ឌីជីថល

ឥណ្ឌូណេស៊ី ចេញច្បាប់ហាមឃាត់កុមារក្រោមអាយុ ១៦ឆ្នាំពីការប្រើប្រាស់បណ្តាញសង្គម
ប្រទេសឥណ្ឌូណេស៊ី បានដាក់ចេញនូវច្បាប់មួយដើម្បីហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំពីការចូលទៅប្រើប្រាស់វេទិកាបណ្តាញសង្គមដែលអាចធ្វើឲ្យពួកគេប្រឈមមុខទៅនឹងរូបភាពអាសអាភាស ការធ្វើបាប និងការបោកប្រាស់តាមអ៊ីនធឺណិត ដូចជាការញៀនផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ជុំវិញវិធានចុងក្រោយនេះ​ ក៏បានធ្វើឲ្យឥណ្ឌូណេស៊ី ក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលហាមឃាត់កុមារមិនឲ្យមានគណនីនៅលើ YouTube, TikTok, Facebook, Instagram, Threads, X, Bigo Live និង Roblox​ ជាដើម។

គួរឲ្យដឹងផងដែរថា ច្បាប់ថ្មីនេះនឹងត្រូវអនុវត្តចំពោះកុមារប្រហែល ៧០ លាននាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសដែលមានប្រជាជនសរុបប្រហែល ២៨០ លាននាក់។ ការរឹតបន្តឹងនេះនឹងត្រូវបានដាក់ចេញបន្តិចម្តងៗ រហូតដល់វេទិកាទាំងអស់គោរពតាមវិធានការនេះ។

ជម្រាបជូនថា YouTube ដែលគ្រប់គ្រងដោយក្រុមហ៊ុន Google បាននិយាយថា ខ្លួនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការបង្កើតក្របខ័ណ្ឌដែលមានប្រសិទ្ធភាព និងផ្អែកលើហានិភ័យ ដែលដោះស្រាយបញ្ហាគ្រោះថ្នាក់តាមអ៊ីនធឺណិត ខណៈពេលដែលរក្សាការចូលប្រើព័ត៌មាន និងឱកាសឌីជីថល៕​

The post ឥណ្ឌូណេស៊ី ចេញច្បាប់ហាមឃាត់កុមារក្រោមអាយុ ១៦ឆ្នាំពីការប្រើប្រាស់បណ្តាញសង្គម appeared first on .

ម៉ាឡេស៊ី ទាញចំណូលបានជាង ១៣ពាន់លានដុល្លារ ពីការវិនិយោគឌីជីថល ក្នុងត្រីមាសទី៣
ប្រទេសម៉ាឡេស៊ី បានកត់ត្រាការវិនិយោគឌីជីថលដែលត្រូវបានអនុម័តនៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៥ ជាមួយចំនួនទឹកប្រាក់ដល់ជាង ៥៤ពាន់លានរីងហ្គីត (១៣,៣ពាន់លានដុល្លារ) ដោយបង្កើតការងារដែលមានប្រាក់ខែខ្ពស់ចំនួន ២១ ៨១៥ កន្លែងនៅទូទាំងក្រុមហ៊ុនសរុបចំនួន ៤០២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សាជីវកម្មសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រភពវិនិយោគឌីជីថលកំពូលទាំងបួនដែលត្រូវបានអនុម័តនៅក្នុងត្រីមាសទី៣នោះ រួមមានវិនិយោគិនដែលមានមូលដ្ឋាននៅសិង្ហបុរី ដែលរួមចំណែក ២៥,១ពាន់លានរីងហ្គីត បន្ទាប់មកគឺវិនិយោគិនមកពីប្រទេសម៉ាឡេស៊ី (១៧,២ពាន់លានរីងហ្គីត) សហរដ្ឋអាមេរិក (៦,៤ពាន់លានរីងហ្គីត) និងប្រទេសចិន (៣ពាន់លានរីងហ្គីត)។

សេចក្តីថ្លែងការណ៍ដដែលនេះ បាននិយាយទៀតថា ៖”​ការវិនិយោគទាក់ទងទៅនឹងបញ្ញាសិប្បនិម្មិត (AI) តែមួយ បានរួមចំណែកបង្កើតការងាររហូតដល់ ៨ ៣២៨ កន្លែង ដែលតំណាងឲ្យ ៣៨% នៃការងារសរុប ដោយនេះបានឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងសម្រាប់អ្នកជំនាញឌីជីថល អ្នកវិទ្យាសាស្រ្ត វិស្វករ AI និងអ្នកមានទេពកោសល្យលើសេវាកម្មឯកទេស”។

