នាយឧត្តមសេនីយ៍ នេត សាវឿន

ក្រៅពីឧបនាយករដ្ឋមន្រ្តី នេត សាវឿន តើឥស្សរជនរូបណាខ្លះត្រូវបានចាត់តាំងដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
នាយករដ្ឋមន្រ្តីបានសម្រេចតាំងតាំងឥស្សរជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងអង្គភាពស្ថាប័នចំនួន ១៧រូប/ស្ថាប័ន ក្នុងការដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

អនុក្រឹត្យចំនួន២ទំព័រចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានតែងតាំងលោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ជាប្រធានដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអនុប្រធានចំនួន ៤រូប គឺលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក ព្រុំ សុខា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំការ។

បើតាមអនុក្រឹត្យដដែល ក៏បានចាត់តាំងរដ្ឋមន្រ្តីចំនួន ៤រូបជាសមាជិក រួមមាន៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ។

ជាមួយគ្នានោះ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានតែងតាំងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ១រូប ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ១រូប  និងក្រសួងអប់រំយុវជន និងកីឡា១រូប ជាសមាជិក។

លើសពីនេះ សម្តេចនាយករដ្ឋមន្រ្តីក៏ចាត់តាំងលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, លោក ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងអភិបាលរាជធានីខេត្ត និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសមាជិកផងដែរ៕

The post ក្រៅពីឧបនាយករដ្ឋមន្រ្តី នេត សាវឿន តើឥស្សរជនរូបណាខ្លះត្រូវបានចាត់តាំងដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន appeared first on .

អគ្គស្នងការ៖ ការផ្សាយរបស់ The Cambodia daily គឺជាចរិតថោកទាប អសីលធម៌ គំនុំគុំគួន កញ្ជៈដាច់ថ្លៃរបស់ពួកអមិត្ត
អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញមកទាត់ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានបែបប្រឌិតមួលបង្កាច់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពីសំណាក់សារព័ត៌មានបរទេសខេមបូឌាដេលី (The Cambodia daily)។

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបរាប់ថាកន្លងមកនេះ ខេមបូឌាដេលី បានផ្សព្វផ្សាយតាមប្រព័ន្ធហ្វេសប៊ុកនូវព័ត៌មានមិនពិត ដែលមានចរិតនយោបាយ ប្រឌិត មួលបង្កាច់ អំពីស្ថានការណ៍កម្ពុជា មួលបង្កាច់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនិងសម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគ្រួសាររបស់សម្ដេច។

អគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា កាសែតមួយនេះ បានមួលបង្កាច់ បំភ័ន្ត អំពីស្ថានភាពគ្រឿងញៀននៅកម្ពុជា ហើយធ្វើមិនឃើញ មិនដឹងមិនឮអំពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សហប្រតិបត្តិអន្តរជាតិ យ៉ាងជិតស្និទ្ធពីបណ្ដាប្រទេសក្នុងការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមផែនការយុទ្ធនាការរបស់រាជរដ្ឋាភិបាល ដែលទទួលបានជោគជ័យ ទទួលបានការអបអរសាទរ ការគាំទ្រ ការសហការ ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកការផ្សាយរបស់ The Cambodia daily គឺជាចរិតថោកទាប អសីលធម៌ គំនុំគុំគួន កញ្ជៈដាច់ថ្លៃរបស់ពួកអមិត្តរបស់កាសែតមួយនេះ ដែលតែងតែប្រឌិត មួលបង្កាច់ ចោទប្រកាន់ លាបពណ៌ដល់សម្ដេចតេជោ និងគ្រួសារ ក្នុងគោលបំណងបង្ខូចកិត្តិយសវិរបុរស សន្តិភាព ស្នេហាជាតិ ជាម្លប់ដឹកនាំជាតិ និងប្រជាជនកម្ពុជា។

បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ឧបាយកលខ្មៅកខ្វក់របស់កាសែតខេមបូឌាដេលីនេះ មិនអាចបំភ័ន្ត បិទបាំងការពិត បន្ថយជំនឿជឿជាក់ គោរពស្រឡាញ់ចំពោះសម្ដេចតេជោ និងគ្រួសាររបស់សម្ដេច ពីសំណាក់ ប្រជាពលរដ្ឋកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានឡើយ។

