បោះឆ្នោត

គណបក្សប្រឆាំងធំបំផុតរបស់កូរ៉េខាងត្បូង យកឈ្នះការបោះឆ្នោតសភាភ្លូកទឹកភ្លូកដី
គណបក្ស​ប្រជាធិបតេយ្យ​ ដែលជាបក្សប្រឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូង បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសភាដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ ដែលជាហេតុធ្វើឲ្យប្រធានាធិបតី លោក Yoon Suk Yeol កំពុងស្ថិតក្នុងជំហរដ៏លំបាកមួយសម្រាប់អាណត្តិដែលនៅសេសសល់របស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NPR។

ក្នុងការបោះឆ្នោតនេះ គណបក្ស​ប្រជាធិបតេយ្យ បានដណ្តើមយកសំឡេងភាគច្រើន ជាមួយនឹងការឈ្នះអាសន:ចំនួន ១៧៥ នៅក្នុងសភាតែមួយដែលមានសមាជិកសរុបចំនួន ៣០០ ស្របពេលគណបក្ស​​ប្រជាជន​អភិរក្ស​និយម (PPP)​ ដែលកំពុង​កាន់​អំណាច​ ដណ្តើម​បាន​ត្រឹម ១០៨​អាសនៈប៉ុណ្ណោះ។

​យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កូរ៉េខាងត្បូង បានបង្ហាញឲ្យដឹងថា ចំនួនអ្នកទៅបោះឆ្នោតបានកើនឡើងដល់ ៦៧% ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៣២ឆ្នាំចុងក្រោយ សម្រាប់ការបោះឆ្នោតសភា។

ជុំវិញលទ្ធផលនេះ ហាក់បានបង្ហាញពីភាពអស់ជំនឿរបស់ចំពោះសាធារណៈជនទៅលើប្រធានាធិបតី លោក Yoon និងគណបក្សកាន់អំណាច ជាពិសេសក្នុងប៉ុន្មានខែចុងក្រោយនេះ ចំពេលមានការកើនឡើងតម្លៃស្បៀងអាហារ និងវិបត្តិវេជ្ជសាស្រ្តអូសបន្លាយ។

តម្លៃ​កសិផល​មួយ​ចំនួន​ក៏បាន​កើន​ឡើង​ជិត​ពីរ​ដងផងដែរ ​ក្នុង​ខែ​មីនា ស្របពេល​តម្លៃ​ទំនិញ​ប្រើ​ប្រាស់​ទូទៅ​បាន​កើន​ឡើង​ជាង ៣% បើ​ធៀប​នឹង​ឆ្នាំ​មុន ខណ:ពេលដែលក្រុមអ្នករិះគន់ និងគណបក្សប្រឆាំង ក៏បានវាយប្រហារទៅលើលោក Yoon ផងដែរ ជុំវិញរឿងអាស្រូវពាក់ព័ន្ធនឹងគ្រួសាររបស់លោក ហើយថែមទាំងបានចោទប្រកាន់ពីបទបំផ្លាញសេរីភាពនៃការបញ្ចេញមតិ ផងដែរ។

ទន្ទឹមនឹងនេះ លោកប្រធានាធិបតី Yoon បាននិយាយអំពីលទ្ធផលបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងទទួលយកនូវឆន្ទៈរបស់ប្រជាជន និងធ្វើកំណែទម្រង់រដ្ឋបាលរបស់លោកបន្ថែមទៀត ស្របពេលប្រធានបណ្ដោះអាសន្នរបស់គណបក្ស PPP ដែលកំពុងកាន់អំណាច លោក Han Dong-hoon ក៏បានប្រកាសលាលែងពីតំណែងផងដែរ ដោយទទួលស្គាល់ថា គណបក្សរបស់លោកបរាជ័យក្នុងការយកឈ្នះចិត្តប្រជាជន៕

The post គណបក្សប្រឆាំងធំបំផុតរបស់កូរ៉េខាងត្បូង យកឈ្នះការបោះឆ្នោតសភាភ្លូកទឹកភ្លូកដី appeared first on .

រុស្ស៊ីសម្រេចយកថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតីរួចរាល់ ខណៈលោកពូទីន នៅមិនទាន់សម្រេចឈរឈ្មោះ
សភាតំណាងរាស្ត្ររុស្ស៊ីបានកំណត់យកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ស្របពេលដែល ប្រធានាធិបតីរុស្ស៊ីកំពុងកាន់តំណែងលោក វ្ល៉ាឌីមៀ ពូទីន នៅមិនទាន់សម្រេចបន្តឈរឈ្មោះនៅឡើយ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន RT ។

