ប៉ូឡូញ

ប៉ូឡូញ ត្រៀមលក់ចេញមាសជាង ១៣ពាន់លានដុល្លារ ដើម្បីចំណាយលើវិស័យការពារជាតិ
ធនាគារកណ្តាលនៃប្រទេសប៉ូឡូញ កាលពីពេលថ្មីៗនេះ បានប្រកាសពីសំណើថ្មីមួយក្នុងការលក់ចេញមាសពីទុនបម្រុងរបស់ខ្លួនរហូតដល់ ១៣ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់ការចំណាយលើវិស័យការពារជាតិ ដែលជាផ្នែកមួយនៃគម្រោងគាំទ្រដោយប្រធានាធិបតីរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

លោក Adam Glapinski ប្រធានធនាគារជាតិប៉ូឡូញ បានគូសបញ្ជាក់ពីសំណើនេះ នៅក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតី លោក Karol Nawrocki ចំពេលកំពុងមានការស្វែងរកជម្រើសក្នុងការបង្កើតការចំណាយសម្រាប់វិស័យការពារជាតិ នៅក្នុងចំណោមបណ្តាប្រទេសរបស់សហភាពអឺរ៉ុប តាមសំណើរបស់សហរដ្ឋអាមេរិក។

គួរឲ្យដឹងថា កន្លងមកលោក Nowrocki បានបង្ហាញការរិះគន់ទៅលើគម្រោងប្រាក់កម្ចីទិញអាវុធចំនួន ១៥០ពាន់លានអឺរ៉ូ (១៧៤ពាន់លានដុល្លារ) របស់សហភាពអឺរ៉ុប ដោយហៅវាថាជាកិច្ចការដ៏ថ្លៃមួយ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន។

ទោះជាយ៉ាងណាក៏ដោយ លោក Adam Glapinski បានប្រាប់ប្រធានាធិបតីថា ធនាគារជាតិប៉ូឡូញ អាចស្វែងរកប្រាក់ចំណេញបាន ដោយការលក់ទុនបម្រុងមាសមួយចំនួនរបស់ខ្លួន (ប្រហែល ៥៥០តោន) ដែលមានតម្លៃស្មើទៅនឹងប្រមាណ ១៣ពាន់លានដុល្លារ។

ប៉ុន្តែចំពោះគំនិតផ្តួចផ្តើមដើម្បីផ្តល់ហិរញ្ញប្បទានដល់អាជ្ញាធររបស់ប្រទេសតាមរបៀបនេះ អាចនឹងប្រឈមមុខនឹងឧបសគ្គផ្នែកច្បាប់ និងនយោបាយ នៅទីក្រុងវ៉ាសូវី ដោយសារតែធនាគារកណ្តាលរបស់ប្រទេស ត្រូវបានហាមឃាត់មិនឱ្យផ្តល់ហិរញ្ញប្បទានដល់រដ្ឋាភិបាលនោះឡើយ៕​

The post ប៉ូឡូញ ត្រៀមលក់ចេញមាសជាង ១៣ពាន់លានដុល្លារ ដើម្បីចំណាយលើវិស័យការពារជាតិ appeared first on .

ប្រមុខការទូតប៉ូឡូញ ប៉ះពាក្យសម្តីជាមួយមហាសេដ្ឋី Elon Musk ជុំវិញបញ្ហា Starlink នៅអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ កាលពីពេលថ្មីៗនេះ បានប៉ះទង្គិចពាក្យសម្តីជាមួយមហាសេដ្ឋីមានដាច់គេលើលោក Elon Musk លើបញ្ហាដែលរុស្ស៊ី បំពាក់យន្តហោះគ្មានមនុស្សបើករបស់ខ្លួនជាមួយឧបករណ៍បញ្ជូនអ៊ីនធឺណិតតាមផ្កាយរណប Starlink ដែលប្រើប្រាស់ក្នុងការវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

