ទឹកអប់

ស្ងាត់ៗ លោក ត្រាំ បញ្ចេញទឹកអប់ថ្មីឈ្មោះ “ជ័យជម្នះ” ដាក់លក់ក្នុងតម្លៃជិត ៣០០ដុល្លារ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានបញ្ចេញដាក់លក់ទឹកអប់ថ្មីមួយប្រភេទឈ្មោះថា​ “ជ័យជម្នះ” ជាមួយរូបរាងដបត្រូវបានបានរចនាឡើងយ៉ាងពិសេស និងថែមទាំងមានហត្ថលេខារបស់លោក ត្រាំ ផងដែរ ដែលត្រូវបានដាក់លក់នៅក្នុងតម្លៃ ២៤៩ដុល្លារ សម្រាប់ចំណុះ ១០០ មីលីលីត្រ​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Theo Huffington Post។

លោក ត្រាំ បានណែនាំទឹកអប់ថ្មីនេះ នៅលើបណ្តាញសង្គម Truth Social របស់ខ្លួន ដោយសរសេរថា៖” ទឹកអប់ Trump បានមកដល់ហើយ! វាមានឈ្មោះថា ​’Victory 45-47′ តំណាងឲ្យជ័យជំនះ កម្លាំង និងជោគជ័យ ទាំងបុរស និងស្ត្រី”។

គួរឲ្យដឹងថា ទឹកអប់ថ្មីនេះ មានជម្រើសទាំងសម្រាប់បុរស និងនារី ដែលត្រូវបានដាក់លក់នៅក្នុងតម្លៃ ២៤៩ដុល្លារ សម្រាប់ដបមានចំណុះ ១០០ មីលីលីត្រ និងបញ្ចុះតម្លៃ ៥០% សម្រាប់ការបញ្ជាទិញចាប់ពី ២ ដបឡើងទៅ។

យ៉ាងណាមិញ ជុំវិញការដាក់ឈ្មោះទឹកអប់ ​’Victory 45-47′ នេះ គឺតំណាងឲ្យអាណត្តិប្រធានាធិបតីទាំងពីរលើករបស់លោក ត្រាំ ហើយអ្វីកាន់តែពិសេសនោះ គឺដបទឹកអប់ ត្រូវបានរចនាឡើងជាមួយរូបរាងរបស់លោក ត្រាំ ស្រោបដោយពណ៌មួយតួខ្លួនតែម្តង ជាមួយនឹងការចុះហត្ថលេខាផ្ទាល់របស់លោក ផងដែរ។​

ជម្រាបជូនថា លោក ត្រាំ បានចាប់ផ្តើមលក់ផលិតផលជាច្រើនដែលមានម៉ាកសញ្ញាផ្ទាល់ខ្លួនរបស់លោក។ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Trump Fragrances របស់លោក ​ក៏បានបញ្ចេញដាក់លក់ស្បែកជើងTrump Sneakers និង Bibles ក៏ដូចជាទឹកអប់ដែលបង្ហាញពីលោក ត្រាំ លើកដៃជាសញ្ញា និងភ្ជាប់មកជាមួយពាក្យថា “ប្រយុទ្ធ ប្រយុទ្ធ ប្រយុទ្ធ” ដែលសំដៅទៅលើការប៉ុនប៉ងធ្វើឃាតលោក ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៤ កន្លងទៅផងដែរ៕

The post ស្ងាត់ៗ លោក ត្រាំ បញ្ចេញទឹកអប់ថ្មីឈ្មោះ “ជ័យជម្នះ” ដាក់លក់ក្នុងតម្លៃជិត ៣០០ដុល្លារ appeared first on .

ថៃ កំពុងមានគម្រោងទាក់ទាញក្រុមហ៊ុនផលិតទឹកអប់បរទេស ឲ្យកាន់តែច្រើនបន្ថែមទៀត
យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បានបង្ហាញឲ្យដឹងថា ឧស្សាហកម្មគ្រឿងសំអាងក្នុងប្រទេសរបស់ខ្លួនកំពុងត្រូវបានជំរុញយ៉ាងខ្លាំង ដោយសារតែការកើនឡើងនៃការវិនិយោគបរទេស នៅក្នុងការផលិតគ្រឿងក្រអូប និងទឹកអប់របស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោកស្រី Ketmanee Lertkitcha ប្រធានផ្នែកសុខភាព និងសម្រស់របស់ FTI បាននិយាយថា ប្រទេសថៃ មានសក្តានុពលខ្ពស់ក្នុងការក្លាយជាមជ្ឈមណ្ឌលសម្រាប់វិស័យសុខភាព និងសម្រស់ ដោយសារតែក្លិនផ្កាដ៏ពិសេសរបស់ប្រទេសថៃ កំពុងមានតម្រូវការខ្ពស់នៅទូទាំងពិភពលោក ដែលនេះអាចជាកត្តាដ៏គួរឲ្យទាក់ទាញសម្រាប់ក្រុមហ៊ុនបរទេសជាច្រើន ដែលកំពុងស្វែងរកការវិនិយោគលើការផលិតទឹកអប់។

លោកស្រី Ketmanee បានបន្ថែមទៀតផងដែរថា វត្ថុធាតុដើមដ៏សម្បូរបែបរបស់ថៃ បានធ្វើឲ្យប្រទេសរបស់ខ្លួនក្លាយជាទីតាំងដ៏ល្អបំផុត សម្រាប់ការអភិវឌ្ឍលើឧស្សាហកម្មផ្នែកសុខភាព និងសម្រស់។

គួរឲ្យដឹងថា ទីផ្សារគ្រឿងសម្អាងនៅប្រទេសថៃ ត្រូវបានចាត់ទុកថាមានចំណែកធំជាងគេបំផុតនៅតំបន់អាស៊ាន ដោយកាលពីឆ្នាំមុន តម្លៃទីផ្សារបានកើនឡើងជាង ១១% និងឈានដល់ចំនួន ២៦០ពាន់លានបាត (៧,២ពាន់លានដុល្លារ) ឯណោះ។

ជម្រាបជូនបបន្ថែមទៀតថា ប្រទេស​ថៃ​ បានធ្វើការនាំ​ចេញ​ផលិតផល​ថែរក្សា​សម្រស់​ប្រមាណ ​៦០%​ ខណ:ចំនួនដែលនៅសេសសល់ត្រូវបានដាក់លក់​ក្នុង​ស្រុក។ ហើយចំពោះការនាំចេញផលិតផលថែរក្សាសម្ផស្ស បានឈានដល់តម្លៃ ៨៦ពាន់លានបាត កាលពីឆ្នាំមុន។ នេះបើយោងតាមការបញ្ជាក់ពីលោកស្រី Ketmanee៕

The post ថៃ កំពុងមានគម្រោងទាក់ទាញក្រុមហ៊ុនផលិតទឹកអប់បរទេស ឲ្យកាន់តែច្រើនបន្ថែមទៀត appeared first on .