ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)

អគ្គនាយក ARDB ជំរុញការនាំចេញផ្លែទុរេន និងខ្នុរខ្មែរ ទៅកាន់មជ្ឈមណ្ឌលបោះដុំកសិផលដ៏ធំ នៅប្រទេសចិន
លោក  កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  បានជំរុញការនាំចេញផ្លែទុរេន និងខ្នុរខ្មែរ ទៅកាន់មជ្ឈមណ្ឌលបោះដុំកសិផលដ៏ធំ នៅទីក្រុងហ៊ូណាន ប្រទេសចិន ក្នុងឱកាសលោកដឹកនាំសហការីបន្តដំណើរទស្សនកិច្ចសិក្សានៅ មជ្ឈមណ្ឌលផ្សារបោះដុំកសិផលសកលហុងស៊ីង (Hong Xing Global Agri-Wholesale) ដើម្បីស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងទីផ្សារបោះដុំបន្លែ ផ្លែឈើស្រស់ និងផលិតផលកសិកម្មនានា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ។

លោក កៅ ថាច បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការស្វែងរកច្រកចេញសម្រាប់ផ្លែឈើស្រស់របស់កម្ពុជា។ ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិត បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការនាំចូល ផ្លែទុរេន និងផ្លែខ្នុរ ពីកម្ពុជាបន្ថែមទៀត ដើម្បីដាក់លក់ក្នុងទីផ្សារបោះដុំដ៏ខ្នាតធំមួយនេះ។

លើសពីនេះ លោក ក៏បានគោរពអញ្ជើញ និងស្នើឱ្យតំណាងក្រុមហ៊ុនមកធ្វើទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយកសិករ និងអ្នកផលិតនៅកម្ពុជា, ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់រវាងអ្នកលក់នៅកម្ពុជា និងអ្នកបញ្ជាទិញនៅប្រទេសចិន។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនក៏បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសំណើរបស់ឯកឧត្ដមបណ្ឌិត ហើយបានបញ្ជាក់ពីឆន្ទៈក្នុងការមកសិក្សាស្វែងយល់ ដើម្បីវិនិយោគលើវិស័យផ្លែឈើនៅកម្ពុជា ក្នុងគោលដៅនាំចេញទៅកាន់ទីផ្សារប្រទេសចិនឱ្យកាន់តែច្រើន។

គួររំលឹកផងដែរថា បច្ចុប្បន្នមជ្ឈមណ្ឌលបោះដុំកសិផលហុងស៊ីង កំពុងដំណើរការនាំចូលផលិតផលពីកម្ពុជារួចជាស្រេច រួមមាន៖ អង្ករ ផ្លែចេកស្រស់ និងផ្លែមៀនប៉ៃលិន ដែលកំពុងទទួលបានការគាំទ្រនៅលើទីផ្សារប្រទេសចិន។

The post អគ្គនាយក ARDB ជំរុញការនាំចេញផ្លែទុរេន និងខ្នុរខ្មែរ ទៅកាន់មជ្ឈមណ្ឌលបោះដុំកសិផលដ៏ធំ នៅប្រទេសចិន appeared first on .

រាជរដ្ឋាភិបាល បញ្ចេញទុនប្រមាណ៤០លានដុល្លារ ជួយដោះស្រាយបញ្ហាធ្លាក់ថ្លៃស្រូវ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញទុនបន្ថែមចំនួន៤០លានដុល្លារ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ការប្រមូលទិញស្រូវក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហាធ្លាក់តម្លៃស្រូវ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ, តម្លៃស្រូវ មានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ដោយសារតែស្លុក អង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤ របស់ប្រទេសមួយចំនួន បន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥ ដែលធ្វើឱ្យ តម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជា និងលើសកលលោកបន្ត កើនឡើង។

ដើម្បីឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃនេះ, រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើ ការរក្សាលំនឹងថ្លៃស្រូវ និងលំនឹងជីវភាពបងប្អូនប្រជាកសិករ ដោយចាត់វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ រួមទាំងការបញ្ចេញមូលនិធិ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ឥណទាន ជាមុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូជាមួយនឹងធនាគារ ARDB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីប្រមូលទិញស្រូវតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ។

ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ, រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០ លានដុល្លារអាម៉េរិក បន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជានបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ។

