បុណ្យចូលឆ្នាំចិន

ពលរដ្ឋចិន ចាយលុយជាង ១០០ពាន់លានដុល្លារ ក្នុងការធ្វើដំណើរអំឡុងថ្ងៃបុណ្យចូលឆ្នាំ
ថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំចិនដែលមានរយៈពេល ៩ថ្ងៃរបស់ប្រទេសចិន បានជំរុញឲ្យមានការធ្វើដំណើរក្នុងស្រុក និងការចំណាយរបស់អ្នកប្រើប្រាស់កើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមក្រសួងវប្បធម៌ និងទេសចរណ៍បាននិយាយកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ការធ្វើដំណើរក្នុងស្រុកអំឡុងពេលថ្ងៃឈប់សម្រាកបានឈានដល់ ៥៩៦ លានដង និងការចំណាយសរុបលើវិស័យទេសចរណ៍បានឈានដល់ ៨០៣,៥ពាន់លានយ៉ន់ (១១៦,៨ពាន់លានដុល្លារ)។

យ៉ាងណាមិញចំនួននេះ មានការកើនឡើងខ្លាំង បើធៀបទៅនឹងការចំណាយត្រឹមតែ ១២៦,៥ពាន់លានយ៉ន់ កាលពីឆ្នាំមុន។ ហើយផ្នែកមួយដែលជំរុញដល់ការកើនឡើងនេះ គឺដោយសារតែរយៈពេលនៃការឈប់សម្រាក ត្រូវបានពង្រីកយូរជាងមុនមួយថ្ងៃ។

ជម្រាបជូនថា ការធ្វើដំណើរទៅក្រៅប្រទេសក៏បានកើនឡើងផងដែរ ដោយប្រជាជនចិន បានកត់ត្រាការធ្វើដំណើរឆ្លងកាត់ព្រំដែនចំនួន ៩,៥ លានដង ពោលគឺបានកើនឡើង ១០% ពីឆ្នាំមុន។នេះបើយោងតាមរបាយការណ៍ពីរដ្ឋបាលអន្តោប្រវេសន៍ជាតិ៕​

The post ពលរដ្ឋចិន ចាយលុយជាង ១០០ពាន់លានដុល្លារ ក្នុងការធ្វើដំណើរអំឡុងថ្ងៃបុណ្យចូលឆ្នាំ appeared first on .

ចិន រំពឹងថានឹងមានអត្រាធ្វើដំណើរជិត ១០ ពាន់លានដង ក្នុងអំឡុងពិធីបុណ្យប្រពៃណីរបស់ខ្លួន
ចិន បានប៉ាន់ប្រមាណថាខ្លួននឹងកត់ត្រាការធ្វើដំណើរកម្សាន្តប្រហែល ៩,៥ ពាន់លានដង នៅទូទាំងប្រទេស ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីរយៈពេល ៤០ថ្ងៃ របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រដូវកាលធ្វើដំណើរអំឡូងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ នៅក្នុងប្រទេសចិន បានចាប់ផ្តើមនៅថ្ងៃទី២ ខែកុម្ភៈ ហើយនឹងមានរយៈពេលឈប់សម្រាករហូតដល់ទៅ ៤០ថ្ងៃឯណោះ។ មន្ត្រីចិន រំពឹងថានឹងមានការធ្វើដំណើរក្នុងស្រុកប្រហែល ៩,៥ ពាន់លានដង ដោយក្នុងនោះគិតរួមទាំងការវិលត្រលប់មកលេងផ្ទះវិញ និងការធ្វើដំណើរកម្សាន្ត ដែលជាកំណត់ត្រាខ្ពស់បំផុត និងកើនឡើងពីចំនួន ៩,០២ ពាន់លានដង កាលពីឆ្នាំមុន។

គួរឲ្យដឹងថាស្ថិតិធ្វើដំណើរប្រចាំឆ្នាំបានកើនឡើងចាប់តាំងពីក្រសួងដឹកជញ្ជូនរបស់ប្រទេសចិនបានកែសម្រួលវិធីសាស្រ្តរបស់ខ្លួនក្នុងការគណនាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន តាំងពីឆ្នាំ២០២៣ មក រួមទាំងការធ្វើដំណើរតាមផ្លូវគោកទាំងអស់ នៅលើផ្លូវហាយវេជាតិសំខាន់ៗ។

