ទីផ្សារអនឡាញ

ពលរដ្ឋវៀតណាម ចាយលុយជាង ៥,៦ពាន់លានដុល្លារ ទម្លាក់លេខ ទីតាំងលើទំនិញអនឡាញ ក្នុងត្រីមាសទី១
អ្នកប្រើប្រាស់វៀតណាម បានចំណាយទឹកប្រាក់អស់ប្រមាណ ១៤៨,៦ទ្រីលានដុង (៥,៦៤ពាន់លានដុល្លារ) ទិញទំនិញអនឡាញ នៅក្នុងត្រីមាស១ ដែលជាការកើនឡើង ៤៧% បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VN Express បានបង្ហាញឲ្យដឹងថា ទំនិញចំនួនប្រមាណ ១,១៤ពាន់លាន ត្រូវបានដាក់លើនៅលើវេទិកាអនឡាញ Shopee , TikTok Shop , Lazada និង Tiki ដែលជាកើនឡើង ២០% នៃបរិមាណ។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយវេទិកាទិន្នន័យ Metric។

យ៉ាងណាមិញ នេះមានន័យថា ជនជាតិវៀតណាមបានចំណាយជាមធ្យមជិត ១,៧ទ្រីលានដុល្លារក្នុងមួយថ្ងៃដើម្បីទិញផលិតផលជិត ១៣ លាននៅលើវេទិកាសំខាន់ៗទាំងនេះ ដោយការចំណាយភាគច្រើនផ្តោតលើផលិតផលថែរក្សាសម្ផស្ស ម៉ូដសម្លៀកបំពាក់របស់ស្ត្រី ទំនិញប្រើប្រាស់ក្នុងផ្ទះ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងទេស និងអាហារ។

ផ្ទុយទៅវិញ ផលិតផលទាក់ទងនឹងសុខភាពបានមើលឃើញការធ្លាក់ចុះទាំងប្រាក់ចំណូល និងបរិមាណ ដោយសារតែបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងលើគុណភាព ការផ្សាយពាណិជ្ជកម្ម និងប្រភពដើមនៃការផលិត និងនាំចូល។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Metric បានព្យាករថា តម្លៃនៃការទិទំនិញអនឡាញសរុប នៅក្នុងត្រីមាសទី២ នៅទូទាំងទីផ្សារអនឡាញធំៗទាំងបួន អាចនឹងមានការធ្លាក់ចុះវិញប្រហែល ៤,៣% មកនៅត្រឹម ១៤២,២ទ្រីលានដុង បើធៀបទៅនឹងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៦ នេះ៕​

មិនតែប៉ុណ្ណោះវេទិកានេះ បានណែនាំឱ្យអ្នកលក់មានភាពច្នៃប្រឌិតចំពោះការផ្តល់ជូនផលិតផលរបស់ពួកគេដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ចម្រុះ ដោយផ្តល់អាទិភាពដល់ភាពជាក់ស្តែង ការរចនាស្របតាមនិន្នាការ និងភាពបត់បែននៃការប្រើប្រាស់៕​

The post ពលរដ្ឋវៀតណាម ចាយលុយជាង ៥,៦ពាន់លានដុល្លារ ទម្លាក់លេខ ទីតាំងលើទំនិញអនឡាញ ក្នុងត្រីមាសទី១ appeared first on .

ពលរដ្ឋវៀតណាម ចំណាយលុយជាង ២ពាន់លានដុល្លារលើការកម៉្មង់អាហារអនឡាញ កាលពីឆ្នាំមុន
យោងតាមរបាយការណ៍ថ្មីមួយ បានបង្ហាញឲ្យដឹងថា វេទិកាជញ្ជូនអាហារធំៗចំនួនបីរបស់វៀតណាម គឺ ShopeeFood, GrabFood និង beFood បានរាយការណ៍ពីប្រាក់ចំណូលសរុបចំនួន ២,១ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺបានកើនឡើង ១៩% បើធៀបទៅនឹងឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមក្រុមហ៊ុនវិនិយោគ Momentum Works របស់សិង្ហបុរី បានបង្ហាញឲ្យដឹងថាក្រុមហ៊ុន ShopeeFood និង GrabFood ដែលគ្រប់គ្រងដោយប្រទេសសិង្ហបុរីមានចំណែកទីផ្សារដល់ទៅ ៤៨% និងក្រុមហ៊ុនក្នុងស្រុក BeFood ទទួលបានចំណែក ៤%។

