ទិវាសេរីភាពសារព័ត៌មាន

សម្តេចធិបតី៖ គិតត្រឹមដើមត្រីមាសទី២ ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានបានចុះបញ្ជីស្របច្បាប់មានចំនួន ១ ៦២០ អង្គភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន%ឱ្យដឹងថា គិតត្រឹមដើម ត្រីមាសទី២ ឆ្នាំ២០២៥ នេះ អង្គភាពសារព័ត៌មានទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មាន និងកំពុងប្រតិបត្តិការមានចំនួន ១ ៦២០ អង្គភាព។

នេះបើតាមរយៈសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២ ខែឧសភានេះ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ។

សម្តេចធិបតីបានថ្លែងថា បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមានភាពសម្បូណ៌បែបដែលជាមធ្យោបាយផ្តល់ព័ត៌មានចម្រុះសម្រាប់សាធារណជន។ យោងតាមជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩, ការវាយតម្លៃតាមចំនួនឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួនបង្ហាញថាចំនួនគ្រួសារពលរដ្ឋ ៩២ភាគរយ ទទួលបាន ព័ត៌មានតាមគ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មីរបស់រដ្ឋនិងឯកជន និងចំនួនគ្រួសារពលរដ្ឋ ៧០ភាគរយ ទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីរបស់រដ្ឋ និងឯកជន។

សម្តេចបន្តថា គិតត្រឹមដើមត្រីមាសទី២ ឆ្នាំ២០២៥ នេះ អង្គភាពសារព័ត៌មានទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មាន និងកំពុងប្រតិបត្តិការមានចំនួន ១ ៦២០ អង្គភាព ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី រោងពុម្ព មាន៧៤៥ អង្គភាព និងប្រព័ន្ធផ្សព្វផ្សាយទំនើប រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ ទូរទស្សន៍ឌីជីថល ទូរទស្សន៍ប្រភេទ OTT និងទូរទស្សន៍ផ្កាយរណប សរុបមានចំនួន៨៧៥ អង្គភាព។ នេះមិនទាន់រាប់បញ្ចូលបណ្តាញសង្គមហ្វេសប៊ុក ទិកតុក តេឡេក្រាម CoolApp ជាច្រើនលានគណនីផ្សេងទៀត ដែលកំពុងដើរតួនាទីសំខាន់ជាមធ្យោបាយក្នុងការផ្សព្វផ្សាយព័ត៌មាន និងទទួលព័ត៌មាន។

នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះវិបត្តិជម្លោះ ប្រដាប់អាវុធនិងសង្គ្រាមពាណិជ្ជកម្ម ការប្រើប្រាស់បច្ចេកវិទ្យានេះ ត្រូវតែមានអភិបាលកិច្ច និងការទទួល ខុសត្រូវខ្ពស់តាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបទប្បញ្ញត្តិជាធរមាន ដើម្បីរក្សាសណ្តាប់ធ្នាប់និង ស្ថិរភាពសង្គម។ក្នុងន័យនេះ ចាំបាច់ត្រូវបន្តនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីផ្តល់ព័ត៌មានពិត និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ទាំងក្នុងតំបន់ និង លើសកលលោក  ខណៈលំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់តែប្រសើរ។

បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី កម្ពុជា សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារសេរីភាពសារព័ត៌មាន ធានាសុវត្ថិភាព អ្នកសារព័ត៌មាន និងលើកទឹកចិត្តឱ្យមានការសន្ទនាប្រកបដោយភាពច្នៃប្រឌិតនៅគ្រប់វេទិកាទាំងអស់ ដើម្បីវិស័យសារព័ត៌មានកម្ពុជាកាន់តែមានភាពរីកចម្រើនពោរពេញដោយគុណភាព ខណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានមើលឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុង ការធ្វើបរិវត្តកម្មឌីជីថល និងការទទួលបានព័ត៌មាន៕

The post សម្តេចធិបតី៖ គិតត្រឹមដើមត្រីមាសទី២ ឆ្នាំ២០២៥  អង្គភាពសារព័ត៌មានបានចុះបញ្ជីស្របច្បាប់មានចំនួន ១ ៦២០ អង្គភាព appeared first on .

ទិវាសេរីភាពសារព័ត៌មាន ៣ឧសភា! ថ្នាក់ដឹកនាំកំពូល មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មាន មានសារសំខាន់ៗអ្វីខ្លះ?
ក្នុងថ្ងៃប្រារព្ធទិវាសារព័ត៌មានពិភពលោក ៣ឧសភា ខួបទី៣០ឆ្នាំ (៣ឧសភា ១៩៩៣-៣ឧសភា ២០២៣) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិតអបអរសាទរ និងផ្តល់នូវសារសំខាន់ៗ ដើម្បីពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។ ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មានជាច្រើនទៀត ក៏បានបង្ហោះសារអបអរសារទរនៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ។

ថ្ងៃនេះ ឧកញ៉ាញូស៍ សូមដកស្រង់សារសំខាន់ៗរបស់ថ្នាក់ដឹកនាំកំពូល មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មានមួយចំនួន ដូចខាងក្រោម៖