លោក ពូទីន បច្ចុបន្នមានវ័យ ៧១ ឆ្នាំ នៅមិនទាន់បានប្រកាសពីចេតនារបស់់ខ្លួន ក្នុងការឈរឈ្មោះម្តងទៀតនោះទេ។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីច្រើននោះឡើយ អំពីលទ្ធភាពនៃការឈរឈ្មោះសម្រាប់អាណត្តិថ្មី ដោយត្រឹមតែបកស្រាយថា លោកនឹងជូនដំណឺង បន្ទាប់ពីសភាសម្រេចកាលបរិច្ឆេទនៃការបោះឆ្នោតរួចរាល់។

កាលពីក្នុងខែកញ្ញា លោកពូទីនបាននិយាយនៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាថា៖ នៅពេលណាដែលការសម្រេចចិត្តត្រូវបានធ្វើឡើង ការបោះឆ្នោតនឹងត្រូវប្រកាស កាលបរិច្ឆេទនឹងត្រូវកំណត់ បន្ទាប់មកយើងនឹងពិភាក្សាគ្នា។

ជម្រាបផងដែរថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីចុងក្រោយបង្អស់ធ្វើឡើងកាលពីក្នុងឆ្នាំ ២០១៨ ស្របពេលលោក ពូទីន កាលនោះ បានទទួលសំឡេងគាំទ្រជាង ៧៦% ខណៈលោក Pavel Grudinin មកពីគណបក្ស CPRF បានឈរនៅចំណាត់ថ្នាក់លេខពីរ ដោយមានជាង ១១% ៕

The post រុស្ស៊ីសម្រេចយកថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតីរួចរាល់ ខណៈលោកពូទីន នៅមិនទាន់សម្រេចឈរឈ្មោះ appeared first on .

សភាថៃ សម្រេចពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ ជាថ្មីម្តងទៀត
នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានសភាថៃ បានសម្រេចពន្យារពេលការបោះឆ្នោតសភា សម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលគ្រោងទុកធ្វើឡើងនៅថ្ងៃសុក្រ សប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

លោក Wan Muhamad Noor Matha បាននិយាយថា ការសម្រេចចិត្តលើកពេលការបោះឆ្នោតនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពី​តុលាធម្មនុញ្ញ​ថៃ កំពុងពន្យារពេលសេចក្តីសម្រេចរបស់ខ្លួនទៅលើដំណោះស្រាយរបស់សភា ក្នុងការបដិសេធការតែងតាំងមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជានាយករដ្ឋមន្ត្រីថ្មី ។

មិនតែប៉ុណ្ណោះ លោក Wan បាននិយាយថា ៖ “​តុលាការមិនទាន់សម្រេចលើការតវ៉ាអំពីការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅឡើយ ដូច្នេះហើយទើបការបោះឆ្នោតសភា ដែលគ្រោងធ្វើនៅសប្តាហ៍នេះ ត្រូវបន្តពន្យារពេល”។

គួរឱ្យដឹងថា ការប្រកាសនេះ ត្រូវបានកើតឡើងបន្ទាប់ពីមួយថ្ងៃប៉ុណ្ណោះ ក្រោយគណបក្សឆ្ពោះទៅមុខ បានដកខ្លួនចេញពិក្រុមចម្រុះ ដែលកំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ហើយឥឡូវនេះ កំពុងដឹកនាំដោយគណបក្សភឿថៃ ដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេលំដាប់ទីពីរ ក្នុងការបោះឆ្នោតសកល កន្លងទៅ។ ហើយឥឡូវនេះ ភឿថៃ គ្រោងនឹងតែងតាំងបេក្ខជនរបស់ខ្លួន គឺលោក ស្រេតថា ថាវីស៊ីន ជានាយករដ្ឋមន្ត្រីថ្មី ក្នុងការប្រជុំសភាបន្ទាប់។

ជម្រាបជូនផងដែរថា នៅក្នុងការប្រជុំរួមគ្នានៃសភា និងព្រឹទ្ធសភាកាលពីថ្ងៃទី ១៣ ខែកក្កដាកន្លងទៅ លោក ភីថា មិនទទួលបានសំឡេងភាគច្រើន ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីនោះឡើយ។ ខណ:មួយសប្តាហ៍ក្រោយមក លោក ភីថា ក៏ត្រូវបានសភាបដិសេធ ជាថ្មីម្តងទៀត និងថែមទាំងត្រូវបានដកតំណែងពីសមាជិកសភា ផងដែរ៕

The post សភាថៃ សម្រេចពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ ជាថ្មីម្តងទៀត appeared first on .