យ៉ាងណាមិញ​ បើតាមរបាយការណ៍ e-Conomy 2025 ចេញផ្សាយដោយ Google, Temasek និង Bain & Company បានប៉ាន់ប្រមាណថាទីផ្សារហៅសេវាតាក់ស៊ី និងដឹកជញ្ជូនអាហារតាមអ៊ីនធឺណិតរបស់ប្រទេសវៀតណាម មានចំនួន ៥ពាន់លានដុល្លារ កើនឡើង ២០% ពីឆ្នាំ២០២៤ ហើយព្យាករថាវានឹងអាចបន្តឈានដល់ ៩ពាន់លានដុល្លារនៅឆ្នាំ២០៣០។

ជម្រាបជូនថា នៅក្នុងការស្ទង់មតិឆ្នាំ២០២៥ អ្នកស្រាវជ្រាវទីផ្សារ Decision Lab បានរកឃើញថា ការបញ្ជាទិញអាហារតាមរយៈកម្មវិធីអនឡាញបានក្លាយជាការអនុវត្តជាទូទៅរបស់ពលរដ្ឋវៀតណាម ជាពិសេសនៅទីក្រុងហាណូយ ហូជីមិញ និងដាណាង៕​

The post ពលរដ្ឋវៀតណាម ចំណាយលុយជាង ២ពាន់លានដុល្លារលើការកម៉្មង់អាហារអនឡាញ កាលពីឆ្នាំមុន appeared first on .

ពលរដ្ឋវៀតណាម ចាលុយជាង ៤៤លានដុល្លារ ក្នុងមួយថ្ងៃ ទិញទំនិញអនឡាញ នៅឆ្នាំមុន
ពលរដ្ឋរបស់ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា បានចំណាយទឹកប្រាក់ជាង ១,១៧ទ្រីលានដុង (៤៤,៥លានដុល្លារ) ជារៀងរាល់ថ្ងៃ លើការទិញទំនិញតាមប្រព័ន្ធអនឡាញ កាលពីឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

គួរលេខនេះ គឺផ្អែកលើការលក់រួមគ្នានៃវេទិកាពាណិជ្ជកម្មអនឡាញធំៗទាំងបួយរបស់ប្រទេស ដោយក្នុងនោះរួមមាន Shopee, TikTok Shop , Lazada និង Tiki ដែលការលក់សរុបមានចំនួនប្រមាណ ៤២៩ទ្រីលានដុង កើនឡើងជិត ៣៤,៨% ធៀបទៅនឹងឆ្នាំ២០២៤។

គួរឲ្យដឹងផងដែរថា ទំនិញជាង ៣,៩ លានមុខត្រូវបានលក់តាមរយៈវេទិកាពាណិជ្ជកម្មអនឡាញធំៗខាងលើ កាលពីឆ្នាំមុន ពោលគឺបានកើនឡើង ១៥,២%។

ជម្រាបជូនថា ផលិតផលថែរក្សាសម្រស់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងការរស់នៅប្រចាំថ្ងៃ រួមទាំងម៉ូដសម្លៀកបំពាក់របស់ស្រ្តី គឺជាប្រភេទទំនិញកំពូលៗ។ ក្នុងនោះផលិតផលថែរក្សាសម្រង់ មានចំនួន ២៩,៥% នៃការលក់សរុប ដែលបង្កើតជាទឹកប្រាក់ជាង ៧៤,៤ទ្រីលានដុង និងបន្ទាប់ជាសម្ភារៈប្រើប្រាស់ក្នុងផ្ទះ មានចំនួន ៥៦,៧ទ្រីលានដុង និងម៉ូដសម្លៀកបំពាក់នារី មានចំនួន ៥៤,៥ទ្រីលានដុង។

Shopee និង Tiktok បានគ្របដណ្ដប់ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសវៀតណាម ដោយមានចំណែក ៥៦% និង ៤១,៣% រៀងៗគ្នា បើប្រៀបធៀបទៅនឹង ៦៤% និង ២៩% កាលពីឆ្នាំ២០២៤ ស្របពេល Lazada និង Tiki រួមគ្នាមានចំនួនត្រឹមតែ ៣% ប៉ុណ្ណោះ ធ្លាក់ចុះពី ៦% កាលឆ្នាំ២០២៤៕​

The post ពលរដ្ឋវៀតណាម ចាលុយជាង ៤៤លានដុល្លារ ក្នុងមួយថ្ងៃ ទិញទំនិញអនឡាញ នៅឆ្នាំមុន appeared first on .

