នាយករដ្ឋមន្រ្តីអង់គ្លេស

ប្រធានាធិបតីអាមេរិក បំពេញទស្សនកិច្ចទៅអង់គ្លេស មុនចូលរួមកិច្ចប្រជុំកំពូលណាតូ
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបំពេញទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស នាថ្ងៃច័ន្ទ មុនធ្វើដំណើរបន្តទៅកាន់ប្រទេសលីទុយអានី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ នាថ្ងៃទី ១១ ខែកក្កដាខាងមុខ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkokpost។

ប្រភពដដែលបន្ថែមថា អំឡុងពេលនៅចក្រភពអង់គ្លេស មេដឹកនាំសហរដ្ឋអាមេរិក​បានចូលគាល់​ព្រះមហាក្សត្រ King Charles III និងនាយករដ្ឋមន្ត្រី Rishi Sunak ដើម្បី​ជជែកគ្នា​ ពីកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនង​ទ្វេភាគី ជាមួយអង់គ្លេស។

បន្ថែមពីនោះ ព្រះមហាក្សត្រអង់គ្លេស និង​ប្រធានាធិបតី ចូ បៃដិន ក៏បានពិភាក្សាគ្នាអំពី​បញ្ហា​បម្រែបម្រួលអាកាសធាតុ ហើយនេះក៏ជា​ការជួបគ្នាលើកដំបូង​រវាង​មេដឹកនាំអាមេរិក និង​ស្ដេច King Charles III តាំងពីទ្រង់ឡើងគ្រងរាជ្យផងដែរ។

សូមជម្រាបដែរថា សារនេះក៏ជាការជួបគ្នាលើកទី ០៥ រវាង​ប្រធានាធិបតី ចូ បៃដិន និង​នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ផងដែរ ក្នុង​រយៈពេលប៉ុន្មានខែចុងក្រោយនេះ៕

The post ប្រធានាធិបតីអាមេរិក បំពេញទស្សនកិច្ចទៅអង់គ្លេស មុនចូលរួមកិច្ចប្រជុំកំពូលណាតូ appeared first on .

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស បន្តកើបលុយបានជាង ១ លានដុល្លារ ទោះអស់តំណែង
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា ទទួលបានទឹកប្រាក់ជាង ១ លានផោន (១,២ លានដុល្លារ) ពីប្រាក់ឈ្នួល ដែលទទួលបានពីការចូលរួមនៅក្នុងកម្មវិធីធំៗជាច្រើន សម្រាប់ការថ្លែងសុន្ទរកថារបស់លោក ចាប់តាំងពីអស់តំណែង កាលពីខែកញ្ញាកន្លងទៅ ។ នេះបើយោងតាមសារព័ត៌មាន AFP ។

ដោយសារតែភាពល្បីល្បាញខាងវោហាសាស្រ្ត លោក Johnson ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ ត្រូវបានស្ថាប័នធំៗជាច្រើន អញ្ជើញលោកទៅថ្លែងសុន្ទរកថា នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក៏ដូចជានៅក្នុងកិច្ចប្រជុំកំពូលដែលរៀបចំធ្វើឡើងដោយទូរទស្សន៍ CNN នៅក្នុងប្រទេសព័រទុយហ្គាល់ និងការពិភាក្សាមួយផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌាផងដែរ ។

តាមរយ:ការងារនេះ បានធ្វើឱ្យលោក Johnson ទទួលបានប្រាក់ឈ្នួល ចាប់ពី ២១៥ ០០០ ផោន ដល់ ២៧៧ ០០០ ផោន (២៦៧ ០០០ ដុល្លារ ដល់ ៣៤៤ ០០០ ដុល្លារ) នៅក្នុងកម្មវិធីនីមួយៗ ។ នេះបើតាមឯកសារផ្លូវការមួយ ដែលបានបង្ហាញដោយគេហទំព័រ របស់សភាចក្រភពអង់គ្លេស ។

