តំបន់ឆ្នេរសមុទ្រ

លោក សាយ សំអាល់៖ តំបន់ឆ្នេរជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជាដែលរកចំណូលចូលជាតិបាន ២ពាន់លានដុល្លារក្នុងមួយឆ្នាំ
ប្រទេសកម្ពុជាមានខេត្ត ៤ ដែលជាប់មាត់សមុទ្រ រួមមាន កោះកុង ព្រះសីហនុ កំពត និងកែប ឆ្នេរនៅតាមបណ្តាខេត្តនីមួយៗសុទ្ធតែមានសក្តានុពលរៀងៗខ្លួន។ ដើម្បីឆ្លើយតបនឹងផែនការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីផែនការអភិវឌ្ឍន៍ឆ្នេរ និងផ្លូវជិះកង់ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

កិច្ចប្រជុំពិភាក្សានេះបានឯកភាពលើទស្សនទានរួមនៃការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ប្រែក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីអោយសក្តិសមជាតារារះនាទិសនារតី និងជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ព្រមទាំងការពិគ្រោះយោបល់លើការរៀបចំបញ្ចប់គម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តសាធារណៈប្រណិតកម្រិតខ្ពស់ប្រវែង ២៧០០ម៉ែត្រនៅខេត្តកែប។

ជាមួយគ្នានេះ លោក សាយ សំអាល់ ក៏បានដឹកនាំការពិគ្រោះយោបល់លើផែនការអភិវឌ្ឍន៍ផ្លូវជិះកង់ប្របមាត់សមុទ្រដោយតភ្ជាប់ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានលើកឡើងថា តំបន់ឆ្នេរជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដោយអាចផ្ដល់ចំណូលជូនជាតិបានប្រមាណ ២ ០០០ លានដុល្លារក្នុងមួយឆ្នាំ។

លោកបន្តថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គឺជាយន្តការរួមសម្រាប់សម្របសម្រួលជាមួយក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដូច្នេះទាំងអស់គ្នា ត្រូវគិតជារួមថាក្នុងចំងាយផ្លូវឆ្នេរពីខេត្តកែបដល់ខេត្តកោះកុង តំបន់ណាជាប៉ូលសេដ្ឋកិច្ច ជាឆ្នេររួម ជាឆ្នេរដាច់ដោយដុំ តើគួរអភិវឌ្ឍបែបណា ស្របតាមសក្តានុពលនៃតំបន់នីមួយៗ ដើម្បីឱ្យប្រជាពលរដ្ឋ ឬអ្នកទេសចរបានលំហែកម្សាន្ត និងធ្វើលំហាត់ប្រាណដើម្បីសុខភាព៕

The post លោក សាយ សំអាល់៖ តំបន់ឆ្នេរជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជាដែលរកចំណូលចូលជាតិបាន ២ពាន់លានដុល្លារក្នុងមួយឆ្នាំ appeared first on .

បុណ្យសមុទ្រជុំទី៣ឆ្នាំនេះ កម្ពុជា ជ្រើសរើសប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»
នៅល្ងាចថ្ងៃសៅរ ទី១០ ខែធ្នូនេះ កម្ពុជា នឹងបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ទំព័រហ្វេសប៊ុកផ្លូវការសម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ពិធីបុណ្យសមុទ្រនៅឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»។ ការដាក់ចេញនូវប្រធានបទនេះ គឺសមស្របជាមួយបរិបទកម្ពុជា ដែលសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល។ ក្នុងន័យនេះ សន្តិភាព គឺពិតជាមិនអាចខ្វះបានសម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើនសម្រាប់ពេលអនាគត បានកំពុងបង្កើតជាកាលានុវត្តភាពច្រើនផ្តើមចេញពីសន្តិភាពនេះ។

សូមជម្រាបថា ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។

ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងជំរុញការយកចិត្តទុកដាក់កាន់តែខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋមូលដ្ឋានក្នុងការអភិរក្ស និងថែរក្សាធនធានធម្មជាតិ និងវប្បធម៌នៅតំបន់ឆ្នេរសមុទ្រកម្ពុជា៕

The post បុណ្យសមុទ្រជុំទី៣ឆ្នាំនេះ កម្ពុជា ជ្រើសរើសប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» appeared first on .

