ពលរដ្ឋវៀតណាម ចំណាយលុយជាង ២ពាន់លានដុល្លារលើការកម៉្មង់អាហារអនឡាញ កាលពីឆ្នាំមុន

អន្តរជាតិ

យោងតាមរបាយការណ៍ថ្មីមួយ បានបង្ហាញឲ្យដឹងថា វេទិកាជញ្ជូនអាហារធំៗចំនួនបីរបស់វៀតណាម គឺ ShopeeFood, GrabFood និង beFood បានរាយការណ៍ពីប្រាក់ចំណូលសរុបចំនួន ២,១ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺបានកើនឡើង ១៩% បើធៀបទៅនឹងឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រុមហ៊ុនវិនិយោគ Momentum Works របស់សិង្ហបុរី បានបង្ហាញឲ្យដឹងថាក្រុមហ៊ុន ShopeeFood និង GrabFood ដែលគ្រប់គ្រងដោយប្រទេសសិង្ហបុរីមានចំណែកទីផ្សារដល់ទៅ ៤៨% និងក្រុមហ៊ុនក្នុងស្រុក BeFood ទទួលបានចំណែក ៤%។

យ៉ាងណាមិញ​ បើតាមរបាយការណ៍ e-Conomy 2025 ចេញផ្សាយដោយ Google, Temasek និង Bain & Company បានប៉ាន់ប្រមាណថាទីផ្សារហៅសេវាតាក់ស៊ី និងដឹកជញ្ជូនអាហារតាមអ៊ីនធឺណិតរបស់ប្រទេសវៀតណាម មានចំនួន ៥ពាន់លានដុល្លារ កើនឡើង ២០% ពីឆ្នាំ២០២៤ ហើយព្យាករថាវានឹងអាចបន្តឈានដល់ ៩ពាន់លានដុល្លារនៅឆ្នាំ២០៣០។

ជម្រាបជូនថា នៅក្នុងការស្ទង់មតិឆ្នាំ២០២៥ អ្នកស្រាវជ្រាវទីផ្សារ Decision Lab បានរកឃើញថា ការបញ្ជាទិញអាហារតាមរយៈកម្មវិធីអនឡាញបានក្លាយជាការអនុវត្តជាទូទៅរបស់ពលរដ្ឋវៀតណាម ជាពិសេសនៅទីក្រុងហាណូយ ហូជីមិញ និងដាណាង៕​