នូវែលសេឡង់

អាកាសចរណ៍នូវែលសេឡង់ កាត់បន្ថយជើងហោះហើរជាង ១ ពាន់ជើង ក្រោយតម្លៃប្រេងសាំងឡើងថ្លៃខ្លាំង
ក្រុមហ៊ុនអាកាសចរណ៍ជាតិនូវែលសេឡង់ បានប្រកាសនៅថ្ងៃទី១២ ខែមីនាថា ខ្លួននឹងលុបចោលជើងហោះហើរចំនួន ១ ១០០ ជើង ក្នុងរយៈពេលពីរខែខាងមុខ ដោយសារតែផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយសារព័ត៌មាន AFP។

លោក Nikhil Ravishankar នាយកប្រតិបត្តិក្រុមហ៊ុន Air New Zealand បាននិយាយថា ប្រហែល ៥% នៃជើងហោះហើររបស់ខ្លួននឹងត្រូវលុបចោល ដោយនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរចំនួន ៤៤ ០០០ នាក់។

លោក Ravishankar បាននិយាយទៀតថា ជើងហោះហើរដែលត្រូវបានលុបចោលភាគច្រើនស្ថិតនៅលើផ្លូវហោះហើរក្នុងស្រុក នៅក្នុងប្រទេសនូវែលសេឡង់ ប៉ុន្តែក៏នឹងរួមបញ្ចូលជើងហោះហើរអន្តរជាតិមួយចំនួនផងដែរ។

លោក Ravishankar បានលើកឡើងទៀតថា ៖”ជាមួយនឹងការប្រែប្រួលមិនធ្លាប់មានពីមុនមកនៃតម្លៃប្រេងឥន្ធនៈយន្តហោះដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា ក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោកកំពុងកែសម្រួលតម្លៃសំបុត្រយន្តហោះ និងកាលវិភាគរបស់ពួកគេ ដើម្បីជួយគ្រប់គ្រងផលប៉ះពាល់នៃការចំណាយដែលកើនឡើងគួរឲ្យកត់សម្គាល់ទាំងនេះ”។

ជម្រាបជូនផងដែរថា ប្រេងឥន្ធនៈយន្តហោះជាធម្មតាមានតម្លៃប្រហែល ៨៥ដុល្លារក្នុងមួយបារ៉ែល ប៉ុន្តែតម្លៃឥឡូវនេះបានកើនឡើងទ្វេដង។ ការ​លុប​ចោល​ជើងហោះហើរ​ទាំងនេះ នឹង​ជួយ​រក្សា​ការ​ហោះហើរ​ឲ្យ​មាន​តម្លៃ​សមរម្យ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​ធានា​ថា​ក្រុមហ៊ុន​នៅតែមាន​ប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់រយៈពេលវែង៕​

The post អាកាសចរណ៍នូវែលសេឡង់ កាត់បន្ថយជើងហោះហើរជាង ១ ពាន់ជើង ក្រោយតម្លៃប្រេងសាំងឡើងថ្លៃខ្លាំង appeared first on .

នូវែលសេឡង់ នឹងអនុញ្ញាតឲ្យជនបរទេសមានទ្រព្យសម្បត្តិ អាចទិញផ្ទះនៅបាន
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christropher Luxon បាននិយាយនៅថ្ងៃចន្ទនេះថា លោកនឹងអនុញ្ញាតឲ្យវិនិយោគិនបរទេស ដែលមានទិដ្ឋាការស្នាក់នៅសម្រាប់វិនិយោគ អាចទិញ ឬសាងសង់ផ្ទះនៅបាន ដរាបណាផ្ទះនោះមានតម្លៃយ៉ាងហោចណាស់ចាប់ពី ៥លានដុល្លាររីនូវែលសេឡង់ ឬប្រមាណជិត ៣លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួរឲ្យដឹងថា កាលពីខែមេសា រដ្ឋាភិបាននូវែលសេឡង់ បានបន្ធូរបន្ថយច្បាប់ទៅលើទិដ្ឋការស្នាក់នៅរបស់ជនបរទេស សម្រាប់ការវិនិយោគ ដោយក្នុងនោះរាប់បញ្ចូលទាំងការបន្ថយមូលនិធិដែលត្រូវការ សម្រាប់ការវិនិយោគពី ១៥លានដុល្លារនូវែលសេឡង់ មកនៅត្រឹម ៥លានដុល្លារនូវែលសេឡង់ និងដកតម្រូវការភាសាអង់គ្លេស ចេញផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជនបរទេសដែលមានទិដ្ឋាការដែលមិនស្ថិតនៅក្នុងប្រទេសនូវែលសេឡង់រយៈពេល ៦ខែ ក្នងមួយឆ្នាំទេនោះ នៅតែមិនអាចមានសិទ្ធិទិញអចលនទ្រព្យបាននោះឡើយ។

