោយតម្រូវការខ្លាំងនៅក្រៅប្រទេស បើទោះបីមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិក ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ការនាំចេញដែករបស់ចិន បានកើនឡើងដល់ ១១,២ លានតោន កាលពីខែមុន ពោលគឺបានកើនឡើង ៤០,៨% បើធៀបរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ខណ:នេះជាកម្រិតដ៏ខ្ពស់បំផុតមួយ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ មក។ នេះបើយោងតាមទិន្នន័យទទួលបានពី​រដ្ឋបាល​គយចិន។

ទន្ទឹមនឹងនេះ លោក Ma Zhipan អ្នកវិភាគប្រចាំក្រុមហ៊ុន Chaos Ternary Futures បាននិយាយថា ការនាំចេញដែកថែបរបស់ចិន នៅក្នុងខែតុលា បានកើនឡើងខ្ពស់លើសពីការរំពឹងទុក ដែលបង្ហាញថាក្រុមហ៊ុនផលិតកំពុងប្រញាប់ប្រញាល់ ក្នុងការនាំចេញផលិតផលរបស់ខ្លួន មុនពេលការដំឡើងពន្ធថ្មីអាចកើតមាន ក្រោយការបោះឆ្នោតនៅអាមេរិក។

មិនតែប៉ុណ្ណោះ លោក Ma  បានបង្ហាញក្តីរំពឹងទុកទៀតថា ការនាំចេញដែករបស់ចិន ទៅក្រៅប្រទេសនឹងបន្តកើនឡើងកាន់តែច្រើន នៅក្នុងខែវិច្ឆិកា និងធ្នូ ឆ្នាំនេះ។

ជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ២០២៣ ប្រទេសចិន បានបង្កើនការនាំចេញផលិតផលដែករបស់ខ្លួន ៣៦,២% ដល់ចំនួន ៩០,៣ លានតោន ស្របពេលការ​នាំ​ចូល ​មាន​ចំនួន​ ៧,៦៤​ លាន​តោន ​ធ្លាក់​ចុះ​ ២៧,៦%​ បើ​ធៀប​នឹង​ឆ្នាំ២០២២៕

The post ការនាំចេញដែករបស់ចិន បន្តកើនឡើងខ្ពស់​ ចំពេល​មាន​ភាព​តានតឹងផ្នែក​ពាណិជ្ជកម្ម appeared first on .

សហព័ន្ធឧស្សាហកម្មថៃ ព្រួយបារម្ភជុំវិញការហូរចូលច្រើនជ្រុល នៃរោងចក្រផលិតដែករបស់ចិន ក្នុងស្រុក
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានចេញមុខព្រមានកាលពីថ្ងៃទី១២ ខែសីហាថា ឧស្សាហកម្មដែកថែបរបស់ថៃ កំពុងតែស្ថិតនៅក្រោមស្ថានភាពរងហានិភ័យ ដ្បិតអីអាជីវកម្មមួយប្រភេទនេះ  ត្រូវបានក្រុមហ៊ុនចិនដែលបង្កើតរោងចក្រផលិតដែកថែបក្នុងប្រទេស កំពុងវាយលុកគ្រប់គ្រងទីផ្សារជាខ្លាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ។

លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានលើកឡើងថា អត្រាប្រើប្រាស់ចំពោះឧស្សាហកម្មដែកថែបរបស់ថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយ ហើយក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះវិញ ចំនួននៃការប្រើប្រាស់មានអត្រា២៩,៣% ធ្លាក់ចុះពីចំនួន៣១,២% នៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកកត់សំគាល់ឃើញថា ផល់ប៉ះពាល់គឺកើតឡើងមកពីការវិនិយោគរបស់ចិន ដែលពួកគេនោះរំពឹងថា នឹងជំរុញសមត្ថភាពផលិតកម្មរបស់ខ្លួនឲ្យដល់ចំនួន ១២,៤២លានតោនក្នុងមួយឆ្នាំ បើធៀបនឹងតម្រូវការទីផ្សារប្រទេសថៃនាពេលបច្ចុប្បន្នមានចំនួន ១៦លានតោន។ ការវិនិយោគទាំងអស់នេះ គឺស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីកាត់បន្ថយការបំពុលក្នុងប្រទេស ហើយចៀសវាងពីរបាំងពាណិជ្ជកម្មដែលដាក់ដោយប្រទេសដ៏ទៃផ្សេងទៀត (សហរដ្ឋអាមេរិក,សហភាពអឺរ៉ុបជាដើម)។

លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI)

ប្រធាន FTI រូបនេះ បានព្រមានទៀតថា៖ “នៅពេលណាដែលរោងចក្រដែករបស់ចិនសាងសង់ឡើង នោះវានឹងមានផលប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក” ដោយថា អត្រានៃការប្រើប្រាស់ចំពោះឧស្សាហកម្មដែកថៃ នឹងមានការធ្លាក់ចុះថែមទៀត។

