ទេសចរណ៍កម្ពុជា

ការដាក់ឱ្យសាកល្បងព្រលានយន្តហោះថ្មីសៀមរាបអង្គរជាសារបញ្ជាក់ប្រាប់ម្ចាស់អាជីវកម្មក្នុងស្រុកឱ្យត្រៀមខ្លួនទទួលភ្ញៀវទេសចរ
បន្ទាប់ពីបើកដាក់ឱ្យសាកល្បងឱ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ ហោះចូលព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរកាលពីថ្ងៃទី៥ខែតុលាថ្មីនេះ អ្នកជំនាញដែលធ្វើការនៅក្នុងវិស័យទេសចរណ៍មើលឃើញស្រដៀងគ្នាថាវាគឺជាសារសំខាន់មួយបញ្ជាក់ប្រាប់ទៅម្ចាស់អាជីវកម្មក្នុងស្រុកត្រូវត្រៀមនិងរៀបចំខ្លួនឱ្យបានរួចរាល់នៅមុនថ្ងៃទី១៦ខែតុលាឆ្នំា២០២៣ខាងមុខនេះដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិដែលនិងចូលមកដល់ក្នុងខេត្តសៀមរាប។

លោក ធឿន វុឌ្ឍី មគ្គទេសក៍ ទេសចរណ៍នៅខាងខេត្តសៀមរាបយល់ឃើញថា«នេះគឺជាសញ្ញាល្អ និងក្រើនរំលឹកទៅដល់អ្នកប្រកបអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ត្រៀមឱ្យបានរួចរាល់ដើម្បីទទួលភ្ញៀវទេសចរដែលបានចូលមកដល់ខេត្តសៀមរាប ហើយខ្ញុំមានក្តីសង្ឃឹមថាវាគឺជាកត្តាជំរុញមួយបន្ថែមទៀតធ្វើឱ្យវិស័យទេសចរណ៍មួយនេះងើបឡើងវិញជាបន្តបន្ទាប់»។

លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សានៃសមាគមទេសចរណ៍កម្ពុជា មើលឃើញថា(១) ការដាក់សាកល្បងឱ្យមានយន្តហោះ ហោះចូលព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មីៗនេះវាជាការផ្តល់នូវទំនុកទុកចិត្តមួយទៅដល់ក្រុមហ៊ុនអាកាសចរណ៍ដែលបានវិនិយោគតាមផ្លូវអាកាសទំាងអស់,(២)បង្ហាញឱ្យឃើញនៅការរៀបចំខ្លួនរៀបរយនៅប្រព័ន្ធនៅតាមយន្តហោះរបស់ខ្លួនឯង(៣)ផ្តល់ទំនុកចិត្តទៅដល់ភ្ញៀវទេសចរ ហើយព្រលានមួយដឹកទំនិញផងដែរ។

លោកបញ្ជាក់ថា« ដូចនេះការដាក់ឱ្យសាកល្បងព្រលានយន្តហោះនេះ ត្រូវតែត្រៀមនិងរៀបចំខ្លួនឱ្យបានរួចរាល់មុនថ្ងៃទី១៦ខែតុលាខាងមុខនេះ»។

លោក ប៊ុន រដ្ឋា ទីប្រឹក្សា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជានាយក អាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប អង្គរថ្មីៗនេះ មានប្រសាសន៍ថា ជើងហោះហើរចំនួនបីព្រមគ្នាតែម្តងក្នុងរយៈពេលមួយម៉ោង មានក្រុមហ៊ុនអាកាសចរចំនួនបី គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និងក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមបញ្ជាក់ជូនថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០លាន ដុល្លារអាមេរិក មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ អាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០៕ អត្ថបទ៖សារេត

The post ការដាក់ឱ្យសាកល្បងព្រលានយន្តហោះថ្មីសៀមរាបអង្គរជាសារបញ្ជាក់ប្រាប់ម្ចាស់អាជីវកម្មក្នុងស្រុកឱ្យត្រៀមខ្លួនទទួលភ្ញៀវទេសចរ appeared first on .

