ទង់ដែង

លោក ត្រាំ​ ប្រកាសដាក់ពន្ធ​ ៥០%​ លើទង់ដែង ចាប់ពីថ្ងៃទី១ ខែសីហា តទៅ​
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានប្រកាសកាលពីថ្ងៃ៩ ខែកក្កដាថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដាក់ពន្ធ ៥០%​ លើការទង់ដែងនាំចូល ដោយនឹងចាប់ផ្តើមចូលជាធរមាន នៅថ្ងៃទី១ ខែសីហាតទៅ ហើយការសម្រេចចិត្តបែបនេះ​ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការវាយតម្លៃអំពីបញ្ហាសន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ​ បាននិយាយនៅលើការបង្ហោះសារមួយក្នុងបណ្តាញសង្គម Truth Social របស់ខ្លួនថា ៖​ ” ទង់ដែងគឺចាំបាច់ខ្លាំងណាស់ សម្រាប់បន្ទះឈីប Semiconductors , យន្តហោះ, នាវា, គ្រាប់រំសេវ, មជ្ឈមណ្ឌលផ្ទុកទិន្នន័យ, ថ្ម Lithium-ion, ប្រព័ន្ធរ៉ាដា, ប្រព័ន្ធការពារមីស៊ីល និងសូម្បីតែអាវុធ Hypersonic លឿនជាងសម្លេង ដែលយើងកំពុងផលិតជាច្រើន”។

យ៉ាងណាមិញ​ បន្ទាប់ពីការប្រកាសអំពីវិធានការពន្ធគយថ្មីនេះ​ របស់លោក ត្រាំ នេះ​បានធ្វើឲ្យទីផ្សារហ៊ុនទង់ដែងនាពេលអនាគត Comex របស់សហរដ្ឋអាមេរិក ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

ជម្រាបជូនថា ទង់ដែងគឺជាលោហធាតុដែលប្រើប្រាស់ច្រើនជាងគេលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីដែក និងអាលុយមីញ៉ូម។ បច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក បាននាំចូលទង់ដែងជិតពាក់កណ្តាលនៃតម្រូវការប្រើប្រាស់សរុបរបស់ខ្លួន។ ហើយជុំវិញផែនការពន្ធគយថ្មីនេះ អាចនឹងជះផលប៉ះពាល់ខ្លាំងបំផុតដល់ប្រទេសផ្គត់ផ្គង់ទង់ដែងកំពូល ដូចជា ឈីលី កាណាដា និងម៉ិកស៊ិក ជាដើម៕​

The post លោក ត្រាំ​ ប្រកាសដាក់ពន្ធ​ ៥០%​ លើទង់ដែង ចាប់ពីថ្ងៃទី១ ខែសីហា តទៅ​ appeared first on .

លោក ត្រាំ គ្រោងយកពន្ធ ៥០% លើទង់ដែងដែលនាំចូលមកកាន់សហរដ្ឋអាមេរិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសថាសហរដ្ឋអាមេរិក នឹងដំឡើងពន្ធគយ ៥០% លើទង់ដែងដែលនាំចូល ពីគ្រប់បណ្តាប្រទេសទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយនៅក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រី នៅឯសេតវិមាន កាលពីថ្ងៃទី៨ ខែកក្កដាថា៖” ថ្ងៃនេះ យើងកំពុងដាក់ពន្ធបន្ថែមលើការនាំចូលទង់ដែង”។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ត្រាំ ហាក់មិនទាន់បង្ហាញច្បាស់ថាពន្ធគយថ្មីនេះ នឹងត្រូវចូលជាធរមាន នៅពេលណានៅឡើយនោះទេ។

នៅក្នុងបទសម្ភាសជាមួយស្ថានីយទូរទស្សន៍ CNBC នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​លោក Howard Lutinick បាននិយាយថា ពន្ធគយថ្មីលើការនាំចូលទង់ដែង អាចនឹងត្រូវអនុវត្ត នៅចុងខែកក្កដា ឬថ្ងៃទី១ ខែសីហាខាងមុខ។

ជុំវិញការសម្រេចចិត្តរបស់លោក ត្រាំំ ក្នុងការដាក់ពន្ធគយលើទង់ដែងនេះ បានធ្វើឲ្យទីផ្សារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគ្រប់គ្នាមិនរំពឹងទុកថា ផែនការនេះអាចមានភាពឆាប់រហ័ស និងអត្រាពន្ធខ្ពស់ជាងការរំពឹងទុករបស់ឧស្សាហកម្មបែបនេះ ឡើយ។