យ៉ាងណាមិញ លោក Luxon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖” រដ្ឋាភិបាលនឹងធ្វើការផ្លាស់ប្តូរដើម្បីអនុញ្ញាតឲ្យអ្នកដែលមានទិដ្ឋាការ អាចទិញ ឬសាងសង់ផ្ទះនៅបាន។ ហើយអចលនទ្រព្យទាំងនោះ ត្រូវតែមានតម្លៃយ៉ាងហោចណាស់ ៥លានដុល្លារនូវែលសេឡង់”។

“ការផ្លាស់ប្តូរនេះ គឺជាការបង្ហាញផ្លូវថ្មីមួយ ចំពោះអ្នកដែលចង់បានភាពជាម្ចាស់ និងមានបំណងដើម្បីទាក់ទាញអ្នកវិនិយោគដែលមានទ្រព្យសម្បត្តិច្រើន ដោយធ្វើឱ្យទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅ ជាមួយប្រទេសរបស់យើង និងជួយឲ្យសេដ្ឋកិច្ចជាតិយើងរីកចម្រើន” នេះបើតាមការបញ្ជាក់បន្ថែមពីលោក Luxon៕​

The post នូវែលសេឡង់ នឹងអនុញ្ញាតឲ្យជនបរទេសមានទ្រព្យសម្បត្តិ អាចទិញផ្ទះនៅបាន appeared first on .

នូវែលសេឡង់ ពិចារណាហាមឃាត់ក្មេងអាយុក្រោម ១៦ឆ្នាំ ពីការប្រើប្រាស់បណ្តាញសង្គម
ប្រទេសនូវែលសេឡង់ កំពុងស្ថិតនៅក្នុងការពិចារណា ដាក់ចេញច្បាប់ហាមឃាត់ការបើកគណនីបណ្តាញសង្គម សម្រាប់កុមារដែលមានអាយុក្រោម ១៦ឆ្នាំ ជាមួយនឹងការផាកពិន័យជាទឹកប្រាក់ដល់ ១,២លានដុល្លារ សម្រាប់ក្រុមហ៊ុនណាដែលហ៊ានបំពានច្បាប់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បាននិយាយនៅថ្ងៃទី៦ ខែឧសភានេះថា ៖”វាដល់ពេលហើយសម្រាប់ប្រទេសនូវែលសេឡង់ ក្នុងការរទទួលស្គាល់ថា បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយសង្គមអាចប្រភពដ៏ល្អមួយក៏ដោយ ប៉ុន្តែវានឹងមិនមែនជាកន្លែងសុវត្ថិភាពសម្រាប់យុវវ័យនោះឡើយ”។

យ៉ាងណាមិញ​ ប្រសិនបើច្បាប់ថ្មីនេះត្រូវបានអនុម័ត នោះក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ដែលប្រតិបត្តិការ នៅក្នុងប្រទេសនូវែលសេឡង់ និងត្រូវផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ ហើយនឹងមិនអនុញ្ញាតឲ្យមានការបង្កើតគណនីសម្រាប់មនុស្សដែលមានអាយុ ក្រោម ១៦ឆ្នាំនោះឡើយ។ ហើយប្រសិនបើក្រុមហ៊ុនណាមួយហ៊ានបំពានច្បាប់ អាចប្រឈមមុខនឹងការផាកពិន័យជាទឹកប្រាក់ប្រមាណ ១,២លានដុល្លារ។

