ប្រទេសឥណ្ឌា

ម៉ាឡេស៊ីដាក់សំណើទិញអង្ករ ៥០ម៉ឺនតោនពីប្រទេសឥណ្ឌា
កាលពីថ្ងៃទី២៨ ខែមីនា សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រទេសម៉ាឡេស៊ីនឹងដាក់សំណើទៅកាន់ប្រទេសឥណ្ឌា ដើម្បីទិញអង្ករចំនួន ៥០ម៉ឺនតោនបន្ថែមទៀត។

រដ្ឋមន្ត្រីក្រសួងកសិកម្មម៉ាឡេស៊ីលោក ម៉ូហាម៉ាត់ សាប៊ូ (Mohamad Sabu) បានលើកឡើងតាមរយៈការបង្ហោះហ្វេសប៊ុកកាលពីល្ងាចថ្ងៃពុធថា៖ រដ្ឋាភិបាលនឹងបញ្ជូនសំណើផ្លូវការមួយទៅកាន់ប្រទេសឥណ្ឌា តាមរយៈបណ្តាញការទូតនាពេលឆាប់ៗខាងមុខ។

គួររម្លឹកកាលពីខែតុលាឆ្នាំមុន រដ្ឋាភិបាលឥណ្ឌាក៏ធ្លាប់បានសម្រេចអនុម័តម្តងរួចមកហើយ ទៅលើការនាំចេញអង្ករសចំនួន​ ១៧០ ០០០តោនទៅកាន់ប្រទេសម៉ាឡេស៊ី ។

ទន្ទឹមនឹងនោះ ក្នុងមួយឆ្នាំៗម៉ាឡេស៊ីប្រើប្រាស់អង្ករប្រមាណ ២,៥លានតោន ខណៈក្នុងនោះម៉ាឡេស៊ីត្រូវការអង្ករនាំចូលជាមធ្យមចំនួន ៧៥០ ០០០តោន។ នេះបើយោងតាមតួលេខរបស់ក្រុមហ៊ុននាំចូលអង្ករ Bernas ៕

The post ម៉ាឡេស៊ីដាក់សំណើទិញអង្ករ ៥០ម៉ឺនតោនពីប្រទេសឥណ្ឌា appeared first on .

ធនាគារឯកជនធំបំផុតរបស់ឥណ្ឌា ជួយសម្រួលក្រុមហ៊ុនក្នុងស្រុក ទិញធ្យូងថ្មពីរុស្ស៊ី ដោយប្រើលុយយ៉ន់ចិន
ធនាគារ HDFC ដែលជាអ្នកផ្តល់ប្រាក់កម្ចីឯកជនដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា ថ្មីៗនេះ បានជួយសម្រួលដល់ក្រុមហ៊ុមផលិតស៊ីម៉ង់ត៍ក្នុងស្រុកមួយ ក្នុងការទិញលក់ធ្យូងថ្មរបស់ប្រទេសរុស្ស៊ី ។

ជាក់ស្តែង ការងាកមកធ្វើពាណិជ្ជកម្មលើប្រាក់យ៉ន់របស់ប្រទេសចិន កំពុងធ្វើឱ្យរុស្ស៊ី អាចបន្តលក់ទំនិញរបស់ខ្លួន ទៅក្រៅប្រទេស ដោយមិនចាំបាច់ត្រូវទូទាត់ជាប្រាក់ដុល្លារឡើយ បើទោះបីជាមានការដាក់ទណ្ឌកម្មជុំទិស ចំពោះការឈ្លានពានរបស់ខ្លួន ទៅលើប្រទេសអ៊ុយក្រែនក្តី ។

យោងតាមវិក័យប័ត្រមួយ ដែលចុះពីថ្ងៃទី ៥ ខែមិថុនា បានបង្ហាញថា ធនាគារ HDFC បានគាំទ្រដល់ក្រុមហ៊ុនផលិតស៊ីម៉ងត៍ UltraTech ចំពោះការទិញចូលធ្យូងថ្មពីរុស្ស៊ី ពីក្រុមហ៊ុនផលិត និងចែកចាយ SUEK ក្នុងតម្លៃ ១៧២,៧ លានយ៉ន់ (២៥,៧៤ លានដុល្លារ) ។