ឧកញ៉ាម្នាក់មានមហិច្ឆតានាំទង់ជាតិកម្ពុជាដើរជុំវិញពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរ
ឧកញ៉ា ជា តុងហ៊ួរជា Co-Founder & Chief Marketing Officer ក្រុមហ៊ុន Khmer Express Realty Co., Ltd មានមហិច្ឆតានាំយកទង់ជាតិកម្ពុជាដើរជុំវិញពិភពលោក ក្នុងន័យទាក់ទាញភ្ញៀវទេសចរ និងផ្សព្វផ្សាយ ពីកម្ពុជា។

នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោកឧកញ៉ា ជា តុងហ៊ួរ បានលើកឡើង ពីគោលបំណង៥យ៉ាង ក្នុងន័យផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក។ បើតាមឧកញ៉ាវ័យក្មេងរូបនេះ គោលដៅ ចម្បងគឺ ផ្សព្វផ្សាយពីកម្ពុជា និងបង្កើតមាតិកាផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកលេង ប្រទេស កម្ពុជា ឱ្យបានកាន់តែច្រើន។

បន្ថែមពីនោះ លោកឧកញ៉ា នឹងនាំយកសៀវភៅ ផែនទីផ្នត់គំនិត Mind Map ដាក់ក្នុងបណ្ណាល័យ នៃប្រទេស នីមួយៗ ដែលទៅដល់។ ជាក្ដីស្រមៃសម្រាប់ខ្លួនឯង នឹងជាបំណងក្នុងនាមជាជនជាតិខ្មែរ ចង់ដើរជុំវិញ ពិភពលោក លោកឧកញ៉ា សង្កត់ធ្ងន់ថា ការដើរជុំវិញពិភពលោកនេះ លោកនឹងនាំយកអ្វីដែលថ្មី និងល្អបំផុត សម្រាប់ប្រជាជនកម្ពុជា។

លោកឧកញ៉ាបន្តថា ក្រោយពីសិក្សាឈ្វេងយល់ពីគ្រប់ប្រទេសហើយ លោកនឹងចងក្រងជាសៀវភៅមួយក្បាល ដើម្បី បន្សល់ទុកជាស្នាដៃដល់មនុស្សជាតិ។

សូមជម្រាបជូនផងដែរថា គោលដៅទេសចររបស់ឧកញ៉ា ជា តុងហ៊ួរ នឹងចាប់ផ្ដើមនៅខែក្រោយនេះ ពោល គឺ ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សរុបមានរយៈពេល៣ឆ្នាំ៕

អត្ថបទ៖ សុកធា

The post ឧកញ៉ាម្នាក់មានមហិច្ឆតានាំទង់ជាតិកម្ពុជាដើរជុំវិញពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរ appeared first on .

ខេត្តសៀមរាបទទួលបានទេសចរសរុប១.៧៩លាននាក់
ក្នុងរយៈពេល១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២នេះខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបជាង១.៧៩លាននាក់ កើនឡើងជាង៨៨៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងក្នុងពិធីប្រារព្ធខួប២០ឆ្នាំរបស់សាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូល នៅខេត្តសៀមរាប កាលពីថ្ងៃទី១ ខែធ្នូនេះ បានបញ្ជាក់ថា  ក្នុងចំណោមទេសចរសរុបទាំង១,៧៩២,៥៤៩នាក់នោះ មានភ្ញៀវទេសចរជាតិចំនួន១,៦២៣,២០០នាក់ កើនឡើង៨៣០.៤៥% និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់ កើនឡើង២២២៤.៣០%។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី ថោង ខុន ការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួនជាង២.២៧លាននាក់ កើនឡើងជាង៣២៦% បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងនោះទេសចរជាតិអាចនឹងឡើងដល់ប្រមាណជាង២លាននាក់ ក្នុងកំណើនជាង២៩១% ហើយទេសចរអន្តរជាតិនឹងឡើងដល់ជាង២៣ម៉ឺននាក់ ក្នុងកំណើនជាង១៧៦៣%។

