នាំចូល

តម្លៃនៃការនាំចូលទំនិញរបស់ម៉ាឡេស៊ី នឹងកើនឡើងខ្លាំង ដោយសារវិបត្តិនៅដែនសមុទ្រក្រហម​
ការនាំចូលទំនិញមកកាន់ប្រទេសម៉ាឡេស៊ី កំពុងត្រូវបានពន្យារពេលរហូតដល់ទៅ ២សប្តាហ៍រួចមកហើយ ដោយសារតែក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្សធំៗ បានផ្លាស់ប្តូរផ្លូវដឹកជញ្ជូនរបស់ខ្លួន ចំពេលកំពុងមានការវាយប្រហារដែលអាចកើតមាននៅក្នុងតំបន់ដែនសមុទ្រក្រហម ដែលនេះនឹងមានន័យថាប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ ទំនងជាត្រូវចំណាយកាន់តែច្រើនសម្រាប់ការនាំចូលទំនិញសំខាន់ៗ ជាពិសេសពីតំបន់អឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

បើតាមអ្នកសេដ្ឋកិច្ចបាននិយាយថា​ ថ្លៃដឹកជញ្ជូនខ្ពស់ ក៏ដូចជាការពន្យារពេលនៃការដឹកជញ្ជូន នឹងការរំខានដែលបណ្តាលមកពីវិបត្តិនៅដែនសមុទ្រក្រសហម គឺជារឿងដែលចៀសមិនរួច ស្របពេលអ្នកសេដ្ឋកិច្ច ក៏បានធ្វើការព្រមានទៀតថាអ្វីៗនឹងអាចកាន់តែអាក្រក់ទៅ ប្រសិនបើស្ថានភាពនៅតែបន្តបែបនេះ។

លោក Suhaimi Ilias ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន MIBG បាននិយាយថា សម្រាប់ប្រទេសម៉ាឡេស៊ី ស្ថានភាពបែបនេះអាចនឹងបង្កើនការចំណាយ ក៏ដូចជាអាចបណ្តាលឲ្យមានការពន្យារពេលចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ ឬការរំខានក្នុងការនាំចូលទំនិញសំខាន់ៗពីអឺរ៉ុប សម្រាប់ឧស្សាហកម្មធំៗដូចជា សារធាតុគីមី គ្រឿងម៉ាស៊ីន និងរថយន្ត ជាដើម។

គួរឲ្យដឹងថាពាណិជ្ជកម្មទ្វេភាគីរវាងម៉ាឡេស៊ី និងសហភាពអឺរ៉ុបមានតម្លៃសរុបប្រមាណ ៤៥,៨ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ៧,៦% នៃពាណិជ្ជកម្មសរុបរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយ សម្រាប់ឆ្នាំ២០២២។ ក្នុង​ចំណោម​តួលេខ​នេះ ការ​នាំ​ចូល​របស់​ម៉ាឡេស៊ី​ មាន​តម្លៃ​ជាង ១៩,០៩ពាន់​លាន​ដុល្លារ​ ដែល​ភាគ​ច្រើន​គ្រប​ដណ្តប់​លើ​វិស័យ​អគ្គិសនី អេឡិចត្រូនិក គ្រឿង​គីមី និង​ផលិតផល​គីមី និង​គ្រឿង​ម៉ាស៊ីន។

ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ស្ថានភាពបច្ចុប្បន្ននៅតែអាចគ្រប់គ្រងបាន ហើយមិនទាន់មានការត្អូញត្អែរពីសំណាក់ក្រុមហ៊ុននាំចូល ឬក្រុមហ៊ុននាំចេញជុំវិញការកើនឡើងនៃថ្លៃដឹកជញ្ជូន និងប្រតិបត្តិការណាមួយនោះឡើយ៕

The post តម្លៃនៃការនាំចូលទំនិញរបស់ម៉ាឡេស៊ី នឹងកើនឡើងខ្លាំង ដោយសារវិបត្តិនៅដែនសមុទ្រក្រហម​ appeared first on .