ចំពោះលិខិតឥណទាន សម្រាប់កិច្ចព្រមព្រៀងទិញលក់នេះផងដែរ ត្រូវបានចេញដោយសាខា Andheri East របស់ធនាគារ HDFC ដែលមានទីតាំងនៅជាយក្រុង Mumbai ។ នេះបើយោងតាមឯកសារ ដែលបានបញ្ជាក់នៅលើវិក័យប័ត្រ ។

គួរឱ្យដឹងថា ប្រាក់ដុល្លារ គឺជារូបិយប័ណ្ណ សម្រាប់ការធ្វើពាណិជ្ជកម្មសកល ទៅលើវត្ថុធាតុដើម ប៉ុន្តែយ៉ាងណា ពាណិជ្ជករមួយចំនួន បាននិយាយថា ការធ្វើពាណិជ្ជកម្មប្រាក់យ៉ន់ឥឡូវនេះ ត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើង ដើម្បីធ្វើការទូទាត់ ដើម្បីទទួលបានការផ្គត់ផ្គង់ទំនិញពីប្រទេសរុស្ស៊ី ។

សូមបញ្ជាក់ផងដែរថា ធនាគារ HDFC បានដើរតួជាឈ្មួញកណ្តាល ដើម្បីធ្វើការឆ្លើយឆ្លង ក្នុងការផ្ទេរប្រាក់ពីធនាគារមួយទៅកាន់ធនាគារមួយផ្សេងទៀត ប៉ុន្តែបើយោងតាមសារព័ត៌មាន Rueters នៅមិនទាន់អាចកំណត់បានថា តើធនាគាររបស់ប្រទេសចិនណាមួយ កំពុងពាក់ព័ន្ធជាមួយនឹងការផ្ទេរប្រាក់នេះនៅឡើយទេ ៕

The post ធនាគារឯកជនធំបំផុតរបស់ឥណ្ឌា ជួយសម្រួលក្រុមហ៊ុនក្នុងស្រុក ទិញធ្យូងថ្មពីរុស្ស៊ី ដោយប្រើលុយយ៉ន់ចិន appeared first on .

ស្ដេចត្រាញ់អាស៊ី ចាយលុយរាប់ពាន់លានដុល្លារ ទិញសិទ្ធផ្សព្វផ្សាយកីឡាពេញនិយមនៅឥណ្ឌា
លោក Mukesh Ambani ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីមានបំផុតម្នាក់របស់ប្រទេសឥណ្ឌា ថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងលើការទទួលសិទ្ធិក្នុងការចាក់ផ្សាយកីឡា Cricket ដែលរាប់បញ្ចូលទៅក្នុងអាជីវកម្មថ្មីមួយផ្សេងទៀតរបស់ខ្លួន ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNN ។

គួរឱ្យដឹងថា ការបណ្តាក់ទុនមួយ ដែលគាំទ្រដោយ លោក Ambani បានឈ្នះសិទ្ធិក្នុងការចាក់ផ្សាយកីឡា Cricket តាមរយ: India Premier League (IPL) ខណ:ដែលត្រូវបានគេដឹងថាជា​ក្របខ័ណ្ឌ​ដ៏មានតម្លៃថ្លៃបំផុតមួយលើពិភពលោក​ ក្នុងការទទួលបានសិទ្ធិផ្សព្វផ្សាយ ។

Cricket គឺជាកីឡាមួយប្រភេទ ដែលមានភាពពេញនិយមខ្លាំងបំផុត នៅក្នុងប្រទេសឥណ្ឌា ដែលប្រភេទកីឡានេះ គឺមានលក្ខណ:ស្រដៀងគ្នាទៅនឹង Baseball ដែរ តាមរយ:ការប្រើប្រាស់ដំបងរាងសំប៉ែត ដើម្បីវាយកូនបាល់ តម្រូវឱ្យមាន ២ ក្រុមធ្វើការប្រកួតគ្នា ហើយក្រុមនីមួយៗ ត្រូវមានសមាជិក ១១ នាក់ នៅលើទីលាន ។