លោក Radoslaw Sikorski ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ូឡូញ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី២៨ ខែមករាថា ៖” Elon Musk ហេតុអ្វីបានជាអ្នកមិនបញ្ឈប់រុស្ស៊ីពីការប្រើប្រាស់ប្រព័ន្ធ Starlink ដើម្បីវាយប្រហារទីក្រុងអ៊ុយក្រែន? ការរកលុយពីសកម្មភាពបែបនេះនឹងធ្វើឲ្យខូចម៉ាកយីហោរបស់អ្នក”។

មិនតែប៉ុណ្ណោះ លោក Sikorski ក៏បានចែករំលែកការវាយតម្លៃរបស់វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានបញ្ជាក់ថា រុស្ស៊ីកំពុងបង្កើនការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកអត្តឃាត BM-35 ដែលបំពាក់ដោយឧបករណ៍បញ្ជូនអ៊ីនធឺណិត Starlink និងមានសមត្ថភាពហោះបានចម្ងាយរហូតដល់ ៥០០ គីឡូម៉ែត្រ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋី Elon Musk បានឆ្លើយតបជុំវិញបញ្ហានេះវិញថា៖ “មានតែមនុស្សឆោតល្ងង់ប៉ុណ្ណោះ ដែលមិនដឹងថា Starlink គឺជាឆ្អឹងខ្នងនៃប្រព័ន្ធទំនាក់ទំនងរបស់យោធាអ៊ុយក្រែន”។

យ៉ាងណាមិញនេះមិនមែនជាលើកទីមួយទេដែល Elon Musk និងមេដឹកនាំប៉ូឡូញបានប៉ះទង្គិចគ្នាលើតួនាទីរបស់ Starlink នៅអ៊ុយក្រែន។

ជម្រាបជូនថា កាលពីខែតុលា ឆ្នាំ២០២៥ លោក Musk ធ្លាប់បាននិយាយថា កងទ័ពយោធាអ៊ុយក្រែនទាំងមូលនឹងដួលរលំជាក់ជាមិនខាន ប្រសិនបើពួកគេបាត់បង់សិទ្ធិចូលប្រើសេវាកម្ម Starlink របស់លោកនោះ៕​

The post ប្រមុខការទូតប៉ូឡូញ ប៉ះពាក្យសម្តីជាមួយមហាសេដ្ឋី Elon Musk ជុំវិញបញ្ហា Starlink នៅអ៊ុយក្រែន appeared first on .

ទុនបម្រុងមាសរបស់ប៉ូឡូញ កើនឡើងលើសធនាគារកណ្តាលអឺរ៉ុប ដល់តម្លៃសរុបជាង ៧៥ពាន់លានដុល្លារ
ធនាគារកណ្តាលរបស់ប្រទេសប៉ូឡូញឥឡូវនេះ បានកាន់កាប់ទុនបម្រុងមាសច្រើនជាងធនាគារកណ្តាលអឺរ៉ុប (ECB) ហើយកំពុងមានគម្រោងក្នុងការបន្តទិញចូលមាសបន្ថែមទៀត ចំពេលភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយកំពុងកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន EuroNews។

ការកាន់កាប់មាសរបស់ធនាគារជាតិប៉ូឡូញបានឈានដល់ចំនួន ៥៥០ តោន ដែលមានតម្លៃសរុបប្រមាណ ៦៣ពាន់លាន់អឺរ៉ូ ឬស្មើនឹងជាង ៧៥ពាន់លានដុល្លារ ពោលគឺលើសពីការកាន់កាប់របស់ ECB ដែលមានចំនួនសរុបជាង ៥០៦ តោន។

គួរឲ្យដឹងផងដែរថា មាសឥឡូវនេះមានចំនួន ២៨,២% នៃទុនបម្រុងប្តូរប្រាក់បរទេសរបស់ប្រទេសប៉ូឡូញ ពោលគឺបានកើនឡើងពី ១៦,៩% ក្នុងឆ្នាំ២០២៤ ដែលជាការផ្លាស់ប្តូរលឿនបំផុតមួយក្នុងចំណោមធនាគារកណ្តាលផ្សេងទៀតលើសកលលោក។