ជម្រាបជូនថា ការធ្វើដំណើរកម្សាបន្តក្នុងពិធីបុណ្យចូលឆ្នាំចិន ឬ “Spring Festival travel rush” គឺជាការធ្វើចំណាកស្រុកនិទាឃរដូវដ៏ធំបំផុតរបស់ពិភពលោក នៅពេលដែលប្រជាជនចិនរាប់រយលាននាក់ត្រឡប់នៅស្រុកកំណើតរបស់ពួកគេវិញ ដើម្បីអបអរបុណ្យចូលឆ្នាំចិន៕​

The post ចិន រំពឹងថានឹងមានអត្រាធ្វើដំណើរជិត ១០ ពាន់លានដង ក្នុងអំឡុងពិធីបុណ្យប្រពៃណីរបស់ខ្លួន appeared first on .

ការចំណាយរបស់ពលរដ្ឋថៃ ក្នុងពិធីបុណ្យចូលឆ្នាំចិន អាចកើនឡើងដល់ជាង ១,៥ពាន់លានដុល្លារ
យោងតាមការស្ទង់មតិដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញឲ្យដឹងថា ការចំណាយរបស់ពលរដ្ឋថៃ នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនខាងមុខ ត្រូវបានព្យាករថា នឹងកើនឡើង ៤,៥% ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេល ៥ឆ្នាំចុងក្រោយ ជាមួយនឹងចំនួនទឹកប្រាក់សរុបប្រមាណ ៥១,៨ពាន់លានបាត (១,៥ពាន់លានដុល្លារ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

លោក Thanavath Phonvichai ប្រធាន UTCC បាននិយាយថា តាមការស្ទង់មតិខាងលើនេះ បានបង្ហាញឲ្យដឹងថា អ្នកប្រើប្រាស់ភាគច្រើនជឿថា ការចំណាយនៅក្នុងពិធីចូលឆ្នាំចិនឆ្នាំនេះ នឹងមានភាពរឹងមាំជាងឆ្នាំមុន។

ជុំវិញកើនឡើងនេះ លោក Thanavath បានសន្មតថា ដោយសារតែមានការជួយជ្រោមជ្រែងដោយវិធានការជំរុញទឹកចិត្តរបស់រដ្ឋាភិបាលដែលបានដាក់ចេញកាលពីចុងឆ្នាំមុន ខណ:វិធានការនេះ បានជួយបង្កើនដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់កាន់តែច្រើន។

ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់នៅតែប្រុងប្រយ័ត្នចំពោះការចំណាយរបស់ពួកគេ ហើយមានការព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃទំនិញសំខាន់ៗ និងការចំណាយលើការធ្វើដំណើរ។

ការ​ចំណាយ​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​នឹង​កើន​ឡើង​ដល់ ៥១,៨ពាន់​លាន​បាត ពោលកើន​ឡើង ៤,៥% បើធៀប​ទៅនឹង​ឆ្នាំ​មុន។ ខណ:នេះក៏ជាលើកទីមួយហើយដែលការចំណាយនឹងមានការកើនឡើងលើសពីចំនួន ៥០ពាន់លានបាត គិតចាប់តាំងពីមានជំងឺរាតត្បាតមក។

យ៉ាងណាមិញ ទាក់ទងនឹងកម្រិតខ្យល់ពុល PM2.5 នៅក្នុងប្រទេស លោក Thanavath បាននិយាយថា វាទំនងជាមិនប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ថៃនោះទេ។ លោក​បាន​បន្ត​ថា សេដ្ឋកិច្ច​ថៃ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស្ទុះ​ងើប​ឡើង​វិញ ដោយ UTCC បាន​ព្យាករ​ថា​នឹង​មាន​អត្រា​កំណើន ៣% សម្រាប់​ឆ្នាំ​នេះ៕

The post ការចំណាយរបស់ពលរដ្ឋថៃ ក្នុងពិធីបុណ្យចូលឆ្នាំចិន អាចកើនឡើងដល់ជាង ១,៥ពាន់លានដុល្លារ appeared first on .