មិនតែប៉ុណ្ណោះ លោក Luxon បានសង្កត់ធ្ងន់ទៀតថា ៖”យើងត្រូវតែប្រកាន់យកវេទិកាទាំងនេះ ដោយការទទួលខុសត្រូវចំពោះការការពារកុមារ ដែលស្ថិតក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម ពីខ្លឹមសារដែលបង្កគ្រោះថ្នាក់ អំពើហិង្សាតាមអ៊ីនធឺណិត និងការរំលោភបំពាន។ ក្នុងនាមជាឪពុក ម្តាយ ខ្ញុំដឹងច្បាស់ថា យើងត្រូវតែធ្វើអ្វីបន្ថែមទៀតដើម្បីការពារកូនៗរបស់យើងពីគ្រោះថ្នាក់គ្រប់ប្រភេទ។ យើងមានវិធានការណ៍ដើម្បីការពារកុមារនៅក្នុងពិភពពិត ប៉ុន្តែយើងមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីការពារកុមារនៅក្នុងពិភពនិម្មិតនោះឡើយ។ ហើយនេះជាអ្វីដែលត្រូវតែផ្លាស់ប្តូរ”។

ជម្រាបជូនផងដែរថា វាហាក់នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេថា ច្បាប់ថ្មីនេះ នឹងត្រូវចូលជាធរមាននៅពេលណា ខណ:ពេលដែលលោក Luxon បានបង្ហាញក្តីរំពឹងទុកខ្ពស់ថា ច្បាប់នេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកសភានូវែលសេឡង់ទាំងអស់៕

The post នូវែលសេឡង់ ពិចារណាហាមឃាត់ក្មេងអាយុក្រោម ១៦ឆ្នាំ ពីការប្រើប្រាស់បណ្តាញសង្គម appeared first on .

ពលរដ្ឋនូវែលសេឡង់ នាំគ្នាសម្រុកចាកចេញពីប្រទេស ដោយសារអត្រាអត់ការងារធ្វើកើនឡើង
យោងតាមស្ថិតិផ្លូវការមួយរបស់រដ្ឋាភិបាល បានបង្ហាញឲ្យដឹងថា ពលរដ្ឋនូវែលសេឡង់ កំពុងនាំគ្នាសម្រុកចាកចេញពីប្រទេសក្នុងចំនួនកំណត់ត្រា ស្របពេលអត្រាអត់ការងារធ្វើបន្តកើនឡើង ខណ:អត្រាការប្រាក់នៅតែមានកម្រិតខ្ពស់ ហើយកំណើនសេដ្ឋកិច្ចនៅតែមានភាពទន់ខ្សោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ទិន្នន័យដែលបានចេញផ្សាយដោយស្ថិតិផ្លូវការរបស់នូវែលសេឡង់ កាលពីថ្ងៃអង្គារ បានបង្ហាញថាមនុស្សជាង ១៣ ម៉ឺននាក់ បានចាកចេញពីប្រទេសនូវែលសេឡង់ ក្នុងឆ្នាំដែលបានបិទបញ្ចប់កាលពីខែមិថុនា ឆ្នាំ២០២៤ ដែលនេះជាតួលេខខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ខណ:ប្រហែលមួយភាគបីនៃចំនួនទាំងនេះគឺបានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី។

គួរឲ្យដឹងថា ចំនួនអ្នកចំណាកស្រុក បើធៀបទៅនឹងចំនួនអ្នកចូលមកកាន់ប្រទេសវិញ នៅតែមានកម្រិតខ្ពស់ ព្រោះតែចំនួនជនបរទេសដែលចង់មករស់នៅប្រទេសនូវែលសេឡង់ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែសេដ្ឋកិច្ចមានភាពទន់ខ្សោយ។