រំលឹកផងដែរថា បុរសវ័យ ៥៨ ឆ្នាំរូបនេះ បានសម្រេចចិត្ត ប្រកាសលាលែងចេញពីតំណែង ជានាយរដ្ឋមន្ត្រីរបស់គាត់  បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់ ដែលបានធ្វើឱ្យប៉ះពាល់ដល់តំណែងរបស់គាត់យ៉ាងខ្លាំង។ ប៉ុន្តែបច្ចុប្បន្ននេះ លោកនៅតែបន្តធ្វើជាសមាជិកសភា សម្រាប់គណបក្សអភិរក្ស ដែលកំពុងកាន់អំណាចដដែល៕

The post អតីតនាយករដ្ឋមន្ត្រីអង់គ្លេស បន្តកើបលុយបានជាង ១ លានដុល្លារ ទោះអស់តំណែង appeared first on .

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ប្រកាសផ្តល់កញ្ចប់ ៦០លានដុល្លារឱ្យអ៊ុយក្រែន
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន នៅចំពោះមុខប្រធានាធិបតី វូឡូឌីមៀ សេលេនស្គី នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីហ្ស៉ី ស៊ុនណាក់ បានប្រកាសផ្តល់កញ្ចប់ជំនួយផ្នែកការពារដែនអាកាសថ្មីដែលមានតម្លៃ ៦០លានដុល្លារ ដល់អ៊ុយក្រែន។

ថ្លែងនៅក្នុងសន្និសីទកាសែតជាមួយលោកប្រធានាធិបតី សេលេនស្គី នាទីក្រុងកៀវថា លោក ស៊ុនណាក់ បាននិយាយថា៖ “ថ្ងៃនេះខ្ញុំមកទីនេះ ដើម្បីនិយាយថា ចក្រភពអង់គ្លេសនឹងបន្តឈរជាមួយអ្នករហូតដល់អ៊ុយក្រែនទទួលបានសន្តិភាព សន្តិសុខដែលខ្លួនត្រូវការ និងសមនឹងទទួលបាន”។

យ៉ាងណា សម្រាប់ប្រធានាធិបតីអ៊ុយក្រែន បានសរសើរនិងចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអង់គ្លេសថា មានអត្ថន័យ និងមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

សូមជម្រាបថា កញ្ចប់ជំនួយផ្នែកការពារដែនអាកាសថ្មីដែលមានតម្លៃ ៦០ លានដុល្លារ នាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសផ្តល់កញ្ចប់នោះ រួម​មាន កាំភ្លើងយន្តបាញ់​យន្តហោះ ១២០ដើម, រ៉ាដា និង​ឧបករណ៍​ប្រឆាំង​ដ្រូន។

គួររំលឹកថា នាយករដ្ឋមន្ត្រីអង់គ្លេសចំនួនពីររូបហើយបានទៅអ៊ុយក្រែន បន្ទាប់ពីផ្ទុះសង្រ្គាមជាមួយរុស្សុី គឺ លោក ស៊ុនណាក់ និង ប៊ូរីស ចនស៊ុន ដែលទើបផុតអាណត្តិថ្មីៗនេះ៕

The post នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ប្រកាសផ្តល់កញ្ចប់ ៦០លានដុល្លារឱ្យអ៊ុយក្រែន appeared first on .

មេដឹកនាំអាមេរិក និងអង់គ្លេស ចាប់ដៃគ្នាសន្យាជួយអ៊ុយក្រែន និងប្រកួតប្រជែងជាមួយចិន
ក្រោយឡើង​កាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសទី ៣ សម្រាប់​ឆ្នាំ ២០២២ នេះ​មិនបានប៉ុន្មានផង លោក Rishi Sunak និង​ប្រធានាធិបតីអាមេរិក ចូ បៃឌិន បាន​ជួបសំណេះសំណាល​គ្នា អំពី​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង​ជា​សកល។

