បម្រែបម្រួលអាកាសធាតុ

បញ្ហាបម្រែបម្រួល​អាកាសធាតុ​ ធ្វើ​ឲ្យ​ចិន​ខាតបង់​ទឹកប្រាក់​ដល់ទៅ ៣២ពាន់​លាន​ដុល្លារ
បញ្ហាអាកាសធាតុដ៏អាក្រក់ដែលទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យប្រទេសចិន ខាតបង់សេដ្ឋកិច្ចជាតិដល់ទៅជាង ៣០ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Asia Financial។

ប្រទេសមហាសេដ្ឋីសេដ្ឋកិច្ចទី២ របស់ពិភពលោក បានប្រឈមមុខទៅនឹងខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងក្លា និងគ្រោះទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង ក្នុងកំឡុងខែកក្កដា និងខែកញ្ញា ដែលនាំឲ្យមានការខូតខាតសរុបចំនួន ២៣០ពាន់លានយ៉ន់ ឬស្មើប្រមាណ ៣២,៣ពាន់លានដុល្លារ។ នេះបើយោងតាមការគណនារបស់សារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យរយៈពេល ៩ខែចេញផ្សាយដោយក្រសួងគ្រប់គ្រងគ្រាអាសន្នចិន។

យ៉ាងណាមិញ ជុំវិញការកើនឡើងនៃការបាត់បង់ដ៏ច្រើនបែបនេះ ហាក់កំពុងបញ្ជាក់ពីភាពងាយរងគ្រោះកាន់តែខ្លាំងឡើងរបស់ប្រទេសចិន ទាក់ទៅងទៅនឹងការប្រែប្រួលអាកាសធាតុ ធ្វើឲ្យសីតុណ្ហភាពឡើងកំដៅខ្លាំងដែលនាំឲ្យមានឥទ្ធិពលនៃព្យុះ និងភ្លៀងធ្លាក់ខ្លាំង ក្នុងតំបន់។

គួរឲ្យដឹងថា នៅក្នុងខែកញ្ញា ទីក្រុងសៀងហៃ ដែលជចាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំរបស់ប្រទេសចិន ត្រូវបានប្រកាសអាសន្ន ដោយសារព្យុះទីហ្វុង Bebinca ដែលជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលខ្លាំងបំផុត បានវាយប្រហារមកលើទីក្រុងនេះដោយផ្ទាល់ ក្នុងរយៈពេល ៧០ឆ្នាំចុងក្រោយ។

ក្រោយមក ព្យុះទីហ្វុង Yagi ដែលជាព្យុះទីហ្វុងខ្លាំងបំផុតក្នុងកំណត់ត្រា បានបោកបក់ចូលទីក្រុង Hainan ក្នុងខែដដែលនោះ នឹងបានធ្វើឲ្យមានការកាត់ផ្តាច់ថាមពលដល់ផ្ទះជិត ១លានគ្រួសារ នៅក្នុងខេត្តនេះ។

សរុបមក ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ដោយសារការប្រែប្រួលអាកាសធាតុ នៅក្នុងត្រីមាសដំបូងរបស់ប្រទេសចិន មានចំនួនសរុបដល់ទៅជាង ៣២៣ពាន់លានយ៉ន់ ដែលខ្ពស់ជាងចំនួន ៣០៨ពាន់លានយ៉ន់ ដែលត្រូវបានកត់ត្រាកាលពីឆ្នាំមុន។នេះបើយោងតាមទិន្នន័យរបស់ក្រសួងគ្រប់គ្រងគ្រាអាសន្នចិន៕ ​

The post បញ្ហាបម្រែបម្រួល​អាកាសធាតុ​ ធ្វើ​ឲ្យ​ចិន​ខាតបង់​ទឹកប្រាក់​ដល់ទៅ ៣២ពាន់​លាន​ដុល្លារ appeared first on .