គណបក្សភឿថៃ ប្រកាសចែកផ្លូវជាមួយលោក ភីថា មុនពេលមានការបង្កើតរដ្ឋាភិបាលថ្មី
គណបក្សឆ្ពោះទៅមុខ ដែលបានឈ្នះការបោះឆ្នោតសកលនាកន្លងទៅ ឥឡូវនេះ ត្រូវបានដកចេញពីក្រុមចម្រុះហើយ ស្របពេលសម្ព័ន្ធគណបក្សជាសមាជិកផ្សេងទៀត កំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ក្នុងសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

ប្រទេសថៃ បានស្ថិតនៅក្នុងការជាប់គាំងទៅលើស្ថានភាពនយោបាយរបស់ខ្លួន ចាប់តាំងពីមានការបោះឆ្នោតសកល ដោយឃើញថាគណបក្សឆ្ពោះទៅមុខ ទទួលបានសំឡេងឆ្នោតច្រើនជាងគេ និងតាមពីក្រោយដោយគណបក្សភឿថៃ។

ប៉ុន្តែ នៅថ្ងៃពុធនេះ គណបក្សភឿថៃ បានប្រកាសថា ខ្លួននឹងតែងតាំងអ្នកជំនួញម្នាក់ ឈ្មោះថា ស្រេតថា ថាវីស៊ីន ជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី នៅក្នុងការបោះឆ្នោតសភា ដែលនឹងកំណត់ធ្វើឡើងនៅថ្ងៃសុក្រខាងមុខ ហើយមានគោលបំណងបង្កើតរដ្ឋាភិបាលថ្មី ដោយគ្មានគណបក្សឆ្ពោះទៅមុខ នៅក្នុងនោះ។

គួរឱ្យដឹងថា គណបក្សឆ្ពោះទៅមុខ ដែលដឹកនាំដោយលោក ភីថា លីមចារើនរ៉ាត់ បានខិតខំប្រឹងប្រែង ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ក្រោយពីមានការបោះឆ្នោតសកល កាលពីថ្ងៃទី ១៤ ខែឧសភា ប៉ុន្តែលោកត្រូវបានបដិសេធជាច្រើនសារ ដោយសមាជិកសភា របស់របបយោធា និងរដ្ឋាភិបាលដែលគាំទ្រដោយយោធា។

យ៉ាងណាមិញ អនុប្រធានគណបក្សភឿថៃ លោក Phumtham Wechayachai បាននិយាយថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សរបស់លោក នឹងមិនគាំទ្រការកែប្រែមាត្រា១១២ ដែលធ្លាប់ស្នើឡើងដោយគណបក្សឆ្ពោះទៅមុខ នោះទេ ប៉ុន្តែនឹងផ្តោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងនយោបាយជំនួសវិញ។

មិនតែប៉ុណ្ណោះ មេដឹកនាំគណបក្សភឿថៃម្នាក់ទៀត គឺលោក Chonlanan Srikaew បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងបាងកកថា គណបក្សរបស់លោកកន្លងមកមានគាំទ្រចំពោះគណបក្សឆ្ពោះទៅមុខ ប៉ុន្តែគ្មានជម្រើសអ្វីត្រូវតែចែកផ្លូវជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននោះទេ ចំពោះការប្រឆាំងបែបអភិរក្សនិយម ដែលមិនអាចគ្រប់គ្រងបាន ៕

The post គណបក្សភឿថៃ ប្រកាសចែកផ្លូវជាមួយលោក ភីថា មុនពេលមានការបង្កើតរដ្ឋាភិបាលថ្មី appeared first on .

វិស័យឯកជនបង្ហាញការព្រួយបារម្ភ ជុំវិញការពន្យារពេលជ្រើសរើសនាយករដ្ឋមន្ត្រីថៃ
វិស័យឯកជន កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការ​ពន្យារ​ពេលក្នុងការបង្កើតរដ្ឋាភិបាលថ្មី អាចនឹងនាំឱ្យមានភាពមិនច្បាស់លាស់ទៅលើផ្នែកនយោបាយ និងគោលនយោបាយសាធារណ:កាន់តែច្រើន ហើយអាចនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ច ផងដែរ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

កាលពេលថ្មីៗនេះ ការិយាល័យប្រជាពលរដ្ឋបានស្នើសុំឱ្យតុលារធម្មនុញ្ញថៃ ពិចារណា​បដិសេធ​ការតែងតាំងលោក ភីថា លីមចារើនរ៉ាត់ មេដឹកនាំគណបក្សឆ្ពោះទៅមុខ ជានាយករដ្ឋមន្ត្រីថ្មី ហើយថែមទាំងបានស្នើសុំឱ្យមានការពន្យាពេលការបោះឆ្នោតរហូតដល់តុលាការធ្វើសេចក្តីសម្រេច។ ដូច្នេះហើយ គេនៅមិនទាន់ដឹងច្បាស់ថា តើពេលណាការបោះឆ្នោតសភាបន្ទាប់ សម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នឹងត្រូវធ្វើឡើងនោះឡើយ។