ក្នុង​ការ​ចរចា​នោះ មេដឹកនាំ​ប្រទេស​ទាំង ២ បាន​សន្យា​ថា នឹង​បន្ត​ជួយ​ផ្គត់ផ្គង់​ដល់​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ ដោយសារ​ការ​ឈ្លានពាន​ពី​រុស្ស៊ី ហើយ​ថ្នាក់ដឹកនាំ​ទាំង ២ រូប​ក៏​បាន​ទម្លាយ​ទៀតថា នឹង​ត្រៀមខ្លួន​ប្រកួតប្រជែងជាមួយ​ចិន​ទៀត​ផង។

យោងតាម​សេចក្ដី​ថ្លែងការណ៍​ចេញ​ដោយ​សេតវិមាន​បាន​ឲ្យដឹងថា៖ “​ថ្នាក់ដឹកនាំ​ទាំង ២ បាន​យល់ព្រម​ ក្នុងការ​ធ្វើការជាមួយគ្នា​ដើម្បី​ជួយ​ដល់​អ៊ុយក្រែន ក៏​ដូចជាទប់ស្កាត់​ភាព​សាហាវ​របស់​រុស្ស៊ី ដែល​កំពុង​តែ​បង្ក​ចំពោះ​អ៊ុយក្រែន”។

សូមជម្រាបដែរថា អាមេរិក​បាន​ចាត់ទុក​ចិន​ ជា​ដៃគូ​ប្រកួតប្រជែង​ខ្ពស់​បំផុត​លើ​វិស័យ​ភូមិសាស្ត្រនយោបាយ និង​ឆាកសេដ្ឋកិច្ច​អន្តរជាតិ ហើយ​ការ​ដែល​អង់គ្លេស​ប្រកាស​ចូលរួម​ចាប់ដៃគ្នា ប្រជែង​ជាមួយ​ចិន​បែបនេះ វា​រឹតតែ​ធ្វើ​ឲ្យ​អាមេរិក​ទទួល​បាន​អារម្មណ៍​កក់ក្ដៅ​មួយ​កម្រិត​ទៀត៕

The post មេដឹកនាំអាមេរិក និងអង់គ្លេស ចាប់ដៃគ្នាសន្យាជួយអ៊ុយក្រែន និងប្រកួតប្រជែងជាមួយចិន appeared first on .

ទ្រព្យសម្បត្តិនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី មានច្រើនជាងស្ដេច King Charles III ទ្វេដង
កាលពី​ពេលថ្មីៗនេះ សារព័ត៌មាន DailyMail បាន​ចេញផ្សាយ​ថា ទ្រព្យសម្បត្តិ​របស់​នាយករដ្ឋមន្ត្រី​ Rishi Sunak និង​ភរិយា​ គឺ​មានច្រើនជាង​ស្ដេច​នៃ​ចក្រភពអង់គ្លេស King Charles III ដល់​ទៅ​ទ្វេដង។

ជាការពិត​ បើ​សិន​ជា​និយាយ​ពី​ទ្រព្យសម្បត្តិ​សរុប​របស់​ស្ដេច King Charles III គឺ​ច្បាស់ជា​មាន​ច្រើនជាង ប៉ុន្តែ​បើ​និយាយ​ពី​ទ្រព្យ​ផ្ទាល់​ខ្លួន​គឺ​មាន​តិចជាង​កូនប្រសារ​មហាសេដ្ឋី​ឥណ្ឌា។

DailyMail បាន​អះអាង​ថា នាយករដ្ឋមន្ត្រី​អង់គ្លេស និង​ភរិយា​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រហែល ៧៣០ លាន​ផោន ដែល​មួយចំណែក​ធំ​ជា​ទ្រព្យ​របស់​ភរិយា​ដែល​ជា​កូនស្រី​ម្នាក់គត់​របស់​មហាសេដ្ឋី​ឥណ្ឌា​មួយរូប ខណៈ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​ស្ដេច King Charles III មាន​ប្រមាណ ៣៧០ លានផោន។