សម្តេចតេជោ ហ៊ុន សែន៖ តំបន់ឆ្នេរកម្ពុជាដើរតួនាទីក្នុងការទាក់ទាញវិនិយោគជំរុញកំណើនសេដ្ឋកិច្ចជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីបើកមហាសន្និបាត លើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ។

ថ្លែងនៅក្នុងពិធីបើកមហាសន្និបាតនោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ស្ដែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួល មុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា។

បើតាមសម្តេចតេជោ ហ៊ុន សែន ការណ៍នេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏មានភាពទាក់ទាញ និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និងក្នុងតំបន់ ព្រមទាំង ជាគោលដៅទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និងរាជធានីភ្នំពេញ។

សូមជម្រាបថា ឆ្នេរសមុទ្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងអង្គមហាសន្និបាតលើកទី ៧ របស់ក្លឹបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតូបាកូតា (Toubacouta) ប្រទេសសេណេហ្កាល់ (Senegal) ក្រោមឈ្មោះរួមតែមួយគឺ «ឆ្នេរសមុទ្រកម្ពុជា (Cambodia Bay)» ហើយត្រូវបានប្រសិទ្ធនាម «ឆ្នេរសមុទកម្ពុជា៖ តារារះនាទិសនិរតី» ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល និង សមាជិកក្លឹបទាំងអស់ដែលបានគាំទ្រឆ្នេរសមុទ្រកម្ពុជា និង បានយល់ព្រមដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជាសមាជិក និង បានបន្តគាំទ្រការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាតាមរបៀបកម្ពុជា ពិសេសបានបោះឆ្នោតគាំទ្រកម្ពុជា កាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៉ីប៉ាស៉ីហ្វិក ២ អាណត្តិជាប់គ្នា និង បន្តជាអគ្គនាយករងក្លឹប រហូតមកដល់បច្ចុប្បន្ន៕

The post សម្តេចតេជោ ហ៊ុន សែន៖ តំបន់ឆ្នេរកម្ពុជាដើរតួនាទីក្នុងការទាក់ទាញវិនិយោគជំរុញកំណើនសេដ្ឋកិច្ចជាតិ appeared first on .

គម្រោងអភិវឌ្ឍន៍ឆ្នេរកែបប្រវែង ២៧០០ម៉ែត្រ គ្រោងបញ្ចប់មុនបុណ្យសមុទ្រឆ្នាំ២០២៣
គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឆ្នេរកែប ដែល​ជា​ឆ្នេរ​​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​​​ប្រវែង ២៧០០​ម៉ែត្រ ​គ្រោង​នឹង​ធ្វើ​យ៉ាង​ណា​ឱ្យ​បញ្ចប់​ទាំង​ស្រុង​នៅ​មុន​បុណ្យ​សមុទ្រ​ឆ្នាំ​២០២៣។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​​ពី​អភិបាល​ខេត្ត​កែប។

ឯកឧត្តម សោម​ ពិសិដ្ឋ​ ​​អភិបាល​ខេត្ត​កែប ​​បាន​ថ្លែង​ប្រាប់​ក្រុមការងារ​យុវជន​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ​​​នៅ​​រសៀល​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២២​នេះ​ថា៖ “ក្តី​សង្ឃឹម​របស់​យើង​​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​កែប​នេះ គឺ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ទាន់​មុន​បុណ្យ​សមុទ្រ​ឆ្នាំ​២០២៣។ ខេត្ត​កែប​នៅ​ឆ្នាំ​២០២៣ ​នឹង​មាន​ព្រឹត្តិការណ៍​ធំៗ​៣​សំខាន់​គឺ​ ១)ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ ២)ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម មាន​ហែល​ទឹក មាន​ធាក់កង់ មាន​រត់ចំងាយ ៣)បុណ្យ​សមុទ្រ ដែល​យើង​ត្រូវ​ត្រៀម​លក្ខណៈ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ កែ​លម្អ​សោភ័ណភាព និង​​ត្រូវ​រៀប​ចំ​ខ្លួន​ឱ្យ​បាន​ល្អ ក្នុង​ការ​ទទួល​ភ្ញៀវ​អន្តរជាតិ និង​ភ្ញៀវ​ជាតិ ជា​ពិសេស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម”។