យ៉ាងណាមិញ ជុំវិញការពន្យារពេលនេះ លោក Kampon Adireksombat អនុប្រធានទី១ និងជាប្រធានក្រុមនៅធនាគារ SCB Chief Investment Office (SCB CIO) បានបង្ហាញពីក្តីកង្វល់ធំៗមួយចំនួន ដែលអាចកើតមាននៅក្នុងចំណោមសហគមន៍វិនិយោគ ក្នុងពេលឥឡូវនេះ គឺភាពមិនច្បាស់លាស់ទៅផ្នែកនយោបាយ និងគោលនយោបាយ ដែលរំពឹងថានឹងកាន់តែចុះខ្សោយ បន្ទាប់ពីមានការបោះឆ្នោត។

មិនតែប៉ុណ្ណោះ លោកបានបន្ថែមថា ៖ ” រហូតមកដល់ពេលនេះ យើងនៅតែត្រូវដោះស្រាយជាមួយនឹងភាពមិនច្បាស់លាស់។ រាល់គោលនយោបាយរបស់គណបក្សនយោបាយទាំងនោះ តែមានគុណសម្បត្តិ និងគុណវិបត្តិ។ ហើយចំពោះគោលនយោបាយរបស់ពួកគេ អាចនឹងមានផលប៉ះពាល់ផ្សេងៗគ្នា នៅទូទាំងវិស័យអាជីវកម្ម ដូចដែលយើងបានសង្កេតឃើញពីផ្សារហ៊ុនថៃ (SET) និងវិស័យឯកជន ក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះ” ។

លោកបន្តទៀតថា ៖ ” ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងជឿជាក់ថាកត្តាដ៏សំខាន់ គឺការរីកចម្រើនលើទីផ្សារភាគហ៊ុន នៅពេលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ ប៉ុន្តែការពន្យាពេលកាន់តែយូរ ការចំណាយកាន់តែច្រើន ហើយមិនត្រឹមតែអ្នកវិនិយោគប៉ុណ្ណោះទេ គឺមនុស្សគ្រប់គ្នា ថែមទាំងប្រជាជនធម្មតាផងដែរ ដែលនឹងត្រូវទទួលបន្ទុក” ។

ដោយឡែក លោក Aat Pisanwanich នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិ (CITS) បានធ្វើការព្រមានផងដែរថា អស្ថិរភាពនយោបាយក្នុងស្រុក អាចនឹងបណ្តាលឱ្យប្រទេសថៃ បាត់បង់ឱកាស ក្នុងការទាក់ទាញការវិនិយោគពីបរទេស ហើយអាចនឹងកាត់បន្ថយ GDP មកនៅតិចជាង ៣% នៅឆ្នាំនេះ ។

លោកបន្តទៀតថា ការពន្យារពេលនៃការបង្កើតរដ្ឋាភិបាលថ្មី នឹងពន្យារពេលដល់ការផ្តល់ថវិកាសម្រាប់ឆ្នាំ ២០២៤ និងផ្អាកការវិនិយោគរបស់រដ្ឋាភិបាល រួមទាំងអាចកាត់បន្ថយប្រាក់ចំណូលលើវិស័យធុរកិច្ច ដែលបានមកពីការដេញថ្លៃសម្រាប់គម្រោងរដ្ឋាភិបាល ខណ:ពេលដែលការប្រើប្រាស់ក្នុងស្រុកក៏អាចនឹងប៉ះពាល់ ក្នុងកម្រិតជាក់លាក់មួយ ផងដែរ។

ជាងនេះទៅទៀត លោក Aat បានសង្កត់ធ្ងន់ថា អ្វីដែលកាន់តែសំខាន់ជាងនេះទៀត ការពន្យារពេលនេះ នឹងធ្វើឱ្យទំនុកចិត្តកាន់តែចុះខ្សោយ ក្នុងចំណោមអ្នកវិនិយោគបរទេស នៅក្នុងប្រទេសថៃ ដោយសារពួកគេនឹងបញ្ឈប់ការវិនិយោគ ហើយរង់ចាំមើលថា តើរដ្ឋាភិបាលថ្មីនឹងចាត់វិធានការបែបណា៕

The post វិស័យឯកជនបង្ហាញការព្រួយបារម្ភ ជុំវិញការពន្យារពេលជ្រើសរើសនាយករដ្ឋមន្ត្រីថៃ appeared first on .

