ទីផ្សារអចលនទ្រព្យ

ទីផ្សារអចលនទ្រព្យចិន ហាក់បង្ហាញ​ភាព​វិជ្ជមានឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការជំរុញជាច្រើន
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានបង្ហាញឲ្យដឹងថា ការលក់ផ្ទះរបស់ប្រទេសចិន បានកើនឡើង ក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិ បន្ទាប់ពីរដ្ឋាភិបាល បានដាក់ចេញវិធានការជាច្រើន ដើម្បីជំរុញទីផ្សារអលចនទ្រព្យ ចាប់តាំងពីខែកញ្ញាមក។

គោលនយោបាយជាច្រើន រួមទាំងការកាត់បន្ថយអត្រាការប្រាក់ និងអត្រាកម្ចីទិញផ្ទះ ត្រូវបានដាក់ចេញនៅឆ្នាំនេះ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ ដែលត្រូវបានចាត់ទុកថាជា​សសរ​ស្តម្ភ​ដ៏សំខាន់សម្រាប់សេដ្ឋកិច្ច។

គួរឲ្យដឹងថា អំឡុងពេលឈប់សម្រាកនៃថ្ងៃបុណ្យជាតិចិន កាលពីដើមខែតុលានេះ ប្រជាជនក្នុងតំបន់បានសម្រុកទៅមើលផ្ទះគម្រូនៅទូទាំងប្រទេស ដោយនេះ​បានឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា អតិថិជនមានទំនុកចិត្តក្នុងទិញ​អចលនទ្រព្យឡើងវិញ ខណៈការ​លក់​ផ្ទះ​នៅ​តាម​ទីតាំង​ជា​ច្រើន​មានកំណើនតួលេខ​ខុស​គ្នាៗ។

យោងតាមសារព័ត៌មាន CCTV បានបានបង្ហាញឲ្យដឹងទៀតថា ទីក្រុងជាង ៥០ នៅក្នុងប្រទេស បានដាក់ចេញនូវគោលនយោបាយដើម្បីជំរុញទីផ្សារអចលនទ្រព្យ ខណៈពេលដែលក្រុមហ៊ុនអលចនទ្រព្យជាង ១០០០ បានធ្វើការផ្សព្វផ្សាយគម្រោងរបស់ខ្លួន ជិត ២០០០ គម្រោង ក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកនេះ៕

The post ទីផ្សារអចលនទ្រព្យចិន ហាក់បង្ហាញ​ភាព​វិជ្ជមានឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការជំរុញជាច្រើន appeared first on .

តម្លៃភាគហ៊ុនក្រុមហ៊ុនអចលនទ្រព្យចិន ហក់ឡើងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការជំនួយថ្មី
ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងប្រទេសចិន បានកើនឡើងយ៉ាងខ្លាំង នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា នេះ បន្ទាប់ពីរដ្ឋាភិបានទីក្រុងប៉េកាំង បានដាក់ចេញវិធានការបន្ធូរបន្ថយលើការទិញផ្ទះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការធ្លាក់ចុះនៃទីផ្សារលំនៅដ្ឋាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សន្ទស្សន៍ភាគហ៊ុនអចលនទ្រព្យនៅក្នុងទីផ្សារហ៊ុន Hang Seng របស់ហុងកុង បានកើនឡើងជាង ១០% នៅក្នុងការជួញដូរដំបូង ស្របពេលសន្ទស្សន៍អចលនទ្រព្យ នៅក្នុងផ្សារហ៊ុន CSI 300 ក៏បានកើនឡើងប្រហែល ៩% ផងដែរ។

ជុំវិញការកើនឡើងនៃតម្លៃភាគហ៊ុននៃទីផ្សារអចលនទ្រព្យនេះ បានកើតឡើងបន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសចិន បានបង្ហាញពីផែនការជំរុញថ្មីដ៏ធំបំផុតមួយរបស់ខ្លួនមិនធ្លាប់មាន ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ-១៩ មក។