ទន្ទឹមនឹងនេះ Viacom18 ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាង Paramount និងក្រុមហ៊ុន Reliance Industries របស់លោក Ambani បានធានាសិទ្ធិក្នុងការចាកផ្សាយលើប្រព័ន្ធឌីជីថល នៅក្នុងតម្លៃប្រហែល ២៣៨ ពាន់លានរូពី ឬ ៣,០៣ ពាន់លានដុល្លារ ។ នេះបើយោងតាមលោក Jay Shah លេខាធិការក្រុមប្រឹក្សាភិបាលកីឡា Cricket នៅក្នុងប្រទេសឥណ្ឌា បាននិយាយនៅលើគណនី Twitter កាលពីថ្ងៃអង្គារ។

មិនតែប៉ុណ្ណោះ លោក Shah បានបន្ថែមទៀតថា ជាមួយគ្នានេះដែរ ក្រុមហ៊ុន Star India ដែលជាកម្មសិទ្ធរបស់ Disney ក៏បានរក្សាសិទ្ធិរបស់ពួកគេ ក្នុងការចាក់ផ្សាយលើទូរទស្សន៍ផងដែរ ជាមួយនឹងការដាក់ដេញថ្លៃប្រហែល ២៣៦ ពាន់លានរូពី (៣,០២ ពាន់លានដុល្លារ) ហើយកិច្ចព្រមព្រៀងទាំង ២ នេះ នឹងដំណើរការរហូតដល់ឆ្នាំ ២០២៧ ដូចគ្នា ។

បញ្ជាក់ថា ក្របខ័ណ្ឌ IPL ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០០៧ ហើយបានទាក់ទាញកីឡាករ ដែលជាអ្នកលេង Cricket ល្បីៗជាច្រើន មកពីជុំវិញពិភពលោក និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ជាពិសេសនៅក្នុងប្រទេសឥណ្ឌា ដែលបានធ្វើឱ្យអ្នកបណ្តាក់ទុនធំៗ សម្លឹងឃើញឱកាសពង្រីកអាជីវកម្មរបស់ពួកគេ សម្រាប់ការទទួលសិទ្ធិផ្សព្វផ្សាយតាមរយ:ប្រព័ន្ធឌីជីថល ដែលកំពុងមានភាពរីកចម្រើននៅក្នុងប្រទេសនេះ ។

Ambani ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីមានបំផុតមួយនៅអាស៊ី ដែលមានទ្រព្យសម្បត្តិជិត ១០០ ពាន់លានដុល្លារ ស្របពេលលោកទទួលបានផលចំនេញធំបំផុតពីអាជីវកម្មប្រេង ប៉ុន្តែក្នុងរយ:ពេលជាច្រើនឆ្នាំមកនេះ បុរសវ័យ ៦៥ ឆ្នាំរូបនេះ បាននិងកំពុងងាកទៅធ្វើការវិនិយោគធំ ទៅក្នុងវិស័យផ្សេងទៀត ដូចជា បច្ចេកវិទ្យា ថាមពលស្អាត និងការលក់ទំនិញរាយ ៕

The post ស្ដេចត្រាញ់អាស៊ី ចាយលុយរាប់ពាន់លានដុល្លារ ទិញសិទ្ធផ្សព្វផ្សាយកីឡាពេញនិយមនៅឥណ្ឌា appeared first on .

Suzuki គ្រោងចាយលុយជាង ១ ពាន់លានដុល្លារ វិនិយោគលើរថយន្តអគ្គិសនី នៅរោងចក្រក្នុងប្រទេសឥណ្ឌា
កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនជប៉ុន Suzuki Motor បាននិយាយថា ខ្លួនគ្រោងនឹងធ្វើការវិនិយោគ ១០៤,៤ ពាន់លានរូពី ឬ ១,៣៧ ពាន់លានដុល្លារ នៅក្នុងរោងចក្រ នៅឯប្រទេសឥណ្ឌា ដើម្បីផលិតរថយន្តអគ្គិសនី និងអាគុយ ។