ក្រុមប្រទេសអ្នកមានត្រៀមចេញផែនការថ្មី ទប់ទល់បញ្ហាបម្រែបម្រួលអាកាសធាតុ
យោងតាមរបាយការណ៍ស្រាវជ្រាវមួយ ដែលចេញផ្សាយដោយគេហទំព័រ CNA កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានបង្ហាញថា ក្រុមប្រទេសអ្នកមានកំពុងត្រៀមចេញនូវផែនការថ្មី ជួយដល់ប្រទេស​ចំនួន ១០០ ដែលងាយរងគ្រោះ ដោយសារវិបត្តិបម្រែបម្រួលអាកាសធាតុ។

ផែនការថ្មីនោះគឺ ក្រុមប្រទេសអ្នកមានគ្រោងនឹងផ្ដល់ជំនួយតិចបំផុត ប្រមាណ ១០លានដុល្លារក្នុងមួយឆ្នាំ ទៅកាន់ប្រទេសចំនួន១០០ ងាយរងគ្រោះបំផុតដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ ខណៈកញ្ចប់ថវិកាដែលពួកគេត្រៀម គឺមានតម្លៃប្រមាណ ២៥ពាន់លានដុល្លារ។

ក្នុងករណីពិសេស ប្រទេសខ្លះអាចនឹងទទួលបានកញ្ចប់ទឹកប្រាក់ច្រើនជាងនេះ រហូតដល់ ២០០ ទៅ ៣០០លានដុល្លារ បើសិនជាប្រទេសទាំងនោះ រៀបចំសំណើត្រឹមត្រូវ ក្នុងការស្នើសុំ​កញ្ចប់ទឹកប្រាក់។

ជម្រាបជូនដែរថា ដើម្បីអាចទទួលបានទឹកប្រាក់ទាំងនោះបាន ប្រទេសដែលងាយរងគ្រោះ​ទាំង១០០ នោះ គឺត្រូវតែសិក្សាឲ្យច្បាស់ពី​បញ្ហាដែលពួកគេជួបប្រទះ និងស្វែងរកឲ្យ​ឃើញ​នូវដំណោះស្រាយ ក៏ដូចជារបៀបនៃការប្រើប្រាស់លុយទាំងនោះ យកទៅដោះស្រាយបញ្ហា ទើបក្រុមប្រទេសអ្នកមាន យល់ព្រមផ្ដល់កញ្ចប់ជំនួយឲ្យទៅពួកគេ៕

The post ក្រុមប្រទេសអ្នកមានត្រៀមចេញផែនការថ្មី ទប់ទល់បញ្ហាបម្រែបម្រួលអាកាសធាតុ appeared first on .

World Bank៖ ចំណាត់ការលើបម្រែបម្រួលអាកាសធាតុ ជាគន្លឹះសម្រាប់កម្ពុជាឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍
កម្ពុជាអាចសម្រេចចក្ខុវិស័យអភិវឌ្ឍន៍របស់ខ្លួនបាន ប្រសិនបើប្រទេសនេះធ្វើចំណាត់ការលើបម្រែបម្រួលអាកាសធាតុតាមរយៈសកម្មភាពធំៗ៣៖ ១)- កាត់បន្ថយ(Reduce)ឱ្យបានច្រើននូវភាពងាយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ, ២)-សម្របឡើងវិញ (Realign) នូវគន្លងបំភាយកាបូននៅក្នុងការអភិវឌ្ឍ និង ៣)-តម្រង់ទិសឡើងវិញ (Reorient)សម្រាប់សេដ្ឋកិច្ច ដើម្បីក្រសោបយកឱកាសថ្មីៗពីការធ្វើអន្តរកាលទៅរកការអភិវឌ្ឍបៃតងលើសកលលោក។ នេះបើយោងតាមរបាយការណ៍ស្តីពីស្ថានភាពអាកាសធាតុនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលចេញផ្សាយដោយធនាគារពិភពលោក។

របាយការណ៍នេះលើកឡើងថា កម្ពុជាកំពុងរងផលប៉ះពាល់ខ្លំាងពីបម្រែបម្រួលអាកាសធាតុរួចទៅហើយ ដែលមានន័យថាប្រទេសនេះចំាបាច់ត្រូវធ្វើការបន្សុំាខ្លួនជាបន្ទាប់ទៅនិងផលប៉ះពាល់ទំាងនោះ។ ការកើនឡើងភាពប្រែប្រួលនៃទឹកភ្លៀងកំពុងបណ្តាលឱ្យមានភាពរំាងស្ងួតនិងទឹកជំនន់ញឹកញាប់ និងខ្លំាងជាងមុន។ គ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលបានកើតឡើងនៅឆ្នំា២០១៥ និង២០១៦ បានប៉ះពាល់ដល់១៨ខេត្តក្នុងចំណោម២៥ ខេត្ត រាជធានី និងប៉ះពាល់ដល់មនុស្សជាង២,៥លាននាក់។ ផលស្រូវបានបាត់បង់ប្រមាណ១០០លានដុល្លារអាមេរិកដោយសារគ្រោះរាំងស្ងួតដែលបណ្តាលមកពីបាតុភូត El Nino នាឆ្នំា២០១៩។ នៅខែកញ្ញាឆ្នំា២០២២ដែលមានភ្លៀងធ្លាក់ខ្លំាងបំផុតនារយៈពេល៣ឆ្នំានេះបានបង្កគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងខេត្តចំនួន១៤ ដោយប៉ះពាល់ប្រមាណ៨៥ម៉ឺនគ្រួសារនិងមានការបាក់ដីដែលនាំឱ្យមានការជំលៀសប្រជាជន៥០០០គ្រួសារ។