បណ្ឌិត គិន ភា៖ ការផ្ទេរអំណាចនៅកម្ពុជា នឹងក្លាយជាបទពិសោធន៍ដ៏ធំសម្រាប់ប្រទេសនានាពាក់ព័ន្ធនឹង​ការរៀបចំផែនការយុវជនបន្តវេន
មន្រ្តីផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កន្លងទៅថ្មីៗនេះ ជាការប្រកួតប្រជែងរវាងគណបក្សទាំង១៨ផង និងជាការប្រកួតប្រជែងរវាងចរន្តគាំទ្រការបោះឆ្នោតនិងថែរក្សាសន្លឹកឆ្នោតនិងចរន្តពហិការកាបោះឆ្នោតនិងបំផ្លាញសន្លឹកឆ្នោតផង។ ជាពិសេស កាតរបោះឆ្នោតនេះ ក៏ជាការវាស់ស្ទង់ទស្សនៈអ្នកបោះឆ្នោតខ្មែរចំពោះផែនការបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

បណ្ឌិត គិន ភា ប្រធាវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិននៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា ផែនការបន្តវេននេះមិនមែនជារឿងអាថ៌កំបាំងទេ ដ្បិតគណបក្សប្រជាជនកម្ពុជាបានធ្វើរឿងនេះដោយបើកចំហតាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ ទៅតាមបែបបទនិងនីតិវិធីផ្ទៃក្នុងរបស់គណបក្សកាន់អំណាចដ៏ធំមួយនេះ។

លោក គិន ភា បានរំលេចយកបទសម្ភាសន៍មួយជាមួយទូរទស្សន៍ហុងកុងប៉ុន្មានថ្ងៃមុនការបោះឆ្នោត ជាមួយសម្តេចតេជោ ហ៊ុន សែន ដោយសម្តេចតេជោបានលើកឡើងពីលទ្ធភាពនៃការផ្ទេរអំណាចបួនប្រាំសប្តាហ៍ក្រោយការបោះឆ្នោតតែម្តង។ ជាមួយគ្នានេះដែរ ជាងមួយសប្តាហ៍មុនការបោះឆ្នោត ក៏មានការបែកធ្លាយផងដែរនូវសេចក្តីព្រាងសមាសភាពរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន អមដោយឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី ដែលភាគច្រើនលើសលប់ ជាយុវជនដែលជាកូនចៅរបស់វរជនកំពូលៗក្នុងរាជរដ្ឋាភិបាលនិងគណបក្ស។

បើតាមលោកបណ្ឌិត ការបែកធ្លាយសមាសភាពរដ្ឋាភិបាលអាណត្តិថ្មីនេះ អាចជាការសាកល្បងសមរភូមិសតិអារម្មណ៍មហាជនមួយដ៏សំខាន់ផងដែរ ហើយវាអាចត្រូវបានវិនិច្ឆ័យតាមរយៈ​សន្លឹកឆ្នោតរបស់ពលរដ្ឋ។ ឥឡូវនេះ អាប៉ោងបើកគ្របហើយ គឺមានន័យថា អ្នកបោះឆ្នោតទទួលយកផែនការផ្ទេរអំណាចរបស់គណបក្សប្រជាជនកម្ពុជាជាមួយនឹងអាសនៈដ៏ច្រើនលើសលប់ ថ្វីដ្បិតរបូតអាសនៈបន្តិចបន្តួចទៅគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ម្ចាស់វ័យក្មេងមួយព្រះអង្គ ដែលទើបលេចព្រះភក្តិក្នុងឆាកនយោបាយក្រោយការសោយព្រះទិវង្គតនៃព្រះបិតារបស់ព្រះអង្គ។ ដូច្នេះ ការផ្ទេរអំណាចជារឿងមុននិងក្រោយដែលត្រូវធ្វើឡើងដោយជៀសមិនរួច។ តែមុននឹងផ្ទេរអំណាច គណបក្សប្រជាជនកម្ពុជា ត្រូវតែឈ្នះការបោះឆ្នោតជាមុនសិន។ លទ្ធផលបឋមក្រៅផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈស្ទើរតែទាំងអស់នៅក្នុងរដ្ឋសភា គឺ១២០/១២៥ អាសនៈ។ តាមរយៈលទ្ធផលនេះ គណបក្សប្រជាជនកម្ពុជា មិនមានការរាំងស្ទះណាមួយក្នុងដំណើរការផ្ទេរអំណាចរបស់ខ្លួននោះទេ។

លោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា បើមានការផ្ទេរអំណាចភ្លាមៗក្រោយការបោះឆ្នោតមែន ការផ្ទេរអំណាចនេះ នឹងក្លាយជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ ជាពិសេស រយៈពេលជិត១០០ឆ្នាំចុងក្រោយ, ហើយរិតតែមិនធ្លាប់មានទាល់តែសោះ ដែលការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល ដែលភាគច្រើនលើសលប់សុទ្ធតែជាយុវជន, មិនថាតែនៅកម្ពុជាទេ សូម្បីតែនៅអាស៊ីទាំងមូល ក៏មិនធ្លាប់មានបែបនេះដែរ។ ការផ្ទេរអំណាចនៅកម្ពុជានាពេលនេះ នឹងក្លាយជាបទពិសោធន៍មួយដ៏ធំសម្រាប់ប្រទេសនានាពាក់ព័ន្ធនឹង​ការរៀបចំផែនការយុវជនបន្តវេន៕

The post បណ្ឌិត គិន ភា៖ ការផ្ទេរអំណាចនៅកម្ពុជា នឹងក្លាយជាបទពិសោធន៍ដ៏ធំសម្រាប់ប្រទេសនានាពាក់ព័ន្ធនឹង​ការរៀបចំផែនការយុវជនបន្តវេន appeared first on .