ជុំវិញការបង្កើនទុនបម្រុងមាសនេះ លោក Adam Glapinski អភិបាលធនាគារជាតិប៉ូឡូញ (NBP) បានបង្ហាញឲ្យដឹងថា មាសមិនមានហានិភ័យឥណទាន ហើយវាមានឯករាជ្យពីការសម្រេចចិត្តគោលនយោបាយរូបិយវត្ថុរបស់ប្រទេសដទៃទៀត និងមានភាពធន់ទៅនឹងការប៉ះពាល់ផ្នែកហិរញ្ញវត្ថុ។

មិនតែប៉ុណ្ណោះ លោក Glapinski បាននិយាយទៀតថា NBP មានគោលបំណងបង្កើនទុនបម្រុងមាសរបស់ខ្លួនឲ្យដល់ចំនួន ៧០០ តោន ជាមួយនឹងតម្លៃមាសសរុបប្រមាណ ៩៤ពាន់លានអឺរ៉ូ។

ជម្រាបជូនថា ការទិញមាសធំបំផុតរបស់ NBP បានកើតឡើងនៅចុងឆ្២០២៥ ក្នុងអំឡុងពេលមានការប្រែប្រួលទីផ្សារកាន់តែខ្លាំង។ យុទ្ធសាស្ត្ររបស់ធនាគារនេះ ស្របនឹងការព្រួយបារម្ភកាន់តែទូលំទូលាយអំពីភាពធន់នៃសេដ្ឋកិច្ច និងទេសភាពរូបិយវត្ថុអន្តរជាតិដែលកំពុងផ្លាស់ប្តូរ៕​

The post ទុនបម្រុងមាសរបស់ប៉ូឡូញ កើនឡើងលើសធនាគារកណ្តាលអឺរ៉ុប ដល់តម្លៃសរុបជាង ៧៥ពាន់លានដុល្លារ appeared first on .

ប៉ូឡូញ នឹងបង្កើនទុនបម្រុងមាសឲ្យដល់កម្រិតខ្ពស់ជាងគេបំផុតទី១០ នៅលើពិភពលោក
ប៉ូឡូញនឹងក្លាយជាប្រទេសដែលកាន់កាប់មាសធំជាងគេទី១០ របស់ពិភពលោកបន្ទាប់ពីធនាគារកណ្តាលរបស់ខ្លួន (NBP) បានប្រកាសពីផែនការបង្កើនទុនបម្រុងមាសបន្ថែមទៀតរហូតដល់ ៧០០ តោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NFP។

បច្ចុប្បន្ន NBP កាន់កាប់មាសចំនួន ៥៥០ តោន ដែលជាទុនបម្រុងធំជាងគេទី១២ ក្នុងចំណោមធនាគារកណ្តាលរបស់ពិភពលោក។ តែទោះជាយ៉ាងណាក៏ដោយ ការបង្កើនចំនួននោះដល់ ៧០០ តោន តាមតួលេខបច្ចុប្បន្ន នឹងធ្វើឱ្យប្រទេសនេះនាំមុខប្រទេសហូឡង់ (៦១២,៥ តោន) និងតួកគី (៦៤១,៣ តោន)។

ទន្ទឹមនឹងនេះ យោងតាមលោក Adam Glapinski អភិបាលធនាគារជាតិប៉ូឡូញ បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២០ ថា ៖”នេះនឹងធ្វើឱ្យប្រទេសប៉ូឡូញស្ថិតក្នុងចំណោមប្រទេសកំពូលទាំងដប់ដែលមានទុនបម្រុងមាសធំជាងគេបំផុតនៅលើពិភពលោក”។