រដ្ឋាភិបាលថៃ ប្រកាសឲ្យអ្នកលក់អនឡាញ និង Influencer ប្រញាប់បង់ពន្ធ បើមិនចង់ផាកពិន័យ
នាយកដ្ឋានប្រាក់ចំណូលថៃ កាលពីពេលថ្មីៗនេះ បានជំរុញឲ្យអ្នកមានឥទ្ធពលលើបណ្តាញសង្គម ( Influencer) និងអ្នកលក់អនឡាញ ប្រញាប់ទៅដាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ នៅត្រឹមចុងខែមីនានេះ ដើម្បីចៀសវាងការផាកពិន័យ និងឈានដល់ការដាក់ទោស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

អគ្គនាយកនៃនាយកដ្ឋានប្រាក់ចំណូលថៃ លោក Pinsai Suraswadi បានសម្តែងការព្រួយបារម្ភថា អ្នករកប្រាក់ចំនូលវ័យក្មេងជាច្រើន រួមទាំងអ្នកលក់អនឡាញ Influencer និងអ្នកត្រួតពិនិត្យផលិតផល គឺមិនដែលដាក់ពន្ធលើប្រាក់ចំណូលរបស់ពួកគេនោះឡើយ។

គួរឲ្យដឹងថា វេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសថៃធំៗដូចជា Shopee, Lazada និង TikTok បានបង្ហាញទិន្នន័យឲ្យដឹងថា មានអ្នកប្រកបអាជីវកម្មលក់អនឡាញលើវេទិការបស់ខ្លួនប្រហែល ៣ លាននាក់ ខណៈ Influencer ពេញម៉ោង និងអ្នកបង្កើតមាតិកា ត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណ ២ លាននាក់ ដែលអាចបង្កើតប្រាក់ចំណូលបានរាប់ពាន់លានបាត។ ហើយបើតាមការស្ទង់មតិថ្មីៗនេះ បានរកឃើញថាមនុស្សជាច្រើននៅក្នុងក្រុមនេះ ជាពិសេសបុគ្គលវ័យក្មេង គឺខកខានមិនបានរាយការណ៍ពីប្រាក់ចំណូល ឬបង់ពន្ធនោះឡើយ។

ទន្ទឹមនឹងនេះ លោក Pinsai បានព្រមានថានាយកដ្ឋានប្រាក់ចំណូល អាចនឹងធ្វើសវនកម្មលើកំណត់ត្រារហូតដល់ ៥ឆ្នាំត្រឡប់មកវិញ ហើយការខកខានក្នុងការដាក់ឯកសារពន្ធ នឹងនាំឲ្យមានការការផាកពិន័យ។

យោងតាមការសិក្សាមួយដែលបង្ហាញដោយ Tellscore, FutureTales LAB និងវិទ្យាស្ថានថៃសម្រាប់និរន្តរភាពសុខភាពផ្លូវចិត្ត (Tims) បានប៉ាន់ប្រមាណថា ឧស្សាហកម្មអ្នកបង្កើតមាតិការបស់ប្រទេសថៃ បានរួមចំណែកយ៉ាងហោចណាស់ ៤៥ពាន់លានបាត (១,២៥ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំដល់សេដ្ឋកិច្ចជាតិ៕

The post រដ្ឋាភិបាលថៃ ប្រកាសឲ្យអ្នកលក់អនឡាញ និង Influencer ប្រញាប់បង់ពន្ធ បើមិនចង់ផាកពិន័យ appeared first on .

ប្រជាជនវៀតណាម ចាយលុយ ១ពាន់លានដុល្លារ ក្នុងមួយខែលើការទិញទំនិញអនឡាញ
ប្រជាជនវៀតណាម ជាមធ្យមបានទិញទំនិញក្នុងតម្លៃជាង ២៥ទី្រលានដុង ឬប្រមាណ ១ពាន់លានដុល្លារ ក្នុងមួយខែ នៅលើវេទិកាលក់ទំនិញអនឡាញសំខាន់ៗចំនួន៥ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

វេទិកាលក់ទំនិញអនឡាញធំៗ ដូចជា Shopee, TikTok Shop, Lazada, Tiki និង Sendo បានរាយការណ៍ពីការកើនឡើង ៣៨% នៃបរិមាណលក់ទំនិញសរុប ក្នុងអំឡុងពេល ៩ខែឆ្នាំ២០២៤ នេះ បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺបានកើនឡើងដល់ប្រហែល ៩ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនផ្តល់ទិន្នន័យពាណិជ្ជកម្មអេឡិចត្រូនិក Metric ។

តាមរយ:តួលេខនេះ បានបង្ហាញឲ្យឃើញថា ប្រទេសវៀតណាម ឥឡូវនេះស្ថិតក្នុងចំណោមទីផ្សារពាណិជ្ជកម្មអនឡាញដ៏ធំបំផុតមួយ នៅលើពិភពលោក ដោយសារកំណើនប្រជាជនខ្ពស់ និងជំនាន់ពលរដ្ឋវ័យក្មេងដែលចេះប្រើបច្ចេកវិទ្យាច្រើន។