សូមជម្រាបដែរថា ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​របស់​ស្ដេច King Charles III គឺ​មិនរាប់​បញ្ចូល​ពី​អចលនទ្រព្យ​ខ្នាត​យក្ស​ដូចជា ប្រាសាទ​ Duchy of Lancaster ដែល​ត្រូវបាន​រដ្ឋ​គ្រប់គ្រង​តាំងពី​សវ​ទី ១៤​ ឡើយ។

ម៉្យាងទៀត មូលហេតុ​ដែល​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​របស់​ស្ដេចអង់គ្លេស មាន​តិចជាង​នាយករដ្ឋមន្ត្រី គឺ​ដោយសារ​ទិន្នន័យ​នៃ​តម្លៃ​អចលនទ្រព្យ​មួយ​ចំនួន​ធំ​របស់​ទ្រង់ គឺ​មិនត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ ដូច្នេះ​ទិន្នន័យ​ដែល​បាន​បង្ហាញ​ខាងលើ អាច​និយាយ​បាន​ថាជា​ផ្នែក​ខ្លះ​នៃ​អ្វី​ដែល​ទ្រង់​មាន​ប៉ុណ្ណោះ៕

The post ទ្រព្យសម្បត្តិនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី មានច្រើនជាងស្ដេច King Charles III ទ្វេដង appeared first on .

Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសក្មេងបំផុតប្រចាំប្រវត្តិសាស្ត្រជាង ២០០ ឆ្នាំ
លោក Rishi Sunak នឹងក្លាយជា​នាយករដ្ឋមន្ត្រី​កូនកាត់​អាស៊ាន​-អង់គ្លេស​ជា​លើកដំបូង​ប្រចាំ​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​គូប្រជែង​ដែល​សេសសល់​តែមួយគត់​គឺ​ អ្នកស្រី Penny Mordaunt លែង​មាន​សិទ្ធ​ឈរជា​បេក្ខភាព​បោះឆ្នោត ក្រោយ​មិន​ទទួល​បាន​សម្លេងគាំទ្រ​គ្រប់គ្រាន់។

យោងតាម​ការ​ចុះផ្សាយពី BBC បានទម្លាយ​ថា មុន​ថ្ងៃប្រកាសលទ្ធផល​នៅថ្ងៃច័ន្ទ អតីតអគ្គលេខាធិកា​រូបនេះ​ ទទួល​បាន​សម្លេងគាំទ្រ​ជិត ២០០ ស៊ីដាច់គូប្រជែង Penny Mordaunt។

ការជាប់ឆ្នោតសារនេះ ក៏​ជួយ​ឲ្យ​លោក Sunak ក្លាយជា​អ្នកស្នងតំណែង​អ្នកស្រី Liz Truss និង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ក្មេង​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ច្រើនជាង ២០០ ឆ្នាំ​ចុងក្រោយ។

ដោយឡែក សម្រាប់​ថ្ងៃចូលកាន់តំណែង​វិញ​គឺ​នឹង​ធ្វើឡើង​ឆាប់ៗ ដោយ​មាន​ការ​តែងតាំង​ដោយផ្ទាល់​ពី​ព្រះមហាក្សត្រ King Charles III ផងដែរ ស្របពេលលោក Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីទីបួន បន្ទាប់ពី Theresa May, Boris Johnson និងលោកស្រី Truss ដែលឡើងកាន់អំណាចដោយគ្មានការបោះឆ្នោតសកល។

សូមជម្រាបដែរថា ការបោះឆ្នោតជាសកលនឹងធ្វើឡើងនៅយ៉ាងហោចណាស់​ឆ្នាំ ២០២៣ បន្ទាប់​ពី​ក្រុម​អភិរក្ស​និយម​បាន​ឈ្នះ​សំឡេង​ភាគ​ច្រើន​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០១៩៕

The post Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសក្មេងបំផុតប្រចាំប្រវត្តិសាស្ត្រជាង ២០០ ឆ្នាំ appeared first on .