ប្រទេសប៉ូឡូញបានបង្កើនល្បឿនក្នុងការប្រមូលទិញមាសរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ១៩៩៦ NBP កាន់កាប់មាសត្រឹមតែ ១៤ តោនប៉ុណ្ណោះ។ នៅឆ្នាំ២០១៦ ជាឆ្នាំដែលលោក Glapinski បានក្លាយជាអភិបាលធនាគារ ហើយទុនបម្រុងមាសបានកើនឡើងដល់ ១០២ តោន។ ក្នុងរយៈពេលមួយទសវត្សចាប់តាំងពីពេលនោះមក តួលេខនេះបានកើនឡើងជាងប្រាំដង។

ជម្រាបជូនថា យោងតាមទិន្នន័យពីក្រុមប្រឹក្សាមាសពិភពលោក ដែលជាសមាគមពាណិជ្ជកម្មអន្តរជាតិសម្រាប់ឧស្សាហកម្មមាស ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំមុន NBP បានបន្ថែមមាសទៅក្នុងទុនបម្រុងរបស់ខ្លួន ៩៥តោន ដែលច្រើនជាងធនាគារកណ្តាលផ្សេងទៀតនៅទូទាំងពិភពលោក៕​

The post ប៉ូឡូញ នឹងបង្កើនទុនបម្រុងមាសឲ្យដល់កម្រិតខ្ពស់ជាងគេបំផុតទី១០ នៅលើពិភពលោក appeared first on .

ប្រធានាធិបតីប៉ូឡូញ គ្រោងជួបជាមួយលោក ស៊ី ជិនពីង ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda កំពុងបំពេញភារកិច្ចធ្វើទស្សនកិច្ចនៅប្រទេសចិន ដោយគ្រោងជួបជាមួយមេដឹកនាំកំពូល លោក ស៊ី ជិនពីង ជជែកគ្នា ពីបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញថា លោក Duda ជឿជាក់យ៉ាងមុតមាំថា ប្រទេសចិនគឺជាកូនសោយ៉ាងសំខាន់ សម្រាប់ដោះស្រាយបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយលោកនឹងព្យាយាមបញ្ចុះបញ្ចូល ឲ្យចិនចូលរួមដោះស្រាយបញ្ហាមួយនេះឲ្យបានកាន់តែឆាប់ កាន់តែប្រសើរ។

សូមជម្រាបដែរថា ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារ លើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសចិនបានប្រកាសថា នឹងឈរខ្លួននៅចំណុចកណ្ដាល មិនពាក់ព័ន្ធជាមួយបញ្ហានេះឡើយ ស្របពេលលោកខាងលិចបានព្យាយាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសរុស្ស៊ី និងទទូចសុំឲ្យចិនរួមដៃ ចូលរួមដោះស្រាយបញ្ហាមួយនេះឲ្យបានឆាប់បំផុត៕

The post ប្រធានាធិបតីប៉ូឡូញ គ្រោងជួបជាមួយលោក ស៊ី ជិនពីង ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន appeared first on .

ប៉ូឡូញ ចាយលុយជិត ៨០០លានដុល្លារ បង្កើនសុវត្ថិភាពលើអ៊ីនធឺណិត ក្រោយវាយប្រហារដោយរុស្ស៊ី​
ប្រទេសប៉ូឡូញ នឹងចំណាយទឹកប្រាក់ប្រមាណ ៧៦០លានដុល្លារ ដើម្បីបង្កើនសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីទីភ្នាក់ងារព័ត៌មានរដ្ឋ PAP ត្រូវបានរងការវាយប្រហារដ៏ធំមួយដែលត្រូវបានអាជ្ញាធរនិយាយថាជាស្នាដៃរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

​នៅមុនការបោះឆ្នោតសភាអ៊ឺរ៉ុបនឹងត្រូវធ្វើឡើងក្នុងប្រទេសប៉ូឡូញ នាថ្ងៃអាទិត្យខាងមុខនេះ អាជ្ញាធរប៉ូឡូញ កំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប៉ុនប៉ងរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ក្នុងការជ្រៀតជ្រែកការបោះឆ្នោតនេះ បន្ទាប់ពីមានព័ត៌មានមិនពិតអំពីការចល័តយោធា បានលេចចេញឡើងនៅលើទីភ្នាក់ងារព័ត៌មានរដ្ឋ PAP របស់ប៉ូឡូញ។