“យើង​អភិវឌ្ឍន៍ ដោយ​មិន​ភ្លេច​អភិរក្ស ហើយ​អភិរក្ស​គាំទ្រ​ការ​អភិវឌ្ឍ។ យើង​មិន​អភិវឌ្ឍ​ទាំង​ស្រុង​ដោយ​ខ្ទេច​ខ្ទី​ព្រៃ​ឈើ​និង​ឧទ្យាន​ជាតិ​នោះ​ទេ។ យើង​នឹង​រក្សា​ធនធាន​ធម្មជាតិ​ឱ្យ​បាន។ នេះ​ជា​ទស្សនៈ​របស់​ខ្ញុំ​ ដោយមាន​ការ​គាំទ្រ​ពី​ថ្នាក់​ដឹក​នាំ​ជា​ច្រើន”។ លោក​អភិបាល​ខេត្ត​បញ្ជាក់​បន្ថែម។

គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​កែប​​ថ្មី​​ប្រវែង ២៧០០​ម៉ែត្រ​នេះ​ ​​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃ​ធំ ក្រុង​កែប ខេត្ត​កែប៕

The post គម្រោងអភិវឌ្ឍន៍ឆ្នេរកែបប្រវែង ២៧០០ម៉ែត្រ គ្រោងបញ្ចប់មុនបុណ្យសមុទ្រឆ្នាំ២០២៣ appeared first on .

ធនាគារ ADB បោះលុយ ១០០លានដុល្លារ សម្រាប់គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រនៅកម្ពុជា
គម្រោងស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព របស់ធនាគារ ADB គ្រោងចំណាយថវិកាប្រមាណ ១០០លានដុល្លារ ដែលនឹងត្រូវអនុវត្តន៍នៅក្នុងខេត្តសំខាន់ៗចំនួន៤ខេត្ត។ នេះបើតាមកិច្ចប្រជុំពិភាក្សាការងាររវាងលោក វ៉ៅ សុខា អភិបាលរងខេត្តកែប ​ជាមួយ​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Saunders Lindsay ប្រធានក្រុមគម្រោងជលផលឆ្នេរសមុទ្រ និងនិរន្តរភាពកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

ទាក់ទិននឹងគម្រោងខាងលើនេះ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានបញ្ជាក់ដែរថា ក្នុងនាមអាជ្ញាធរខេត្តកែប នឹងគម្រោងស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព រដ្ឋបាលខេត្តបានគាំទ្រការអភិវឌ្ឍន៍ចំណតទូកចំនួន២ទីតាំង គឺស្ថិតនៅក្រុងកែប និងស្រុកដំណាក់ចង្អើរសម្រាប់សម្រួលដល់ការចតទូក​ របស់ប្រជានេសាទ និងភ្ញៀវទេសចរណ៍​ អោយកាន់តែល្អប្រសើរឡើង។

បើតាមលោកអភិបាលរងខេត្តរូបនេះ​ នៅពេលគម្រោងនេះ​ ចេញជារូបរាងឡើង​ អាជ្ញាធរខេត្ត​ និងខិតខំកៀងគររកដៃគូរក្នុងការថែរក្សាសំណង់ដែលបានកសាងរួច និងរក្សាអនាម័យ បរិស្ថាន និងបង្កើតការផ្តត់ផ្គង់ទឹកស្អាត និងអគ្គីសនី ក្នុងតំបន់ទាំងនោះអោយបានប្រសើរបំផុត។

គួរបញ្ជាក់ដែរថា គម្រោងស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព ដែលគ្រោងចំណាយថវិកាប្រមាណ ១០០លានដុល្លារ ក្នុងនោះបានមកពី ADB Loans ៥០លានដុល្លារ, ASEAN Infrastructure Fund ១០លានដុល្លារ AFD ៣០លានដុល្លារ, Concessional Loan និង ADB Grand Funds ១០លានដុល្លារ សម្រាប់អភិវឌ្ឍន៍តំបន់ជលផលឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព ចំនួន៤ខេត្ត គឺកោះកុង ព្រះសីហនុ កំពត និងកែប។