អន្តរសភាអាស៊ាន៖ ការបោះឆ្នោតនៅកម្ពុជា រៀបចំបានល្អ និងបង្ហាញពីដំណើរការប្រជា​ធិបតេយ្យ​ ​ត្រឹមត្រូវ
គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA ) បានលើកឡើងថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ នៅកម្ពុជា រៀបចំបានល្អ និងបង្ហាញពីដំណើរការប្រជាធិបតេយ្យដ៌ត្រឹមត្រូវ។ការលើកឡើងនេះ ត្រូវបានបង្ហាញឡើង តាមសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៅកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០២៣។

គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) បានលើកឡើងថា ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា ប្រតិភូ AIPA ដែលបានចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំនេះ នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ AIPA បានកោតសរសើរចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សម្រាប់ការប្តេជ្ញាចិត្តចំពោះ គោលការណ៍ប្រជាធិបតេយ្យ និងការខិតខំប្រឹងប្រែង របស់ពួកគេក្នុងការរៀបចំ និង ចាត់ចែងដំណើរការបោះឆ្នោតនេះ។

AIPA បញ្ជាក់ថាសេចក្ដីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋាននៃការចូលរួមដោយផ្ទាល់ដើម្បីវាយ តម្លៃព័ត៌មានដែលបានផ្ដល់នៅក្នុងសម័យប្រជុំសង្ខេបមុនថ្ងៃបោះឆ្នោត និងការពិតដែលឆ្លុះបញ្ចាំង នៅលើ មូលដ្ឋាន ជាក់ស្ដែង។ ការសង្កេតការណ៍ត្រូវបានធ្វើឡើងលើដំណើរការបោះឆ្នោតទាំងមូល រួមទាំងការបើក និងបិទ ការិយាល័យបោះឆ្នោត បន្ទាប់មកដំណើរការរាប់សន្លឹកឆ្នោត។

AIPA បញ្ជាក់ថា ដំណើរការបោះឆ្នោតនៅកម្ពុជា បានបង្ហាញពីទិដ្ឋភាពវិជ្ជមានជាច្រើន ដែលរួមចំណែកដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលមានការរៀបចំបានល្អ។ គណៈប្រតិភូ AIPA មានឱកាស ដើម្បីសង្កេត មើលអំឡុងពេលមុនការបោះឆ្នោត ដែលត្រូវបានកត់សម្គាល់ដោយបរិយាកាសស្ងប់ស្ងាត់ និងសន្តិភាព ដែលអនុញ្ញាតឱ្យគណបក្សនយោបាយ និងបេក្ខជនធ្វើយុទ្ធនាការដោយសេរី។

AIPA បញ្ជាក់ថា វត្តមានរបស់គណបក្សនយោបាយជាច្រើនដែលតំណាងឱ្យមនោគមវិជ្ជាចម្រុះ បានអនុញ្ញាតឱ្យ មានការពិភាក្សា នយោបាយដ៏រស់រវើក និងផ្តល់ឱ្យអ្នកបោះឆ្នោតនូវជម្រើសចម្រុះ។ លើសពីនេះ គណៈប្រតិភូក៏មិនបានជួបប្រទះនូវការអនុវត្តការបំភិតបំភ័យ ការបង្ខិតបង្ខំ ឬអំពើហិង្សាណាមួយក្នុងអំឡុង ពេលដំណើរការ សង្កេតការណ៍នៅឯការិយាល័យបោះឆ្នោតដែលបានទៅទស្សនានោះទេ។

គណៈប្រតិភូ AIPA សន្និដ្ឋានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣នៅកម្ពុជា បានប្រព្រឹត្តិទៅដោយ ជោគជ័យ បានអនុញ្ញាតឱ្យប្រជាជនកម្ពុជាប្រើប្រាស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយតាមរយៈការបោះឆ្នោត ផ្ទាល់ជាសកល និងសម្ងាត់ ដែលគ្រប់គ្រងដោយច្បាប់ជាតិ និងអន្តរជាតិ៕

The post អន្តរសភាអាស៊ាន៖ ការបោះឆ្នោតនៅកម្ពុជា រៀបចំបានល្អ និងបង្ហាញពីដំណើរការប្រជា​ធិបតេយ្យ​ ​ត្រឹមត្រូវ appeared first on .

តើថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅការិយាល័យណាសម្រាប់មណ្ឌលខេត្តកណ្តាល?
​ដូចការគ្រោងទុក កម្ពុជានឹងត្រូវចាប់ផ្តើមរៀបចំការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែកក្កដាស្អែកនេះ។ នៅនីតិកាលទី៧នេះ មានគណបក្សនយោបាយចំនួន១៨ ដែលត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលស្គាល់ជាផ្លូវការចំពោះការចុះបញ្ជីគណបក្សដើម្បីប្រកួតប្រជែងដណ្តើមកៅអីរដ្ឋសភា។

លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​( គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែ​កក្កដានេះ បាន​ចុះ​ត្រួតពិនិត្យ​ការរៀបចំ​ការិយាល័យ​បោះឆ្នោតនៅ​ទីតាំង​ការិយាល័យ សាលា​គរុកោសល្យ​វិ​ក្រិត​ការ​ក្រុង​តាខ្មៅ​។

សម្រាប់ការបោះឆ្នោតនៅថ្ងៃស្អែក សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា នឹង​អញ្ជើញ​មក​បោះឆ្នោត​នៅ​ការិយាល័យ លេខ ១៦៩៧ សាលា​គរុកោសល្យ​វិ​ក្រិត​ការ​ក្រុង​តាខ្មៅ។

សូមជម្រាបជូនថា ក្រៅសម្តេចតេជោ ហ៊ុន សែន ត្រូវបានគណៈអចិន្ត្រៃយ៍គណបក្សសម្រេចឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលខេត្តកណ្តាល ក៏មានលោក​ អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ ​លោក​ ប្រាក់ សុខុន ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ លោក ​ស៊ុន ចាន់ថុល ​រដ្ឋមន្រ្តី​ក្រសួង​សាធារណ​ការ ​និង​ដឹក​ជញ្ជូន ​និង​លោក ​លឹម គានហោ ​រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម ​ឈរ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​៣ ​ទី​៤ ទី​៦ ​និង​ទី​៧​សម្រាប់​មណ្ឌល​ខេត្ត​កណ្តាល​ ដែល​មាន​១១​អាសនៈផងដែរ។  នេះបើតាមបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា៕

The post តើថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅការិយាល័យណាសម្រាប់មណ្ឌលខេត្តកណ្តាល? appeared first on .

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបញ្ចេញរថយន្តក្រុងជាង៣០០គ្រឿង ទុកដឹកកម្មករ-កម្មការិនី ទៅបោះឆ្នោតដោយឥតគិតថ្លៃ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសារធារណៈចន្លោះពី៣០០ ទៅ៣៥០គ្រឿង ដើម្បីត្រៀមសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនី ទៅបោះឆ្នោតនៅតាមបណ្តាខេត្ត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

តាមរយៈសារជាសំឡេង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការស្នើឱ្យបញ្ចេញរថយន្តសម្រាប់ដឹកជញ្ជូន កម្មករ កម្មការិនី ទៅបោះឆ្នោត នៅតាមបណ្តាខេត្ត គឺមិនត្រូវមានការរើសអើង និន្នាការនយោបាយនោះឡើយ។លើសពីនេះ សម្តេចតេជោ អះអាងថា ការដឹកជញ្ជូននេះដែរ ក៏មិនមែនជាការទិញ សន្លឹកឆ្នោតនោះដែរ។

តាមរយៈសារជាសំឡេងនេះដែរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានដាក់បញ្ជាដល់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យធ្វើការសហការជាមួយ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដើម្បីដំណើរការលើកិច្ចការងារបានរលូន និងដឹកជញ្ជូនកម្មករ-កម្មារិនីឱ្យដល់គោលដៅរៀងខ្លួន។

បើតាមសម្តេចតេជោ ហ៊ុន សែន បានអះអាងដែរថា ការចេញបញ្ជាឱ្យបញ្ចេញរថយន្តក្រុងសារធារណៈចន្លោះពី៣០០ ទៅ៣៥០គ្រឿង ដើម្បីត្រៀមសម្រួលលើការដឹកជញ្ជូនកម្មករ-កម្មការិនី ទៅបោះឆ្នោតនៅតាមបណ្តាខេត្ត គឺធ្វើឡើងដោយឥតគិតថ្លៃ ព្រោះរាជរដ្ឋាភិបាលយល់ថា កម្មករ-កម្មការិនី អាចនឹងសម្រុកទៅកាន់បណ្តាខេត្តមានចំនួនច្រើន ដែលបង្កឱ្យមានការដំឡើងថ្លៃរថយន្តឈ្នូលនាឱកាសនោះ៕ អត្ថបទ៖ ពិសី

The post សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបញ្ចេញរថយន្តក្រុងជាង៣០០គ្រឿង ទុកដឹកកម្មករ-កម្មការិនី ទៅបោះឆ្នោតដោយឥតគិតថ្លៃ appeared first on .