គួរឲ្យដឹងផងដែរថា កន្លងមក រដ្ឋាភិបាលប៉ូឡូញ ចោទប្រកាន់រុស្ស៊ីម្តងហើយម្តងទៀតថា បានប៉ុនប៉ងធ្វើឲ្យប៉ូឡូញអស្ថិរភាព ដោយសារតែប្រទេសខ្លួន បានផ្គត់ផ្គង់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ខណ:ប៉ូឡូញ ក៏ទទួលរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនលើករួចមកហើយ ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន។​

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Warsaw ប្រទេសប៉ូឡូញ បានចេញមុខឆ្លើយតបវិញថា ខ្លួនមិនបានដឹងពីការវាយប្រហារលើទីភ្នាក់ងារព័ត៌មានរដ្ឋ PAP នោះទេ និងថែមទាំងបានច្រានចោលចំពោះការចោទប្រកាន់ដែលថារុស្ស៊ី កំពុងព្យាយាមធ្វើឲ្យប៉ូឡូញអស្ថិរភាព ផងដែរ៕

The post ប៉ូឡូញ ចាយលុយជិត ៨០០លានដុល្លារ បង្កើនសុវត្ថិភាពលើអ៊ីនធឺណិត ក្រោយវាយប្រហារដោយរុស្ស៊ី​ appeared first on .

មន្ត្រីជំនិតរបស់ពូទីន ប្រកាសចាត់ទុកប៉ូឡូញជាសត្រូវដ៏គ្រោះថ្នាក់មួយ
កាលពីថ្ងៃទី០២ ខែវិច្ឆិកានេះ អតីតប្រធានាធិបតី លោក Dmitry Medvedev បានទម្លាយឲ្យដឹងថា រុស្ស៊ីបានចាត់ទុកប្រទេសប៉ូឡូញ ជាសត្រូវដ៏គ្រោះថ្នាក់មួយ និងបានព្រមានពួកគេថា ប្រយ័ត្នបាត់បង់ភាពជារដ្ឋរបស់ខ្លួន បើសិនជាបន្តដើរតាមគន្លងប្រឆាំងជាមួយរុស្ស៊ី។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា មន្ត្រីជំនិតរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសចាត់ទុកប៉ូឡូញ ជាសត្រូវ អំឡុងពេលថ្លែងពីទំនាក់ទំនង​រវាងរុស្ស៊ី និងប៉ូឡូញ។

“ពួកយើងបានចាត់ទុកប៉ូឡូញ ជាសត្រូវប្រចាំប្រវត្តិសាស្ត្រ។ ក្នុងករណីគ្មានការដោះស្រាយដោយសន្តិវិធីជាមួយសត្រូវ រុស្ស៊ីមានតែប្រើធម៌ក្ដៅ និងទុកឲ្យព្រហ្មលិខិត ជាអ្នកសម្រេចជោគវាសនារបស់រដ្ឋមួយនេះចុះ”។ នេះបើតាមសម្ដីរបស់អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានលើកឡើង។

លោក Medvedev បានព្រមានទៅកាន់ប៉ូឡូញទៀតថា៖ ប្រវត្តិសាស្ត្របានបង្រៀន និងបង្ហាញច្រើនដងហើយ មិនថាអ្នកមានមហិច្ឆតាធំប៉ុណ្ណា ប៉ុន្តែបើសិនជាអ្នកមិនអាចសម្រេចវា នោះលទ្ធផលគឺអាចធ្វើឲ្យរដ្ឋប៉ូឡូញ បាត់បង់ទាំងស្រុងក៏ថាបាន។