របាយការណ៍នេះ និយាយទៀតថា យោងតាមការព្យាករណ៍អាកាសធាតុ ហានិភ័យទឹកជំនន់ និងសម្ពាធកម្តៅ នៅក្នុងប្រទេសកម្ពុជា នឹងមានសភាពកាន់តែអាក្រក់នាពេលអនាគត។ ប្រសិនបើគ្មានវិធានការបន្សុំានិងកាត់បន្ថយផលប៉ះពាល់សមស្របទេ បម្រែបម្រួលអាកាសធាតុអាចនឹងធ្វើឱ្យកម្ពុជាខាតបង់ ផ.ស.ស. អស់៩% គិតត្រឹមឆ្នំា២០៥០ និងធ្វើឱ្យអត្រាភាពក្រីក្រកើនឡើង៦%ពិន្ទុ គិតត្រឹមឆ្នំា២០៤០។ របាយការណ៍នេះគឺជាការបែបវិភាគចុងក្រោយ ក្នុងចំណោមការសិក្សាស្រាវជ្រាវស្នូលរបស់ធនាគារពិភពលោក ដែលសំយោគចូលគ្នានៅការគិតគូរអំពីបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍ ហើយផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលដែលជាអតិថិជនរបស់ខ្លួន សម្រាប់យកទៅអនុវត្តដើម្បីលុបបំបាត់ភាពក្រីក្រនៅលើពិភពផែនដី ។

លោកស្រី ម៉ានូអែលឡា វ. ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលប្រឈមខ្លំងទៅនឹងផលប៉ះពាល់នៃអាកាសធាតុ ជាពិសេសតាមរយៈការកើនឡើងជាញឹកញាប់និងធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់។ ដើម្បីស្តារឡើងវិញដែលបានបាត់បង់ដោយសារជំងឺឆ្លងរាតត្បាតនិងការកើនឡើងតម្លៃចំណីអាហារនិងប្រេងឥន្ទនៈ កម្ពុជាត្រូវរក្សាកំណើនខ្ពស់ ស្របពេលដែលត្រូវដោះស្រាយផលប៉ះពាល់ដែលបង្ករឡើងដោយការប្រែប្រួលអាកាសធាតុលើសេដ្ឋកិច្ច និងកាត់បន្ថយការបំភាយកាបូន”។

លោកស្រី ម៉ារីយ៉ាម ស្ហឺរមែន តំណាងធនាគារពិភពលោកប្រចំាប្រទេស មីយ៉ាន់ម៉ា កម្ពុជា និងឡាវ មានប្រសាសន៍ថា “ សម្រាប់កម្ពុជា ការបន្តរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងតម្រូវការនៃបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដែលប្រទាក់ក្រឡាគ្នា។ នៅក្នុងន័យនេះ ការបង្កើនសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ច ការកសាងមូលធនមនុស្ស និងការវិនិយោគទៅលើការភាពធន់និងអាកាសធាតុ នឹងនាំអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទំាងអស់គ្នា”៕ អត្ថបទ៖​ សារេត

The post World Bank៖ ចំណាត់ការលើបម្រែបម្រួលអាកាសធាតុ ជាគន្លឹះសម្រាប់កម្ពុជាឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ appeared first on .