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនឲ្យបានត្រឹមត្រូវ ក្នុងការរាយការណ៍ព័ត៌មាន រាប់ទំាងការរាយការណ៍ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជា។

សម្តេចបញ្ជាក់ថា ទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ «ត្រូវមានការទទួលខុសត្រូវខ្ពស់ ក្នុងការចូលយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ដោយរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមទីលានប្រកួត និងតាមទីតាំងផ្សេងៗ ដើម្បីឲ្យការរៀបចំការប្រកួតបានប្រព្រឹត្តិទៅដោយភាពរលូន គ្មានការរំខានដល់ការប្រកួត»។

ទន្ទឹមនឹងការអំពាវនាវ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជំហររបស់រាជរដ្ឋាភិបាលសារជាថ្មីថា គឺបន្តការប្ដេជ្ញាចិត្តក្នុងការគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាននៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មានផងដែរ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលេីកឡេីងនៅថ្ងៃទិវាសេរីភាពសារព័ត៌មានលេីហ្វេសប៊ុករបស់ឯកឧត្តមថា៖ «ស្អប់ ឬស្រឡាញ់ រាជរដ្ឋាភិបាលនេះយ៉ាងណាក្ដី កុំភ្លេច ថាស៊ីហ្គេមទី៣២ នេះជាមោទកភាពជាតិខ្មែរទាំងមូល»។

ចំណែកឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហោះសារសូមអបអរសាទរទិវាសេរីភាពសារព័ត៌មាន ភ្ជាប់នឹងសារថា៖ «អនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ទំនើបកម្មស្ថាប័ន កសាងសមត្ថភាព
ផ្នែកជំនាញបច្ចេកទេស ការផលិត និងផ្សព្វផ្សាយព័ត៌មាន»។

ដោយឡែករដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន បូណា សរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុនៅថ្ងៃនេះថា «ជារៀងរាល់ឆ្នាំ ជាពិសេសនៅថ្ងៃ៣ឧសភា គេតែងលឺរបាយការណ៍រិះគន់ស្ថានភាពសេរីភាពសារព័ត៌មានក្នុងប្រទេសនេះ ប្រទេសនោះ ជាពិសេសប្រទេសតូចតាច និងទន់ខ្សោយ។ ពាក្យដែលគេលឺញឹកញាប់បំផុតគឺ”សារព័ត៌មានឯករាជ្យ”»។

ឯកឧត្តមក៏បានចោទជាសំនួរថា តើអ្វីជាសារព័ត៌មានឯករាជ្យ? តើប្រទេសណាដែលមាន “សារព័ត៌មានឯករាជ្យ” ពិតប្រាកដសម្រាប់ធ្វើជាគំរូស្តង់ដា? ឯកឧត្តម ក៏បានភ្ជាប់នូវរូបត្លុក ដែលមានន័យរិះគន់សារព័ត៌មានលោកខាងលិចដែលជាមហាប្រទេសប្រជាធិបតេយ្យជឿនលឿនក្នុងលោក នឹងបានផ្តាំផ្ញើសូមបងប្អូនពិចារណាតាមការគួរ។

ចំណែកឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌កម្ពុជា បានបង្ហោះសារលើហ្វេសប៊ុកថា៖ «ខ្ញុំលើកទឹកចិត្តសារព័ត៌មាន បន្តប្រឹងអភិវឌ្ឍខ្លួនឱ្យខ្លាំង ឱ្យមានតម្លៃ នោះមិនពិបាកសុំគេ ហើយអ្នកអាចជំនះបានការរើសអើង និងការមើលងាយ»។

រីឯលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាវិញ ដែលកំពុងនៅក្រៅប្រទេសបានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុកថ្ងៃនេះដែរថា៖ «កិច្ចប្រជុំកំពូលនៅទីក្រុង Seoul ដែលមានមេដឹកនាំ និងតំណាងមកពី១៥៧ប្រទេសរួមទាំងអតីតរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Pompeo និងប្រធានសភា លោក Newton បានឱ្យតម្លៃខ្ពស់ដល់វិស័យសារព័ត៌មាន និងយកសារព័ត៌មានជាដៃគូដែលមិនអាចខ្វះបានដើម្បីសន្តិភាពពិភពលោក»។

ចំណែកឯលោកសាស្រ្តាចារ្យ មឿន ឈានណារិទ្ធ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថ្ងៃនេះដែថា៖ «សេរីភាពសារព័ត៌មាន គឺជាអភ័យឯកសិទ្ធិដ៏ថ្លៃថ្លាដែលគ្មានប្រទេសណាអាចអត់វាបាននោះឡើយ។ មហាត្មៈ គន្ធី រីករាយទីវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា!»។