យោងតាមក្រុមហ៊ុន Metric បានបង្ហាញឲ្យដឹងទៀតថា ហាងលក់ទំនិញអនឡាញធំៗទាំង៥ ខាងលើ ភាគច្រើនលក់ផលិតផល នៅក្នុងតម្លៃក្រោម ២សែនដុង ពោលគឺទាបជាងពាក់កណ្តាល ហាងលក់ទំនិញអនឡាញផ្សេងទៀត ដែលនេះហាក់ឆ្លុះបញ្ចាំងពីការទាក់ទាញយ៉ាងខ្លាំងនៃផលិតផលដែលមានតម្លៃសមរម្យ ដល់អ្នកប្រើប្រាស់ ដែលបង្ហាញពីនិន្នាការទិញទំនិញឆ្លាតវៃ ចំពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចដែលកំពុងបន្ត។

ក្រុមហ៊ុន Metric បានបង្ហាញការរំពឹងទុកថាវេទិកាលក់ទំនិញអនឡាញទាំងប្រាំ នឹងសម្រេចការលក់បានជាង ៣ពាន់លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ដោយសារតម្រូវការទំនិញសំខាន់ៗដូចជាគ្រឿងសម្អាង សម្លៀកបំពាក់ និង​សម្ភារ​ប្រើប្រាស់ក្នុងផ្ទះ ជាដើម៕

The post ប្រជាជនវៀតណាម ចាយលុយ ១ពាន់លានដុល្លារ ក្នុងមួយខែលើការទិញទំនិញអនឡាញ appeared first on .

ការចងជាបាច់​បណ្តាញ​ធុរកិច្ច លើ​ទីផ្សារ​អនឡាញ កំពុង​ទាក់ទាញ​​វិនិយោគ​ក្នុង​តំបន់អាស៊ាន
ជាមួយនឹងការពង្រីកនូវបរិស្ថានឌីជីថលបានឈានទៅរកការច្របាច់បញ្ចូលគ្នាទៅជាប្រពន្ធ័អេកូឡូស៊ីនៅពាសពេញតំបន់ នេះបើយោងតាមរបាយការណ៍របស់ Bain & Companyបានលើកឡើងថាអាចនឹងមានការកើនឡើងខ្លំាងក្នុងការដាក់វិនិយោគរួមគ្នា​នឹងអាចជួយបង្កើតឡើងនូវក្រុមហ៊ុនមានទីផ្សារឆាប់រហ័សលើកដំបូងនៅក្នុងតំបន់មាន​ទំហំទឹកប្រាក់រហូតដល់ទៅ១ពាន់លានដុល្លារអាមេរិក។

ការច្របាច់បញ្ចូលគ្នានៃស្ថាប័នទំាងអស់នោះត្រូវគេហៅថា unicorn មានគោលដៅតែមួយនៅក្នុងចំណោមប្រជាជាតិអាស៊ានទំាង១០ ដោយគេព្យាយាមធ្វើវាតំាងពីឆ្នំា​២០១៨មកម្លេះ ហើយសង្ឃឹមថាអាចនឹងរីកលូតលាស់ក្នុងរយៈពេល៥ឆ្នំាបន្តទៀត ព្រម​ទំាងអាចស្រូបទាញក្រុមហ៊ុនបន្ថែមចំនួន១០ ក្នុងនោះរាប់បញ្ចូលទំាង Grab, Go-Jek, VNG Corporation និងស្ថាប័នដទៃទៀត។

លើសពីនេះទៅទៀត unicorn មានគម្រោងដើម្បីធ្វើអាជីវកម្មតាមបែបភាតរបរិស្ថានហើយសម្រាប់ឆ្នំា២០២០ អាចនឹងបង្កើនចំណូលរហូតដល់ទៅ២៥ពាន់លានដុល្លារអាមេរិក​។ ការរីកលូតលាស់ឆាប់រហ័សនូវអាជីវកម្មបែបការពារបរិស្ថានក្នុងតំបន់បែបនេះ វាអាច​ជួយដឹកនំាដល់សហគ្រិនភាពច្រើនទៀតដើម្បីពិចារណាទៅលើការពង្រីកខ្លួន។

បើតាមការវិភាគ របស់ស្ថាប័ន Accenture បានឱ្យដឹងថា មាន៦៤%នៅក្នុងតំបន់អា​ស៊ាន​បានងាកមកចងក្រងបណ្តាញពាណិជ្ជកម្មកាលពីឆ្នំា២០១០កន្លងទៅ ជាពិសេស​សហគ្រិន​មានអាយុក្រោម៤០ឆ្នំា ដែលនេះជាយន្តការមួយជំរុញជវភាពសេដ្ឋកិច្ចផងដែរ៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

The post ការចងជាបាច់​បណ្តាញ​ធុរកិច្ច លើ​ទីផ្សារ​អនឡាញ កំពុង​ទាក់ទាញ​​វិនិយោគ​ក្នុង​តំបន់អាស៊ាន appeared first on .