Breaking News: លោកស្រី Liz Truss ប្រកាសលាលែងតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយកាន់តំណែងបាន ៤៥ ​ថ្ងៃ
នៅថ្ងៃទី ២០ តុលា​នេះ លោកស្រី Liz Truss ដែលទើបនឹងជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេសកាលពីថ្ងៃទី ០៦ ​កញ្ញា​កន្លងទៅ បាន​ធ្វើការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​មួយ​ គឺ​លាលែងពីតំណែងកំពូល​មួយនេះ។ នេះបើតាម​ការ​ចុះផ្សាយពី​ Sky News។

ប្រភពដដែលបាន​បន្ថែមថា ការលាលែងតំណែងមួយនេះ នឹងធ្វើឲ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស កាន់តំណែងបានខ្លីបំផុតប្រចាំប្រវត្តិសាស្ត្រ។

ហើយការលាលែងតំណែងរបស់លោកស្រី ធ្វើឡើងបន្ទាប់ពី​អង់គ្លេស​ធ្វើកំណែទម្រង់សេដ្ឋកិច្ច​នយោបាយថ្មី ក្នុងគោលបំណង​កែប្រែ​ស្ថានការណ៍​សេដ្ឋកិច្ច​ដែល​អង់គ្លេស​កំពុង​ជួបប្រទះ ប៉ុន្តែ​វា​បែរជា​មិនទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ឡើយ។

ទន្ទឹម​នឹងនោះ លោក Sir Keir Starmer មេដឹកនាំបក្សប្រឆាំង ស្នើសុំឲ្យ​មាន​ការ​បោះឆ្នោត​មុន​កាលកំណត់ ស្របពេលលោក Sir Graham Brady ប្រធានគណៈកម្មាធិការនៃឆ្នាំ 1922 បានប្រកាស​ថា ការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី រំពឹងបញ្ចប់នៅថ្ងៃទី ២៨ តុលា ហើយនាយករដ្ឋមន្ត្រីថ្មីនឹងចូលកាន់តំណែងនៅថ្ងៃទី ៣១ តុលា៕

The post Breaking News: លោកស្រី Liz Truss ប្រកាសលាលែងតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយកាន់តំណែងបាន ៤៥ ​ថ្ងៃ appeared first on .

លើកដំបូងក្នុងប្រវត្តិសាស្ត្រអង់គ្លេស ដែលតំណែងគណៈរដ្ឋមន្ត្រីកំពូលទាំង ៤ មិនមានបុរសស្បែកស
លោកស្រី Liz Truss បាន​ក្លាយជា​នាយករដ្ឋមន្ត្រីថ្មី​របស់​អង់គ្លេស និង​ជា​នាយករដ្ឋមន្ត្រីស្រីទី ៣ ប្រចាំ​ប្រវត្តិសាស្ត្រ​ផងដែរ បន្ទាប់​ពី​លោកស្រី​ទទួល​បាន​សម្លេង​គាំទ្រ​ច្រើនជាង​គូប្រជែង Rishi Sunak ច្រើន​សន្ធឹក។

សម្រាប់​ការ​ឡើង​កាន់​តំណែង​ថ្មីថ្មោង​នេះ ស្ត្រី​មាន​ឥទ្ធិពល​ខាងលើ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ស្រឡាង​មួយ​ទៀត​សម្រាប់​ចក្រភព​អង់គ្លេស គឺ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​តំណែង​គណៈរដ្ឋមន្ត្រី​កំពូល​ទាំង ៤ របស់​អង់គ្លេស មិនមាន​បុរស​ស្បែក​ស​ជា​អ្នក​គ្រប់គ្រង​។ នេះ​បើតាម​ការ​ចុះផ្សាយពី Reuters។

ប្រភព​ដដែល​បាន​បន្ថែម​ថា សម្រាប់​តំណែង​កំពូល​បង្អស់​ជា​នាយករដ្ឋមន្ត្រី​គឺ​គ្រប់គ្រង​ដោយ​លោកស្រី Liz Truss ហើយ​លោកស្រី​ក៏​បាន​តែងតែ​លោក Kwasi Kwarteng ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស្បែកខ្មៅ​តំបូង​ប្រចាំ​អង់គ្លេស។

