ទំនិញ

ការនាំចេញរបស់ថៃ កំពុងប៉ះពាល់ខ្លាំង ក្រោយឥណ្ឌូណេស៊ី ហាមឃាត់នាំចូលផលិតផលចំនួន ១២ មុខ
យោងតាមក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បានចេញបទបញ្ជាថ្មីមួយដើម្បីធ្វើការហាមឃាត់ការនាំចូលផលិតផលជាក់លាក់ចំនួន ១២ មុខ ដែលជាវិធានការថ្មីមួយបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញទំនិញសំខាន់ៗរបស់ថៃ ទៅកាន់ឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star ។

ដោយដកស្រង់របាយការណ៍មួយចេញពីការិយាល័យកិច្ចការពាណិជ្ជកម្មនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ច្បាប់ថ្មីមួយស្តីពីការហាមឃាត់ការនាំចូលផលិតផលមួយចំនួន ត្រូវបានប្រកាស នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ហើយចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ គោលដៅចម្បងនៃគោលនយោបាយនេះ គឺដើម្បីការពារកសិករ និងឧស្សាហកម្មក្នុងស្រុក។

ជុំវិញការហាមឃាត់នេះផងដែរ បានធ្វើឲ្យប៉ះពាល់ដល់ប្រភេទផលិតផលចំនួន ១២ មុខ ដែលអាចប៉ះពាល់ខ្លាំងដល់ការនាំចេញរបស់ប្រទេសថៃ ទៅកាន់ឥណ្ឌូណេស៊ី ជាពិសេសទំនិញសំខាន់ៗ ដូចជា ស្ករ អង្ករ និងផលិតក្នុងវិស័យម៉ាស៊ីនត្រជាក់ និងទូរទឹកកក ជាដើម។

មិនតែប៉ុណ្ណោះ បើតាមការិយាល័យពាណិជ្ជកម្ម បង្ហាញឲ្យដឹងទៀតថាស្ករ ដែលចាត់ថ្នាក់ក្រោមលេខកូដ HS 1701 ដែលរួមមានស្ករឆៅ និងស្ករចម្រាញ់មួយចំនួន គឺជាកម្មវត្ថុចម្បងនៃការហាមឃាត់លើការនាំចូល។ ហើយការផ្លាស់ប្តូរចុងក្រោយនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រទេសថៃ ក្នុងនាមជាអ្នកនាំចេញស្ករឆៅដ៏សំខាន់ទៅកាន់ប្រទេសឥណ្ឌូណេស៊ី។

គួរឲ្យដឹងថានៅឆ្នាំ ២០២៥ (គិតចាប់ពីខែមករា-វិច្ឆិកា) ប្រទេសថៃបាននាំចេញស្ករសដែលមានតម្លៃសរុបប្រមាណ ៧២៥លានដុល្លារអាមេរិកទៅកាន់ប្រទេសឥណ្ឌូណេស៊ី។

យ៉ាងណាមិញ​ ចំពោះការនាំចូលផ្សេងទៀតដែលត្រូវបានហាមឃាត់រួមមាន កាបូបប្រើរួច , បាវប្រើប្រាស់រួច, សម្លៀកបំពាក់ប្រើរួច , សារធាតុគ្រោះថ្នាក់ វត្ថុធាតុដើមឱសថ និងអាហារមួយចំនួន ឧបករណ៍វេជ្ជសាស្ត្រដែលមានផ្ទុកជាតិបារត និងឧបករណ៍កសិកម្មប្រពៃណី។ ហើយជារួមមក វិធានការថ្មីភាគច្រើនប៉ះពាល់ដល់ការនាំចេញជាក់លាក់របស់ថៃ ជាពិសេសស្ករ ខណៈដែលផលិតផលផ្សេងទៀតប្រឈមនឹងផលប៉ះពាល់មានកម្រិត៕​

The post ការនាំចេញរបស់ថៃ កំពុងប៉ះពាល់ខ្លាំង ក្រោយឥណ្ឌូណេស៊ី ហាមឃាត់នាំចូលផលិតផលចំនួន ១២ មុខ appeared first on .