ទន្ទឹមនឹងនេះ​រដ្ឋមន្ត្រីឌីជីថលម៉ាឡេស៊ី លោក Gobind Singh Deo បាននិយាយថា សន្ទុះវិនិយោគដ៏រឹងមាំនេះ បានឆ្លុះបញ្ចាំងពីការត្រៀមខ្លួនរបស់ប្រទេសក្នុងការដឹកនាំនៅក្នុងយុគសម័យ AI ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បច្ចេកវិទ្យា អាចក្លាយអ្នកបង្កើតដំណោះស្រាយសម្រាប់ AI ដែលមានការប្រកួតប្រជែងទូទាំងពិភពលោក៕​

The post ម៉ាឡេស៊ី ទាញចំណូលបានជាង ១៣ពាន់លានដុល្លារ ពីការវិនិយោគឌីជីថល ក្នុងត្រីមាសទី៣ appeared first on .

ម៉ាឡេស៊ី រំពឹងខ្ពស់ថាសេដ្ឋកិច្ចឌីជីថលនឹងរួមចំណែកជាង ២៥% ដល់សេដ្ឋកិច្ចទាំងមូល
យោងតាមរដ្ឋមន្ត្រីក្រសួងឌីជីថល លោក Gobind Singh Deo បាននិយាយថា វិស័យសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានរំពឹងទុកខ្ពស់ថាអាចនឹងបង្កើតបាន ២៥,៥% ដល់ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៥ ខាងមុខ ខណ:បច្ចុប្បន្នវិស័យនេះ បានរួមចំណែក ២៣,៣% រួចទៅហើយដល់ GDP ទាំងមូលរបស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

នៅក្នុងសេចក្តីប្រកាសមួយដែលធ្វើឡើងកាលពីថ្ងៃទី២១ ខែកុម្ភ:កន្លងទៅ រដ្ឋមន្ត្រីរូបនេះ បាននិយាយថា ​ប្រទេសម៉ាឡេស៊ី កំពុងព្យាយាមលើកទឹកចិត្តប្រជាជនឲ្យចូលរួមក្នុងប្រព័ន្ធអេកូសេដ្ឋកិច្ចឌីជីថលបន្ថែមទៀត ព្រោះថានេះជាអ្វីដែលអាចជួយឲ្យវិស័យដ៏សំខាន់នេះដំណើរការទៅមុខ ស្របពេលហេដ្ឋរចនាសម្ព័ន្ធ និងការតភ្ជាប់ក៏ជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស ផងដែរ។

គួរឲ្យដឹងថារដ្ឋាភិបាល បានបង្កើត Malaysia Digital Economy Cooperation (MDEC) ដែលជាអង្គភាពពិសេសមួយមានឯកទេសក្នុងការស្រាវជ្រាវ រចនាកម្មវិធី និងបង្កើតកម្មវិធី ក៏ដូចជារៀបចំកម្មវិធីដើម្បីលើកកម្ពស់វប្បធម៌ឌីជីថលសម្រាប់សហគមន៍ រួមទាំងសហគ្រាសខ្នាតតូច និងមធ្យម។

ជម្រាបជូនផងដែរថា MDEC បានបណ្តុះបណ្តាលសហគ្រិនជាង ៥៦០ ០០០ នាក់នៅទូទាំងប្រទេសតាមរយៈប្រព័ន្ធឌីជីថល eUsahawan និងបានបង្កើតការលក់សរុបជាង ១,២៤ពាន់លានរីហ្គីត (ប្រហែល ២៥៩លានដុល្លារ) ចាប់តាំងពីវាត្រូវបានអនុវត្តក្នុងឆ្នាំ២០១៥ មក៕

The post ម៉ាឡេស៊ី រំពឹងខ្ពស់ថាសេដ្ឋកិច្ចឌីជីថលនឹងរួមចំណែកជាង ២៥% ដល់សេដ្ឋកិច្ចទាំងមូល appeared first on .