ជម្រាបជូនថា សេដ្ឋកិច្ចរបស់ប្រទេសនូវែលសេឡង់ កំពុងជួបបញ្ហាជាច្រើន បន្ទាប់ពីធនាគារកណ្តាល បានដំឡើងអត្រាការប្រាក់ដល់ ៥២១ ពិន្ទុ ពីអត្រាមូលដ្ឋាន នៅក្នុងការរឹតបន្តឹងដ៏ខ្លាំងក្លាបំផុត ចាប់តាំងពីអត្រាការប្រាក់ជាផ្លូវការត្រូវបានណែនាំជាលើកដំបូងក្នុងឆ្នាំ១៩៩៩។ ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំមានកម្រិតត្រឹមតែ ០,២% ប៉ុណ្ណោះនៅក្នុងត្រីមាសទីមួយ ខណ:អត្រាអត់ការងារធ្វើបានកើនឡើងដល់ ៤,៧% នៅក្នុងត្រីមាសទី២ និងអត្រាអតិផរណានៅតែកម្រិតខ្ពស់ ៣,៣% ៕

The post ពលរដ្ឋនូវែលសេឡង់ នាំគ្នាសម្រុកចាកចេញពីប្រទេស ដោយសារអត្រាអត់ការងារធ្វើកើនឡើង appeared first on .

នាយករដ្ឋមន្ត្រីចិន ធ្វើដំណើរទៅដល់ប្រទេសនូវែលសេឡង់ សម្រាប់ដំណើរទស្សនកិច្ចដ៏កម្រ
នាយករដ្ឋមន្ត្រី លោក Li Qiang បានធ្វើដំណើរទៅដល់ប្រទេសនូវែលសេឡង់ សម្រាប់ដំណើរទស្សនកិច្ចដ៏កម្រ ពោលនេះគឺជាការបំពេញទស្សនកិច្ចលើកដំបូង របស់មេដឹកនាំចិន ទៅកាន់ទីនោះក្នុងរយៈពេល ៧ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដំណើរមកដល់របស់លោក Li ត្រូវបានស្វាគមន៍តាមបែបប្រពៃណី និងកក់ក្ដៅបំផុត ដោយមាននាយករដ្ឋមន្ត្រី លោក Christopher Luxon និងអគ្គទេសាភិបាល លោកស្រី Cindy Kiro រង់ចាំទទួលលោកនៅក្នុងរដ្ឋធានី Wellington។

ចុះដល់ដីនូវែលសេឡង់ភ្លាម នាយករដ្ឋមន្ត្រីចិនក៏បានប្រាប់ពីគោលបំណងនៃដំណើរទស្សនកិច្ចសារនេះ ដោយបាននិយាយថា៖ ការបំពេញទស្សនកិច្ចរបស់ខ្ញុំលើកនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរបស់យើងឡើងវិញ ជំរុញកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងជំរុញការអភិវឌ្ឍន៍រួមនៃប្រទេសទាំងពីរ។

សូមជម្រាបដែរថា លោក Li Qiang នឹងបំពេញទស្សនកិច្ចនៅប្រទេសនូវែលសេឡង់ រយៈពេល ២ថ្ងៃ រួចហើយនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី ដែលលោកនឹងចំណាយពេលនៅទីនោះរយៈពេល ៤ថ្ងៃបន្ថែមទៀត៕

The post នាយករដ្ឋមន្ត្រីចិន ធ្វើដំណើរទៅដល់ប្រទេសនូវែលសេឡង់ សម្រាប់ដំណើរទស្សនកិច្ចដ៏កម្រ appeared first on .

នាយករដ្ឋមន្ត្រីនូវែលសេឡង់ ជួបជាមួយប្រធានាធិបតីចិន ពង្រឹងទំនាក់ទំនងទ្វេភាគី
កាលពីថ្ងៃទី ២៧ មិថុនាកន្លងទៅ​ នាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins បាន​បំពេញទស្សនកិច្ចទៅចិន ដោយបានជួបជាមួយប្រធានាធិបតី ស៊ី ជិនពីង នៅទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ដំណើរទស្សនកិច្ចមួយនេះធ្វើឡើងក្នុងគោលបំណង បង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាង​នូវែលសេឡង់ ជាមួយមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ លើលោក ដ្បិត​ចំណូលបានពីការ​នាំចេញ​របស់​ប្រទេសលោកខាងលិចមួយនេះ ប្រហែល ១/៤ គឺបានមកពី​ប្រទេសចិន ដែលមានន័យថា នូវែលសេឡង់​ពឹងផ្អែកលើ​មហាអំណាចអាស៊ីជាខ្លាំង។

