តៃវ៉ាន

ចិន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកជាច្រើន ចំពោះការលក់អាវុធឲ្យកោះតៃវ៉ាន់
ប្រទេសចិន កាលពីពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មទៅលើបុគ្គលចំនួន ១០ រូប និងក្រុមហ៊ុនផលិតសព្វាវុធរបស់អាមេរិកចំនួន ២០ ផ្សេងទៀត រួមទាំងក្រុមហ៊ុន St. Louis ដែលជាបុត្រសម្ព័ន្ធរបស់ Boeing ផងនោះ ចំពោះការលក់អាវុធទៅឲ្យកោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយជុំវិញការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងបុគ្គល និងក្រុមហ៊ុនអាមេរិកទាំងនោះថា ៖”​បញ្ហាតៃវ៉ាន់ គឺជាស្នូលនៃផលប្រយោជន៍របស់ចិន ហើយជាខ្សែបន្ទាត់ក្រហមដែលមិនអាចឆ្លងបានដំនបូងគេ នៅក្នុងទំនាក់ទំនងចិន-អាមេរិក។ ហើយចំពោះសកម្មភាពញុះញង់ណាមួយដែលឆ្លងកាត់បន្ទាប់ក្រហមនេះ លើបញ្ហាកោះតវ៉ាន់ នឹងត្រូវបានឆ្លើយតបជាដាច់ខាតពីប្រទេសចិន”។

ជុំវិញការប្រកាសដាក់ទណ្ឌកម្មនេះ មានន័យថាទីក្រុងប៉េកាំងនឹងបង្កកទ្រព្យសម្បត្តិទាំងអស់ដែលកាន់កាប់ដោយក្រុមហ៊ុន និងបុគ្គលទាំងនោះនៅក្នុងប្រទេសចិន រួមទាំងហាមឃាត់អង្គភាពក្នុងស្រុក និងបុគ្គលមិនឲ្យធ្វើការជាមួយពួកគេទាំងនោះ ផងដែរ។

គួរឲ្យដឹងផងដែរថា បុគ្គលដែលមានឈ្មោះនៅក្នុងបញ្ជីទណ្ឌកម្មនេះ រួមទាំងស្ថាបនិកក្រុមហ៊ុនការផលិតអាវុធ Anduril Industries និងនាយកប្រតិបត្តិជាន់ខ្ពស់ចំនួនប្រាំបួននាក់មកពីក្រុមហ៊ុនដែលត្រូវបានដាក់ទណ្ឌកម្ម ក៏ដូចជាត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងប្រទេសចិនទៀត ផងដែរ។

ជម្រាបជូនថា ជុំវិញការផ្លាស់ប្តូររបស់ចិននេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកាលអំពីមុនអំពីកិច្ចព្រមព្រៀងលក់អាវុធចំនួន ១១,១ពាន់លានដុល្លារសម្រាប់តៃវ៉ាន់ រួមទាំងមីស៊ីលរយៈចម្ងាយមធ្យម កាំភ្លើងធំ HIMARS និងយន្តហោះគ្មានមនុស្សបើក។ ​​នេះក៏ជាកញ្ចប់អាវុធដ៏ធំបំផុតមិនធ្លាប់មានពីសហរដ្ឋអាមេរិកទៅកាន់កោះនេះ ដែលទទួលបានការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន៕​

The post ចិន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកជាច្រើន ចំពោះការលក់អាវុធឲ្យកោះតៃវ៉ាន់ appeared first on .

តៃវ៉ាន់ ចាយលុយជាង ១,៣ពាន់លានដុល្លារ ទិញប្រេងរបស់រុស្ស៊ី នៅឆ្នាំនេះ
តៃវ៉ាន់ ត្រូវបានគេរាយការណ៍ថា បានក្លាយជាអ្នកនាំចូលធំជាងគេបំផុតលើពិភពលោក សម្រាប់ប្រេង Naphtha របស់រុស្ស៊ី ដែលជាប្រេងប្រើប្រាស់ធ្វើជាសារធាតុគីមីដែលចាំបាច់បំផុតសម្រាប់ឧស្សាហកម្មផលិតបន្ទះឈីប Semiconductor បើទោះបីជាពួកគេចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងរុស្ស៊ី ជុំវិញការលុកលុយទៅលើអ៊ុយក្រែន ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC ។