បើទោះបីជាមានការវិនិយោគរបស់ចិនហូរចូលមកក៏ដោយ លោក Kriengkrai ធានាថាក្រុមហ៊ុនថៃមានសមត្ថភាពផលិតគ្រប់គ្រាន់ អាចបំពេញតម្រូវការរបស់ប្រទេសបាន។ មួយវិញទៀត ក្រសួងឧស្សាហកម្មគួរតែដាក់ចេញនូវបទបញ្ញត្តិណាមួយ ដើម្បីគ្រប់គ្រងការបង្កើតរោងចក្រដែកនៅក្នុងប្រទេស។

គួរឲ្យដឹងដែរថា បើតាមការបញ្ជាក់របស់ប្រធាន FTI រូបនេះ៖ “ការនាំចូលដែកថែបសម្រាប់ការសាងសង់កំពុងមានការកើនឡើង ជាពិសេសពីប្រទេសចិន”។ នៅឆ្នាំ២០២៣ ថៃបាននាំចូលដែកថែបបម្រើដល់ការសាងសង់ពីបរទេសចំនួន ៤២៦ ៣៤០តោន ក្នុងតម្លៃសរុប ២១ពាន់លានបាត ខណៈក្នុងនោះ៩២% ទៅហើយគឺត្រូវបាននាំចូលពីប្រទេសចិន៕

The post សហព័ន្ធឧស្សាហកម្មថៃ ព្រួយបារម្ភជុំវិញការហូរចូលច្រើនជ្រុល នៃរោងចក្រផលិតដែករបស់ចិន ក្នុងស្រុក appeared first on .

ឥណ្ឌាក្លាយជាអ្នកនាំចូលដែកថែបធំបំផុត ពីប្រទេសចិន នៅឆ្នាំ២០២៣ នេះ
ឥណ្ឌា បានក្លាយជាអ្នកនាំចូលដែកថែបច្រើនបំផុតក្នុងរយ:ពេល ៧ខែដំបូងនៃឆ្នាំសារពើពន្ធរបស់ខ្លួន ជាមួយនឹងការទិញចូលពីប្រទេសចិន បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៧ឆ្នាំចុងក្រោយ។ នេះបើមតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ប្រទេសចិនគឺជាអ្នកនាំចេញដែកថែបទៅកាន់ប្រទេសឥណ្ឌាច្រើនជាងគេ នៅចន្លោះខែមេសាដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ដោយបានដឹកជញ្ជូនលោហៈធាតុប្រភេទនេះសរុបចំនួន ១,៣លានតោន កើនឡើង ៤៨,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យពីប្រភពខាងលើ បានបង្ហាញឲ្យដឹងទៀតថា ក្នុងអំឡុងខែមេសា ដល់ខែវិច្ឆិកា ឥណ្ឌាបាននាំចូលដែកថែបសរុបចំនួន ៤,៣លានតោន កើនឡើង ១៣,៤% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

គួរឲ្យដឹងថា កូរ៉េខាងត្បូង គឺជាប្រទេសនាំចេញដែកថែបមកកាន់ប្រទេសឥណ្ឌាច្រើនបំផុតលំដាប់ទីពីរ ក្នុងរយៈពេលនេះ ដោយបានដឹកជញ្ជូនសរុបចំនួន ១,៣លានតោន។

ជម្រាបជូនផងដែរថា ប្រទេសឥណ្ឌាគឺជាប្រទេសផលិតដែកថែបឆៅធំជាងគេទីពីររបស់ពិភពលោក ជាមួយនឹងទិន្នផលសរុប ៩៤,១លានតោន ក្នុងរយៈពេលប្រាំបីខែដំបូងឆ្នាំ ២០២៣ នេះ កើនឡើង ១៤,៧% ធៀបនឹងឆ្នាំមុន៕

The post ឥណ្ឌាក្លាយជាអ្នកនាំចូលដែកថែបធំបំផុត ពីប្រទេសចិន នៅឆ្នាំ២០២៣ នេះ appeared first on .

៦ខែ​ ឆ្នាំនេះ ៖ កម្ពុជានាំចូលសម្ភារសំណង់ ដែក និងដែកថែប សរុបប្រមាណជាង១៩២លានដុល្លារ
គិតត្រឹម៦ខែ​ ឆ្នាំ២០២៣ ពោលបើរាប់ចាប់ពី​ខែមករា​-​ខែ​​មិថុនា ឆ្នាំ​ ២០២៣ ទឹកប្រាក់​ដែល​កម្ពុជា​បញ្ចេញ​ថវិការលើ​ការនាំ​ចូល​ដែក និង​ដែកថែប មាន​ចំ​នួន ១៩២,២៨​ លាន​ដុល្លារ។ នេះបើយោងតាមស្ថិតិ​ពាណិជ្ជកម្ម​របស់​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា កាលពីពេលថ្មីៗនេះ។

ស្ថិតិ​ពាណិជ្ជកម្ម​របស់​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ប​ង្ហា​ញ​បន្តថា ចាប់ពី​ខែមករា​-​ខែ​​មិថុនា ឆ្នាំ​ ២០២៣ ទឹកប្រាក់​ដែល​កម្ពុជា​បញ្ចេញ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប មាន​ចំ​នួន ១៩២,២៨​ លាន​ដុល្លារ កើន​ឡើង ៣,៥ ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន ១៨៥,៧៦​លាន​ដុ​​ល្លារ​។