ដោយឡែក​តំណែង​បន្ទាប់​ គឺ​លោកស្រី​បាន​ប្រគល់​ជូន James Cleverly ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​ស្បែកខ្មៅ​ជា​លើក​ដំបូង​ប្រចាំ​អតីត​សមាជិក EU មួយ​នេះ​ផងដែរ។

សម្រាប់​អ្នកស្នងតំណែង​របស់​លោកស្រី​ Priti Patel ជា​រដ្ឋមន្ត្រីមហាផ្ទៃ គឺ​ជា​អ្នកស្រី​ Suella Braverman ដែល​នឹង​គ្រប់គ្រង​លើ​ផ្នែក​អន្តោប្រវេសន្ត​ និង​ប៉ូលិស។

សូមបញ្ជាក់​ដែរថា អស់រយៈពេល​ជាច្រើន​ទសវត្ស​ដែល​តំណែង​សំខាន់ៗ​ប៉ុន្មាន​ខាងលើ​គឺ​តែងតែ​ជា​ទំនួល​ខុសត្រូវ​របស់​បុរស​ស្បែក​ស សម្រាប់​គណៈរដ្ឋមន្ត្រី​អង់គ្លេស ប៉ុន្តែ​សម្រាប់​សតវត្ស​ទី ២១ នេះ​វិញ ការ​រើសអើង​ពណ៌​សម្បុរ និង​ពូជសាសន៍ លែង​ជា​បញ្ហា​ហើយ អ្វីដែល​សំខាន់​គឺ​សមត្ថភាព និង​ចក្ខុវិស័យ​ក្នុង​ការ​ដឹកនាំ​ប្រទេស​តែប៉ុណ្ណោះ៕

The post លើកដំបូងក្នុងប្រវត្តិសាស្ត្រអង់គ្លេស ដែលតំណែងគណៈរដ្ឋមន្ត្រីកំពូលទាំង ៤ មិនមានបុរសស្បែកស appeared first on .

បេក្ខភាព​ ២ រូប​ចុងក្រោយ​ សម្រាប់​ការបោះឆ្នោត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​នឹង​សម្រេច​នៅ​យប់នេះ
ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស​កំពុង​ខិត​កាន់តែ​កៀក​នឹង​បញ្ចប់ ពោល​ការ​ប្រកាស​សម្រេច​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ៥ ខែ​កញ្ញា ខណៈ​បេក្ខភាព ២​ រូប​ចុងក្រោយ​នឹង​ត្រូវ​ប្រកាស​នៅ​រាត្រី​យប់​នេះ។

យោង​តាម​ការ​ចុះផ្សាយ​ពី CNA បាន​ទម្លាយ​ឲ្យ​ដឹង​ថា បេក្ខភាព ២ រូប​ចុងក្រោយ​នឹង​ត្រូវ​ប្រកាស​នៅ​ម៉ោង ១៥:០០ (ម៉ោង​ក្នុង​ស្រុក) ដែល​ត្រូវ​នឹង​ម៉ោង ២០:០០ នៅ​កម្ពុជា ខណៈ​នេះ​គឺ​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រវាង​រដ្ឋមន្ត្រីការបរទេស Liz Truss និង Penny Mordaunt ស្របពេល​លោក Rishi Sunak គឺ​ជា​បេក្ខភាព​ជួរមុខ។

អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Sunak គឺ​នៅខ្វះ​តែ ២ សំឡេង​ប៉ុណ្ណោះ ដើម្បី​ធានា​កៅអី​ជុំ​ចុងក្រោយ ខណៈ Truss ត្រូវការ ៥ សំឡេង ស្របពេល Mordaunt ខ្វះ​តែ ៦ សំឡេង។