គួរឲ្យដឹងថា ទង់ដែងគឺជាលោហធាតុដែលប្រើប្រាស់ច្រើនជាងគេលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីដែក និងអាលុយមីញ៉ូម។ បច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក បាននាំចូលទង់ដែងជិតពាក់កណ្តាលនៃតម្រូវការប្រើប្រាស់សរុបរបស់ខ្លួន។ ហើយជុំវិញផែនការពន្ធគយថ្មីនេះ អាចនឹងជះផលប៉ះពាល់ខ្លាំងបំផុតពីប្រទេសនាំចេញទង់ដែងកំពូល ដូចជា ឈីលី កាណាដា និងម៉ិកស៊ិក ជាដើម។

ជម្រាបជូនផងដែរថា កាលពីចុងខែកុម្ភៈ លោក ត្រាំ បានបញ្ជាឲ្យមានការស៊ើបអង្កេតលើពន្ធថ្មីដែលអាចកើតមានលើការនាំចូលទង់ដែង ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។

ជាមួយគ្នានេះ លោក Lutnick បាននិយាយថា គោលដៅធំបំផុត គឺដើម្បីនាំយកការផលិតទង់ដែងត្រឡប់មកសហរដ្ឋអាមេរិកវិញ ដោយសង្កត់ធ្ងន់ថា ផែនការថ្មីរបស់លោក ត្រាំ នឹងធ្វើឲ្យកម្រិតពន្ធទង់ដែងស្មើគ្នាជាមួយនឹងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលត្រូវបានដំឡើងដល់ ៥០% នៅដើមខែមិថុនា៕

The post លោក ត្រាំ គ្រោងយកពន្ធ ៥០% លើទង់ដែងដែលនាំចូលមកកាន់សហរដ្ឋអាមេរិក appeared first on .

ឥណ្ឌូនេស៊ី នឹងបញ្ឈប់ការនាំចេញរ៉ែទង់ដែងទាំងស្រុង នៅត្រឹមឆ្នាំ ២០២៤ ខាងមុខ
ថ្មីៗនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយថា​ ប្រទេសរបស់ខ្លួន នឹងលែងឱ្យមានការនាំចេញរ៉ែទង់ដែងទៀតនោះឡើយ នៅត្រឹមឆ្នាំ ២០២៤ ខាងមុខ នៅពេលក្រុមហ៊ុនទង់ដែង ក្នុងស្រុកធំៗចំនួន ២ ត្រៀមនឹងបញ្ចប់ការសាងសង់រោងចក្រចម្រាញ់របស់ពួកគេ ហើយនឹងចាប់ផ្តើមធ្វើការកែច្នៃវត្ថុធាតុដើម ដែលមានក្នុងស្រុក។

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនទង់ដែង Freeport Indonesia និង Amman Mineral ត្រូវបានរំពឹងថា នឹងដាក់ឱ្យដំណើរការរោងចក្រចម្រាញ់ថ្មីរបស់ពួកគេ នៅក្នុងខែឧសភា ឆ្នាំក្រោយ ស្របពេលរដ្ឋាភិបាលឥណ្ឌូនេស៊ី បានណែនាំឱ្យក្រុមហ៊ុនទាំងពីរ បន្តការនាំចេញរ៉ែទង់ដែង រហូតដល់ពេលរោងចក្រទាំងនោះ សាងសង់រួចរាល់ ។

គួរឱ្យដឹងផងដែរថា​ ទង់ដែង រួមជាមួយនីកែល គឺជាវត្ថុធាតុដើមដ៏សំខាន់បំផុត សម្រាប់ដំណើរការការផ្លាស់ប្តូរថាមពលរបស់ឥណ្ឌូនេស៊ី ហើយប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងបន្តជីកយកប្រភេទរ៉ែទាំងពីរនេះ នៅក្នុងបរិមាណដ៏ច្រើនបំផុត ។

ជម្រាបជូនផងដែរថា ឥណ្ឌូនេស៊ី បាននិងកំពុងសម្លឹងរកមើលការអភិវឌ្ឍឧស្សាហកម្មកែច្នៃរ៉ែនីកែលរបស់ខ្លួន ដើម្បីអាចឈានទៅដល់ការផលិតអាគុយសម្រាប់រថយន្តអគ្គិសនី ក្នុងគោលបំណងទាក់ទាញក្រុមហ៊ុនបរទេស មកធ្វើការបណ្តាក់ទុន នៅក្នុងប្រទេសរបស់ខ្លួន៕

The post ឥណ្ឌូនេស៊ី នឹងបញ្ឈប់ការនាំចេញរ៉ែទង់ដែងទាំងស្រុង នៅត្រឹមឆ្នាំ ២០២៤ ខាងមុខ appeared first on .

មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​ទម្លាយ​ថា លោហធាតុ​មួយ​ប្រភេទ​នេះ​នឹង​ក្លាយជា “មាស​ទី​២” នា​ថ្ងៃ​អនាគត
យោង​ទៅ​តាម​ការ​ចុះផ្សាយ​លើ​គេហទំព័រ World Economic Forum កាលពី​ពេលកន្លង​ទៅ​បាន​ឲ្យ​ដឹងថា មហាសេដ្ឋី​រុស្ស៊ី​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​អ៊ូបេគីស្ថាន​ Alisher Usmanov បាន​បង្ហើប​ថា មាន​លោហធាតុ​មួយ​ដែល​នឹង​ត្រូវ​ប៉ាន់​បំផុត​នា​ថ្ងៃ​អនាគត និង​អាច​ចាត់​ទុក​ជា​ “មាស​ទី​២”។

លោក Usmanov មាន​ជំនឿចិត្ត​ថា លោហធាតុ​ដែល​នឹង​ក្លាយជា​តម្រូវការ​ចាំបាច់​បំផុត​មួយ​នៅ​លើ​លោក​គឺ ទង់ដែង។ ជាក់ស្ដែង លោក​បាន​រក​ឃើញ​ថា ការ​ផ្គត់ផ្គង់ និង​តម្រូវការ​របស់​ទង់ដែង​នៅ​លើ​ទីផ្សារ​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កំពុង​មាន​វិសមភាព។

ដោយឡែក បើ​សង្កេត​មើល​ឲ្យ​មែនទែន​ទៅ តម្លៃ​របស់​ទង់ដែង​នៅ​ចន្លោះ​ខែឧសភា និង​តុលា នៅ​ឆ្នាំ ២០២១ គឺ​មាន​តម្លៃ​ប្រមាណ ១១ ០០០ ដុល្លារ​/​តោន ក៏​ប៉ុន្តែ​តម្លៃ​មួយ​នេះ​នឹង​មាន​ការ​ប្រែប្រួល​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទង់ដែង​ត្រូវប៉ាន់​ខ្លាំង គឺ​ដោយសារ​វា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរសេដ្ឋកិច្ច​កាត់​បន្ថយ​ឧស្ម័ន​កាបូន និង​នៅ​ក្នុង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូចជា ទូរគមនាគមន៍ រថយន្តអគ្គិសនី ប្រព័ន្ធថាមពលកកើតឡើងវិញ និងការចាប់យកកាបូន និងការផ្ទុក។

ជាមួយ​គ្នា​នោះ​តម្លៃ​របស់​ទង់ដែង​ក៏​ស៊ីសង​លើ​កត្តា​ផ្សេងៗ​ផង​ដែរ ព្រោះ​ថា​វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ក្នុង​ការ​យក​អ្វី​ផ្សេង​មក​ជំនួស​វា​ក្នុង​សន្ទស្សន៍​ក្រោម ១% ស្របពេល​គេ​ជឿ​ថា​ តម្រូវការ​របស់​ទង់ដែង​នឹង​កើនឡើង ២,៧ ដង​នៅ​ឆ្នាំ ២០៤០។

មិនតែប៉ុណ្ណោះ ការ​ជីក​រ៉ែ​ទង់ដែង​ក៏​ឈាន​មក​ដល់​ចំណុច​អតិបរមា​មួយ​ដូចគ្នា ស្របពេល​តម្រូវការ​កំពុង​កើនឡើង តែ​បញ្ហា​មួយ​នេះ​នឹង​អាច​ដោះស្រាយ​បាន​ បើសិន​ជា​តម្រូវការ​ពិភពលោក​មាន​ច្រើន នោះ​នឹង​មាន​ការ​ស្រាវជ្រាវ​កែច្នៃ​ទង់ដែង​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប​ឡើង​វិញ៕

ប្រភព: eurowekklynews

The post មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​ទម្លាយ​ថា លោហធាតុ​មួយ​ប្រភេទ​នេះ​នឹង​ក្លាយជា “មាស​ទី​២” នា​ថ្ងៃ​អនាគត appeared first on .