គួរឲ្យដឹងថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យ Kaisa Group និង Fantasia ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានកើនឡើង ៤៥% និង ៣២% រៀងគ្នា ខណៈពេលដែលក្រុមហ៊ុន R&F Properties ដែលមានមូលដ្ឋាននៅក្វាងចូវ បានកើនឡើង ២០% ផងដែរ។

ទន្ទឹមនឹះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Vanke នៅ Shenzhen បានកើនឡើង ៩,៥% ស្របពេលភាគហ៊ុនរបស់ Greenland ដែលចុះបញ្ជីនៅ Shanghai បានកើនឡើង ១០%។

ជម្រាបជូនថា ទីក្រុងក្វាងចូវ កាលពីថ្ងៃអាទិត្យ បានក្លាយជាទីក្រុងលំដាប់កំពូលរបស់ចិនដំបូងគេដែលដកការរឹតបន្តឹងទាំងអស់លើការទិញផ្ទះថ្មី ខណៈពេលដែលទីក្រុងសៀងហៃ និង Shenzhen ក៏បានបញ្ជាក់ថានឹងបន្ធូរបន្ថយចំពោះការទិញផ្ទះថ្មីផងដែរ៕

The post តម្លៃភាគហ៊ុនក្រុមហ៊ុនអចលនទ្រព្យចិន ហក់ឡើងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការជំនួយថ្មី appeared first on .

មហាសេដ្ឋីហុងកុងម្នាក់ លាលែងពីតំណែង CEO ក្រោយដឹកនាំក្រុមហ៊ុនខាតលុយជាង ២ពាន់លានដុល្លារ
ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ហុងកុង New World Development បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញាកន្លងទៅថា នាយកប្រតិបត្តិរបស់ខ្លួនគឺលោក Adrian Cheng បានលាលែងចេញពីតំណែងហើយ បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំជាង ២,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងឯកសារមួយដែលបាន​ផ្ញើ​​ទៅកាន់ទីផ្សារហ៊ុនហុងកុង ក្រុមហ៊ុន New World Development បាននិយាយថា៖ “Adrian បានសម្រេចចិត្តលាលែងចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនហើយ ដើម្បីផ្តោតបន្ថែមលើផ្នែកសេវាកម្មសាធារណៈ និងការប្តេជ្ញាចិត្តផ្ទាល់ខ្លួនផ្សេងទៀត” ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបន្ថែមថា លោក Ma Siu-cheung ដែលពីមុនធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍហុងកុង នឹងត្រូវចូលមកជំនួសតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនជំនួសវិញ។

ក្រុមហ៊ុន New World Development បានប្រកាសពីការខាតបង់សរុបចំនួន ២,៥ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់ទៅ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលនេះគឺជាការខាតបង់ប្រចាំឆ្នាំដ៏ធំបំផុតជាលើកដំបូង ក្នុងរយៈពេលពីរទសវត្សចុងក្រោយ៕

ជម្រាបជូនផងដែរថា Adrian Cheng ជាចៅប្រុសរបស់មហាសេដ្ឋីហុងកុង Cheng Yu-tung ដែលត្រូវបានចាត់ទុកថាជាអ្នកស្នងមរតក នៅក្នុងអាណាចក្រជំនួញដ៏ធំបំផុតមួយដែលគ្របដណ្តប់លើអចលនទ្រព្យ គ្រឿងអលង្ការ ហាងលក់ទំនិញ និងភស្តុភារ ខណ:ត្រកូល Cheng មានទ្រព្យសម្បត្តិសរុបប្រមាណ ២២,១ពាន់លានដុល្លារ។ នេះបើតាមទស្សនាវដ្ដី Forbes ៕

The post មហាសេដ្ឋីហុងកុងម្នាក់ លាលែងពីតំណែង CEO ក្រោយដឹកនាំក្រុមហ៊ុនខាតលុយជាង ២ពាន់លានដុល្លារ appeared first on .