គួរបញ្ជាក់ថា ជុំវិញរឿងនេះ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានគូសបញ្ជាក់ដែរថា ប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំនិងរោងម៉ាស៊ីនដៃគូទាំងអស់ ក្រសួងកសិកម្មនិងសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការប្រមូលទិញស្រូវពីបងប្អូនកសិករយើងនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ។

ត្រឹមខែតុលា ឆ្នាំ ២០២៥ ដំណោះស្រាយការប្រមូលផលនិងទីផ្សារបានប្រមាណ ៨ លានតោន នៅសល់ជាង ៦ លានតោនទៀត ត្រូវបន្តដោះស្រាយក្នុងខែ វិច្ឆិកា និងធ្នូ។ ក្នុងខែវិច្ឆិកាប៉ុណ្ណោះ ត្រូវប្រមូលផលស្រូវប្រមាណ ៤,៥ លានតោន ឬជាមធ្យមប្រមាណ ១៥ ម៉ឺនតោនក្នុងមួយថ្ងៃ៕

The post រាជរដ្ឋាភិបាល បញ្ចេញទុនប្រមាណ៤០លានដុល្លារ ជួយដោះស្រាយបញ្ហាធ្លាក់ថ្លៃស្រូវ appeared first on .

រដ្ឋាភិបាល សម្រេចទម្លាក់ថវិកាបន្ថែម ៣០លានដុល្លារទៀត ដើម្បីអន្តរាគមន៍ថ្លៃស្រូវរបស់ប្រជាកសិករ
រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (ARDB) កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានសម្រេចទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីអន្តរាគមន៍ជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករដែលកំពុងជួបបញ្ហានាពេលនេះ។

នេះបើយោងតាមប្រសាសន៍របស់ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) ថ្លែងក្នុងឱកាសចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កាលល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

នាឱកាសនោះ លោក កៅ ថាច បានឱ្យដឹងថា បញ្ហាស្រូវអង្ករ គឺជាបញ្ហាដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ព្រោះពាក់ព័ន្ធនឹងសុវត្ថិភាពស្បៀង និងការធ្វើពាណិជ្ជកម្ម។ លោកថា រាជរដ្ឋាភិបាល តាមរយៈធនាគារ ARDB គិតមក ដល់ពេលបច្ចុប្បន្ននេះ បានទម្លាក់ថវិកា ៥លើករួចមកហើយ ដើម្បីអភិវឌ្ឍន៍វិស័យស្រូវអង្ករ និងរក្សាស្ថេរភាពថ្លៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង២០០លានដុល្លារ។

លោកបន្តថា៖« ទុនពិសេសដែលបានទម្លាក់មានទំហំទឹកប្រាក់ជាង ២០០លានដុល្លារ ក្នុងនោះទុនវិនិយោគប្រមាណ ៣០លានដុល្លារប៉ុណ្ណោះ សម្រាប់រក្សាលំនឹងថ្លៃស្រូវកសិករ ក្រៅពីនោះគឺជាទុនសម្រាប់បង្វិលទិញស្រូវ និងកែច្នៃអង្ករលក់»។

សូមជម្រាបដែរថា ចាប់តាំងពីឆ្នាំ២០១៦ មករាជរដ្ឋាភិបាលបានទម្លាក់ថវិកាជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន៥លើករួចមកហើយ ដោយក្នុងនោះ លើកទី១ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦, លើកទី២ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦, លើកទី៣ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ , លើកទី៤ នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០ និងលើកទី៥ នៅខែមីនា ឆ្នាំ២០២៤៕ អត្ថបទ៖ ហ្សាលីន

The post រដ្ឋាភិបាល សម្រេចទម្លាក់ថវិកាបន្ថែម ៣០លានដុល្លារទៀត ដើម្បីអន្តរាគមន៍ថ្លៃស្រូវរបស់ប្រជាកសិករ appeared first on .