វៀតណាម ចាយលុយជិត ៩ពាន់លានដុល្លារទិញទំនិញពីអាមេរិក ក្នុងឆមាសទី១
នៅក្នុងឆមាសទី១ ឆ្នាំនេះ ប្រទេសវៀតណាម បានចំណាយទឹកប្រាក់ជិត ៩ពាន់លានដុល្លារ ក្នុងការនាចូលទំនិញពីសហរដ្ឋអាមេរិក ពោលគឺបានកើនឡើងជាង ១៥% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ទិន្នន័យពីនាយកដ្ឋានគយវៀតណាម បានបង្ហាញឲ្យដឹងទៀតថា រចនាសម្ព័ន្ធនៃការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក ក្នុងរយ:ពេល ៦ខែដំបូងនៃឆ្នាំនេះ បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៃនិន្នាការនៃការប្រើប្រាស់ នៅក្នុងប្រទេសវៀតណាម ។

គួរឲ្យដឹងផងដែរថា ក្រៅពីគ្រឿងបន្លាស់អេឡិចត្រូនិក និងសម្ភារ:កាត់ដេរ ឥឡូវនេះ​ ផ្លែឈើ និងបន្លែ កំពុងក្លាយជាទំនិញដ៏សំខាន់បផុតនាពេលថ្មីៗនេះ ដោយការនាំចូលពីសហរដ្ឋអាមេរិក បានឈានដល់តម្លៃជិត ២៩៧លានដុល្លារ ក្នុងរយ:ពេល ៩ខែដំបូងឆ្នាំនេះ ពោលគឺបានកើនឡើងជាង ៤២% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

លើសពីនេះ ផលិតផលនំផ្អែម និងធញ្ញជាតិដែលនាំចូលពីសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំង ដល់ ៦៣៥% ឈានដល់តម្លៃជាង ៣១លានដុល្លារ។ បន្ថែមពីនេះ​ អាហារមួយចំនួនផ្សេងទៀត ដូចជាស្រូវសាលី បានកើនឡើង (៤០,៨%) សណ្តែងសៀង (៩,១%) និងអាហារផ្សេងៗទៀត បានកើនឡើង ១១,៥% ដែលជាកម្រិតកំណត់ត្រា អំឡុងពេលនោះ។

ជម្រាបជូនផងដែរថា​យោងតាមក្រុមហ៊ុននាំចូល បង្ហាញឲ្យដឹងថា នៅក្នុងឆមាសទី២ ឆ្នាំនេះ ទំនិញអាមេរិក អានចឹងបន្តហូរចូលវៀតណាម កាន់តែច្រើនឡើងបន្ថែមទៀត នៅពេលដែលពន្ធនាំចូលធ្លាក់ដល់ ០% ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក នាពេលថ្មីៗ នេះ៕​

The post វៀតណាម ចាយលុយជិត ៩ពាន់លានដុល្លារទិញទំនិញពីអាមេរិក ក្នុងឆមាសទី១ appeared first on .

ឥណ្ឌូណេស៊ី បំផ្លាញចោលទំនិញនាំចូលខុសច្បាប់មានតម្លៃជិត ១,៣លានដុល្លារ
អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃចន្ទ ទី១៩ ខែសីហានេះ បានបំផ្លាញទំនិញនាំចូលខុសច្បាប់ដែលមានតម្លៃជាង ២០ពាន់លានរូពី ឬប្រមាណជិត ១,៣លានដុល្លារអាមេរិក ដោយក្នុងនោះចាប់ពីគ្រឿងចក្រឧស្សាហកម្ម ទូរស័ព្ទដៃ រហូតដល់​សម្ភារ​ប្រើប្រាស់ផ្សេងៗ ដូចជាឆ្នាំងជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។

រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី លោក Zulkifli Hasan បាន​និយាយ​ថា ទំនិញ​ដែល​នាំ​ចូល​ទាំងនេះមិន​បាន​បំពេញ​តាម​បទប្បញ្ញត្តិ​នាំ​ចូល​ត្រឹមត្រូវនោះឡើយ ខណ:ទំនិញ​ទាំងនោះ ​មាន​ម៉ាស៊ីនកាត់ ម៉ាស៊ីន​ខួង ទូរសព្ទ​ដៃ និង​ថេប្លេត ដែល​មិន​ត្រូវ​តាម​ស្តង់ដារ​ទំនិញ​របស់​ឥណ្ឌូណេស៊ី។