សិង្ហបុរី ជាប់ឈ្មោះជាទីផ្សារអចលនទ្រព្យមានតម្លាភាពបំផុតទី២ នៅក្នុងតំបន់អាស៊ី
យោងតាមរបាយការណ៍ចេញដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានបង្ហាញឲ្យដឹងថា សិង្ហបុរី ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានទីផ្សារអចលនទ្រព្យមានតម្លាភាពបំផុតទី២ នៅក្នុងតំបន់អាស៊ី ហើយក៏ជាលើកដំបូងដែលប្រទេសនេះទទួលបានការវាយតម្លៃខ្ពស់បំផុតបែបនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានបង្ហាញឲ្យដឹងទៀតថា ការវាយតម្លៃអំពីតម្លាភាពទីផ្សារអចលនទ្រព្យនេះ គឺត្រូវបានឡើងដោយការរួមបញ្ចូលទាំងទិន្នន័យបរិមាណ និងលទ្ធផលនៃការស្ទង់មតិក្នុងចំណោមប្រទេសចំនួន៨៩ និងទីក្រុងចំនួន១៥១ ជុំវិញពិភពលោក។

គួរឲ្យដឹងទៀតថា ការវាយតម្លៃនេះគឺផ្អែកលើកត្តាសំខាន់ៗចំនួន៦ រួមមានការអនុវត្ត គោលនយោបាយបទប្បញ្ញត្តិ និងច្បាប់ មូលដ្ឋានគ្រឹះទីផ្សារ ដំណើរការប្រតិបត្តិការអាជីវកម្ម អភិបាលកិច្ចសាជីវកម្ម និងកិច្ចខិតខំប្រឹងប្រែងធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព។

ជុំវិញការវាយតម្លៃខ្ពស់របស់ប្រទេសសិង្ហបុរីដែលទទួលបាននៅឆ្នាំនេះ គឺដោយសារតែការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ចំពោះនិរន្តរភាព និងការខិតខំប្រឹងប្រែងដើម្បីបង្កើនបច្ចេកវិទ្យា និងសេវាកម្មឌីជីថល។ នេះបើយោងតាមគេហទំព័រព័ត៌មានអចលនទ្រព្យ EdgeProp Singapore ។

ជម្រាបជូនថា នៅទូទាំងពិភពលោក ចក្រភពអង់គ្លេស គឺជាទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅក្នុងឆ្នាំ២០២៤នេះ តាមពីក្រោយដោយប្រទេសបារាំង និងសហរដ្ឋអាមេរិក៕

The post សិង្ហបុរី ជាប់ឈ្មោះជាទីផ្សារអចលនទ្រព្យមានតម្លាភាពបំផុតទី២ នៅក្នុងតំបន់អាស៊ី appeared first on .

ក្រុមហ៊ុនអចលនទ្រព្យកំពូលចិន Vanke ប្រកាសខាតលុយ ១,៤ពាន់លានដុល្លារ ក្នុងឆមាសទី១
ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានលំដាប់កំពូលរបស់ចិន Vanke បានប្រកាសពីការខាតបង់ទឹកប្រាក់ដ៏ច្រើន​សន្ធឹកសន្ធាប់​នៅក្នុងត្រីមាសទី១ កាលពីថ្ងៃសុក្រ ទី៣០ ខែសីហាកន្លងទៅ ខណៈពេលដែលក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកនេះ កំពុងប្រឈមនឹងវិបត្តិរួមផ្សំជាច្រើនដូចជាការធ្លាក់ចុះនៃការលក់ផ្ទះជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមក្រុមហ៊ុនឯកទេសផ្នែកអចលនទ្រព្យ CRIC បានបង្ហាញឲ្យដឹងថា Vanke គឺជាក្រុមហ៊ុនអភិវឌ្ឍដ៏ធំបំផុតលដាប់ទីពីរ នៅក្នុងប្រទេសចិនកាលពីឆ្នាំមុន​ ដែលទាក់ទងនឹងចំនួននៃការលក់។