ចំណែកគម្រោងថ្មីស្តីពី “ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកប​ដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project)” ត្រូវបានក្រសួងកសិកម្មធ្លាប់អះអាងថា នឹងជួយវិស័យជនផលក្នុងការ លើកកម្ពស់ការបន្សាំ និងកាត់បន្ថយដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមុទ្រ។​ កែលម្អហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផលនេសាទដែលធន់នឹងអាកាសធាតុ។ ជំរុញការវិនិយោគលើតម្លៃជលផលប្រកបដោយសុវត្ថិភាព និរន្តរភាព និងខ្សែច្រវាក់តម្លៃ និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការគ្រប់គ្រងការនេសាទសមុទ្រជាដើម៕ អត្ថបទ៖ រង្សី

The post ធនាគារ ADB បោះលុយ ១០០លានដុល្លារ សម្រាប់គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រនៅកម្ពុជា appeared first on .

ព្រះសីហនុជាខេត្តប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ខណៈខេត្តមួយនេះក៏មាន កោះតូច-ធំ ក្នុងលំហរសមុទ្រច្រើនជាងគេទៀតផង
ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចសំខាន់ជាច្រើនដូចជា កំពង់ផែស្វយ័ត តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិកងកេង និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បច្ចុប្បន្នខេត្តជាប់មាត់សមុទ្រមួយនេះ បាន​ផ្លាស់​ប្តូរយ៉ាង​ខ្លាំង​សឹង​តែ​មើល​មិន​ស្គាល់​ពោលគឺ​ផ្លាស់ប្តូរ៩០ដឺក្រេ​តែ​ម្តង ជាមួយនឹងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យដូចជា សំណង់​ អគារពាណិជ្ជកម្ម​ កាស៊ីណូ ជា​ច្រើន​រីកស្គុះ​ស្គាយ អមនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗ បើទោះជា​មាន​ការ​រាំង​ស្ទះ​ដោយ​ជំងឺ​កូវីដ-​១៩យ៉ាងណាក្តី។

ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុក៏ជាខេត្តដែលមាន កោះតូច-ធំ ក្នុងលំហរសមុទ្រច្រើនជាងគេរបស់ប្រទេសកម្ពុជា ប្រមាណ៣២ កោះ នេះបើយោងតាមសៀវភៅប្រវត្តិខេត្តព្រះសីហនុ បោះពុម្ភកាលពីពេលថ្មីៗនេះ រួមមាន៖ កោះព្រាប កោះពស់ កោះថាស (កោងកាង) កោះដែកគោល កោះត្រេះ (ទ្ទះ) កោះរុង កោះបង កោះប្អូន កោះកូន (កុក/កណ្តាល) កោះរុងសន្លឹម កោះមូល កោះតូច កោះប្រើស កោះថ្មី កោះច្រឡុះ (ក្របី) កោះតាគៀវ កោះឬស្សី កោះស្រមោច កោះសំពោច កោះសំពោច កោះដូង កោះព្រីង កោះខ្មោច កោះត្រងោល កោះវាល កោះតាង កោះមួយ កោះមួយ កោះតំឡូួង (ក្តាម) កោះពីលិច កោះពីកើត កោះតា កោះយាយ និងកោះចៅជាដើម។

ខេត្តកំពុងអភិវឌ្ឍន៍មួយនេះ ក៏មានប្រជុំកោះ ឆ្នេរខ្សាច់ ឆ្នេរថ្ម ឆ្នេរភក់ និងជីវចម្រុះបាតសមុទ្រជាច្រើន បានក្លាយទៅជាគោលដៅ មជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិ និងអន្តរជាតិដ៏ពេញនិយមសម្រាប់ទាក់ទាញ់ភ្ញៀវទេសចរមកទស្សនា។ មិនតែប៉ុណ្ណោះ ខេត្តព្រះសីហនុជាប់ជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ដែលប្រសិទ្ធិនាមថា ឆ្នេរសមុទ្រកម្ពុជា “តារារៈទិសនារតី”។

គួររម្លឹកជូនថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ទទាំងបី ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបី របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានកំណត់គោលដៅ ជាតំបន់សេដ្ឋកិច្ចពិេសស ពហុបំណង នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដោយសារខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម៕

The post ព្រះសីហនុជាខេត្តប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ខណៈខេត្តមួយនេះក៏មាន កោះតូច-ធំ ក្នុងលំហរសមុទ្រច្រើនជាងគេទៀតផង appeared first on .