វៀតណាម ប្រមូលលុយពន្ធបានជាង ៣០០លានដុល្លារ ពីក្រុមហ៊ុនឌីជីថលធំៗរបស់បរទេស
រដ្ឋាភិបាលរបស់ប្រទេសវៀតណាម បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនឌីជីថលលំដាប់កំពូលរបស់បរទេសចំនួន ៧ រួមទាំង Meta, Google, Netflix និង TikTok បានបង់ពន្ធចំនួន ៨,០២ទ្រីលានដុង (៣៣៤,១លានដុល្លារអាមេរិក) នៅឆ្នាំនេះ ពោលគឺជាចំនួនច្រើនជាងទ្វេដង បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

អគ្គនាយកដ្ឋានពន្ធដារវៀតណាម បានបង្ហាញឱ្យដឹងទៀតថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ នេះ មានក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៥៧ បានធ្វើការបង់ពន្ធរួចហើយ ខណ:រដ្ឋាភិបាល នៅតែបន្តជំរុញឱ្យក្រុមហ៊ុនផ្សេងទៀត ដែលមិនទាន់បានប្រកាស ឬធ្វើការបង់ពន្ធ ឱ្យឆាប់​រហ័ស​បំពេញ​កាតព្វកិច្ច​បង់ពន្ធរបស់ពួកគេ។

គួរឱ្យដឹងផងដែរថា ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ នៅពេលដែលនាយកដ្ឋានពន្ធដារ បានដាក់ឱ្យដំណើរការកម្មវិធីបង់ពន្ធតាមរយ:ប្រព័ន្ធអ៊ីនធើណិតយ៉ាងងាយស្រួលមក ទឹកប្រាក់សរុបចំនួន ១១,៥ទ្រីលានដុង ត្រូវបានបង់ចូលរដ្ឋ។

តាមរយ:កម្មវិធីនេះផងដែរថា មានក្រុមហ៊ុនពាណិជ្ជកម្មលើអនឡាញចំនួន ៣៧៥ ក៏បានផ្តល់ព័ត៌មានមកកាន់អាជ្ញាធរពន្ធដារ បានយ៉ាងឆាប់រហ័សផងដែរ អំពីអង្គភាព និងបុគ្គលិករបស់ពួកគេ៕

The post វៀតណាម ប្រមូលលុយពន្ធបានជាង ៣០០លានដុល្លារ ពីក្រុមហ៊ុនឌីជីថលធំៗរបស់បរទេស appeared first on .

រដ្ឋាភិបាលថៃ គ្រោងដកក្រុមអ្នកមាន ចេញពីផែនការផ្តល់លុយឌីជីថលរបស់ខ្លួន
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Julapun Amornvivat បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា រដ្ឋាភិបាល កំពុងពិចារណាកែសម្រួលផែនការផ្តល់លុយឌីជីថល ១០ ០០០បាត សម្រាប់ពលរដ្ឋម្នាក់ៗ របស់ខ្លួន ដោយនឹងមិនរាប់បញ្ចូលក្រុមអ្នកមាននោះឡើយ។ នេះបើតាមការចុះផ្សាយពីសែត Bangkok Post។

សំណើនេះត្រូវកើតឡើងចំពេលដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីថ្មី លោក Srettha Thavisin បាននិងកំពុងការពារគោលនយោបាយស្តារសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីមានក្រុមអ្នករិះគន់ បាននិយាយថា ការចំណាយលើផែនការផ្តល់លុយឌីជីថល ដែលមានចំនួនសរុបប្រមាណ ៥៦០ពាន់លានបាត ហាក់ជាចំនួនច្រើនលើសលប់ពេក។

ជុំវិញការលើកឡើងបែបនេះ លោក Julapun បាននិយាយថា គណៈកម្មាធិការគ្រប់គ្រងការផ្តល់ជូនលុយឌីជីថល នឹងធ្វើការពិចារណាឡើងវិញ ទៅលើការកែសម្រួលគ្រោងការណ៍នេះ ដើម្បីដកក្រុមអ្នកមានទ្រព្យសម្បត្តិចេញពីផែនការ ដូចដែលអ្នករិះគន់មួយចំនួនបានស្នើឡើង។

លោក Julapun បានបន្ថែមទៀតថា គម្រោង​នេះ​នឹង​នៅ​តែ​ផ្តោត​លើ​ក្រុមពលរដ្ឋ​ងាយ​រងគ្រោះ និង​អ្នក​មាន​ប្រាក់​ចំណូល​ទាប បើ​ទោះ​ជា​ពលរដ្ឋដែល​មាន​ជីវភាព​ធូរធារ​ មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ក៏​ដោយ។