លោក Hasan បានប្រាប់អ្នកយកព័ត៌មាន នៅការិយាល័យរបស់ក្រសួង ក្នុងទីក្រុងហ្សាកាតាថា ៖”បើគិតតែខ្ទះអគ្គីសនី និងម៉ាស៊ីនសម្រាប់លាងសម្អាតរថយន្ត មានតម្លៃដល់ទៅ ១៥ពាន់លានរូពី (ជាង ៩០ម៉ឺនដុល្លារ) ទៅហើយ”។

លោកបានបន្ថែមឲ្យដឹងទៀតថា ៖” ទំនិញខុសច្បាប់ទាំងនេះ នឹងបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រាក់ចំណូលរបស់រដ្ឋ និងចំណូលពន្ធរបស់យើង។ ហើយកាន់តែអាក្រក់ជាងនេះទៅទៀត គឺផ្តល់ភាពរំខានដល់ឧស្សាហកម្មក្នុងស្រុក” ។

ជម្រាបជូនថា ឥណ្ឌូណេស៊ី បច្ចុប្បន្នកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការ​ជន់ជោរ​នៃទំនិញនាំចូលខុសច្បាប់។ លោក Hasan បាននិយាយទៀតថា ការនាំចូលខុសច្បាប់ ឬអ្វីដែលគេតែងហៅថា “សេដ្ឋកិច្ចក្រោមដី” បានធ្វើឲ្យបាត់បង់ចំណូលរដ្ឋរហូតដល់ ៤០% ឯណោះ៕

The post ឥណ្ឌូណេស៊ី បំផ្លាញចោលទំនិញនាំចូលខុសច្បាប់មានតម្លៃជិត ១,៣លានដុល្លារ appeared first on .

សហព័ន្ធឧស្សាហកម្មថៃ ទទូចឲ្យរដ្ឋាភិបាលដំឡើងពន្ធបន្ថែមទៅលើទំនិញនាំចូលពីប្រទេសចិន
ថ្នាក់ដឹកនាំរបស់សហព័ន្ធឧស្សាហកម្មថៃ (FTI) កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យរដ្ឋាភិបាល ធ្វើការដំឡើងពន្ធបន្ថែមទៀតដើម្បីប្រឆាំងទៅនឹងការហូរចូលនៃទំនិញថោកៗពីប្រទេសចិនដែលកំពុងធ្វើឲ្យខូតដល់វិស័យផលិតកម្ម នៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

FIT បាននិយាយទៀតថា ឧស្សាហកម្មក្នុងស្រុកជាង ២០ ត្រូវបានរងផលប៉ះពាល់ដោយការហូរចូលនៃផលិតផលដែលមានតម្លៃទាបរបស់ចិន ហើយស្ថានភាពនេះ ត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់ទៅៗ ជាមួយនឹងការមកដល់របស់ហាងលក់ទំនិញតាមអនឡាញ Temu ។

លោក Kriengkrai Thiennukul ប្រធាន FTI ក៏បានលើកឡើងថា រោងចក្រក្នុងស្រុកមួយចំនួន ក្នុងចំណោម ៦៦៧ ត្រូវបានបិទទ្វារក្នុងឆមាសទី១ ដែលនេះគឺជាការកើនឡើងដល់ទៅ ៨៦% ធៀបទៅនឹងឆ្នាំមុន។

ទន្ទឹមនឹងនេះ លោក Payong Srivanich ប្រធានសមាគមធនាគារថៃ បាននិយាយផងដែរថា ៖”ប្រសិនបើរដ្ឋាភិបាលមិនមានវិធានការថ្មីក្នុងការការពារប្រទេសថៃឲ្យកាន់តែប្រសើរឡើង ពីផលិតផលថោកៗរបស់ចិនទេនោះ ក្រុមហ៊ុនក្នុងស្រុកជាច្រើនទៀត ទំនងជានឹងត្រូវបិទទ្វារជាមិនខាន” ។

ជម្រាបជូនផងដែរថា ប្រទេសចិន បាននឹងកំពុងនាំចេញទំនិញរបស់ខ្លួនកាន់តែច្រើន ទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ចាប់តាំងពីមានការកើនឡើងនៃភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកមក ស្របពេលជាមួយគ្នានោះ ប្រជាជនថៃកាន់តែច្រើនបានងាកមកនិយមទិញផលិតផលតាមអនឡាញ ចាប់តាំងពីផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩៕

The post សហព័ន្ធឧស្សាហកម្មថៃ ទទូចឲ្យរដ្ឋាភិបាលដំឡើងពន្ធបន្ថែមទៅលើទំនិញនាំចូលពីប្រទេសចិន appeared first on .