លើសពីនេះ ការផ្សព្វផ្សាយរបស់កាសែតថោកទាបមួយនេះ គ្រាន់តែបានបង្ហាញដល់មហាជនជាតិ អន្តរជាតិ ឲ្យឃើញកាន់តែច្បាស់ពីមហិច្ឆតា ឧបាយកលអមិត្ត បង្កការញុះញង់ បង្កអសន្តិសុខសង្គម បំផ្លិចបំផ្លាញខឿនសន្តិភាព បង្អាក់ដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ។អគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ទៀតថា កាសែតមួយនេះ គួររៀនសូត្រឡើងវិញពីវិជ្ជាជីវៈសារព័ត៌មាន សីលធម៌ ហើយត្រូវយកខួរក្បាលគិតពិចារណា កុំធ្វើតាមតែការញុះញង់ បញ្ជាល្ងឹតល្ងង់របស់ចៅហ្វាយ នាយអមិត្តដូចពេលនេះ៕

The post អគ្គស្នងការ៖ ការផ្សាយរបស់ The Cambodia daily គឺជាចរិតថោកទាប អសីលធម៌ គំនុំគុំគួន កញ្ជៈដាច់ថ្លៃរបស់ពួកអមិត្ត appeared first on .

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៣ រូប ទទួលមេដាយមាសអនុស្សាវរីយ៍មហាកំពែង ពីប្រទេសចិន
ឧត្តមមន្ត្រីនៃក្រសួងមហាផ្ទៃកម្ពុជាចំនួន ៣រូប ទទួលបាន “មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង” ពីក្រសួងសន្ដិសុខសាធារណៈ នៃប្រទេសចិន ក្នុងវេទិកាសហប្រតិបត្តិការសន្តិសុខសាធារណៈសកល (Lianyungang) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ “កិច្ចសហការសន្តិសុខដើម្បីវិបុលភាពរួម”។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលនូវ “មេដាយមាសអនុស្សាវរីយ៍មហាកំពែង” (The Great Wall Commemorative Medal) ព្រមទាំងថ្នាក់ដឹកនាំ ២រូបទៀត គឺ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទទួលមេដាយមាស និងឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ទទួលបានមេដាយប្រាក់។

សូមជម្រាបថា មេដាយអនុស្សាវរីយ៍មហាកំពែង គឺជាមេដាយកិត្តិយសថ្នាក់ខ្ពស់បំផុត ដែលសម្រាប់ផ្ដល់ជូនថ្នាក់ដឹកនាំបរទេសឈានមុខលំដាប់ពិភពលោក ដែលបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ សន្តិភាព និងស្ថិរភាពពិភពលោក។

ការទទួលបានមេដាយកិត្តិយសដ៏ថ្លៃថ្លានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រសួងសន្តិសុខសាធារណៈចិន និងបានវាយតម្លៃខ្ពស់ចំពោះគ្រឿងឥស្សរិយយសប្រកបដោយគុណតម្លៃនេះ ដែលជាមោទកភាពសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ដែលជាស្ថាប័នទទួលខុសត្រូវថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា មេដាយមាស និងមេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង” ដែលថ្នាក់ដឹកនាំកម្ពុជាទទួលបាននៅពេលនេះ គឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយបន្ថែមទៀត ដល់សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាទាំងមូល ក្នុងកិច្ចខិតខំអនុវត្តការងាររបស់ខ្លួន ដើម្បីបម្រើដល់បុព្វហេតុជាតិ និងប្រជាជន។

គួរបញ្ជាក់ថា វេទិកា Liaryurgarg ត្រូវបានបង្កើតឡើងតាមសំណើរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុង Lianyungang នៃខេត្ត Jiangsu កាលពីឆ្នាំ២០១៥ និងជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដែលមាន “កិច្ចសហការសន្តិសុខដើម្បីវិបុលភាពរួម” ជាតម្លៃស្នូល។ វេទិកានេះ មានគោលដៅកម្ពស់កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងសន្តិសុខសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ជាមួយនឹងការគិតគូរប្រកបដោយភាពច្នៃប្រឌិត និងវិធានការជាក់ស្ដែង ដោយមានការចូលរួមគ្នា ការកសាង និងការ គ្រប់គ្រងរបស់មន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាល និងអង្គការអន្តរជាតិ មន្ត្រីអនុវត្តច្បាប់ និងកងកម្លាំងនគរបាល អ្នកដឹកនាំអាជីវកម្ម និងអ្នកជំនាញប្រឹក្សាយោបល់៕

The post មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៣ រូប ទទួលមេដាយមាសអនុស្សាវរីយ៍មហាកំពែង ពីប្រទេសចិន appeared first on .