ប៉ុន្តែទោះជាយ៉ាងណាក្រុមហ៊ុននេះ បានរាយការណ៍ពីការខាតបង់សុទ្ធរបស់ខ្លួនចំនួន ៩,៩ពាន់លានយ៉ន់ (១,៤ពាន់លានដុល្លារ) នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ដែលបានបញ្ចប់កាលពីថ្ងៃ​ទី៣០ ខែមិថុនា។ នេះបើយោងតាមឯកសារផ្លូវការមួយរបស់ក្រុមហ៊ុនដែលបានដាក់ទៅកាន់ផ្សារហ៊ុនហុងកុង កាលពីថ្ងៃសុក្រម្សិលមិញ។

នៅក្នុង​ឯកសារដដែលនោះក្រុមហ៊ុន Vanke បាននិយាយថា ខ្លួនត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ការស្ដារឡើងវិញនូវទំនុកចិត្តរបស់អ្នកស្រុក ក្នុងការទិញផ្ទះ ចំពេលទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន នៅតែបន្តប្រឈមមុខនឹងបញ្ហាជាច្រើនដែលមិនធ្លាប់មានពីមុនមក ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនអភិវឌ្ឍមួយចំនួនជិតឈាននដល់ការប្រកាសក្ស័យធន និងតម្លៃអចលនទ្រព្យបន្តធ្លាក់ចុះ ដែលបានរារាំងដល់ការវិនិយោគនៅក្នុងប្រទេស៕

The post ក្រុមហ៊ុនអចលនទ្រព្យកំពូលចិន Vanke ប្រកាសខាតលុយ ១,៤ពាន់លានដុល្លារ ក្នុងឆមាសទី១ appeared first on .

ការលក់អចលនទ្រព្យក្នុងប្រទេសចិន បន្តធ្លាក់ចុះ ១០ខែជាប់ៗគ្នា គិតត្រឹមខែកុម្ភ:
ការលក់អចលនទ្រព្យនៅក្នុងប្រទេសចិន ត្រូវបានគេរាយការណ៍មកថា បានបន្តធ្លាក់ចុះក្នុងរយ:ពេល ១០ខែជាប់ៗគ្នា គិតត្រឹមខែកុម្ភ: ឆ្នាំ២០២៤ នេះ ដោយសារតែមានតម្រូវការទាប ស្របពេលអតិថិជន នៅតែមានភាពភ័យខ្លាចថាវិស័យនេះនៅតែបន្តធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AsiaFinancial។

អ្នកអភិវឌ្ឍអចលនទ្រព្យកំពូលៗទាំង ១០០ របស់ប្រទេសចិន បានមើលឃើញថាការលក់របស់ពួកគេធ្លាក់ចុះមកនៅត្រឹម ១៨៥,៧ពាន់លានយ៉ន់ (២៥,៨ពាន់លានដុល្លារ) ប៉ុណ្ណោះ ក្នុងអំឡុងខែកុម្ភ: ដែលជាការធ្លាក់ចុះជាង ៦០% បើធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ South China Morning Post ដែលបានដកស្រង់ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ China Real Estate Information Corp (CRIC)។

គួរឲ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍដែលគាំទ្រដោយរដ្ឋាភិបាលដូចជា Poly Developments និង China Vanke បានមើលឃើញការលក់របស់ខ្លួនធ្លាក់ចុះជាង ៥០% ក្នុងអំឡុងខែកុម្ភ: ខណៈដែល Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍឯកជនកំពូលមួយ បានឃើញពីការធ្លាក់ចុះដល់ ៧៨% ស្របពេលក្រុមហ៊ុន Longfor Group ក៏បានទទួលរងនូវការធ្លាក់ពីការលក់ ៥៥% ផងដែរ។