ជាក់ស្តែង នេះជាផែនការរថយន្ត EV ដ៏សំខាន់ដំបូងគេ ដែលប្រកាសដោយ Maruti Suzuki សម្រាប់ប្រទេសឥណ្ឌា ក្នុងគោលបំណង ដើម្បីតម្រង់ទិស ជាមួយនឹងយុទ្ធសាស្រ្តរបស់ប្រទេសនេះ ក្នុងការកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើប្រេងឥន្ធន: និងកាត់បន្ថយការបំពុលខ្យល់ នៅក្នុងទីក្រុងធំៗផងដែរ ។

ក្រុមហ៊ុនប្រចាំនៅក្នុងប្រទេសឥណ្ឌា បាននិយាយថា Suzuki Motor Gujarat Private នឹងធ្វើការវិនិយោគ ចំនួន ៣១ ពាន់លានរូពី នៅឆ្នាំ ២០២៥ សម្រាប់ការបង្កើនសមត្ថភាពផលិតកម្ម ក្នុងការផលិតអាគុយ EV និង ៧៣ ពាន់លានរូពីផ្សេងទៀត សម្រាប់ការសាងសង់រោងចក្រអាគុយរថយន្តអគ្គិសនី ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Tata Motors គឺជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីដ៏ធំបំផុត ក្នុងប្រទេសឥណ្ឌា ជាមួយនឹងក្រុមហ៊ុនគូប្រជែង Mahindra & Mahindra និងក្រុមហ៊ុនផលិតម៉ូតូអគ្គិសនី TVS Motor ដែលកំពុងមានគម្រោងចង់ពង្រីងអាជីវកម្មទៅលើរថយន្ត EV ផងដែរ ៕

ប្រភព: WNCY

The post Suzuki គ្រោងចាយលុយជាង ១ ពាន់លានដុល្លារ វិនិយោគលើរថយន្តអគ្គិសនី នៅរោងចក្រក្នុងប្រទេសឥណ្ឌា appeared first on .

ឥណ្ឌា ផ្តល់ឥណទាន ១ ពាន់លានដុល្លារបន្ថែម ដល់ប្រទេសស្រីលង្កា ដើម្បីនាំចូលទំនិញសំខាន់ៗ
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌា បានពង្រីកការផ្តល់ជូនឥណទានចំនួន ១ ពាន់លានដុល្លារ ដល់ប្រទេសស្រីលង្កា ដែលកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារតែកង្វះការប្តូររូបិយប័ណ្ណបរទេស ។

ជាក់ស្តែង ការផ្តល់កម្ចីសម្បទានរយ:ពេលខ្លីនេះ នឹងត្រូវបានផ្តល់ដោយធនាគារដ្ឋនៃប្រទេសឥណ្ឌា ក្រោមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំង ២ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កា លោក Basil Rajapaksa នៅប្រទេសឥណ្ឌា ។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក S Jaishankar ដែលមានវត្តមាននៅក្នុងការចុះកិច្ចព្រមព្រៀងនេះ បានសរសេរនៅលើ Tweet មួយថា ” គិតដល់អ្នកជិតខាងមុនគេ ។ ប្រទេសឥណ្ឌានឹងឈរជាមួយស្រីលង្ការ ហើយខ្សែឥណទាន ១ ពាន់លានដុល្លារ ដែលបានចុះហត្ថលេខានេះ គឺសម្រាប់ការផ្គត់ផ្គង់ទំនិញសំខាន់ៗ ” ។

គួរឱ្យដឹងផងដែរថា ជំនួយនេះ គឺដើម្បីជួយឱ្យស្រីលង្កា អាចនាំចូលស្បៀងអាហារ ប្រេងឥន្ធន: រួមទាំងទំនិញសំខាន់ៗ និងថ្នាំពេទ្យ ពីប្រទេសឥណ្ឌា ។