សូមជម្រាបដែរថា ប៉ូឡូញបានគាំទ្រចំពោះប្រទេសអ៊ុយក្រែន ដោយថ្កោលទោសរុស្ស៊ីថា ព្យាយាមលុបបំបាត់ប្រទេសអ៊ុយក្រែន តាមរយៈការធ្វើសង្គ្រាម និងផ្ដល់ព័ត៌មានមិនពិត ខណៈរដ្ឋាភិបាលក្រុងមូស្គូ​ក៏ចេញមុខថ្កោលទោស ចំពោះការចោទប្រកាន់របស់​រដ្ឋាភិបាលទីក្រុង Warsaw ផងដែរ៕

The post មន្ត្រីជំនិតរបស់ពូទីន ប្រកាសចាត់ទុកប៉ូឡូញជាសត្រូវដ៏គ្រោះថ្នាក់មួយ appeared first on .

ប៉ូឡូញលែងផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន ធ្វើឲ្យទំនាក់ទំនងប្រទេសទាំង២ ល្អក់កករ
ប្រទេសប៉ូឡូញ បានប្រកាសបញ្ឈប់រាល់ការផ្តល់ជំនួយជាសព្វាវុធទៅកាន់ទីក្រុង Kyiv ទៀត បន្ទាប់ពីប្រធានាធិបតីលោក Volodymyr Zelenskyy បានចោទប្រកាន់ទីក្រុង Warsaw ថាបានហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian​ ។

ចាប់តាំងពីការចូលឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ ២០២២ មក ប្រទេសប៉ូឡូញគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ ដែលតែងតែជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយរបស់ទីក្រុង Kyiv និងក៏ជាប្រទេសដែលធ្លាប់ជួយទទួលជនភៀសខ្លួនអ៊ុយក្រែនប្រមាណជាងមួយលាននាក់ផងដែរ។

ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ​ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលកាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានអំពាវនាវឱ្យបញ្ឈប់រាល់ការផ្គត់ផ្គង់អាវុធរបស់ខ្លួន ទៅកាន់ទីក្រុង Kyiv ទៀត ដោយបានលើកឡើងថា៖ ពួកយើង​លែង​ផ្តល់​អាវុធ​ទៅអោយអ៊ុយក្រែនទៀត​ហើយ ​ព្រោះ​បច្ចុបន្នពួក​យើង​កំពុងផ្តោតលើការ​បំពាក់​អាវុធ​ដល់យោធា​ប៉ូឡូញ​ដែលទំនើប​ជាង​នេះ​។

សូមជម្រាបថា ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីលោក Zelenskyy បានថ្លែងក្នុងសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីចោទប្រកាន់មនុស្សមួយចំនួននៅអឺរ៉ុបថា បានអនុញ្ញាតឱ្យបញ្ហានៃការនាំចេញគ្រាប់ធញ្ញជាតិ ផ្តល់ផលប្រយោជន៍ដល់ប្រទេសរុស្ស៊ី ពោលគឺកាលពីពេលថ្មីៗនេះ ប្រទេសប៉ូឡូញ និងហុងគ្រី បានហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិ និងស្បៀងអាហារផ្សេងទៀត​ពីប្រទេសអ៊ុយក្រែន ដើម្បីការពារកសិកររបស់ពួកគេ៕

The post ប៉ូឡូញលែងផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន ធ្វើឲ្យទំនាក់ទំនងប្រទេសទាំង២ ល្អក់កករ appeared first on .

ប្រធានាធិបតីអ៊ុយក្រែន គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញនាពេលឆាប់ៗ
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នឹងគ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ​នាថ្ងៃទី ០៥ មេសា។ នេះបើតាមសម្ដីទីប្រឹក្សាកិច្ចការបរទេស របស់ប្រធានាធិបតីប៉ូឡូញ លោក Marcin Przydacz បាននិយាយកាលពីថ្ងៃចន្ទ។