ចិន ឈរកំពូលគេក្នុងនាមជាប្រទេសដែលឥណ្ឌូនេស៊ី នាំចូលទំនិញច្រើនបំផុត កាលពីឆ្នាំមុន
យោងតាមការិយាល័យស្ថិតិរបស់ប្រទេសឥណ្ឌូនេស៊ី (BPS) បានរាយការណ៍ថា ការនាំចូលរបស់ឥណ្ឌូនេស៊ី ពីប្រទេសចិនបានកើនឡើងដល់ ៦២,១៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលស្មើទៅនឹង ២៨,០២% នៃការនាំចូលសរុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ទំនិញនាំចូលកំពូលរបស់ឥណ្ឌូនេស៊ី ពីប្រទេសចិន មានដូចជាស្មាតហ្វូន ក្នុងតម្លៃ ១,៩៥ពាន់លានដុល្លារ ឬស្មើនឹង ៣,១៤% នៃការនាំចូលទំនិញសរុបពីប្រទេសចិន ខណ:បន្ទាប់មកគឺកុំព្យូទ័រយួរដៃ (១,៦៤%) ឧបករណ៍បញ្ជូនតង់ស្យុង (១,៣៧%) ទំនិញមេកានិច (១,២៣%) %) និងខ្ទឹមស (១,០៤%) រួមទាំងទំនិញផ្សេងៗទៀត។

គួរឲ្យដឹងថា ប្រទេសជប៉ុន គឺជាអ្នកនាំចូលទំនិញធំបំផុតលំដាប់ទីពីររបស់ឥណ្ឌូនេស៊ី ដែលមានចំណែកទីផ្សារច្រើនជាង ៧​,៤% ក្នុងតម្លៃសរុប ១៦,៤៤ពាន់លានដុល្លារ ខណ:ទំនិញនាំចូលសំខាន់ៗ មានដូចជាផលិតផលដែក យានយន្ត និងឧបករណ៍ប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗ ។

ជម្រាបជូនទៀតផងដែរថា គិតក្នុងខែធ្នូ ឆ្នាំ២០២៣ ការនាំចូលសរុបរបស់ឥណ្ឌូនេស៊ី មានចំនួន ១៩,១១ពាន់លានដុល្លារ ធ្លាក់ចុះ ២,៤៥% បើធៀបនឹងខែវិច្ឆិកា ខណ:ការនាំចូលប្រេង និងឧស្ម័ន ក្នុងខែធ្នូ ឆ្នាំមុន បានកើនឡើងដល់ ៣,៣៧ពាន់លានដុល្លារ៕

The post ចិន ឈរកំពូលគេក្នុងនាមជាប្រទេសដែលឥណ្ឌូនេស៊ី នាំចូលទំនិញច្រើនបំផុត កាលពីឆ្នាំមុន appeared first on .

កូរ៉េខាងត្បូងកាត់បន្ថយពន្ធលើមុខទំនិញនាំចូល ចំនួន ៧៦ មុខនាឆ្នាំក្រោយ
ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងកាត់បន្ថយពន្ធនាំចូលលើទំនិញចំនួន ៧៦ មុខនាឆ្នាំ ២០២៤ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការប្រកួតប្រជែងឧស្សាហកម្ម និងគ្រប់គ្រងអតិផរណា។ នេះបើតាមការចុះផ្សាយពីប្រភពទីភ្នាក់ងារសារព័ត៌មាន Xinhua ។

អត្រាពន្ធទាបនឹងត្រូវបានអនុវត្តចំពោះផលិតផលឧស្សាហកម្ម និងអាហារចំនួន ៧៦ មុខចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ ក្រោមប្រព័ន្ធពន្ធគយរបស់ប្រទេស ដែលរដ្ឋាភិបាលកែសម្រួលអត្រាពន្ធមូលដ្ឋានលើទំនិញនាំចូល ដើម្បីពង្រឹងការប្រកួតប្រជែងក្នុងឧស្សាហកម្ម និងស្ថិរភាពតម្លៃ។

ម្យ៉ាងវិញទៀត កម្មវត្ថុនៃពន្ធនាំចូលទាបនឹងតម្រូវលើផលិតផលចំនួន ១៩ មុខនៅក្នុងឧស្សាហកម្មរីកចម្រើនថ្មី ព្រមទាំងសម្ភារៈប្រើប្រាស់សម្រាប់ផលិតឈីប អាគុយ អ៊ីដ្រូសែន ក៏ដូចជា ១៨ មុខទំនិញទៀត ទាក់ទងទៅនឹងឧស្សាហកម្មរថយន្ត ដែក និងគីមី។

មិនត្រឹមតែប៉ុណ្ណោះ មានទំនិញ ១៨ មុខផ្សេងទៀតដែលរួមមានដូចជា ស្ករ សណ្ដែក ពោត កាហ្វេ សាច់មាន់ ឧស្ម័នធម្មជាតិ ក៏ដូចជាប្រេងឆៅជាដើមនោះ នឹងត្រូវបានបញ្ចូលក្នុងបញ្ជីពន្ធទាប ដើម្បីជួយទប់ស្កាត់អតិផរណាផងដែរ។