ក្រៅពីនោះ អ្នកសារព័ត៌មានជាច្រើនទៀត ដែលកំពុងប្រកបអាជីពក្នុងវិជ្ជាជីវៈ ក៏បានបង្ហោះសារអបអរសារទរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា នៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ។ អ្នកខ្លះលើកឡើងថា៖ «មិនមែនជា អ្នកកាសែតកីឡា តែខ្ញុំនឹងចូលរួមផ្សព្វផ្សាយ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមលទ្ធភាពរបស់ខ្ញុំ»។ «អ្នកសារព័ត៌មានគ្មានទេឥទ្ធិពល តែមនុស្សនឹងពុលបើទទួលបាន និងជឿតាមពត៌មានខុស»។

អ្នកសារព័ត៌មានមួយចំនួនទៀត ក៏បង្ហាញពីមោទនភាពដែលអាចជួយសង្គមជាតិតាមរយៈវិស័យព័ត៌មាន និងបានចាត់ទុកគុណភាពព័ត៌មានគឺជាផ្នែកមួយដែលធ្វើឲ្យវិស័យព័ត៌មាន មានអំណាចពិតប្រាកដ។ ស្ថិតឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៣នេះ ស្របពេលនៃព្រឹត្តិការណ៍ប្រវត្តុិសាស្រ្ត៦៤ឆ្នាំដែលខ្មែររងចាំក្នុងភាពជាម្ចាស់ផ្ទះ កីឡាសុីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ អ្នកសារព័ត៌រឹតតែមានតួនាទីសំខាន់ និងពង្រឹងឆន្ទៈវិជ្ជាជីវៈឲ្យរឹងមាំផ្សព្បផ្សាយព័ត៌ពីកីឡាសុីហ្គេម ដែលមានវត្តមាននៅលើទឹកដីអច្ឆរិយៈ ឲ្យពិភពលោកបានស្គាល់ខ្មែរកាន់តែទូលំទូលាយ។

ទន្ទឹមនេះ អ្នកសារព័ត៌មានក៏គោរពដោយស្មោះស ចំពោះវីរភាពដ៏មោះមុតរបស់ចាស់ទុំ និងរៀមច្បងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ គ្រប់ជំនាន់ គ្រប់សម័យកាលដែលបានបន្សល់ទុកនូវចំណេះដឹងល្អៗប្រកបដោយវិជ្ជាជីវៈ ព្រមទាំងប្តេជ្ញាពង្រីក និងពង្រឹងស្មារតីទទួលខុស ចំពោះវិជ្ជាជីវៈព័ត៌មានរបស់ខ្លួនផងដែរ៕

អត្ថបទ៖ អក្ខរា

The post ទិវាសេរីភាពសារព័ត៌មាន ៣ឧសភា! ថ្នាក់ដឹកនាំកំពូល មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មាន មានសារសំខាន់ៗអ្វីខ្លះ? appeared first on .

ភាពជោគជ័យរបស់រាជរដ្ឋាភិបាលពិតជាមិនអាចខ្វះបានដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាននិងប្រជាពលរដ្ឋនោះទេ
នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតអបអរសាទរ ក្នុងទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៨  ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្រ្តីកម្ពុជា

តាមរយៈសាលិខិត ក្នុងទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៨ នេះ សម្តេចតេជោ ហ៊ុន សែន បានរំលេចលើកយកនៅប្រធានបទស្តីពី «ផលប្រយោជន៍ព័ត៌មានចំពោះសាធារណៈជន» គឺពិតជាមានសារៈសំខាន់ណាស់ ស្របទៅនឹងស្ថានភាពជាក់ស្តែងដែលមនុស្សលើសកលលោកបានចាត់ថា ព័ត៌មានគឺជាចំណីអាហារប្រចាំថ្ងៃរបស់ពួកគេដែលមិនអាចខ្វះបាន។ ជាពិសេសនៅក្នុងកាលៈទេសៈដែលសកលលោកបាននិងកំពុងរងនូវមហន្តរាយ និងសោកនាដកម្មការឆ្លងរាតត្បាតសកសនៃជំងឺកូវីដ១៩ ដែលបានឆក់យកអាយុជីវិតមនុស្សលើសកលលោកជិត ៣លាននាក់។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យអ្នកសារព័ត៌មានទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយពន្យល់សារអប់រំ និងវិធានការបង្ការជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រមទាំងវិធានការរបស់រាជរដ្ឋាភិបាលស្តីពីវិធានការបិទទ្ទប់ប្រជាពលរដ្ឋមិនឲ្យចេញពីផ្ទះនៅក្នុងតំបន់ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈឲ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។

សម្តេចតេជោបានបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលបានជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋនោះទេ។

រូបភាពសារព័ត៌មានត្នោត

សជាមួយគ្នានោះ សម្តេចតេជោ សូមអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានទាំងអស់បង្កើនការយកចិត្តទុកដាក់សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ព្រមទាំងសីលធម៌ដល់បងប្អូនអ្នកសារព័ត៌មានឲ្យមានការអភិវឌ្ឍន៍ដើរទាន់ការរីកចម្រើនបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីសម្រួលដល់ការបំពេញភារកិច្ចឲ្យមានប្រសិទ្ធភាព៕

The post ភាពជោគជ័យរបស់រាជរដ្ឋាភិបាលពិតជាមិនអាចខ្វះបានដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាននិងប្រជាពលរដ្ឋនោះទេ appeared first on .