ចុងភៅ សេង ហុកហេង ទទួលកុម្ម៉ង់ចម្អិនឈុតម្ហូបសែនចូលឆ្នាំចិន និងដឹកជូនដល់មាត់ទ្វារផ្ទះលោកអ្នក
ក្រុមការងារចុងភៅឆ្នើមរបស់ សេង ហុកហេង បានប្រកាសបើកការទទួលកម្ម៉ង់ម្ហូបសែន និងសាច់ខ្វៃគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ដើម្បីជួយសម្រួលពេលវេលា និងកាត់បន្ថយភាពហត់នឿយរបស់អតិថិជននាឱកាសនៃពិធីសែនចូលឆ្នាំប្រពៃណីចិននាថ្ងៃខាងមុខនេះ។

រាល់ពេលដែលលោកអ្នកបញ្ជាទិញ ចុងភៅ សេង ហុកហេង ក៏មានសេវាកម្មពិសេសដឹកជញ្ជូនទៅដល់​គេហដ្ឋានរបស់អតិថិជនថែមទៀត ដោយធានាវេចខ្ជប់ដោយចានអាលុយមីញ៉ូម  ហើយធានាអនាម័យ​ស្អាតភ្លឹងៗ ១០០% មិនឱ្យខកបំណងឡើយ។

រួសរាន់ឡើង! ក្រុមការងារចុងភៅ សេង ហុកហេង បើកការទទួលកម្ម៉ង់ម្ហូបសែនគ្រប់ប្រភេទ និងសាច់ខ្វៃច្រើនមុខ ត្រឹមថ្ងៃទី០៦ ខែកុម្ភៈ នេះប៉ុណ្ណោះ។ ទំនាក់ទំនងទៅកាន់ក្រុមការងារ សេង ហុកហេង ដើម្បីទទួលបាននូវតារាងមុខម្ហូប និងតម្លៃ ក៏ដូចជាចុះឈ្មោះកក់មុខម្ហូបសែន នាពិធីបុណ្យចូលឆ្នាំចិនខាងមុខ តាមរយៈលេខទូរស័ព្ទ៖ 089 334 555 ។

The post ចុងភៅ សេង ហុកហេង ទទួលកុម្ម៉ង់ចម្អិនឈុតម្ហូបសែនចូលឆ្នាំចិន និងដឹកជូនដល់មាត់ទ្វារផ្ទះលោកអ្នក appeared first on .

ប្រជាជនចិន អាចចាយដល់ជិតមួយពាន់លានដុល្លារ អំឡុងពិធីបុណ្យចូលឆ្នាំ
បើតាមសារព័ត៌មានធំៗជាច្រើននៅលើពិភពលោក បានបង្ហាញការរំពឹងទុកយ៉ាងទូលំទូលាយថា ការចាយវាយរបស់ប្រជាជនចិន អាចនឹងមានការកើនឡើងខ្ពស់បំផុតមួយ អំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះ បានសម្រេចដកចេញនូវច្បាប់រឹងបន្តឹង ក៏ដូចជាការធ្វើឱ្យប្រសើឡើងចំពោះការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយ:ពេលថ្មីៗចុងក្រោយនេះ ។

មិនតែប៉ុណ្ណោះ ចាប់តាំងពីមានការបង្កើនប្រសិទ្ធិភាពជុំវិញវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះមក ទីភ្នាក់ងារអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុធំៗជាច្រើន បានសម្តែងសុទិដ្ឋិនិយមខ្ពស់ ចំពោះទស្សនវិស័យនៃការស្ទុះងើបសេដ្ឋកិច្ចរបស់ប្រទេសចិនឡើងវិញ នៅក្នុងឆ្នាំ ២០២៣ នេះផងដែរ ជាពិសេសនៅអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ដែលជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត នៅក្នុងប្រទេស ។