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ផ្តល់ការគាំទ្រដល់សមាជិកសភាទើបជាប់ឆ្នោតថ្មីទាំងអស់
សមាជិកសភាថ្មី ដែលទើបជាប់ឆ្នោតទាំង ៥០០រូប ត្រូវបានសម្រេចអនុម័ត ដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ កាលពីថ្ងៃចន្ទ ទី ១៩ ខែមិថុនា បន្ទាប់ពីមានការបោះឆ្នោតទូទៅ នៅក្នុងប្រទេស កាលពីខែមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

គួរឱ្យដឹងថាសមាជិកសភាថ្មីចំនួន ៥០០រូបនោះ រួមមាន ៤០០ នាក់ មកពីការបោះឆ្នោតតាមមណ្ឌល និង ១០០ រូបផ្សេងទៀត មកពីបញ្ចីគណបក្សជាតិ ដោយបេក្ខជនភាគច្រើន ត្រូវបានជ្រើសរើសចេញពីបញ្ជី ដែលរៀបចំដោយគណបក្សរបស់ពួកគេរៀងៗខ្លួន និងផ្អែកទៅលើសម្លេងឆ្នោតសរុប ដែលគណបក្សទទួលបាន ។

យោងតាម លោក Sawaeng Boonmee អគ្គលេខាធិការគណ:កម្មាធិការរៀបចំការបោះឆ្នោត បានបង្ហាញថា ការអនុម័តនេះ ត្រូវបានធ្វើឡើង មុនពេលស្ថាប័នរៀបចំការបោះឆ្នោត បញ្ចប់ការស៊ើបអង្កេតទៅលើបណ្តឹងពាក់ព័ន្ធ ព្រោះចង់ផ្តល់ឱកាសឱ្យភាគីទាំងអស់ មានសិទ្ធិការពារខ្លួន ។

មិនតែប៉ុណ្ណោះ លោក Sawaeng បានពន្យល់ឱ្យដឹងទៀតថា គណ:កម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ នៅតែមានសិទ្ធិអំណាច ក្នុងការបន្តការស៊ើបអង្កេតរបសខ្លួន បន្ទាប់ពីមានការអនុម័តនេះ។ ហើយប្រសិនបើមាន​ភស្តុតាង​ណាមួយត្រូវបានលាតត្រដាងអំពីការក្លែងបន្លំសន្លឹកឆ្នោត ពាក់ព័ន្ធជាមួយនឹងសមាជិកសភាថ្មីនោះ គណ:កម្មាធិការ អាចមានសិទ្ធិស្នើសុំឱ្យតុលាការកំពូល ដកសិទ្ធិបោះឆ្នោតរបស់ពួកគេវិញ។

គួរឱ្យដឹងផងដែរថា ប្រទេសថៃ បានរៀបចំការបោះឆ្នោតទូទៅរបស់ខ្លួន កាលពីថ្ងៃទី ១៤ ខែឧសភា ដោយគណបក្ស Move Forward ទទួលបានសម្លេងឆ្នោតនាំមុខគេ។ ហើយដោយស្ថិតនៅក្រោមការដឹកនាំរបស់លោក Pita Limjaroenrat គណបក្សថ្មីនេះ ទទួលបានរហូតដល់ទៅ ១៥១ អាសន:នៅក្នុងសភា និងថែមទាំងបានបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយគណបក្សនយោបាយចំនួន ៧ ផ្សេងទៀត ដូចជា Pheu Thai, Prachachat, Thai Liberal Party, Thai Sang Thai, Fair, Plung Sungkom Mai និង Pue Thai Rumphlang ។

ជម្រាបជូនផងដែរថា ក្រោយការរួមបញ្ចូលគ្នានេះ រដ្ឋាភិបាលចម្រុះថ្មីនោះ មានសមាជិកសរុប ៣១២ អាសន: នៅក្នុងសភាតំណាងរាស្រ្ត ដែលមានសមាជិក ៥០០ រូប។ ហើយដើម្បីអាចឱ្យលោក Pita ក្លាយជានាយករដ្ឋមន្ត្រីថ្មីបាន លុះត្រាតែលោកត្រូវទទួលបានការយល់ព្រមពីសមាជិកច្រើនជាងពាក់កណ្តាលនៃរដ្ឋសភា ដែលមានអសន:ចំនួន ៧៥០ ឬ យ៉ាងហោចណាស់ ៣៧៦ សំឡេង នៅក្នុងសភាតំណាង ឬ ព្រឹទ្ធសភា ៕

The post គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ផ្តល់ការគាំទ្រដល់សមាជិកសភាទើបជាប់ឆ្នោតថ្មីទាំងអស់ appeared first on .