វៀតណាមត្រៀមប្រាក់ប្រមាណ ៤០០លានដុល្លារដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
បើយោងតាមនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ ក្រោមក្រសួងធម្មជាតិ និងបរិស្ថានបានអោយដឹងថា វៀតណាមនឹងត្រៀមថវិកាប្រហែលប្រមាណ ៤០០ពាន់លានដុល្លារអាមេរិកឯណោះ ចាប់ពីពេលបច្ចុបន្ននេះរហូតទៅដល់ឆ្នាំ ២០៤០ ក្នុងន័យឆ្លើយតបប្រកបដោយប្រសិទ្ធភាពលើបញ្ហានៃការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VNExpress ។

ក្នុងនោះ បើតាមនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ ក្រោមក្រសួងធម្មជាតិ និងបរិស្ថានបានលើកឡើងថា “ការងារក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនេះ ត្រូវការលិទ្ធភាពហិរញ្ញវត្ថុច្រើន ដោយលើកឡើងថា ថវិកាប៉ានស្មានសម្រាប់ការងារនេះ ដែលទទួលបានពីថវិការដ្ឋអាចទទួលបានត្រឹមតែ ១៣០ពាន់លានដុល្លារប៉ុណ្ណោះ”។

ក្នុងការឆ្លើយតបនេះដែរ វៀតណាមនឹងបង្កើនការវិនិយោគលើហេដ្ឋារេចនាសម្ព័ន្ធដែលអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងអភិវឌ្ឍន៍បន្ថែមទៀតទៅលើការព្យាករណ៍អោយមានភាពប្រសើរច្បាស់លាស់ជាងមុន និងសមត្ថភាពដែលអាចឆ្លើយតបទៅនឹងបាតុភូតអាកាសធាតុដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ជាពិសេសនៅតាមតំបន់ដែលងាយរងគ្រោះដូចជាតំបន់ដីសណ្តទន្លេមេគង្គជាដើម៕

The post វៀតណាមត្រៀមប្រាក់ប្រមាណ ៤០០លានដុល្លារដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ appeared first on .

បេសកជនអាមេរិក ជួបជាមួយប្រមុខការទូតចិន ជជែកគ្នាពីបញ្ហាបម្រែបម្រួលអាកាសធាតុ
នាថ្ងៃទី ១៨ ខែកក្កដានេះ បេសកជនអាកាសធាតុអាមេរិក លោក John Kerry បានជួបជាមួយ​ប្រមុខការ​ទូតចិនលោក Wang Yi នៅទីក្រុងប៉េកាំង ខណៈមន្ត្រីជាន់ខ្ពស់ទាំង ២នេះ ព្យាយាម​ស្ដារ​ទំនាក់ទំនងការទូតឡើងវិញ ដោយជជែកគ្នាពី​បញ្ហា​បម្រែបម្រួលអាកាសធាតុ។

យោងតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិ CNA បានបង្ហាញថា លោក Kerry ទទួល​បាន​ការ​ស្វាគមន៍យ៉ាងកក់ក្ដៅ ពី​ប្រមុខការទូតចិន នៅឯសាល The Great Hall of the People ក្នុង​ថ្ងៃទី ០៣ នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន របស់​បេសកជនអាមេរិក ដែលគ្រោងនឹងបញ្ចប់​នា​ថ្ងៃស្អែកនេះ។

“កិច្ចសហប្រតិបត្តិការលើការបម្រែបម្រួលអាកាសធាតុ កំពុងរីកចម្រើនក្រោមអាកាសធាតុរួមរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក ដូច្នេះយើងត្រូវការការគាំទ្ររួមគ្នាពីប្រជាជនចិន និងសហរដ្ឋអាមេរិក”។ នេះបើតាម​សម្ដី​របស់​លោក Wang បានប្រាប់ទៅកាន់​សម្លាញ់ចាស់ Kerry។

សូមជម្រាបដែរថា កិច្ចពិភាក្សា​បញ្ហា​បម្រែបម្រួលអាកាសធាតុ​រវាង​ប្រទេសមហាអំណាចទាំង ២ ទើប​នឹង​បន្តឡើងវិញ ក្រោយផ្អាកកាលពីឆ្នាំមុន ដោយសារ​អតីតប្រធានសភា Nancy Pelosi បានធ្វើឲ្យ​ចិនផ្ទុះកំហឹង ដោយសារ​ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ បើទោះជា​ចិនព្រមាន​ច្រើនលើកច្រើនសារ កុំឲ្យលូកដៃក្នុងបញ្ហាផ្ទៃក្នុងក៏ដោយ៕

The post បេសកជនអាមេរិក ជួបជាមួយប្រមុខការទូតចិន ជជែកគ្នាពីបញ្ហាបម្រែបម្រួលអាកាសធាតុ appeared first on .