មេធំARDB លើកទឹកចិត្តឱ្យកសិករស្នើសុំឥណទាន សម្រាប់ពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី
រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយកម្ពុជា ទៅជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត។ក្នុងករណីសហគមន៍ ឬសមាជិកសហគមន៍ណាម្នាក់ចង់បានឥណទានដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ ARDB ដោយក្នុងអត្រាការប្រាក់សមរម្យ ដើម្បីទិញជី ថ្នាំ ម៉ាស៊ីនបកស្វាយចន្ទី សាងសង់ឃ្លាំងស្តុក លានហាល និងថែទាំជាដើម។នេះបើយោងតាមលោកបណ្ឌិត កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មហៅកាត់ថាARDB។

កម្មវិធីសំណេះសំណាលផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី រវាងក្រុមហ៊ុនសានតាណាអាហ្គ្រោប្រដាក់  និងសហគមន៍កសិកម្មអូរខ្លែងព័រមានជ័យ នៅភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារកាលថ្មីៗនេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារARDB បញ្ជាក់ថា«ចំពោះអត្រាការប្រាក់របស់ ARDB គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាល់ចំពោះបងប្អូនប្រជាកសិករនៅទីជនបទដើម្បីពង្រីកវិស័យកសិកម្ម»។

ជាមួយគ្នានេះ លោកបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូនអាចគិតគូរស្នើសុំឥណទានពីធនាគារ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួតមកដាក់ធ្វើជាទ្រព្យធានាបំណុលបាន នៅពេលដែលទីផ្សារមានការធ្លាក់ចុះតម្លៃខ្លាំង ដែលធនាគារអាចផ្តល់ឥណទានជូនរហូតដល់៧០% នៃតម្លៃគ្រាប់ស្វាយចន្ទីក្នុងឃ្លាំងស្តុក។

ស្របពេលដែលធនាគារARDBលើកទឹកចិត្តឱ្យប្រជាកសិករស្នើសុំឥណទាន ដើម្បីពង្រីការដំាដុះ និងពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី គេដឹងថាសមាគមស្វាយចន្ទីកម្ពុជានឹងទទួលបានប្រាក់កម្ចី១០០លានដុល្លារអាមេរិក ពីធនាគារSMEដែលមានអត្រាការប្រាក់ទាបផងដែរ ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាធ្លាប់ប្រាប់ឱ្យដឹងថា ប្រាក់កម្ចីដែលមានការប្រាក់អនុគ្រោះនេះវាផ្តល់សារសំខាន់យ៉ាងច្រើនទៅដល់ការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ហើយកន្លងមកយើងមានច្រើនណាស់ដែលកំពុងចាក់ស្រេះដោយសារបញ្ហាខ្វះដើមទុននេះ។កាលណាយើងមិនមានទុនបង្វិលសម្រាប់ទិញគ្រាប់ស្វាយចន្ទីឆៅ វានឹងធ្វើឱ្យលំហូរគ្រាប់ស្វាយចន្ទីយ៉ាងច្រើនទៅក្រៅប្រទេស អ៊ីចឹងហើយវិនិយោគិនក្នុងស្រុក អត់អាចប្រជែងទិញបានដោយសារតែគាត់ខ្វះទុន ជាហេតុធ្វើឱ្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្ររបស់គាត់ដំណើរការមិនបានពេញ១ឆ្នំាទេ។

លោកគូសបញ្ជាក់ថា «ក្នុងរយៈពេល៤ខែដើមឆ្នំា២០២៣នេះ យើងផលិតបានគ្រាប់ស្វាយចន្ទីប្រមាណ៥១ម៉ឺនតោន ហើយនាំចេញទៅប្រទេសវៀតណាមប្រហែល៤៨ម៉ឺនតោនគិតជាទឹកប្រាក់ប្រមាណ៦៦០លានដុល្លារអាមេរិក»៕

អត្ថបទ៖សារេត

The post មេធំARDB លើកទឹកចិត្តឱ្យកសិករស្នើសុំឥណទាន សម្រាប់ពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី appeared first on .

ធនាគាររដ្ឋមួយ ស្នើឱ្យឈ្មួញទិញស្រូវបន្តជួយទិញក្នុងតម្លៃសមរម្យ
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគាររដ្ឋ បានស្នើឱ្យបណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ បន្តជួយទិញស្រូវប្រជាកសិករក្នុងតម្លៃសមរម្យ។ ការស្នើសុំនេះ បន្ទាប់ពីតម្លៃស្រូវនៅតាមបណ្តាខេត្តមួយចំនួនមានការធ្លាក់ថ្លៃ ខណៈខេត្តបាត់ដំបង និងបន្ទាយមានជ័យ ក្រសួងកសិកម្មបានសម្របសម្រួលជាមួយភាគីអ្នកទិញត្រូវធានា មិនឱ្យក្រោម៩០០០បាត/តោន = ១.០៤៤០០០៛/តោន។