តួយ៉ាង បើតាមទិន្នន័យដែលទទួលបានពីសារព័ត៌មាន Global Times បានបង្ហាញឱ្យដឹងថា អំឡុងពិធីបុណ្យដ៏ធំប្រចាំឆ្នាំនេះ អាចនឹងមានចំនួនភ្ញៀវទេសចរសរុប ២,០៩ ពាន់លាននាក់ ពោលគឺបានកើនឡើង ៩៩,៥% ពីកម្រិតអ្នកដំណើរ កាលពីឆ្នាំ ២០២២ ខណ:ស្ថិតិនេះរាប់បញ្ចូលទាំងចំនួនអ្នកធ្វើដំណើរនៅក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកលេងកម្សាន្ត នៅក្នុងប្រទេសចិន ។

ជុំវិញការសម្រុកចេញធ្វើដំណើរដ៏ច្រើនសម្បើមបែបនេះ អាចនឹងនាំឱ្យមានការហក់ឡើងខ្ពស់ទៅលើវិស័យជាច្រើន រួមទាំងទេសចរណ៍ ការទទួលទានអាហារ ការលក់រាយ និងសកម្មភាពកម្សាន្តផ្សេង នៅក្នុងប្រទេសចិនទៀតផងដែរ ។

លើសពីនេះ បើតាមទិន្នន័យដែលទទួលបានពីភ្នាក់ងារទេសចរណ៍តាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញថា ការបញ្ជាទិញកញ្ចប់ដំណើរកម្សាន្តផ្លូវឆ្ងាយអំឡុងថ្ងៃបុណ្យចូលឆ្នាំនេះ មានចំនួនកើនឡើងដល់ ៧២% បើធៀបនឹងឆ្នាំមុន។

ទន្ទឹមនឹងនេះ អំឡុងរយ:ពេល ៧ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន សម្រាប់ឆ្នាំ ២០២៣ ការចាយវាយរបស់ប្រជាជនចិន ត្រូវបានគេប៉ាន់ប្រមាណថា នឹងឈានដល់ ៦,៥ ពាន់លានយ៉ន់ ឬ ៩៧០ លានដុល្លារ ដែលកើនឡើង ៧,៨% ធៀបទៅនឹងឆ្នាំ ២០២២។

ដូចគ្នានេះផងដែរ បើគិតចាប់តាំងពីចុងខែធ្នូឆ្នាំមុនមក ការរៀបចំគ្រឿង​ប្រដាប់ប្រដា​ ឬទំនិញសម្រាប់ត្រៀមក្នុងពិធីបុណ្យចូលឆ្នាំចិន បានកើនឡើងយ៉ាងគំហុគ ដល់ ២២៦% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំទៅ។ នេះបើយោងតាមទិន្នន័យដែលទទួលបានពីវេបសាយលក់ទំនិញអនឡាញរបស់ប្រទេសចិន៕

The post ប្រជាជនចិន អាចចាយដល់ជិតមួយពាន់លានដុល្លារ អំឡុងពិធីបុណ្យចូលឆ្នាំ appeared first on .

នៅចិនដោយសារកូវីដ១៩ អាចមានអ្នកស្លាប់ដល់ជាង ៣ម៉ឺនករណីក្នុងមួយថ្ងៃ អំឡុងបុណ្យចូលឆ្នាំថ្មី
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ អាចមាន​រហូតដល់ ៣៦ ០០០ នាក់ក្នុងមួយថ្ងៃ អំឡុងពេល​បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ស្របពេលមាន​មនុស្ស​រាប់លាន​នាក់​ធ្វើដំណើរ​ទៅ​កាន់ស្រុកកំណើត​រៀងៗខ្លួន។ នេះ​បើតាម​ការ​ព្យាករ​ពី Airfinity ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យនៅអង់គ្លេស។

“​បើតាម​របាយការណ៍​អាប់ដែត​ចុងក្រោយ​បាន​បង្ហាញថា ករណីឆ្លង​កូវីដនៅចិន​អាច​ឡើងដល់ ៤,៨​ លាន​ករណី/ថ្ងៃ និង​អត្រាឆ្លងសរុបចន្លោះពីថ្ងៃទី ១៣ ដល់ ២៧ មករា គឺមានរហូតដល់ ៦២ លាន​ករណី​ឯណោះ”។