អាមេរិក គ្រោងធ្វើការដំឡើងពន្ធលើរថយន្តអគ្គិសនី និងទំនិញសំខាន់ៗរបស់ចិនមួយចំនួន
រដ្ឋបាលរបស់ប្រធានាធិបតី ចូ​ បៃដិន គ្រោងនឹងធ្វើការប្រកាសអំពីការដំឡើងពន្ធថ្មីទៅលើទំនិញសំខាន់ៗមួយចំនួនរបស់ប្រទេសចិន នៅសប្តាហ៍ក្រោយ ដោយក្នុងនោះរួមមានរថយន្តអគ្គិសនី អាគុយ និងបន្ទះស្រូបយកថាមពលពន្លឺព្រះអាទិត្យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

បើតាមប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា សេចក្តីប្រកាសជាផ្លូវការមួយ គ្រោងនឹងត្រូវធ្វើឡើង នាថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ដោយក្នុងនោះការយកពន្ធទៅលើទំនិញដែលមានស្រាប់របស់ប្រទេសចិនកន្លងមក ក៏ត្រូវបានគេរំពឹងទុកថានឹងបន្តរក្សាឲ្យស្ថិតនៅកម្រិតខ្ពស់បំផុតមួយ ផងដែរ។

គួរឲ្យថា ជុំវិញវិធានការវិញនេះ អាចជាការដាក់សម្ពាធបន្ថែមទៀតទៅលើរដ្ឋាភិបាលចិន ចំពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទាំងពីរ។

ជម្រាបជូនផងដែរថា នៅឆ្នាំ២០២២ ប្រធានាធិបតី ចូ បៃដិន បានចាប់ផ្តើមពិនិត្យឡើងវិញនូវគោលនយោបាយរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ទៅលើច្បាប់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដោយកាលពីខែមុន លោកបានអំពាវនាវឲ្យមានការដំឡើងពន្ធក្នុងកម្រិតខ្ពស់បំផុតមួយ សម្រាប់ការនាំចូលផលិតផលដែករបស់ចិន មកកាន់ទឹកដីអាមេរិក៕

The post អាមេរិក គ្រោងធ្វើការដំឡើងពន្ធលើរថយន្តអគ្គិសនី និងទំនិញសំខាន់ៗរបស់ចិនមួយចំនួន appeared first on .

ក្រុមហ៊ុនខ្នាតយក្សចិនមួយ ប្រកាសផ្អាកការដឹកជញ្ជូនទំនិញទាំងអស់ទៅកាន់ប្រទេសអ៊ីស្រាអែល
យោងតាមគេហទំព័រព័ត៌មានហិរញ្ញវត្ថុអ៊ីស្រាអែល Globes បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី៧ ខែមករា ថាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតរបស់ប្រទេសចិន គឺ COSCO បានធ្វើការផ្អាករាល់ការប្រតិបត្តិការដឹកជញ្ជូនទំនិញរបស់ខ្លួនទាំងអស់ មកកាន់ប្រទេសអ៊ីស្រាអែល។

ប្រភពដដែលនេះ បាននិយាយទៀតថា ខាងក្រុមហ៊ុន COSCO ហាក់នៅមិនទាន់បានជូនដំណឹងណាមួយ ជុំវិញការសម្រេចចិត្តចំពោះការផ្អាកដឹកជញ្ជូនទំនិញរបស់ខ្លួននេះនៅឡើយនោះទេ។

គួរឲ្យដឹងថា ការសម្រេចចិត្តរបស់ COSCO បានកើតឡើង បន្ទាប់ពីមានភាពតានតឹងកើនឡើងកាន់តែខ្លាំង នៅក្នុងតំបន់សមុទ្រក្រហម ដែលជាផ្លូវពាណិជ្ជកម្មមានការប្រើប្រាស់ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវទឹកច្រើនបំផុតនៅលើពិភពលោក។

