តាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា រយៈពេល ៣ខែដំបូង នៃឆ្នាំ២០២៤នេះ មហាសេដ្ឋីរុស្ស៊ីមានកំណើនទ្រព្យសម្បត្តិសរុប ប្រហែល ១៨,៣ពាន់លានដុល្លារ។
![](https://www.oknha.news/wp-content/uploads/2024/04/EXM_39_C_alamy_usmanov_5a654a4029.09b17d9.9bef3c67d921d49330a7f8e17b32f46c-1024x734.jpg)
បើទោះជាមានកំណើនទ្រព្យសម្បត្តិច្រើនក្រាស់ក្រែលមាន តែក្នុងនោះក៏មានបុគ្គលខ្លះកើបលុយ ឯខ្លះទៀតក៏របូតលុយក្រាស់ក្រែលផងដែរ តួយ៉ាងលោក Alisher Usmanov ម្ចាស់ក្រុមហ៊ុនរកស៊ីលើវិស័យជីករ៉ែ ទទួលរងការខាតបង់ខ្លាំងជាងគេប្រមាណជិត ៣ពាន់លានដុល្លារ។
![](https://www.oknha.news/wp-content/uploads/2024/04/KOEPEWA5E5LP3CVS6EQIVH33RY-1024x723.jpg)
ជាមួយគ្នា បុគ្គលដែលកើបលុយបានច្រើនបំផុតនោះគឺលោក Andrey Melnichenko ម្ចាស់ក្រុមហ៊ុន EuroChem និង Siberian Coal Energy ដែលរកស៊ីនៅលើវិស័យឥន្ធនៈ និងថាមពល ដោយទ្រព្យសម្បត្តិរបស់លោកមានកំណើនរហូតដល់ ៥,៣ពាន់លានដុល្លារ។
សូមជម្រាបបន្ថែមថា រយៈពេលមួយត្រីមាសដំបូងនេះ រុស្ស៊ីក៏មានកំណើនមហាសេដ្ឋីថ្មីចំនួន ៦នាក់ផងដែរ ដោយឈរនៅលំដាប់លេខរៀងទី ៧ ជាប្រទេសមានមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោក ប្រមាណ ៧៦នាក់៕