ចំពោះមុខមហាអំណាចធំៗ អាមេរិកទម្លាយកញ្ចប់មូលនិធិប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ
ប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងប្រកាសពីគម្រោងបង្កើនកញ្ចប់មូលនិធិ ដើម្បីគាំទ្រ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុងការប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល អំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយមេដឹកនាំមកពីប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា លោក បៃដិន នឹងបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធ​អនឡាញ​សម្រាប់​វេទិកាមហាអំណាចសេដ្ឋកិច្ចធំៗ លើ​ប្រធានបទ​ថាមពល និងអាកាសធាតុ ដែលជា​ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការពង្រឹងការគាំទ្រ សម្រាប់វិធានការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដី ខណៈវាក៏ជាកិច្ចប្រជុំលើកទី ៤ ក្រោម​ការ​ដឹកនាំ​របស់លោក​ផងដែរ។

ដោយឡែក សម្រាប់​ប្រទេសដែលចូលរួមកិច្ចប្រជុំមួយនេះ​គឺ គ្រប់គ្រងលើការបំភាយឧស្ម័ន​ផ្ទះកញ្ចក់​ប្រហែល ៨០% និង GDP សរុបទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយពី​សេតវិមាន។

ដោយឡែក ប្រធានាធិបតីអាមេរិក​នឹង​ប្រកាសពី​ការចូលរួមថវិកា​ប្រមាណ ១ពាន់លានដុល្លារ ទៅលើ​មូលនិធិ Green Climate Fund ដែល​ផ្ដោតលើគម្រោង​ថាមពលស្អាត និង​ភាពធន់នឹងបម្រែបម្រួលអាកាសធាតុក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលបង្កើនការរួមចំណែករបស់សហរដ្ឋអាមេរិកទ្វេដង។

បន្ថែមពីនោះ ថ្នាក់ដឹកនាំលោកខាងលិចក៏នឹង​ប្រកាសពីការ​ចូលរួមទឹកប្រាក់ប្រមាណ ៥០០លាន​ដុល្លារ​ក្នុងរយៈពេល ៥ឆ្នាំ សម្រាប់មូលនិធិ Amazon Fundដែលធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនៅអាម៉ាហ្សូនប្រេស៊ីល និងសកម្មភាពពាក់ព័ន្ធ។

សូមជម្រាបដែរថា ប្រទេស និងស្ថាប័នដែលចូលរួមវេទិកាសេដ្ឋកិច្ចសំខាន់ៗរួមមាន អាហ្សង់ទីន អូស្ត្រាលី កាណាដា ឈីលី ចិន អេហ្ស៊ីប គណៈកម្មការអឺរ៉ុប បារាំង អាឡឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក នីហ្សេរីយ៉ា ន័រវេស អារ៉ាប៊ីសាអូឌីត តួកគី អេមីរ៉ាត់អារ៉ាប់រួម ចក្រភពអង់គ្លេស និងវៀតណាម៕

The post ចំពោះមុខមហាអំណាចធំៗ អាមេរិកទម្លាយកញ្ចប់មូលនិធិប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ appeared first on .

បេសកជនអាមេរិក ទទូចពន្លឿនកិច្ចសហប្រតិបត្តិការឡើងវិញជាមួយចិន
កាលពី​ជំនួប​រវាង​ប្រធានាធិបតីអាមេរិក ចូ បៃឌិន ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅកិច្ចប្រជុំ​កំពូល G20 លើកទី ១៧ ដែល​បាន​ធ្វើឡើង​នៅ​ឥណ្ឌូណេស៊ី មេដឹកនាំទាំង ២ បាន​ចរចា​គ្នា​ឡើងវិញ ជុំវិញ​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​ដែល​បាន​ផ្អាក​អស់​រយៈពេល​រាប់ខែ តាំងពី​ដំណើរទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់ របស់​ប្រធាន​សភា Nancy Pelosi។

ថ្មីៗនេះ បេសកជនអាមេរិក John Kerry បាន​ស្នើសុំ​ឲ្យ​ភាគី​ខាងចិន​ជួយ​ពន្លឿន​ក្នុង​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ២ ឡើងវិញ ជា​ពិសេស​លើ​បញ្ហា​កាត់​បន្ថយ​ការ​បំភាយ​ផ្សែង​ពុល​ទៅកាន់​បរិយាកាស។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNA។