ជាការលើកទឹកចិត្ត មន្ត្រីជាន់ខ្ពស់និងឧកញ៉ាៗ ឧបត្ថម្ភថវិកាដល់ស្ត្រីនគរបាលចរាចរណ៍ដែលបំបៅកូនក្នុងម៉ោងធ្វើការ
​ដើម្បី​ជាការ​លើក​ទឹក​ចិត​ចំពោះ​ការខិតខំ​បំពេញការងារ​របស់លោក​ស្រី​អនុ​សេនី​យ៏​ទោ ស៊ី​ថុង សុខា អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង ដែល​បាន​យក​កូន​ទៅ​បំបៅ នៅ​តុ​ដែល​កំពុង​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះ នៅ​ថ្ងៃ​ពុធ ទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ មានមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាៗ បានឧបត្ថម្ភថវិកាចំនួនដល់លោកស្រីដើម្បីជាការលើកទឹកចិត្ត។

១.នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥០០,០០០​រៀល ផ្លែឈើ និង​ភេសជ្ជៈ​មួយចំនួន​។​

២.លោកឧកញ៉ា ផន វណ្ណិត ស្ថាបនិកក្រុមហ៊ុនរាជសន្តុសិត និងជាអ្នកជំនួញអចលនទ្រព្យ បានឧបត្ថម្ភថវិកាចំនួន ២០០,០០០០រៀល។

៣.លោកជំទាវឧកញ៉ា នឹម វណ្ណា កូនស្រីបង្កើតលោកជំទាវ ហ៊ុន សុីណាត ឧបត្ថម្ភថវិកា ១០០០ដុល្លារ និងរទេះកូនង៉ែតមួយគ្រឿង។

៤.លោកឧកញ៉ា សឿ សុវណ្ណ ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ​ ឃុន សឿ​ រៀលធី និង ឃុន សឿ​ គ្រុប ខូអិលធីឌី បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល។

សូមបញ្ជាក់ថា ថ្មីៗ​នេះ ស្ត្រី​ជា​ប៉ូលិសចរាចរ​ណ៏​ខាងលើ​បាន​បង្ហោះ​រូប ​ដែល​លោកស្រី​កំពុង​បំបៅកូន ពេល​កំពុង​បំពេញការងារ ហើយ​រូបនោះ​ទទួលរង​ការគាំទ្រ​យ៉ាងច្រើន​ពី​មហាជន ប៉ុន្តែ​រូបថត​នោះ​បែរជា​ធ្វើ​ឲ្យ​ថ្នាក់លើ​របស់​ស្ត្រី​ជា​ប៉ូលិសចរាចរ​ណ៏​រូបនោះ​ខឹងសម្បារ​ទៅវិញ ដោយ​អះអាងថា បានធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ស្ថាប័ន​ប៉ូលិស ហើយ​ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ហៅ​ទៅធ្វើ​កិច្ចសន្យា​ជាលា​យ​ល័​ក្ខ​អក្សរ​ចំនួន​២​ដង បើទោះបី​ស្ត្រី​រូបនោះ បាន​សុំទោស​រួចហើយ​ក្តី​។

ករណីនេះ សូម្បីតែ​លោកជំទាវ ហ៊ុន ស៊ី​ណាត នាយ​ឧ​ត្ត​ម​សេនីយ៍​ នេ​ត សាវឿន លោកឧកញ៉ា ផន​ វណ្ណិត លោកឧកញ៉ា សឿ សុវណ្ណ ក៏បាន​កោត​ស​សើរ​ពី​ទឹកចិត្ត​ម្ដាយ​ដូច​នាង​ផងដែរ ដែល​បាន​ឆ្លៀត​បំបៅ​កូនតូច នេះ​ជា​កាតព្វកិច្ច​របស់​ម្ដាយ​គ្រប់រូប​នៅលើ​ពិភពលោក​៕

ក្រុមការងារលោកឧកញ៉ា ផន វណ្ណិត បានយកថវិកាជូនដល់លោកស្រី សុីថុន សុខា

The post ជាការលើកទឹកចិត្ត មន្ត្រីជាន់ខ្ពស់និងឧកញ៉ាៗ ឧបត្ថម្ភថវិកាដល់ស្ត្រីនគរបាលចរាចរណ៍ដែលបំបៅកូនក្នុងម៉ោងធ្វើការ appeared first on .