សូមជម្រាប​ដែរ​ថា ក្នុង​កាលៈទេសៈ​មួយ​នេះ ចក្រភពអង់គ្លេស​អាច​នឹង​មាន​ប្រវត្តិសាស្ត្រ​ថ្មី ដ្បិត​បើ​សិន​ជា​លោក Sunak ជាប់ឆ្នោត នោះ​លោក​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​កាត់​អាស៊ី​តំបូង​បំផុត ខណៈ​បើ Truss ឬ Mordaunt ជាប់ឆ្នោត​ នោះ​អង់គ្លេស​នឹង​មាន​នាយករដ្ឋមន្ត្រី​ជា​ស្ត្រី​ទី ៣ ក្នុង​ប្រវត្តិសាស្ត្រ៕

The post បេក្ខភាព​ ២ រូប​ចុងក្រោយ​ សម្រាប់​ការបោះឆ្នោត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​នឹង​សម្រេច​នៅ​យប់នេះ appeared first on .

សេដ្ឋី​ប្រាក់​វាល់​លាន​ដុល្លារ បដិសេធ​មិន​បរិច្ចាគ​លុយ​កន្លះ​លាន​ផោន បើ Boris Johnson គ្មាន​ឈ្មោះ​បោះឆ្នោត
បច្ចុប្បន្ន​ ការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស​កំពុង​ប្រព្រឹត្ត​ឡើង បន្ទាប់​ពី​លោក Boris Johnson ប្រកាស​ថា នឹង​ចុះចេញ​ពី​តំណែង ក្រោយ​មាន​បញ្ហា​រកាំរកូស​ក្នុង​ជួររដ្ឋាភិបាល ក៏​ដូចជា​រឿង​អាស្រូវ​ជា​ច្រើន។

ទាក់ទង​នឹង​ការ​ជ្រើស​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស​នេះ​ផងដែរ សេដ្ឋី​ប្រាក់​វាល់​លាន​ដុល្លារ Peter Cruddas បាន​ទម្លាយ​ឲ្យ​ដឹងថា លោក​មាន​បំណង​បរិច្ចាគ​ទឹកប្រាក់​ប្រមាណ ៥០០ ០០០ ផោន ប៉ុន្តែ​គម្រោង​អាច​នឹង​ប្រែប្រួល ដោយសារ​លោក Johnson លែង​កាន់​តំណែង។

ប្រាប់​ទៅ​កាន់ Sunday Times ស្ដេចត្រាញ់​នៃ​ទីក្រុង​ឡុង​បាន​និយាយ៖ “ខ្ញុំ​មាន​បំណង​ចង់​បរិច្ចាគ​ទឹកប្រាក់ ៥០០ ០០០ ផោន​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​វា​អាច​នឹង​មិន​កើតឡើង លុះត្រាតែ​ពួកគេ​ផ្ដល់ឱកាស​ឲ្យ Boris ឈរ​ឈ្មោះ​ជា​បេក្ខភាព​បោះឆ្នោត​នាយករដ្ឋមន្ត្រី”។

សូមជម្រាប​ដែរ​ថា Boris Johnson និង Peter Cruddas គឺ​មាន​ទំនាក់ទំនង​មិន​ធម្មតា ដោយសារ​កាលពី​ឆ្នាំទៅ​នាយករដ្ឋមន្ត្រី​រូបនេះ បាន​តែងតាំង​សេដ្ឋី​អង់គ្លេស​ជា​សមាជិក​សភា​ទី ២ នៃ​ជួរ​រដ្ឋាភិបាល ដែល​ទទួល​បាន​គោរមងារ “Lords” បើ​ទោះ​ជា​មាន​ការ​ជំទាស់​ពី​គណៈកម្មការ​តែងតាំង​តំណែង​ក្ដី៕

The post សេដ្ឋី​ប្រាក់​វាល់​លាន​ដុល្លារ បដិសេធ​មិន​បរិច្ចាគ​លុយ​កន្លះ​លាន​ផោន បើ Boris Johnson គ្មាន​ឈ្មោះ​បោះឆ្នោត appeared first on .