“ដំណើរទស្សនកិច្ចមួយនេះ គឺធ្វើតាមការអញ្ជើញរបស់ប្រធានាធិបតី Andrzej Duda ហើយវានឹងមាន​រយៈពេលយូរ និងពិភាក្សាលើ​ប្រធានបទ​មួយចំនួន ហើយមិនមែន​ត្រឹម​តែ​ផ្នែកសន្តិសុខទេ តែក៏ពាក់ព័ន្ធនឹងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ វានឹងជាដំណើរទស្សនកិច្ច​ផ្លូវការ”។ នេះបើតាមសម្ដីប្រធានាធិបតី Przydacz ប្រាប់ទៅកាន់វិទ្យុ RMF។

លោកក៏បានបន្ថែមថា លោក Zelensky នឹងជួបជាមួយជនជាតិប៉ូឡូញ និងអ៊ុយក្រែនដែលបាន​ជម្លៀសខ្លួន​ទៅកាន់ប្រទេសប៉ូឡូញ​នៅថ្ងៃពុធ នៅឯ Warsaw Castle។

សូមជម្រាបដែរថា ប៉ូឡូញគឺជាប្រទេសជិតខាងអ៊ុយក្រែន ហើយប្រទេសទាំង ២មានទំនាក់ទំនង​ប្រវត្តិសាស្ត្រដ៏ស្អិតល្មួត ខណៈប្រជាជនអ៊ុយក្រែនជាច្រើន​បានភៀសខ្លួនទៅកាន់ប៉ូឡូញ​កាលពីឆ្នាំទៅ៕

The post ប្រធានាធិបតីអ៊ុយក្រែន គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញនាពេលឆាប់ៗ appeared first on .

ប្រធានាធិបតីអាមេរិកគ្មានគម្រោងចូលអ៊ុយក្រែន បើទោះជាទៅដល់ប្រទេសជិតខាងប៉ូឡូញ
នាសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិក ចូ បៃឌិន នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសប៉ូឡូញ ដែលជាប់របងព្រំដែនអ៊ុយក្រែន ដើម្បីថ្លែងពីការប្ដេជ្ញាចិត្តបន្តផ្គត់ផ្គង់ជំនួយដល់អ៊ុយក្រែន សម្រាប់គម្រប់ខួបមួយឆ្នាំនៃសង្គ្រាម។

បើទោះជាមេដឹកនាំអាមេរិកធ្វើដំណើរទៅដល់ប៉ូឡូញក្ដី ប៉ុន្តែលោកមិនមានគម្រោងចូលទៅទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ដែលស្ថិតនៅជាប់ប៉ូឡូញនោះឡើយ។ នេះបើតាមរបាយការណ៍បញ្ចេញដោយសេតវិមាន។

“សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់ធំបំផុតដល់អ៊ុយក្រែនទាំងផ្នែកជំនួយមនុស្សធម៌ និងផ្នែកសព្វាវុធ ហើយពួកយើងនឹងបន្តប្រមែប្រមូលជំនួយពីពិភពលោក ដើម្បីជួយដល់អ៊ុយក្រែនថែមទៀត។ យ៉ាងណា សម្រាប់ដំណើរទស្សនកិច្ចទៅប៉ូឡូញសារនេះ ប្រធានាធិបតីមិនមានគម្រោងចូលទៅដល់អ៊ុយក្រែនឡើយ”។ នេះបើតាមសម្ដីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក John Kirby បាន​និយាយ។

សូមជម្រាបដែរថា លោក ចូ បៃឌិន នឹងធ្វើដំណើរទៅដល់ប្រទេសប៉ូឡូញនាព្រឹកថ្ងៃអង្គារ ដើម្បីសំណេះសំណាលជាមួយប្រធានាធិបតីប៉ូឡូញ Andrzej Duba ស្ដីពីការប្ដេជ្ញាចិត្តផ្ដល់ជំនួយបន្ថែមដល់អ៊ុយក្រែន សម្រាប់គម្រប់ខួបមួយឆ្នាំ៕

The post ប្រធានាធិបតីអាមេរិកគ្មានគម្រោងចូលអ៊ុយក្រែន បើទោះជាទៅដល់ប្រទេសជិតខាងប៉ូឡូញ appeared first on .