របាយការណ៍ផ្លូវការមួយ បានបង្ហាញថានៅក្នុងឆមាសទី ១ នៃឆ្នាំនេះ តៃវ៉ាន់ បានចូលនាំចូលប្រេង Naphtha ពីរុស្ស៊ី​ចំនួនជាង ១,៣ពាន់លានដុល្លារ ហើយចំពោះការនាំចូលប្រចាំខែជាមធ្យមវិញ បានឈានដល់កម្រិតខ្ពស់ជាងជិត ៦ដង ធៀបទៅនឹងឆ្នាំ២០២២។

គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងនៃការនាំចូលប្រេងដ៏ខ្ពស់ពីរុស្ស៊ី បានកើតឡើង បើទោះបីជាតៃវ៉ាន់បានចូលរួមក្នុងការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងទីក្រុងម៉ូស្គូ ជុំវិញការចូលឈ្លានពានលើអ៊ុយក្រែនក៏ដោយ។

ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ តៃវ៉ាន់បាននាំចូលប្រេង Naphtha ពីរុស្ស៊ីចំនួន ៦,៨ លានតោន ដែលមានតម្លៃ ៤,៩ពាន់លានដុល្លារ ដែលស្មើនឹង ២០% នៃការនាំចេញផលិតផលប្រេងសរុបរបស់រុស្ស៊ី។

ជម្រាបជូនថា Naphtha គឺជាផលិតផលប្រេងឆៅដែលប្រើសម្រាប់ផលិតសារធាតុគីមីដែលត្រូវការសម្រាប់ការផលិតបន្ទះ semiconductors និងគ្រឿងបន្លាស់អេឡិចត្រូនិចផ្សេងទៀត ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចទាំងមូលរបស់តៃវ៉ាន់៕​

The post តៃវ៉ាន់ ចាយលុយជាង ១,៣ពាន់លានដុល្លារ ទិញប្រេងរបស់រុស្ស៊ី នៅឆ្នាំនេះ appeared first on .

ចិនបន្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកពីរទៀត ដែលហ៊ានលក់អាវុធឲ្យតៃវ៉ាន់
កាលពីថ្ងៃទី១១ ខែមេសា ក្រសួងការបរទេសចិនបានលើកឡើងថា ប្រទេសចិនបានដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអាមេរិកចំនួនពីរ និងបានហាមឃាត់នាយកប្រតិបត្តិជាន់ខ្ពស់របស់ពួកគេមិនឲ្យចូលក្នុងប្រទេសចិនតទៅទៀត ដើម្បីជាការឆ្លើយតបទៅនឹងទង្វើដែលក្រុហ៊ុនអាមេរិកហ៊ានលក់អាវុធទៅឲ្យកោះតៃវ៉ាន់។

សារព័ត៌មាន Reuters បានចុះផ្សាយថា វិធានការដាក់ទណ្ឌកម្មនេះធ្វើឡើងដើម្បីប្រឆាំងទៅនឹងក្រុមហ៊ុន General Atomics Aeronautical Systems ដែលផលិតយន្តហោះគ្មានមនុស្សបើក និងក្រុមហ៊ុនផលិតរថយន្តយោធា General Dynamics Land Systems ។

ក្នុងនោះ ប្រទេសចិនបានលើកឡើងថា ការលក់អាវុធយ៉ាងដូច្នេះគឺជាការលូកដៃចូលជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយជាទង្វើបំផ្លាញអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។ ម្យ៉ាងវិញទៀត ការបន្តលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យតៃវ៉ាន់ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរចំពោះគោលនយោបាយចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមទាំងបីរបស់សហរដ្ឋអាមេរិក និងចិន។

គួរជម្រាបថា កាលពីឆ្នាំមុនប្រទេសចិនក៏ធ្លាប់បានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនអាកាសចរណ៍ Northrop Grumman និងក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin ម្តងរួចមកហើយដែរ ដោយដ្បិតថាក្រុមហ៊ុនទាំងពីរបានផ្គត់ផ្គង់អាវុធទៅឲ្យកោះតៃវ៉ាន់ដូចគ្នា៕

The post ចិនបន្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកពីរទៀត ដែលហ៊ានលក់អាវុធឲ្យតៃវ៉ាន់ appeared first on .