នាយករដ្ឋមន្ត្រី Hipkins ក៏បាន​និយាយជាមួយ​លោក ស៊ី ជិនពីង អំពីការពង្រឹងទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យនានា ដូចជា ពាណិជ្ជកម្ម ការអប់រំ វិទ្យាសាស្ត្រ និងនវានុវត្តន៍ កសិកម្ម និងទេសចរណ៍ជាដើម។

ជាការឆ្លើយតប ប្រធានាធិបតីចិនបានប្រាប់ទៅកាន់លោក Hipkins ថា ទំនាក់ទំនងទ្វេភាគីបាន “បន្តអភិវឌ្ឍប្រកបដោយសុខុមាលភាព និងស្ថិរភាព ថែមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងសងខាង”។

បន្ថែមពីនោះ ថ្នាក់ដឹកនាំកំពូលចិនក៏បានលើកឡើងទៀតថា ភាគីទាំងពីរគួរតែធ្វើការរួមគ្នាដើម្បី “ជំរុញការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងយូរអង្វែង នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-នូវែលសេឡង់”៕

The post នាយករដ្ឋមន្ត្រីនូវែលសេឡង់ ជួបជាមួយប្រធានាធិបតីចិន ពង្រឹងទំនាក់ទំនងទ្វេភាគី appeared first on .

នាយករដ្ឋមន្ត្រីថ្មីនូវែលសេឡង់ នឹងនាំវិនិយោគិនរបស់ខ្លួនបំពេញទស្សនកិច្ចទៅចិន ជួបលោក ស៊ី ជិនពីង
នាយករដ្ឋមន្ត្រីថ្មី​របស់​ប្រទេស​នូវែលសេឡង់ លោក Chris Hipkins បាន​និយាយ​ថា លោក​នឹង​បំពេញ​ទស្សនកិច្ចទៅកាន់​ប្រទេសចិន ចំនួន៥ថ្ងៃគឺចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ មិថុនា​ខាងមុខ។ ក្នុងនោះលោកនឹង​ដឹកនាំគណៈប្រតិភូ​ ដែលជា​ក្រុមហ៊ុន​ខ្នាតយក្ស​ប្រចាំប្រទេសទៅជាមួយផង។

យោងតាម​ការចុះផ្សាយពី CNA បានឲ្យដឹងថា លោក Hipkins នឹងជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតីចិន ស៊ី ជិនពីង ទន្ទឹមនឹងនោះក៏នឹងជួបជាមួយនាយករដ្ឋមន្ត្រី លោក Li Qiang និងជួបប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនជាតិ លោក Zhao Leji ក្នុងអំឡុងពេលទស្សនកិច្ចនាទីក្រុងប៉េកាំង។

នាយករដ្ឋមន្ត្រីថ្មីនូវែលសេឡង់រូបនេះបាននិយាយបន្តថា៖ ​ខ្ញុំទន្ទឹងរង់ចាំជួបជាមួយថ្នាក់ដឹកនាំរបស់ប្រទេសចិន តាមរយៈកិច្ចប្រជុំទ្វេភាគីនានា ក្រោមប្រធានបទដូចជា ការប្រែប្រួលអាកាសធាតុ ស្ថិរភាពសេដ្ឋកិច្ច សន្តិសុខក្នុងតំបន់ និងពិភពលោក សិទ្ធិមនុស្ស ខណៈបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ក៏នឹងត្រូវយកមកជជែកគ្នាដែរ។

សូមជម្រាបជូនដែរថា ប្រទេសចិនគឺជាទីផ្សារនាំចេញធំបំផុត​របស់​នូវែលសេឡង់ ពោល​កាលពីឆ្នាំ ២០២២ ពួកគេបាន​នាំទំនិញទៅកាន់​មហាអំណាចសេដ្ឋកិច្ចទី ២ លើ​លោក ប្រហែល ២០ពាន់លានដុល្លារ៕

The post នាយករដ្ឋមន្ត្រីថ្មីនូវែលសេឡង់ នឹងនាំវិនិយោគិនរបស់ខ្លួនបំពេញទស្សនកិច្ចទៅចិន ជួបលោក ស៊ី ជិនពីង appeared first on .