ជាមួយគ្នានេះដែរ ដើម្បីការពារឧស្សាហកម្មក្នុងស្រុក ក្រសួងនឹងដំឡើងពន្ធនាំចូលលើមុខទំនិញស្រស់ៗចំនួន ១៣មុខរួមមាន អង្ករចំហុយ បង្គាអំបិល និងផ្សិតស៊ីអ៊ីតជាដើម៕

The post កូរ៉េខាងត្បូងកាត់បន្ថយពន្ធលើមុខទំនិញនាំចូល ចំនួន ៧៦ មុខនាឆ្នាំក្រោយ appeared first on .

ត្រឹម ៨ខែដំបូងឆ្នាំនេះ ចិន ឈរនៅលើគេ ក្នុងនាមជាប្រទេសនាំចូលទំនិញមកកាន់កម្ពុជាច្រើនបំផុត
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) )នៃប្រទេសកម្ពុជា បានបង្ហាញឱ្យដឹងថា ប្រទេសចិន វៀតណាម និងថៃ បានដឹកជញ្ជូនទំនិញជាង ១១,៥ពាន់លានដុល្លារ មកកាន់ប្រទេសកម្ពុជា ដែលស្មើទៅនឹង ៧០,៨% នៃការនាំចូលសរុប សម្រាប់រយ:ពេល ៨ខែដំបូង នៃឆ្នាំ ២០២៣ នេះ ។

តាមចំនួននេះ ប្រទេសចិន បានឈរនៅលើគេ ជាមួយនឹងការនាំចូលទំនិញ ដែលមានតម្លៃដល់ ៧,២ពាន់លានដុល្លារ មកកាន់ប្រទេសកម្ពុជា ឬស្មើទៅនឹង ៤៣,៩% នៃការដឹកជញ្ជូនសរុប ខណ:ការនាំចូលពីប្រទេសវៀតណាម បានធ្លាក់ចុះ ១១,៧% មកនៅត្រឹម ២,៥ពាន់លានដុល្លារ ចំណែកឯការនាំចូលពីប្រទេសថៃវិញ ក៏បានធ្លាក់ចុះ ២៥,៨% មកនៅត្រឹម ១,៩ពាន់លានដុល្លារ។

បើតាម GDCE បានបង្ហាញឱ្យដឹងទៀតថា ក្នុងអំឡុងរយ:ពេល ៨ ខែដំបូងឆ្នាំនេះ កម្ពុជា ក៏បាននាំចូលទំនិញពីប្រទេសផ្សេងទៀត ដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី ជប៉ុន តៃវ៉ាន់ ម៉ាឡេស៊ី និងសាធារណរដ្ឋកូរ៉េ ផងដែរ។

អ្នក​ឧកញ៉ា​ លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការនាំចូលទំនិញពីប្រទេសចិន វៀតណាម និងថៃ អាចបំពេញតម្រូវការស្ទើរតែទាំងអស់របស់កម្ពុជា រាប់ចាប់ពីអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រធំៗ បើទោះបីជាកម្ពុជា ក៏បាននាំចេញទំនិញយ៉ាងច្រើន ទៅកាន់ប្រទេសទាំងនោះវិញក៏ដោយ។

ជម្រាបជូនផងដែរថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៣ នេះ GDCE បានបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញទំនិញតម្លៃ ៣,៤ពាន់លានដុល្លារ ទៅកាន់ប្រទេសចិន វៀតណាម និងថៃ ដែលស្មើនឹង ២១,៩% នៃតម្លៃនាំចេញសរុបចំនួន ១៥,៧ពាន់លានដុល្លារ៕

The post ត្រឹម ៨ខែដំបូងឆ្នាំនេះ ចិន ឈរនៅលើគេ ក្នុងនាមជាប្រទេសនាំចូលទំនិញមកកាន់កម្ពុជាច្រើនបំផុត appeared first on .