បញ្ជាក់ទៀតថា ទុនបំរុងប្តូរប្រាកបរទេសរបស់ប្រទេសស្រីលង្កា បានធ្លាក់ចុះ ៧០% ក្នុងរយ:ពេលពីរឆ្នាំមកនេះ មកនៅត្រឹមប្រហែល ២,៣១ ពាន់លានដុល្លារប៉ុណ្ណោះ ដែលធ្វើឱ្យប្រទេសនេះ ជួបប្រទះភាពពិបាកខ្លាំង ក្នុងការចាយវាយលើការនាំចូលទំនិញ ពីក្រៅប្រទេស ៕

ប្រភព: IndianExpress

The post ឥណ្ឌា ផ្តល់ឥណទាន ១ ពាន់លានដុល្លារបន្ថែម ដល់ប្រទេសស្រីលង្កា ដើម្បីនាំចូលទំនិញសំខាន់ៗ appeared first on .

មូលហេតុអ្វីបានជាឥណ្ឌា សម្រចចិត្តមិនលូកដៃចំពោះរឿងរុស្សុីវ៉ៃអ៊ុយក្រែន ?
ខណ:ពេលដែលសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តដទៃទៀត បានធ្វើការថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្សុី ចំពោះការលុកលុយលើអ៊ុយក្រែនរយៈពេល ៥ថ្ងៃមកនេះ ប្រទេសឥណ្ឌា ហាក់ដូចជាកំពុងព្យាយាមរក្សាតុល្យភាពរបស់ខ្លួន ដោយម្ខាងជាទំនាក់ទំនងបែបយុទ្ធសាស្រ្ត ដែលមានរយ:ពេលជាច្រើនទសវត្សរ៍មកហើយ ជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្កូ និងម្ខាងទៀត ជាតួនាទីដែលឥណ្ឌា កំពុងមាននៅក្នុងសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យ ។

យ៉ាងណា ចំពោះការលុកលុយនេះផងដែរ បានជំរុញឱ្យសហរដ្ឋអាមេរិក រួមទាំងប្រទេសសម្ព័ន្ធមិត្ត បានប្រកាសដាក់ទណ្ឌកម្មធ្ងន់ធ្ងរ រួមទាំងដាក់កំហិតទៅលើធនាគាររុស្ស៊ី និងថែមទាំងមានការបង្កកទ្រព្យសម្បត្តិផងដែរ ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀពូទីន បានត្រឹមតែបានជំរុញឱ្យរុស្ស៊ី បញ្ឈប់អំពើហិង្សាជាបន្ទាន់ និងវិលត្រលប់ទៅរកកិច្ចចរចាការទូតវិញ ស្របពេលរូបលោក មិនបានធ្វើការថ្កោលទោសអ្វីចំពោះរុស្ស៊ីនោះឡើយ ។

នៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Harsh Vardhan Shringla បានបដិសេធសំណួរ ជុំវិញមូលហេតុ ដែលឥណ្ឌាលមិនបានបញ្ជាក់ពីអធិបតេយ្យភាពរបស់អ៊ុយក្រែន ឬការរិះគន់ណាមួយចំពោះរុស្ស៊ីអ្វីនោះឡើយ ដោយលោកបែជានិយាយថា ការផ្តោតសំខាន់របស់ឥណ្ឌា ក្នុងពេលនេះ គឺនៅលើការបន្ថយភាពតានតឹង និងការធានានូវសុវត្ថិភាពរបស់ពលរដ្ឋឥណ្ឌា នៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះ ។

យ៉ាងណា ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសឥណ្ឌា លោក Igor polikha បាននិយាយថា រដ្ឋាភិបាលរបស់លោក ពិតជាមានភាពខកចិត្តខ្លាំងណាស់ ចំពោះការឆ្លើយតបរបស់ឥណ្ឌារហូតមកដល់ពេលនេះ ដោយលោកបានថ្លែងថា ” យើងកំពុងស្នើសុំការគាំទ្រពីសំណាក់ប្រទេសឥណ្ឌា “​។