ជម្រាបជូនផងដែរថា ខណ:ពេលដែលរដ្ឋាភិបាលនៅក្នុងតំបន់ កំពុងព្យាយាមបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់អ្នកទិញផ្ទះក៏ដោយ ប៉ុន្តែវានៅតែមានអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ ស្របពេលទំនុកចិត្តក្នុងចំណោមអ្នកទិញផ្ទះ នៅតែមានភាពមិនប្រាកដប្រជា៕

The post ការលក់អចលនទ្រព្យក្នុងប្រទេសចិន បន្តធ្លាក់ចុះ ១០ខែជាប់ៗគ្នា គិតត្រឹមខែកុម្ភ: appeared first on .

ក្រុមហ៊ុនខ្នាតយក្ស Country Garden ព្យាករណ៍ថា ទីផ្សារអចលនទ្រព្យនៅចិន នឹងនៅតែអន់ខ្សោយ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនធំបំផុតនៅប្រទេសចិន គឺ Country Garden បានព្យាករណ៍ថា ទីផ្សារអលនទ្រព្យនៅមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នឹងនៅតែមានសន្ទុះអន់ខ្សោយ នៅក្នុងឆ្នាំ២០២៤។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនចិនជាប់បំណុល ១១ពាន់លានដុល្លារមួយនេះ អះអាងថា ទីផ្សារអចលនទ្រព្យនៅចិន គឺកំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ ហើយនៅមិនទាន់អាចវិលមករកសភាពល្អវិញឡើយ។

ជាមួយគ្នា ប្រធានក្រុមហ៊ុន Country Garden លោកស្រី Yang Huiyan បានបញ្ជាក់ទៀតថា ក្រុមហ៊ុនក៏បានត្រៀមខ្លួនប្រឈមនឹងបញ្ហាផ្សេងៗនៅឆ្នាំនេះ ដែលអាចនឹងយ៉ាប់ជាងឆ្នាំមុនទៀត ប៉ុន្តែក្រុមហ៊ុនត្រូវតែព្យាយាមដោះស្រាយវាដោយសន្តិវិធី។

ជម្រាបបន្ថែមថា សម្រាប់គោលដៅក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុន Country Garden នៅតែផ្ដល់អាទិភាព លើការពន្លឿនការសាងសង់ផ្ទះជូនអតិថិជន ជាមួយផែនការបញ្ចប់គម្រោង​ប្រមាណ ៤៨០ ០០០ខ្នងសម្រាប់អតិថិជន ខណៈចំនួននេះគឺតិចជាងប្រហែល ២០% បើធៀបនឹងឆ្នាំ២០២៣ ដែលក្រុមហ៊ុនបានបញ្ចប់គម្រោង ៦០០ ០០០ខ្នង និងជាតួលេខខ្ពស់បំផុតសម្រាប់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់នៅប្រទេសចិន៕

The post ក្រុមហ៊ុនខ្នាតយក្ស Country Garden ព្យាករណ៍ថា ទីផ្សារអចលនទ្រព្យនៅចិន នឹងនៅតែអន់ខ្សោយ appeared first on .

ឧកញ៉ា សឿ សុវណ្ណ៖ ខេត្តចំនួន ៤ វិស័យអចលនទ្រព្យនៅតែមានភាពល្អប្រសើរ បើទោះបីបារម្ភពីជំងឺឆ្លងកូវីដ១៩
សេដ្ឋកិច្ចកម្ពុជារង​នូវ​ផលប៉ះពាល់​យ៉ាងដំណំពីជំងឹរាតត្បាតសកលកូវីដ១៩ ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់កុំឲ្យរីករាលដាលបន្ត។ សម្រាប់​ឆ្នាំ២០២១នេះ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា វា​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ ចំពោះ​អ្នក​ដែលមាន​លុយ​គ្រប់គ្រាន់​វិនិយោគ និង​ធ្វើការ​អភិវឌ្ឍ​គម្រោង។ ប៉ុន្តែក៏ប្រឈមនឹងហានិភ័យ ដោយសារតែប្រជាជនមានការភ័យខ្លាចការទិញអចលនទ្រព្យ ខ្លាចកប់លុយ ព្រោះមិនដឹងថា ពេលណាការឆ្លងត្រូវបានបញ្ចប់។