ក្រុមឧទ្ទាម Houthis នៃប្រទេស​យេម៉ែន​ ដែលចងសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បាននិងកំពុងធ្វើការវាយប្រហារទៅលើក្រុមហ៊ុនដឹកជញ្ជូនទំនិញ នៅក្នុងតំបន់សមុទ្រក្រហម ចាប់តាំងពីខែមុនមកម្លេះ នៅក្នុងយុទ្ធនាការមួយដែលពួកគេនិយាយថា មានគោលបំណងគាំទ្រដល់ប៉ាឡេស្ទីន ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា។

ជុំវិញការវាយប្រហារបានបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញជាច្រើន នៅទូទាំងពិភពលោក រួមទាំង Maersk ដែលជាក្រុមហ៊ុនធំបំផុតរបស់ពិភពលោកផងនោះ បានផ្អាកការធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមនេះ។ ហើយជា​លទ្ធផល​វាបានធ្វើឲ្យមានការកើនឡើងនៃអត្រាទំនិញ និងបុព្វលាភធានារ៉ាប់រង សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន។

ជម្រាបជូនផងដែរថា ខណៈពេលដែលសារព័ត៌មាន Globes មិនបានបង្ហាញនូវព័ត៌មានលម្អិតនៅពីក្រោយការសម្រេចចិត្តរបស់ក្រុមហ៊ុន COSCO នៅក្នុងរបាយការណ៍របស់ខ្លួនក៏ដោយ ប៉ុន្តែវាត្រូវបានគេសង្ស័យអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ចិន ជាមួយអ៊ីរ៉ង់ ថាជាហេតុផលចម្បងចំពោះការផ្អាកការដឹកជញ្ជូនទំនិញមកកាន់ប្រទេសអ៊ីស្រាអែលនេះ៕

The post ក្រុមហ៊ុនខ្នាតយក្សចិនមួយ ប្រកាសផ្អាកការដឹកជញ្ជូនទំនិញទាំងអស់ទៅកាន់ប្រទេសអ៊ីស្រាអែល appeared first on .

ការបញ្ជាទិញទំនិញពីកោះតៃវ៉ាន់មានការកើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះអស់រយៈពេល ១៤ខែជាប់ៗគ្នា
ក្រសួងកិច្ចការសេដ្ឋកិច្ច (MOEA) បាននិយាយកាលពីថ្ងៃពុធថា ការបញ្ជាទំនិញនាំចេញពីកោះតៃវ៉ាន់ទៅក្រៅប្រទេសនៅក្នុងខែវិច្ឆិកា បានកើនឡើង១% បើធៀបនឹងឆ្នាំមុន បន្ទាប់ពីការនាំចេញបានធ្លាក់ចុះនៅរយៈពេល ១៤ខែជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានតៃវ៉ាន់។

ការបញ្ជាទិញទំនិញនៅក្នុងខែវិច្ឆិកា បានកើនឡើងដល់ចំនួន ៥០,៦៣ពាន់លានដុល្លារ ខណៈការបញ្ជាទិញទំនិញនៅរយៈពេល ១១ខែគឺចាប់ពីខែមករា ដល់ខែវិច្ឆិកាមានចំនួន ៥១៧,២៧ពាន់លានដុល្លារ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តួលេខខែវិច្ឆិកាគឺមានចំនួនទាបជាង ៤,២% ធៀបនឹងខែតុលា ស្របពេលដែល ១១ខែដំបូងនៃឆ្នាំ២០២៣ បានធ្លាក់ចុះ១៥,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីក្នុងឆ្នាំ២០២២។

ក្នុងនោះ MOEA បាននិយាយថា កត្តាដែលនៅពីក្រោយការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំនៃខែវិច្ឆិកាបែបនេះ ក៏ដោយសារតែការរឹតបន្តឹងការការពារជំងឺរាតត្បាតនៅក្នុងប្រទេសចិនកាលពីឆ្នាំមុន ក៏ដូចជាការរីកចម្រើននៃបញ្ញាសប្បនិម្មិត(AI) កម្មវិធីកំព្យូទ័រដំណើរការខ្ពស់ (HPC) និងបច្ចេកវិទ្យាថ្មីៗជាច្រើនផ្សេងទៀត។

