តៃវ៉ាន់ ចាយលុយជាង ១,៣ពាន់លានដុល្លារ ទិញប្រេងរបស់រុស្ស៊ី នៅឆ្នាំនេះ

អន្តរជាតិ

តៃវ៉ាន់ ត្រូវបានគេរាយការណ៍ថា បានក្លាយជាអ្នកនាំចូលធំជាងគេបំផុតលើពិភពលោក សម្រាប់ប្រេង Naphtha របស់រុស្ស៊ី ដែលជាប្រេងប្រើប្រាស់ធ្វើជាសារធាតុគីមីដែលចាំបាច់បំផុតសម្រាប់ឧស្សាហកម្មផលិតបន្ទះឈីប Semiconductor បើទោះបីជាពួកគេចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងរុស្ស៊ី ជុំវិញការលុកលុយទៅលើអ៊ុយក្រែន ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ផ្លូវការមួយ បានបង្ហាញថានៅក្នុងឆមាសទី ១ នៃឆ្នាំនេះ តៃវ៉ាន់ បានចូលនាំចូលប្រេង Naphtha ពីរុស្ស៊ី​ចំនួនជាង ១,៣ពាន់លានដុល្លារ ហើយចំពោះការនាំចូលប្រចាំខែជាមធ្យមវិញ បានឈានដល់កម្រិតខ្ពស់ជាងជិត ៦ដង ធៀបទៅនឹងឆ្នាំ២០២២។

គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងនៃការនាំចូលប្រេងដ៏ខ្ពស់ពីរុស្ស៊ី បានកើតឡើង បើទោះបីជាតៃវ៉ាន់បានចូលរួមក្នុងការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងទីក្រុងម៉ូស្គូ ជុំវិញការចូលឈ្លានពានលើអ៊ុយក្រែនក៏ដោយ។

ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ តៃវ៉ាន់បាននាំចូលប្រេង Naphtha ពីរុស្ស៊ីចំនួន ៦,៨ លានតោន ដែលមានតម្លៃ ៤,៩ពាន់លានដុល្លារ ដែលស្មើនឹង ២០% នៃការនាំចេញផលិតផលប្រេងសរុបរបស់រុស្ស៊ី។

ជម្រាបជូនថា Naphtha គឺជាផលិតផលប្រេងឆៅដែលប្រើសម្រាប់ផលិតសារធាតុគីមីដែលត្រូវការសម្រាប់ការផលិតបន្ទះ semiconductors និងគ្រឿងបន្លាស់អេឡិចត្រូនិចផ្សេងទៀត ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចទាំងមូលរបស់តៃវ៉ាន់៕​