ជម្រាបជូនផងដែរថា គណបក្សភឿថៃ បានស្នើឱ្យមានផែនការផ្តល់លុយឌីជីថល ១០ ០០០បាត ដល់ប្រជាជនថៃពេញវ័យទាំងអស់ ដែលមានអាយុលើសពី ១៦ ឆ្នាំ ខណ:ផែនការនេះ ត្រូវបានគេមើលឃើញថាជាមធ្យោបាយដ៏សំខាន់មួយ ដើម្បីបង្កើនសាច់ប្រាក់ចរាចរនៅក្នុងចរន្តសេដ្ឋកិច្ច និងថែមទាំងអាចផ្តល់កំណើនសេដ្ឋកិច្ច ៥% ផងដែរ ប្រសិនបើកម្មវិធីនេះដំណើរការដូចការរំពឹងទុកនោះ ៕

The post រដ្ឋាភិបាលថៃ គ្រោងដកក្រុមអ្នកមាន ចេញពីផែនការផ្តល់លុយឌីជីថលរបស់ខ្លួន appeared first on .

គោលនយោបាយចែកលុយឌីជីថល ១ម៉ឺនបាត របស់បក្សភឿថៃ រំពឹងជួយកំណើនសេដ្ឋកិច្ចដល់ ៥%
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បាននិយាយថា គោលនយោបាយរបស់គណបក្សភឿថៃ ក្នុងការចែកលុយឌីជីថលដល់ពលរដ្ឋម្នាក់ៗ ក្នុងចំនួន ១ម៉ឺនបាត អាចនឹងរួមចំណែកដល់កំណើន GDP យ៉ាងហោចណាស់ ៥%​ នៅក្នុងឆ្នាំ ២០២៤ ខាងមុខ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

លោក Julapun បានមានប្រសាសន៍ទៀតថា ការចែកចាយលុយតាមរយ:រូបិយប័ណ្ណឌីជីថលដ៏ច្រើននេះ អាចនឹងផ្តល់សន្ទុះដល់សេដ្ឋកិច្ច ក្រោយពីមានវិធានការជំរុញផ្សេងៗទៀត ដែលត្រូវបានដាក់ចេញ ដូចជាការបង្កើនប្រាក់ចំណូលតាមរយ: ការ​ដំឡើង​ថ្លៃលើផលិតផលកសិកម្មជាដើម។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ បានបន្តទៀតថា ៖ ” គំនិតចម្បងនៃគោលនយោបាយនេះ គឺមានបំណងជំរុញកំណើនសេដ្ឋកិច្ច GDP យ៉ាងហោចណាស់ ៥% ដែលយើងរំពឹងទុកថា អាចនឹងសម្រចបាន នៅក្នុងឆ្នាំ ២០២៤ ខាងមុខ ” ។

ជុំវិញការអនុវត្តលើគោលនយោបាយថ្មីនេះ អាចនឹងឃើញសាច់ប្រាក់ជាច្រើនចរាចរនៅលើទីផ្សារ ដែលមានចំនួនយ៉ាងហោចណាស់ ២ទ្រីលានបាត ហើយទឹកប្រាក់ប្រហែល ៣០ពាន់លានបាត នៃពន្ធលើតម្លៃបន្ថែម (VAT) រំពឹងថាអាចនឹងប្រមូលបានពីការទិញទំនិញ និងសេវាកម្ម។ នេះបើតាមការបញ្ជាក់ពីលោកJulapun ។

គួរឱ្យដឹងថា គម្រោងនេះ នឹងមិនតម្រូវឱ្យមានការចុះឈ្មោះណាមួយនោះឡើយ ដោយអ្នកប្រើប្រាស់គ្រាន់តែត្រូវទាញយកកម្មវិធី ដែលរដ្ឋាភិបាលបានបង្កើតឡើង និងគោរពតាមលក្ខខណ្ឌ ដើម្បីទទួលបានចំណែកលុយរបស់ពួកគេ ខណ:គោលនយោបាយនេះ ត្រូវបានរំពឹងទុកថា នឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងត្រីមាសទីមួយ នៃឆ្នាំ ២០២៤ ខាងមុខ៕

The post គោលនយោបាយចែកលុយឌីជីថល ១ម៉ឺនបាត របស់បក្សភឿថៃ រំពឹងជួយកំណើនសេដ្ឋកិច្ចដល់ ៥% appeared first on .