បន្ថែមពីនោះ MOEA បាននិយាយថា ការបញ្ជាទិញទំនិញសម្រាប់ប្រើប្រាស់ក្នុងវិស័យអុបទិកបានកើនឡើង៩,៨% ដោយសារតែមូលហេតុថាតម្លៃសម្រាប់អេក្រង់ទូរទស្សន៍ នៅតែមានតម្លៃខ្ពស់ជាងកាលពីឆ្នាំ២០២២ ខណៈផលិតផលដែលប្រើប្រាស់ក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង បានឃើញថាការបញ្ជាទិញរបស់ពួកគេកើនឡើង១០% ខណៈផលិតផលអេឡិចត្រូនិចកើនឡើងចំនួន៣,៥% ៕

The post ការបញ្ជាទិញទំនិញពីកោះតៃវ៉ាន់មានការកើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះអស់រយៈពេល ១៤ខែជាប់ៗគ្នា appeared first on .

ច្បាប់ស្តីពីវិធានដើមកំណើតទំនិញនឹងក្លាយជាចលករសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង
ស្របពេលសេចក្តី «ព្រាងច្បាប់ស្តីពីវិធានដើមកំណើនទំនិញ» ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១០នីតិកាលទី៤ បានអនុម័តជាឯកច្ឆន្ទយល់ព្រមដោយឥតកែប្រែនៅថ្ងៃទី២១ ខែមិថុនាហើយបើច្បាប់នេះចូលជាធរមានក្រៅពីផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល វាជាចលករសំខាន់ក្នុងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោក គង់ សារាជ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានលើកឡើងថាសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ បានរៀបចំឡើងស្របតាមទម្រង់និងគតិច្បាប់ និងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។

លោកបន្តថា តួនាទីដ៏សំខាន់នៃសេចក្តីព្រាងច្បាប់នេះ ក្នុងការជំរុញលំហូរពាណិជ្ជកម្ម ធានាបានដើមកំណើតទំនិញរបស់កម្ពុជា សំដៅរក្សាផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលទទួលបានពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក រួមទាំងការលើកកម្ពស់សុខុមាលភាពសង្គម និងការកៀរគរចំណូលថវិកាជាតិ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា «ការរៀបចំសេចក្តីព្រាងច្បាប់នេះទ្បើង គឺដើម្បីបំពេញការសន្យារបស់កម្ពុជាក្នុងការរៀបចំច្បាប់ស្តីពីវិធានដើមកំណើតទំនិញឱ្យអនុលោមតាមកិច្ចព្រមព្រៀងស្តីពីវិធានដើមកំណើតទំនិញរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO), ការអនុវត្តនូវអនុសាសន៍ និងលទ្ធផលដែលទទួលបានពីកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម, ការអនុវត្តនូវកម្មវិធីការងាររាជរដ្ឋាភិបាលក្រោមក្របខ័ណ្ឌអង្គការ WTO ក៏ដូចជាការអនុវត្តនូវសកម្មភាពកំណត់ក្រោមក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។

លោកមរដ្ឋមន្ត្រីបានបង្ហាញនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលច្បាប់នេះចូលជាធរមាន នឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល តាមរយៈការជំរុញបន្ថែមការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលជាចលករសំខាន់ក្នុងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោក ប៉ាន សូរស័ក្តិគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល នឹងបន្តសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នជាតិ-អន្តរជាតិពាក់ព័ន្ធឱ្យកាន់តែជិតស្និទ្ធិ ដើម្បីជំរុញការអនុវត្តច្បាប់នេះឱ្យបានពេញលេញនិងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិត៕ អត្ថបទ៖សារេត

The post ច្បាប់ស្តីពីវិធានដើមកំណើតទំនិញនឹងក្លាយជាចលករសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង appeared first on .