“បញ្ហា​បម្រែបម្រួល​អាកាសធាតុ គឺ​ជា​បញ្ហា​របស់​មនុស្ស​គ្រប់គ្នា​លើ​ពិភពលោក មិនមែនជា​បញ្ហា​បុគ្គល​ទេ។ អាមេរិក និង​ចិន​ គួរ​តែ​ពន្លឿន​កិច្ចសហប្រតិបត្តិការ​ជុំវិញ​រឿងមួយ​នេះ មិនមែន​ដើម្បី​ខ្លួនយើងឡើយ តែដើម្បី​មនុស្ស​ជំនាន់ក្រោយៗទៀត”។ នេះ​បើតាម​សម្ដី​របស់លោក Kerry បាន​លើកឡើង។

សូមជម្រាបដែរថា កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក និងចិន​សម្រាប់​ដំណោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត ដោយសារប្រទេសទាំង ២ នេះ គឺជា​មហាអំណាចសេដ្ឋកិច្ចធំ​បំផុត​លើលោក​នា​ពេលបច្ចុប្បន្ន៕

The post បេសកជនអាមេរិក ទទូចពន្លឿនកិច្ចសហប្រតិបត្តិការឡើងវិញជាមួយចិន appeared first on .

មេដឹកនាំទ្វីបអាហ្វ្រិក ទទូចសុំឲ្យប្រទេសអ្នកមានចេញមុខដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ
កាលពី​ថ្ងៃទី ០៥ កញ្ញា​កន្លង​ទៅ ថ្នាក់ដឹកនាំ​មក​ពី​ទ្វីបអាហ្វ្រិក​បាន​ជួប​ប្រជុំ​ដើម្បី​តបត​ ក៏ដួចជា​ស្នើសុំ​ឲ្យ​ប្រទេស​ដែល​មាន​ជាង​ខ្លួន​ ចេញមុខ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ឲ្យ​បាន​ប្រសើរជាង​នេះ ដោយចេញ​ជា​ថវិកា​ច្រើនជាង​ពួកគេ​ជាដើម។

តួយ៉ាង ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​មាន​បំណង​ចង់​រក​ចំណូល​ប្រមាណ ២៥ ពាន់​លាន​ដុល្លា​ពី​វិនិយោគិន​ក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខ សម្រាប់​គ្រោងការណ៍​សំខាន់ៗ​ដូចជា ពង្រឹង​វិស័យ​កសិកម្ម និង​អភិវឌ្ឍន៍​បន្ថែម​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម។

យ៉ាងណា ដើម្បី​អាច​សម្រេច​គោល​បំណង​ខាងលើ​បាន ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ចាំបាច់​ត្រូវ​ទទួល​បាន​ការ​ឧបត្ថម្ភ និង​វិនិយោគិន​ខ្នាតយក្ស​ពី​ប្រទេស​អ្នកមាន​ ដូច្នេះ​ពួកគេ​បាន​ទទូច​សុំ​ឲ្យ​ប្រទេស​អ្នកមាន​ជាច្រើន​បង្កើន​ទំហំ​វិនិយោគ​មក​កាន់​ទ្វីបអាហ្វ្រិក​ ក៏ដូចជា​ជួយ​ដល់​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ។

សូមជម្រាប​ដែរ​ថា កាលពីឆ្នាំទៅ​ថ្នាក់ដឹកនាំ​ពិភពលោក​បាន​ជំនុំ​គ្នា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​លើ​កត្តាបម្រែបម្រួល​អាកាសធាតុ ដោយ​ព្រមព្រៀង​នឹង​បង្កើន​ទំហំ​មូលនិធិ​សម្រាប់​គ្រោងការ Adaptation Projects សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឲ្យ​ដល់ ៤០ ពាន់​លាន​ដុល្លារ/ឆ្នាំ រហូត​ដល់​ឆ្នាំ ២០២៥។

ប៉ុន្តែ​កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ ថ្នាក់ដឹកនាំប្រទេស​ជាច្រើន​បាន​អវត្តមាន ស្របពេល​ប្រទេស​បារាំង ចក្រភពអង់គ្លេស ន័រវែស និង​ដាណឺម៉ាក​បាន​បរិច្ចាគ​ទឹកប្រាក់​សរុប​ប្រមាណ​ត្រឹម ៥៥ លាន​ដុល្លារ ជាហេតុ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​អាហ្វ្រិក​បង្ហាញ​ការ​ខកចិត្ត​ជាខ្លាំង៕

The post មេដឹកនាំទ្វីបអាហ្វ្រិក ទទូចសុំឲ្យប្រទេសអ្នកមានចេញមុខដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ appeared first on .