ថៃ ពន្លឿនការដាក់ឱ្យប្រើប្រព័ន្ធទូទាត់ឌីជីថលក្នុងជួររដ្ឋាភិបាល ដើម្បីប្រឆាំងអំពើពុករលួយ
នាយករដ្ឋមន្ត្រីថៃថ្មី លោក Srettha Thavisin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រដ្ឋាភិបាលថ្មីរបស់លោក នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល នៅក្នុងវិស័យរដ្ឋ ដែលជាវិធានការសំខាន់មួយ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

ក្នុងនាមជាអតិបតីក្នុងពិធីបើកព្រឹត្តិការណ៍ទិវាប្រឆាំងអំពើពុករលួយ ដែលរៀបចំឡើងដោយអង្គការប្រឆាំងអំពើពុករលួយនៃប្រទេសថៃ (ACT) លោក Srettha បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយ គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពផ្សេងទៀតរបស់រដ្ឋាភិបាល។

ដើម្បីអាចលុបបំបាត់អំពើពុករលួយបាន រដ្ឋាភិបាល កំពុងព្យាយាមស្វែងរកនូវការដាក់ឱ្យដំណើរការបច្ចេកវិទ្យាថ្មី ដើម្បីអាចធ្វើការទូទាត់ប្រកបដោយតម្លាភាពកាន់តែច្រើនជាងមុន នៅក្នុងការគ្រប់គ្រងរបស់រដ្ឋ។

នាយករដ្ឋមន្ត្រីថ្មីរូបនេះ បានបន្ថែមទៀតថា រដ្ឋាភិបាលថៃនឹងពន្លឿនការកែសម្រួលច្បាប់ ដើម្បីទប់ទល់ទៅនឹងការស៊ីសំណូក ហើយនឹងដោះស្រាយឱ្យបានឆាប់រហ័សចំពោះអ្នកដែល​ប្រព្រឹត្ត​អំពើពុករលួយ។

ចំពោះការដាក់ឱ្យដំណើរការបច្ចេកវិទ្យាថ្មីនេះ ក៏នឹងអាចជួយរដ្ឋាភិបាល ក្នុងការឃ្លាំមើលដិតដល់ចំពោះមន្ត្រីជាន់ខ្ពស់របស់រដ្ឋផងដែរ ដោយតម្រូវឱ្យប្រកាសអំពីទំហំទ្រព្យសម្បត្តិរបស់មន្ត្រីទាំងនោះ ដើម្បីឱ្យ​សាធារណជន​ទូទៅ អាចចូលទៅឆែកមើលបាន។

ទន្ទឹមនឹងនេះ បច្ចេកវិទ្យាក៏អាចជំរុញឱ្យមានតម្លាភាពបន្ថែម ជាពិសេទៅលើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងត្រូវប្រើប្រាស់ក្នុងវិស័យរដ្ឋ ជំនួសសាច់ប្រាក់សុទ្ធ ដើម្បីផ្តល់ភាពងាយស្រួលដល់ការតាមដាន ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក Srettha៕

The post ថៃ ពន្លឿនការដាក់ឱ្យប្រើប្រព័ន្ធទូទាត់ឌីជីថលក្នុងជួររដ្ឋាភិបាល ដើម្បីប្រឆាំងអំពើពុករលួយ appeared first on .

ម៉ាឡេស៊ី រំពឹងខ្ពស់ថានឹងទទួលបាន ១៦ ពាន់លានដុល្លារ ពីការវិនិយោគលើវិស័យឌីជីថល ត្រឹមឆ្នាំ ២០២៥
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានបង្ហាញពីទំនុកចិត្តចំពោះសមត្ថភាពរបស់ប្រទេសខ្លួន ក្នុងការសម្រេចបាននូវគោលដៅ នៃការវិនិយោគលើវិស័យឌីជីថល ក្នុងទំហំទឹកប្រាក់ ៧០ ពាន់លានរីងហ្គីត ឬ ១៦ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ពោលគឺស្របតាមផែនការសេដ្ឋកិច្ចឌីជីថល ដែលរដ្ឋាភិបាលបានគ្រោងទុក ។