កម្ពុជា បាននាំចេញទំនិញទៅទីផ្សារអន្តរជាតិ ក្នុងតម្លៃជិត៥ពាន់លានដុល្លារ ត្រឹម៣ខែ
ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២២នេះ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងចំនួន ២៨,៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រចាំត្រីមាសទី១ ឆ្នាំ២០២២  ដែលចេញផ្សាយកាលថ្ងៃទី២៧ ខែមិថុនា។

ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២២, ការនាំចេញទំនិញមានទឹកប្រាក់សរុបចំនួន ៤ ៨៩៩ លានដុល្លារអាមេរិក បានកើនឡើង ២៨,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

ជាមួយគ្នានេះ បើមិនរាប់បញ្ចូលមាស, ការនាំចេញ មានទឹកប្រាក់សរុបចំនួន ៤ ៨១៤,៤ លានដុល្លារអាមេរិក បានកើនឡើង ២៦,៥% ក្នុងនោះបានគាំទ្រដោយការនាំចេញផលិតផលកាត់ដេរ, កង់, ខ្សែភ្លើងនិងបង្គំខ្សែភ្លើង, គ្រឿងបង្គុំអេឡិចត្រូនិក, គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត។ រីឯ, ការនាំចូលទំនិញមានទឹកប្រាក់សរុប ចំនួន ៧ ៤៤៥,៩ លានដុល្លារអាមេរិក បានធ្លាក់ចុះ ០,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។ បើមិនរាប់បញ្ចូលមាស, ការនាំចូលមានទឹកប្រាក់សរុបចំនួន ៦ ១៦៤,៨ លានដុល្លារអាមេរិក បានកើនឡើង ២១,៦ % ដោយសារការកើនឡើងនៃការនាំចូលវាយនភណ្ឌនិងសម្លៀកបំពាក់, បរិក្ខារសំណង់, ប្រេងឥន្ធនៈ, ទោចក្រយានយន្ត និងគ្រឿងអេឡិចត្រូនិកជាដើម។

ព្រឹត្តិបត្រខាងលើ ក៏បានបញ្ជាក់ផងដែរថា កម្ពុជាបានធ្វើការនាំចេញទំនិញទៅទីផ្សាអន្តរជាតិ រួមមាន៖បណ្តាប្រទេសអាស៊ាន សហគមន៍អឺរ៉ុប អាមេរិក ចិន ជប៉ុន អង់គ្លេស និងប្រទេសផ្សេងៗទៀត។

គួរបញ្ជាក់ដែរថា តាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានលើកឡើងដែរថា ការនាំចេញទំនិញនិងសេវាកម្មរបស់កម្ពុជា ត្រូវ​បានព្យាករថា នឹងកើន​ឡើង​នៅឆ្នាំនេះនិងឆ្នាំក្រោយ​ ដោយសារកំណើនតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជា ព្រម​ជាមួយនឹ​ង​ការ​ងើបឡើងវិញជាបណ្ដើរៗ​នៃវិស័យទេសចរណ៍ ខណៈ​វិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត ៤,៨% ក្នុងឆ្នាំ២០២២ និង​កើនដល់ ៦,៨% ក្នុង​​ឆ្នាំ២០២៣៕

The post កម្ពុជា បាននាំចេញទំនិញទៅទីផ្សារអន្តរជាតិ ក្នុងតម្លៃជិត៥ពាន់លានដុល្លារ ត្រឹម៣ខែ appeared first on .

ក្រសួងពាណិជ្ជកម្មស្នើឲ្យឧកញ៉ានិងអ្នកនាំចេញមកបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទៅបរទេស
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែមេសានេះ បានជូនដំណឹងដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី  ដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ ដើម្បីធានានិរន្តរភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងបានចាត់តាំងមន្ត្រីតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលឱ្យប្រចាំការក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញទៅបរទេសជាប្រក្រតី។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សូមអ្នកពាក់ព័ន្ធខាងលើមកបន្តដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តកម្ម «co.moc.gov.kh»។

អាស្រ័យហេតុនេះ សូម អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ មេត្តាជ្រាបតាមការគួរ៕

សូមចុចអានអត្ថបទខាងក្រោម៖

សាវតាមុនក្លាយជាធនាគារ វីង ខេមបូឌា ដែលមានដៃគូពាណិជ្ជករជាង ៥ម៉ឺនសុទ្ធសឹងជាក្រុមហ៊ុនកំពូលៗលើពិភពលោក

The post ក្រសួងពាណិជ្ជកម្មស្នើឲ្យឧកញ៉ានិងអ្នកនាំចេញមកបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទៅបរទេស appeared first on .