ដើម្បីជំរុញការដោះស្រាយបញ្ហាតម្លៃស្រូវចុះថ្លៃនេះដែរ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីសប្តាហ៍កន្លងទៅ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមនាំចេញអង្ករ ដើម្បីពិភាក្សាលើបញ្ហាតម្លៃស្រូវនៅតាមតំបន់ខេត្តសក្តានុពល រួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តព្រៃវែង ជាដើម និងស្ថានភាពនៃការនាំចេញអង្ករកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ បានធ្វើបច្ចុប្បន្នភាពនៃស្ថានភាពប្រមូលទិញស្រូវ និងតម្លៃស្រូវ នៅតាមតំបន់គោលដៅ និងម្ចាស់ក្រុមនាំចេញអង្ករ បានធ្វើបច្ចុប្បន្នភាពនៃទីផ្សារអង្ករអន្តរជាតិ និងការបញ្ជាទិញពីប្រទេសចិន និងសហភាពអ៊ឺរ៉ុប ជាដើម ។

នៅក្នុងជំនួបនោះ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានស្នើឱ្យបណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ បន្តជួយទិញស្រូវប្រជាកសិករក្នុងតម្លៃសមរម្យ និងជុំរុញការនាំចេញអង្ករកម្ពុជា ព្រមទាំងកំណត់នូវតំបន់នៃការប្រមូលទិញស្រូវពីប្រជាកសិករ។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម តាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៩ ខែវិច្ឆិកានេះ ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យនាំគ្នាសម្លឹងមើលវិស័យកសិកម្មទាំងមូល មិនមែនត្រឹមតែផ្នែកណាមួយនោះទេ។ លោកថា៖ «ចំពោះដំណោះស្រាយទៀតសោត គឺត្រូវតែជាដំណោះស្រាយដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ យេីងមិនអាចនៅស្ងៀមហើយរំពឹងឱ្យអ្នកផ្សេងកែតម្រូវតាមយើងដែលមិនព្រមកែប្រែអ្វីសោះនោះឡើយ»។

លោក ឌិត ទីណា បានឱ្យដឹងថា នាពេលខាងមុខ ក្រសួងកសិកម្មនឹងជួយជ្រោមជ្រែងដល់គ្រប់ភាគីទាំងអស់ ដើម្បីឱ្យវិស័យកសិកម្មដំណាំស្រូវនេះដើរទៅមុខ តាមរយៈវិធានការផលិតពូជសុទ្ធល្អដែលរដ្ឋាភិបាលបានប្រគល់ឱ្យក្រសួងអនុវត្ត ហើយក្រសួងបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាមួយវិស័យឯកជន ព្រមទាំងការលក់ចែកចាយពូជក្នុងថ្លៃសមរម្យដែលនៅក្រោមថ្លៃទីផ្សារធម្មតា។

ទន្ទឹមនឹងនោះ ក្រសួងក៏នឹងមានវិធានការអ្នកទិញពូជនឹងទទួលបានកិច្ចសន្យាផលិតកម្ម និងកម្មវិធីដាំដុះដើម្បីធានាការប្រើប្រាស់ទឹក និងការទិញមកវិញមិនឱ្យចាល់ដូចការផលិតដែលគ្មានផែនការរួម។

លោក ឌិត ទីណា បានគូសបញ្ជាក់ថា នេះគឺជាការងារលំបាក និងត្រូវប្រេីពេលយូរ ប៉ុន្តែយើងត្រូវតែធ្វើ ហើយអ្នកចាប់ផ្តើមមុនគេ នឹងទទួល បានផលមុនគេដែរ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នា ទាំងប្រជាកសិករ ទាំងខាងរោងម៉ាស៊ីន កិនស្រូវ និងទាំងអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្មដំណាំស្រូវ ត្រៀមខ្លួនចូលរួមអនុវត្តការងារក្នុងទម្រង់ថ្មីដែលនឹងផ្តល់ផលប្រយោជន៍រួមដល់យើងទាំងអស់គ្នា៕

The post ធនាគាររដ្ឋមួយ ស្នើឱ្យឈ្មួញទិញស្រូវបន្តជួយទិញក្នុងតម្លៃសមរម្យ appeared first on .