ដោយថ្លែងនៅឯសមាជពិភពលោកស្តីពពីនវានុវត្តន៍ និងបច្ចេកវិទ្យា (WCIT 2022) លោក Ismail បាននិយាយថា ប្រទេសម៉ាឡេស៊ី បានដើរតួយ៉ាងសំខាន់ ដើម្បីក្លាយជាមជ្ឈមណ្ឌលវិនិយោគលើប្រព័ន្ធឌីជីថល នៅក្នុងតំបន់អាស៊ាន ។

មិនតែប៉ុណ្ណោះ លោកគូសបញ្ជាក់ទៀតថា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក ក៏ដូចជាប្រព័ន្ធអេកូឌីជីថល និងជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលកម្រិតខ្ពស់ ដូច្នេះវានឹងអាចធ្វើឱ្យម៉ាឡេស៊ី ក្លាយជាគោលដៅវិនិយោគឌីជីថលដ៏សំខាន់ នៅក្នុងតំបន់ ។

រដ្ឋមន្ត្រីរូបនេះ បានលើកឡើងបន្ថែមថា ចាប់តាំងពីគំនិតផ្តួចផ្តើម MSC Malaysia ដែលឥឡូវនេះត្រូវបានប្តូរឈ្មោះទៅជា Malaysia Digital (MD) ត្រូវបានបង្កើតឡើង នៅឆ្នាំ ១៩៩៦ មក ម៉ាឡេស៊ី បានទាក់ទាញការវិនិយោគឌីជីថល ដែលមានតម្លៃ ៣៨៤ ពាន់លានរីងហ្គីត រួចមកហើយ និងបានបង្កើតការងារ ១៨០ ០០០ កន្លែងថែមទៀតផង ។

លោក Ismail បានសង្កត់ធ្ងន់ថា ការវិនិយោគទាំងនេះ បានចូលមកតាមរយៈក្រុមហ៊ុនបរទេសចំនួន ២៨ ដែលពាក់ព័ន្ធទៅនឹងការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ សេវាកម្មព័ត៌មានវិទ្យា មាតិកាច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងសេវាកម្មអាជីវកម្មសកល ឬ GBS ជាដើម ៕

The post ម៉ាឡេស៊ី រំពឹងខ្ពស់ថានឹងទទួលបាន ១៦ ពាន់លានដុល្លារ ពីការវិនិយោគលើវិស័យឌីជីថល ត្រឹមឆ្នាំ ២០២៥ appeared first on .

កម្ពុជា ស្នើជប៉ុនចែករំលែកពីបច្ចេកទេសឌីជីថល ដើម្បីពន្លឿនសមាហរណកម្មសេដ្ឋកិច្ចតំបន់
ក្រសួងពាណិជ្ជកម្ម បានសង្កតធ្ងន់ពីសារៈសំខាន់នៃឌីជីថល ព្រោះវិស័យឌីជីថល នឹងជួយពន្លឿនសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងធ្វើឱ្យអាស៊ានក្លាយជាតំបន់ដ៏ទាក់ទាញមួយសម្រាប់វិនិយោគថែមទៀត។ទន្ទឹមគ្នានេះ ក្រសួងក៏បានស្នើជប៉ុនចែករំលែកពីបច្ចេកទេសឌីជីថល ដើម្បីឲ្យកម្ពុជាឆ្ពោះទៅរកសង្គមឌីជីថលពេញលេញផងដែរ។

ការស្នើនេះ ត្រូវបានធ្វើឡើងតាមរយៈវេទិការស្តីពី «គំនិតផ្តួចផ្តើមការវិនិយោគអាស៊ី-ជប៉ុនសម្រាប់ពេលអនាគត»កាលព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

ថ្លែងក្នុងវេទិកានោះ ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ (SEOM Chair បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលបានស្នើឱ្យមានគំនិតផ្តួតផ្តើមការវិនិយោគអាស៊ី-ជប៉ុនសម្រាប់ពេលអនាគត តាំងពីដើមឆ្នាំ២០២២ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញក្នុងតំបន់ក៏ដូចជាមជ្ឈមណ្ឌលនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនរបស់អាស៊ាន-ជប៉ុន។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសង្កតធ្ងន់ពីសារៈសំខាន់នៃឌីជីថលនិងស្នើឱ្យក្រុមហ៊ុនឯកជនរបស់ជប៉ុនដែលចូលរួមកម្មវិធីនេះ រួមមាន DENSO, DMG MORI និង FUJIFILM ធ្វើបទបង្ហាញនិងចែករំលែកអំពីការផ្លាស់ប្តូរទៅឌីជីថលដែលមានប្រយោជន៍ និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដើម្បីកម្ពុជាឆ្ពោះទៅរកសង្គមឌីជីថលពេញលេញ ដើម្បីន្លឿនសមាហរណកម្មសេដ្ឋកិច្ចតំបន់និងធ្វើឱ្យអាស៊ានក្លាយជាតំបន់ដ៏ទាក់ទាញមួយសម្រាប់វិនិយោគថែមទៀត។