“ដោយឡែក អត្រាមរណភាពវិញ​អាចឡើងដល់ ៣៦ ០០០ ករណីនៅថ្ងៃទី ២៦ មករា អំឡុងបុណ្យចូលឆ្នាំចិន ដែលច្រើនជាងការព្យាករមុនៗ​ មានត្រឹម ២៥ ០០០ ករណី/ថ្ងៃ”។ នេះបើតាម​របាយការណ៍​បង្ហាញ​ដោយ​ក្រុមហ៊ុន​ខាងលើ។

ដោយឡែក បើផ្អែកតាមរូបភាពថតដោយ​ផ្កាយរណប​ពី​ Maxar Technologies និងបញ្ជាក់ដោយ Washington Post កាលពីថ្ងៃទី ០៩ មករា​ក៏បាន​បង្ហាញ​ដែរថា មានពិធីបុណ្យសពជាច្រើន​នៅទីក្រុង​ធំ​ចំនួន ៦ នៃ​ប្រទេសចិន រាប់តាំងពីទីក្រុងប៉េកាំង ដល់ទីក្រុង Kunming គឺ​មាន​សភាព​ស្អេកស្កះ​ខ្លាំងមែនទែន។

គួររំលឹកដែរថា ចាប់តាំងពីរដ្ឋាភិបាល​ប្រកាស​បើកច្រកព្រំដែន ដែលជាសញ្ញានៃ​ការបន្ធូបន្ថយ​វិធានការ​រឹតបន្តឹងកូវីដ១៩ មានសេចក្ដីរាយការណ៍​ជុំវិញ​អត្រាឆ្លង​កូវីដ រហូតដល់ជាង ៦០ ០០០ ករណី/ថ្ងៃ ហើយរដ្ឋាភិបាល​ក៏​ប្រកាស​ឈប់ផ្សាយពី​ស្ថិតិនៃ​អត្រាអ្នកឆ្លង និងមរណភាព​ ដោយសារ​ជំងឺកូវីដ១៩ ទៀតដែរ៕

The post នៅចិនដោយសារកូវីដ១៩ អាចមានអ្នកស្លាប់ដល់ជាង ៣ម៉ឺនករណីក្នុងមួយថ្ងៃ អំឡុងបុណ្យចូលឆ្នាំថ្មី appeared first on .

ថៃអាចកើបលុយខ្ទង់ពាន់លានដុល្លារ ក្នុងឱកាសបុណ្យចូលឆ្នាំចិន
ការចំណាយសម្រាប់​បុណ្យចូលឆ្នាំចិន​នៅប្រទេសថៃ អាច​នឹង​កើនឡើង​រហូត​ដល់ ១៣,៦% គឺ ៤៥ ពាន់​លានបាត ឬ​ប្រមាណ ១,៣៦ ពាន់​លានដុល្លារ ដែលជា​ចំណុចខ្ពស់​បំផុត​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុងក្រោយ។

យោងតាម​ការចុះផ្សាយពី Bangkokpost បាន​បង្ហាញថា កាលពីឆ្នាំទៅ​ការចំណាយ​សម្រាប់​បុណ្យចូលឆ្នាំចិន មាន​ប្រមាណ ៣៩,៦ ពាន់​លានដុល្លារ ស្របពេលគ្រានោះ ប្រទេសចិន​នៅ​មិនទាន់​បើកច្រកព្រំដែន​នៅឡើយ។

ដោយឡែក លោក Thanavath Phonvichai នាយកសកលវិទ្យាល័យ University of Thai Chamber of Commerce បាន​ប្រាប់​ថា ​បុណ្យចូលឆ្នាំចិន​សារនេះ នឹងមាន​ប្រជាប្រិយភាព​ខ្លាំងបំផុត​ ខណៈ​ការចំណាយ​ប្រចាំឆ្នាំ​វិញ អាចកើនឡើង​ដល់ ១៣,៦% ខ្ពស់បំផុត​សម្រាប់​រយៈពេល ១៥ ឆ្នាំចុងក្រោយ។