ឧកញ៉ា សឿ សុវណ្ណ អ្នកជំនួញអចលនទ្រព្យ និងជាម្ចាស់ក្រុមហ៊ុន ឃុន សឿ គ្រុប បានលើកឡើងថា “ការទិញលក់ជួលអចលនទ្រព្យនៅពេលនេះ មានសកម្មភាពថមថយចុះខ្លាំង ប៉ុន្តែខេត្តមួយចំនួននៅតែមានភាពល្អប្រសើរ ដូចជា៖ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពត និងសៀមរាប ទោះបីបារម្ភពីការរីករាលដាលនៃជំងឺឆ្លង១៩”។

អ្នកអភិវឌ្ឍ និងអ្នកវិនិយោគអចលនទ្រព្យមួយចំនួន គាត់ហាក់ស្រពិចស្រពិលខ្លាំងពីអនាគតការវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យថ្មីៗបន្ថែម ដោយសារតែមិនមានតុល្យភាពអំពីតម្រូវការតិចជាងការផ្គត់ផ្គង់។ ឧកញ៉ា សឿ សុវណ្ណ បញ្ជាក់បន្ថែម។

ឧកញ៉ាវ័យក្មេងដែលគ្រប់គ្រងក្រុមហ៊ុនមានបុត្រសម្ព័ន្ធជាច្រើនក្នុងដៃ បានគូសបញ្ជាក់ដែលថា ទីផ្សារអចលនទ្រព្យអាចនឹងមានភាពល្អប្រសើរឡើងវិញ គឺមើលទៅលើទំនុកចិត្តខ្ពស់របស់អ្នកទិញ អ្នកលក់ និងអ្នកវិនិយោគអចលនទ្រព្យ ក្រោយបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ។ ដូចនេះ ចរន្តរបស់អ្នកវិនិយោគបរទេសលើវិស័យអចលនទ្រព្យ ហាក់មិនទាន់បានបង្កើនល្បឿនក្នុងប្រទេសកម្ពុជាយើងនៅឡើយទេ ជាហេតុធ្វើឲ្យយើងពឹងផ្អែកខ្លាំងពីអ្នកវិនិយោគ និងអ្នកអភិវឌ្ឍខាងក្នុងស្រុកខ្លាំង។

ឧកញ៉ា សឿ សុវណ្ណ បានបង្ហាញយន្តការមួយចំនួនដើម្បីឲ្យព្រឹត្តិការណ៍ ២០ កុម្ភៈ បិទបញ្ចប់ទៅបានយ៉ាងលឿន លុះត្រាណាតែមានការចូលរួមខ្លាំងពីបងប្អូនប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។

អ្នកជំនួញដើមកំណើតនៅរាជធានីភ្នំពេញរូបនេះមានសុទិដ្ឋិនិយមខ្លាំងចំពោះវិស័យអចលនទ្រព្យ នៅតែដើរទៅមុខ បន្ទាប់ពីការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលខាងមុខ។ លោកមានជំនឿដោយសារតែប្រទេសកម្ពុជាមានស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចល្អ ពិសេសទំនុកចិត្តខ្ពស់ពីអ្នកវិនិយោគក្នុង និងក្រៅប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕

The post ឧកញ៉ា សឿ សុវណ្ណ៖ ខេត្តចំនួន ៤ វិស័យអចលនទ្រព្យនៅតែមានភាពល្អប្រសើរ បើទោះបីបារម្ភពីជំងឺឆ្លងកូវីដ១៩ appeared first on .