តើថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅការិយាល័យណាសម្រាប់មណ្ឌលខេត្តកណ្តាល?

សង្គម​និង​សេដ្ឋកិច្ច

​ដូចការគ្រោងទុក កម្ពុជានឹងត្រូវចាប់ផ្តើមរៀបចំការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែកក្កដាស្អែកនេះ។ នៅនីតិកាលទី៧នេះ មានគណបក្សនយោបាយចំនួន១៨ ដែលត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលស្គាល់ជាផ្លូវការចំពោះការចុះបញ្ជីគណបក្សដើម្បីប្រកួតប្រជែងដណ្តើមកៅអីរដ្ឋសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​( គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែ​កក្កដានេះ បាន​ចុះ​ត្រួតពិនិត្យ​ការរៀបចំ​ការិយាល័យ​បោះឆ្នោតនៅ​ទីតាំង​ការិយាល័យ សាលា​គរុកោសល្យ​វិ​ក្រិត​ការ​ក្រុង​តាខ្មៅ​។

សម្រាប់ការបោះឆ្នោតនៅថ្ងៃស្អែក សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា នឹង​អញ្ជើញ​មក​បោះឆ្នោត​នៅ​ការិយាល័យ លេខ ១៦៩៧ សាលា​គរុកោសល្យ​វិ​ក្រិត​ការ​ក្រុង​តាខ្មៅ។

សូមជម្រាបជូនថា ក្រៅសម្តេចតេជោ ហ៊ុន សែន ត្រូវបានគណៈអចិន្ត្រៃយ៍គណបក្សសម្រេចឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលខេត្តកណ្តាល ក៏មានលោក​ អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ ​លោក​ ប្រាក់ សុខុន ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ លោក ​ស៊ុន ចាន់ថុល ​រដ្ឋមន្រ្តី​ក្រសួង​សាធារណ​ការ ​និង​ដឹក​ជញ្ជូន ​និង​លោក ​លឹម គានហោ ​រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម ​ឈរ​ជា​បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​៣ ​ទី​៤ ទី​៦ ​និង​ទី​៧​សម្រាប់​មណ្ឌល​ខេត្ត​កណ្តាល​ ដែល​មាន​១១​អាសនៈផងដែរ។  នេះបើតាមបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា៕