សូមជម្រាបដែរថា រដ្ឋាភិបាល​ថៃ​រំពឹងទុកថា អាចនឹងទទួល​បានភ្ញៀវទេសចរណ៍​ចិន​យ៉ាងតិច ៥ លាននាក់​នៅក្នុងឆ្នាំ​នេះ ដោយ​រំពឹងថា​ត្រីមាសតំបូង​នឹង​ទទួលបាន​ប្រហែល ៣០០ ០០០ នាក់​សិន៕

The post ថៃអាចកើបលុយខ្ទង់ពាន់លានដុល្លារ ក្នុងឱកាសបុណ្យចូលឆ្នាំចិន appeared first on .

កៀកចូលឆ្នាំចិន ប្រជាពលរដ្ឋសម្រុកទៅទិញផ្កា មានសន្ទុះលើសថ្ងៃធម្មតាទ្វេដង
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នឹងខិតចូលមកដល់ហើយ ពោលគឺនៅតែមួយថ្ងៃទៀតតែប៉ុណ្ណោះ។ ក្នុងឱកាសបុណ្យចូលឆ្នាំនេះដែរ គេសង្កេតឃើញថា ប្រជាជនមានការទិញទំនិញជាច្រើន ដើម្បីដំណើរការ​ដល់ពិធីបុណ្យនេះ ដូចជា គ្រឿងទេសប្រើប្រាស់ផ្សេងៗ ជ្រូកកណ្ដុរខ្វៃ ជាពិសេសការទិញផ្កាសម្រាប់តាំងលម្អ មានសន្ទុះលើសថ្ងៃធម្មតាដល់ទៅទ្វេដង។

លោក ហេង ម៉ាប់ អ្នកលក់ផ្កានៅក្នុងហាងផ្ទះវល្លិ បានថ្លែងប្រាប់ឧកញ៉ាញូស៍ថា បច្ចុប្បន្ន ចំនួនអ្នកលក់ផ្កា​មាន​ច្រើន ហើយអតិថិជនក៏មានច្រើន រីឯតម្លៃវិញក៏មានការប្រកួតប្រជែងខ្លាំង ជាពិសេសនៅក្នុងឱកាសចូលឆ្នាំចិន​នេះ​តែម្ដង។

បុគ្គលិកផ្នែកលក់រូបនេះ បានបន្តថា អត្រានៃការលក់ដាច់ផ្កាស្បៃរឿង ផ្កាអង្គាសិល្ប៍ ដើមក្រូចក្នុងឆ្នាំ២០២៣នេះ មានការលក់ដាច់យ៉ាងសន្ធឹកទៅតាមតម្រូវការរបស់អតិថិជន សម្រាប់យកទៅតាំងលម្អគេហដ្ឋាន​ទទួលទេវតា​ឆ្នាំថ្មីនៃគ្រួសារនីមួយៗ។

ជាមួយគ្នានេះលោកបានលើកឡើងទៀតថា កំណើនអតិថិជន ដែលបានមានការសម្រុកទិញលើសមុនទ្វេដង ដែលក្នុងឱកាសចូលឆ្នាំចិនលក់បាន ១២ថូក្នុងមួយថ្ងៃ ខណៈដែលរាល់ថ្ងៃលក់បានតែ ៥ថូប៉ុណ្ណោះនៅក្នុង​មួយថ្ងៃ។

គួរបញ្ជាក់ផងដែរ មុនចូលឆ្នាំចិន-វៀតណាម មកដល់ក្នុងរយៈពេល១ថ្ងៃចុងក្រោយនេះឃើញថា ក្រៅពីកំណើន​នៃការលក់ផ្កាដាច់ជាងឆ្នាំមុនៗ សម្រាប់ជ្រូកកណ្ដុរក៏លក់ដាច់ខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ៕

The post កៀកចូលឆ្នាំចិន ប្រជាពលរដ្ឋសម្រុកទៅទិញផ្កា មានសន្ទុះលើសថ្ងៃធម្មតាទ្វេដង appeared first on .