​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់ថា៖« ចំនួន​នេះ​គឺ​ស្មើ ១,៥៧ ​ភាគរយ​នៃ​ការនាំ​ទំនិញ​ចូល​សរុប​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ដែលមាន ១២ ២២៩,១៨​ លាន​ដុល្លារ​។ ​ការ​ចំណាយលើ​ការ​នាំចូល​ដែក និង​ដែកថែប​ពី​ក្រៅប្រទេស គឺដើម្បី​មក​បំពេញ​តម្រូវ​ការ​ក្នុងស្រុក ស្របពេលវិស័យសំណង់កំពុងរីកលូតលាស់។ ​ចំនួន​នេះ​ ​គឺមានការកើនឡើង​តិចតួច ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំមុន ខណៈ​ទឹក​​ប្រាក់​ខាងលើ​ស្មើនឹង​ជិត ១,៦ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​បាន​បញ្ចេញ​ទៅលើ​ការ​នាំចូល​ផលិតផល​ទាំង​អស់ពី​ទីផ្សារ​អន្តរជាតិ»​។​

​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចូល​ដែក និង​ដែកថែប ក្នុង​ទឹកប្រាក់​សរុប ៣៥៩,៨១៩ លាន​ដុល្លារ កើនឡើង ២៣,១​ ភាគរយ​ពី​ចំនួន ២៩២,៣៣៩ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១​។ ចំនួន​ប្រាក់​កម្ពុជា​ចំណាយ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប គឺ​ប្រមាណ ១,២ ​ភាគរយ​ធៀប​នឹង​ចំនួន​ប្រាក់​នៃ​ការ​នាំចូល​ទំនិញ​នៅក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​សរុប ២៩ ៩៤១,៦​ លាន​ដុល្លារ​។ ​នេះបើតាមការបញ្ជាក់បន្ថែមពី អគ្គនាយកដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា។

សូមបញ្ជាក់ដែរថា បើតាមឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២២ ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួនប្រមាណ ៣,៨២៧គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៦,៥៩៦,៩៣៦ម៉ែត្រក្រឡា តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២,៦៣៤,៩៩២,១០០ដុល្លារ៕

The post ៦ខែ​ ឆ្នាំនេះ ៖ កម្ពុជានាំចូលសម្ភារសំណង់ ដែក និងដែកថែប សរុបប្រមាណជាង១៩២លានដុល្លារ appeared first on .

ការនាំចេញដែករបស់វៀតណាម ទៅកាន់ទីផ្សារធំៗ មានការកើនឡើងហួសស្មាន ក្នុងតម្លៃ ៧,១ ពាន់លានដុល្លារអាមេរិក
ការនាំចេញដែកថែបរបស់ប្រទេសវៀតណាម ក្នុងរយ:ពេល ៨ ខែដំបូងនៅឆ្នាំនេះ មានចំនួនប្រមាណ ៤,៥៤ លានតោន ក្នុងតម្លៃ ៧,១ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៤៣,៤% ចំពោះបរិមាណ និងកើនឡើង ១២៧% ចំពោះតម្លៃ បើធៀបជាមួយរយ:ពេលដូចគ្នា កាលពីឆ្នាំ ២០២០ ។

ជាក់ស្តែង នៅក្នុងខែសីហា ដែលជាខែទី ២ហើយ ដែលតម្លៃនៃការនាំចេញដែកថែបរបស់វៀតណាមកើនឡើងដល់ចំនួនខ្ទង់ពាន់លានដុល្លារ ពោលគឺកើនឡើង ២,៥ ដង ក្នុងចំនួនជិត ១,៥ ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា ទីផ្សារនាំចេញដែកសំខាន់ជាងគេរបស់វៀតណាម គឺតំបន់អស៊ីអាគ្នេយ៍ ដោយនាំចេញបាន ២,៧ លានតោន និងប្រទេសចិន (១,៨ លានតោន)។  ខណ:ការនាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កើនឡើង ៧,៥ ដង និងកើនឡើន ៤ ដង សម្រាប់រយ:ពេល ១២ មុន នៅពេលតម្រូវការនៅទីនោះបន្តកើនឡើង ។

បើតាមការបញ្ជាក់របស់សមាគមដែកថែបវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាមមានសមត្ថភាពផលិតដែកថែប បានប្រហែល ២៤ លានតោនក្នុងមួយឆ្នាំ។ ខណ:ទិន្នផលនៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងឈានដល់ ២១,២ លានតោន ដែលវាគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក និងនាំចេញ៕

ប្រភព: VN Express

The post ការនាំចេញដែករបស់វៀតណាម ទៅកាន់ទីផ្សារធំៗ មានការកើនឡើងហួសស្មាន ក្នុងតម្លៃ ៧,១ ពាន់លានដុល្លារអាមេរិក appeared first on .