កម្ពុជា នាំចេញ​អង្ករ​ជាង ៦២ម៉ឺន​តោ​ន ទៅ​កាន់ ៥៩​ប្រទេ​ស​ឆ្នាំ ២០១៩
ភ្នំពេញ ៖ កម្ពុជា
បាននាំចេញអង្ករជាង ៦២ម៉ឺនតោន ទៅកាន់ ៥៩ប្រទេស នៅឆ្នាំ ២០១៩។ ក្នុងនោះ
នាំចេញទៅប្រទេសចិនច្រើនជាងគេ ពោលគឺ ៤០,៧៣%។
នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មបង្ហាញនៅក្នុងសន្និសីទស្តីពី បច្ចុប្បន្នភាព
និងវឌ្ឍនភាព របស់ក្រសួងកសិកម្ម ព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២០។

ការនាំចេញផលិតផលកសិកម្មសរុបនៅឆ្នាំ ២០១៩ មានប្រមាណជិត ៥លានតោន ក្នុងនោះ ការនាំចេញអង្ករជាផ្លូវការមានប្រមាណ ៦២ម៉ឺនតោន ធ្លាក់ចុះ ០,៩% បើធៀបនឹងឆ្នាំ ២០១៨។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសន្និសីទស្តីអំ​ពី«បច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់ក្រសួងកសិកម្ម នៅទីស្តីការគណៈរដ្ឋមន្រ្តី។ ឯកឧត្តមបន្តថា អង្ករកម្ពុជា បាននាំចេញទៅកាន់ប្រទេសចំនួន ៥៩ ក្នុងនោះប្រទេសចិន មានប្រមាន ៤០,៧៣% អឺរ៉ុប ៣២,០១% អាស៊ាន ១៣,៤១% និងប្រទេសផ្សេងៗទៀត ១៣,៨៤% តាមរយៈក្រុមហ៊ុននាំចេញ ចំនួន ៨៩ក្រុមហ៊ុន។ ចំណែកស្រូវនាំចេញក្រៅ​ផ្លូវការទៅ​កាន់ប្រទេសវៀតណាម មានចំនួន ២,១៥លានតោន។

តាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញអំពីបញ្ហាប្រឈម​មួយចំនួននៅ​កម្ពុជា មានដូចជា កសិកម្មពឹងផ្អែកខ្លាំងលើកត្តាអាកាសធាតុ(ទឹកជំនន់ រាំងស្ងួត ព្រមទាំងការបំផ្លាញដោយជំងឺ និងសត្វល្អិត)។ កសិករនៅជួបបញ្ហាផលិតភាព គុណភាពទាប និងពិបាកក្នុងការប្រកួតប្រជែងជាមួយផលិតផលកសិកម្មពីបរទេស។ កត្តាបច្ចេកទេសមិនទាន់គ្រប់គ្រាន់ ថ្លៃដើមផលិតខ្ពស់រួមកង្វះពលកម្មកសិ​កម្មនៅ​មូលដ្ឋានផលិត។ ខ្វះខាតដើមទុន ផលិតជាទ្រង់ទ្រាយធំ ឬកសិដ្ឋានធំ។

អ្នកនាំពាក្យក្រសួងកសិកម្ម
បានឲ្យដឹងថា គោលដៅយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម
គឺជំរុញកំណើនផលិផលកសិកម្មក្នុងរង្វង់៥%/ឆ្នាំ ត្រូវកើនពី ២៧លានតោន ឆ្នាំ២០១៧ ដល់
៣៦លានតោន នៅឆ្នាំ​ ២០២៣។ ចំពោះការនាំចេញផលិតផលកសិកម្មត្រូវជំរុញ ឲ្យកើនដល់
៧%ក្នុង១ឆ្នាំ ពោលគឺកើនពី ៥,៨លានតោន នៅឆ្នាំ ២០១៩ ដល់ ៧,៧លានតោន នៅឆ្នាំ ២០២៣។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានគោលដៅបន្តគ្រប់​គ្រងព្រៃ​ឈើ និងសត្វព្រៃប្រកបដោយចីរភាព ចូលរួមថែរក្សាគម្របព្រៃឈើឲ្យបានល្អប្រសើរ និងបង្កើនចំណូលរបស់សហគមន៍ព្រៃឈើឲ្យកើន ២០% ក្នុងមួយឆ្នាំ ពិសេសជំ​រុញការស្តាព្រៃឈើឡើងវិញ ដោយអនុវត្តនូវវិធានការចាំបាច់នានា ដើម្បចូល​រួមចំណែកធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីមានចីរភាព៕

The post កម្ពុជា នាំចេញ​អង្ករ​ជាង ៦២ម៉ឺន​តោ​ន ទៅ​កាន់ ៥៩​ប្រទេ​ស​ឆ្នាំ ២០១៩ appeared first on .