កម្ពុជា និងនូវែលសេឡង់ ប្តេជ្ញាបន្តជំរុញវិស័យពាណិ​ជ្ជកម្ម​ទ្វេភាគី និង​ជំរុញ​កំណើន​វិនិយោគបន្ថែម​ទៀត
កម្ពុជា និងនូវែលសេឡង់ បានប្តេជ្ញាបន្តជំរុញវិស័យពាណិជ្ជកម្មទ្វេភាគី និងជំរុញកំណើន​វិនិ​យោ​គ​​ឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងន័យ​ដើម្បីខិតខំប្រឹងប្រែង​ស្តារឡើងវិញលើគ្រប់វិស័យ​ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ការបង្ហាញជំហរប្តេជ្ញាចិត្តរួមគ្នានេះ បានធ្វើឡើងនៅក្នុងជំនួប​ពិភាក្សាការងារតាមប្រព័ន្ធវីដេអូអនឡាញរវាង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយនឹង លោក Phil Twyford អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញ នៃប្រទេសនូវែល​សេ​ឡង់ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ។

ក្រៅពីការ​ផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍន​ភាពនៃ​កិច្ចសហប្រតិបត្តិការ​វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មក្រោមក្របខ័ណ្ឌតំបន់ជាមួយគ្នា ក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួង​ពាណិជ្ជកម្ម និង​ក្នុងនាមជា​ប្រធាន​​នៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក៏បានជម្រាបជូនលោកអនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញនៃប្រទេសនូវែល​សេ​ឡង់ អំពី​វឌ្ឍនភា​ព​នៃការចរចាលើការ​ធ្វើឱ្យ​ប្រសើរ​ឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AAN​​ZF​TA Upgrade) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Delivera​ble) មួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដទៃទៀត​របស់កម្ពុជា សម្រាប់ឆ្នាំ២០២២ ដែលស្ថិតក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះទី៤ ស្តីពីសាក​លភា​វូបនីយកម្មអា​ស៊ាន​ដើម្បី​ភាពរី​ក​ចម្រើន និងអភិវឌ្ឍន៍។

បន្ថែមពីនេះ លោករដ្ឋមន្រ្ដី ក៏បានលើឡើងពីការជំរុញ និងពន្លឿនការចរចាលើបញ្ហាដែល​នៅសេស​​សល់ ដើម្បីបញ្ចប់ការចរចា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនៃកិច្ច​ព្រមព្រៀង​តំបន់​ពាណិជ្ជកម្មសេរី AANZFTA ឱ្យស្របតាមពេលវេលាកំណត់ ក្នុងឆ្នាំ២០២២។

លោករដ្ឋមន្រ្ដី ក៏បានជម្រាបដល់ភាគីនូវែលសេឡង់ អំពីវឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័ន​លើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ (RCEP) របស់រដ្ឋសមាជិកអាស៊ានដែល​កំពុងបំពេញ​នីតិវិធីក្នុងស្រុក ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ អាចចូលជាធរមានបានពេញលេញ ដែលការចូល​ជាធរមាននេះ គឺជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយក្រោមភាពជា​ប្រធានអាស៊ាន​របស់កម្ពុជា សម្រាប់ឆ្នាំ២០២២នេះផងដែរ។

ជាការឆ្លើយតប លោក Phil Twyford អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញ នៃប្រទេសនូវែល​សេ​ឡង់ បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ច​កម្ពុជាដែលបានស្នើឡើង និងបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល ហើយចាត់​ទុកការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី AANZFTA ជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងភាគីហត្ថលេខី ក្នុងឆ្នាំ​២០២២។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់នូវែលសេឡង់ចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ​ជាមួយ​កម្ពុជា សំដៅអាចសម្រេចបាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ ដើម្បី​កសាង​សហគមន៍អាស៊ាន និងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាព​ធន់រឹងមាំ ៕ អត្ថបទ៖ ពុធិកា

The post កម្ពុជា និងនូវែលសេឡង់ ប្តេជ្ញាបន្តជំរុញវិស័យពាណិ​ជ្ជកម្ម​ទ្វេភាគី និង​ជំរុញ​កំណើន​វិនិយោគបន្ថែម​ទៀត appeared first on .