មេដឹកនាំអាមេរិក និងអង់គ្លេស ចាប់ដៃគ្នាសន្យាជួយអ៊ុយក្រែន និងប្រកួតប្រជែងជាមួយចិន

អន្តរជាតិ

ក្រោយឡើង​កាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសទី ៣ សម្រាប់​ឆ្នាំ ២០២២ នេះ​មិនបានប៉ុន្មានផង លោក Rishi Sunak និង​ប្រធានាធិបតីអាមេរិក ចូ បៃឌិន បាន​ជួបសំណេះសំណាល​គ្នា អំពី​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង​ជា​សកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ការ​ចរចា​នោះ មេដឹកនាំ​ប្រទេស​ទាំង ២ បាន​សន្យា​ថា នឹង​បន្ត​ជួយ​ផ្គត់ផ្គង់​ដល់​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ ដោយសារ​ការ​ឈ្លានពាន​ពី​រុស្ស៊ី ហើយ​ថ្នាក់ដឹកនាំ​ទាំង ២ រូប​ក៏​បាន​ទម្លាយ​ទៀតថា នឹង​ត្រៀមខ្លួន​ប្រកួតប្រជែងជាមួយ​ចិន​ទៀត​ផង។

យោងតាម​សេចក្ដី​ថ្លែងការណ៍​ចេញ​ដោយ​សេតវិមាន​បាន​ឲ្យដឹងថា៖ “​ថ្នាក់ដឹកនាំ​ទាំង ២ បាន​យល់ព្រម​ ក្នុងការ​ធ្វើការជាមួយគ្នា​ដើម្បី​ជួយ​ដល់​អ៊ុយក្រែន ក៏​ដូចជាទប់ស្កាត់​ភាព​សាហាវ​របស់​រុស្ស៊ី ដែល​កំពុង​តែ​បង្ក​ចំពោះ​អ៊ុយក្រែន”។

សូមជម្រាបដែរថា អាមេរិក​បាន​ចាត់ទុក​ចិន​ ជា​ដៃគូ​ប្រកួតប្រជែង​ខ្ពស់​បំផុត​លើ​វិស័យ​ភូមិសាស្ត្រនយោបាយ និង​ឆាកសេដ្ឋកិច្ច​អន្តរជាតិ ហើយ​ការ​ដែល​អង់គ្លេស​ប្រកាស​ចូលរួម​ចាប់ដៃគ្នា ប្រជែង​ជាមួយ​ចិន​បែបនេះ វា​រឹតតែ​ធ្វើ​ឲ្យ​អាមេរិក​ទទួល​បាន​អារម្មណ៍​កក់ក្ដៅ​មួយ​កម្រិត​ទៀត៕