ការនាំចេញដែកថែបរបស់ EU ធ្លាក់ចុះយ៉ាងគំហុក ដោយសារពន្ធគយខ្ពស់របស់លោក ត្រាំ

អន្តរជាតិ

យោងតាមសមាគមដែកថែបអឺរ៉ុប Eurofer បាននិយាយថា ការដំឡើងពន្ធទ្វេរបស់សហរដ្ឋអាមេរិក បានកាត់បន្ថយការនាំចេញដែកថែបរបស់សហភាពអឺរ៉ុប (EU) រហូតដល់ទៅ ៣៤%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការនាំចេញដែកថែបរបស់សហភាពអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៣៤% ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានដំឡើងពន្ធដល់ ៥០% លើផលិតផលជាច្រើនប្រភេទ រួមទាំងម៉ាស៊ីនបោកគក់ និងម៉ូតូ ផងដែរ។

ការនាំចេញដែកថែបទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះមកត្រឹម ១,៩៤ លានតោន ក្នុងរយៈពេលបីត្រីមាស ចាប់តាំងពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធនាំចូលទ្វេដងលើដែកថែប និងអាលុយមីញ៉ូមពី ២៥% ដល់ ៥០% កាលពីមួយឆ្នាំមុន។

គួជម្រាបជូនផងដែរថា ក្រុមហ៊ុនផលិតដែកនៅសហភាពអឺរ៉ុប បាននាំចេញដែកថែបចំនួន ៣,៤ លានតោនទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៥ បើប្រៀបធៀបទៅនឹង ៤,១ លានតោនក្នុងឆ្នាំ២០២៤ និង ៤,៧ លានតោនក្នុងឆ្នាំ២០១៧។ នេះបើយោងតាមសមាគម Eurofer៕