របាយការណ៍ក្រសួងទេសចរណ៍ បង្ហាញថា រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១.៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង១០.៨៦លាននាក់ កើនឡើង២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕

The post ខេត្តសៀមរាបទទួលបានទេសចរសរុប១.៧៩លាននាក់ appeared first on .

កម្ពុជាទាក់ទាញបានជំនួយពីស្ថាប័នទេសចរណ៍ពិភពលោកមួយ ដើម្បីគាំទ្រដល់ការស្ដារទេសចរណ៍ជាតិ
កម្ពុជាទទួលបានជំនួយបច្ចេកទេសរៀបចំគណនីរណបទេសចរណ៍ សម្រាប់វាស់វែងអត្ថប្រយោជន៍សេដ្ឋកិច្ចពីវិស័យទេសចរណ៍ ការបន្តកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ជាតិ និងការជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ការសន្យាជួយគាំទ្រនេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ស្យូលា ស៊ីមផ៍សុន (Julia Simpson) ប្រធាននិងជានាយិកាប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក នាឱកាសដែលឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ (World Tourism Day 202) នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី។

លោកស្រីប្រធាន ស្យូលា ស៊ីមផ៍សុន បានសន្យាផ្ដល់ការគាំទ្រដល់ក្រសួងទេសចរណ៍កម្ពុជាអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធមូលដ្ឋានធានាចីរភាពក្នុងសេវាកម្មសណ្ឋាគារ (Hotel Sustainability Basics)។

ក្រៅពីនេះក៏នឹងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅទីផ្សារអឺរ៉ុប និងទីផ្សារសំខាន់ៗផ្សេងទៀត និងផ្ដល់កិច្ចសហការលើការអភិវឌ្ឍទេសចរណ៍ឌីជីថល ក៏ដូចជាអក្ខរកម្មឌីជីថល ការចែករំលែកបទពិសោធន៍ និងសារសំខាន់នៃការអភិវឌ្ឍទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ពិសេសក្នុងបរិបទកូវីដ១៩ ។

ជាលទ្ធផល វិស័យទេសចរណ៍និងធ្វើដំណើរកម្ពុជា មុនវិបត្តិកូវីដ១៩ ឆ្នាំ២០១៩ ចូលរួមក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាង២៥%។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានបានជម្រាបដល់ក្រុមប្រឹក្សាពិភពលោក អំពីលទ្ធផលនៃកិច្ចខិតខំរបស់កម្ពុជា ដោយបានគូសបញ្ជាក់ថាកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាបាន ចាត់ទុកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីធានាបានភាពស៊ាំសហគមន៍ ដោយកម្ពុជាបានក្លាយជាប្រទេសឈានមុខមួយក្នុងពិភពលោក ដែលបានបើកប្រទេសឡើងវិញ ជាពិសេសការដាក់ដំណើរការសកម្មភាពសេដ្ឋកិច្ចនិងសង្គមឡើងវិញ និងបើកប្រទេសទទួលទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញចាប់ពីចុងឆ្នាំ២០២១។

ឯកឧត្ដមបញ្ជាក់បន្ថែមផងដែរថា រយៈពេល៩ខែដើមឆ្នាំ២០២២នេះ ទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជាអាចឈានដល់១.២៥លាននាក់ ក្នុងកំណើន៨៥០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕

The post កម្ពុជាទាក់ទាញបានជំនួយពីស្ថាប័នទេសចរណ៍ពិភពលោកមួយ ដើម្បីគាំទ្រដល់ការស្ដារទេសចរណ៍ជាតិ appeared first on .