គួរបញ្ជាក់ដែរថា វេទិកាស្តីពី «គំនិតផ្តួចផ្តើមការវិនិយោគអាស៊ី-ជប៉ុនសម្រាប់ពេលអនាគត» ក៏មានការចូលរួមពី លោក Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាននិងអាស៊ីបូព៌ា (ERIA) លោក Tetsuya Watanabe ទីប្រឹក្សាពិសេសរបស់ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) តំណាងក្រុមហ៊ុនជប៉ុននៅកម្ពុជា និងនៅបណ្តាប្រទេសសមាជិក AMEICC និងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

យ៉ាងណា តាមរយៈវេទិកានេះ ភាគីពាក់ព័ន្ធយល់ថា មិនត្រឹមតែបង្ហាញពីម៉ូឌែលជោគជ័យនិងការអនុវត្តល្អៗក្នុងវិស័យឧស្សាហកម្មសំខាន់ៗនោះទេ ប៉ុន្តែក៏បានត្រួសត្រាយផ្លូវដើម្បីធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្រ្តីរដ្ឋាភិបាល អ្នកស្រាវជ្រាវ ក៏ដូចជាតំណាងវិស័យឧស្សាហកម្ម ផងដែរ៕

The post កម្ពុជា ស្នើជប៉ុនចែករំលែកពីបច្ចេកទេសឌីជីថល ដើម្បីពន្លឿនសមាហរណកម្មសេដ្ឋកិច្ចតំបន់ appeared first on .

វៀតណាម រំពឹងថាអាចទាញចំណូលជាង ៥០ ពាន់លានដុល្លារ ពីសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន
ថ្មីៗនេះ យោងតាមក្រសួងព័ត៌មាន និងទំនាក់ទំនង របស់ប្រទេសវៀតណាម បានបង្ហាញឱ្យដឹងថា ប្រាក់ចំណូលពីសេដ្ឋកិច្ចឌីជីថល ត្រូវបានប៉ាន់ប្រមាណថា នឹងមានចំនួន ៥៣ ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ​។

ជាក់ស្តែង ក្រសួងផែនការ និងវិនិយោគ បានឱ្យដឹងទៀតថា ចំនួនក្រុមហ៊ុនឌីជីថល បានកើនឡើង ០,៧៥% មកដល់ចំនួន ៦៥ ៣២៩ ក្រុមហ៊ុន សម្រាប់រយ:ពេលពីរខែដំបូងនៃឆ្នាំនេះ ។

យ៉ាងណា នៅក្នុងកិច្ចប្រជុំនៃគណ:កម្មាធិការជាតិស្តីពីការផ្លាស់ប្តូរឌីជីថល នៅសប្តាហ៍នេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បាននិយាយថា ការផ្លាស់ប្តូរឌីជីថល គួរតែជាវិស័យអាទិភាពសម្រាប់ប្រទេសជាតិ ព្រោះថាវាជា កម្លាំងជំរុញដ៏សំខាន់ចំពោះភាពច្នៃប្រឌិត និងជាមូលដ្ឋាន សម្រាប់សេដ្ឋកិច្ចបែបទំនើបផងដែរ ។

បន្ថែមពីនេះ លោក Pham ក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំង លើការផ្លាស់ប្តូរឌីជីថល ការច្នៃប្រឌិត និងការទទួលយកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ត ប្រកបដោយ​ប្រសិទ្ធភាព​ ដើម្បីសម្រេចបាននូវសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាល និងសង្គម ដែលឈានមុខគេ ៕

ប្រភព: VN Express

The post វៀតណាម រំពឹងថាអាចទាញចំណូលជាង ៥០ ពាន់លានដុល្លារ ពីសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន appeared first on .