ជុំវិញការឆ្លើយតបបែបនេះ វាត្រូវបានគេយល់ឃើញថា ជាការទូតការពារខ្លួនដ៏ប្រុងប្រយ័ត្ន ដែលបានឆ្លុះបញ្ចាំងអំពី ការធ្វើឱ្យមានតុល្យភាព របស់រដ្ឋាភិបាលទីក្រុងញូវដែលី រវាងទំនាក់ទំនងដ៏យូរអង្វែងរបស់ខ្លួន ជាមួយនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងទំនាក់ទំនាក់កាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក រួមជាមួយក្រុមហ៊ុនលទ្ធិប្រជាធិតេយ្យ ដែលផ្តោតទៅលើការប្រឆាំង នឹងប្រទេសមហាអំណាចចិន ។

ទន្ទឹមនឹងនោះ ប្រសិនបើឥណ្ឌា ប្រកាន់ជំហរណាមួយ ឬមធ្យោយបាយផ្សេងទៀត នោះវានឹងក្លាយជារឿងប្រថុយប្រថានមួយ ដែលអាចឈានដល់ការកាត់ផ្តាច់ទំនាក់ទំនងភាពជាដៃគូ ជាមួយប្រទេសលោកខាងលិច ឬអាចធ្វើឱ្យប្រទេសរុស្ស៊ី ក្លាយទៅជាសត្រូវយូរអង្វែង ដូចគ្នាទៅនឹងប្រទេសប៉ាគីស្ថាន ដែលធ្លាប់តែមានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។

យ៉ាងណាក៏ដោយ ឥណ្ឌានឹងមិនអត់ឱនចំពោះសកម្មភាពឈ្លានពានរបស់រុស្ស៊ីទេ ប៉ុន្តែពួកគេក៏នឹងព្យាយាមរក្សាទំនាក់ទំនងល្អជាមួយប្រទេស ដែលបានផ្គត់ផ្គង់អាវុធ ជិត ៥០% នៃការនាំចូលអាវុធសរុបរបស់រដ្ឋាភិបាលទីក្រុងញូវដេលី។

គួរជម្រាបថា ជាច្រើនឆ្នាំមកនេះ ប្រទេសឥណ្ឌា បានព្យាយាមធ្វើចម្រុះកម្មប្រភពផ្គត់ផ្គង់អាវុធយោធារបស់ខ្លួន ជាមួយនឹងការកើនឡើងនៃការទិញយកពីប្រទេសបារាំង និងអ៊ីស្រាអែល ប៉ុន្តែយ៉ាងណាប្រទេសរុស្ស៊ី នៅតែមានសារ:សំខាន់ ដែលមិនអាចខ្វះបាន ៕

ប្រភព: BBC

The post មូលហេតុអ្វីបានជាឥណ្ឌា សម្រចចិត្តមិនលូកដៃចំពោះរឿងរុស្សុីវ៉ៃអ៊ុយក្រែន ? appeared first on .

ឥណ្ឌា និងអារ៉ាប់រួម រំពឹងថាទំហំពាណិជ្ជកម្មប្រចាំឆ្នាំ អាចកើនដល់ ១០០ ពាន់លានដុល្លារ ក្រោយពីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ
ប្រទេសឥណ្ឌា និងអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគដ៏ទូលំទូលាយមួយ កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណ:ការចុះហត្ថលេខានេះ នឹងផ្តល់ផលប្រយោជន៍ទៅលើការកាត់បន្ថយពន្ធលើទំនិញរបស់ប្រទេសទាំង ២ ទៅវិញទៅមក និងមានគោលបំណងបង្កើនទំហំពាណិជ្ជកម្មប្រចាំឆ្នាំរវាងប្រទេសទាំង ២ ដល់ ១០០ ពាន់លានដុល្លារ ក្នុងរយ:ពេល ៥ ឆ្នាំ ថែមទៀតផង ។

ជាក់ស្តែងពិធីចុះហត្ថលេខានេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូង ដែលធ្វើឡើងដោយរដ្ឋឈូងសមុទ្រទាំង ២ ចាប់តាំងពីមានការចាប់ផ្តើមបន្តកិច្ចព្រមព្រៀងបែបនេះ កាលពីខែកញ្ញាឆ្នាំមុន ក្នុងការដេញថ្លៃ ដើម្បីពង្រឹងឋាន:ប្រទេសរបស់ខ្លួន ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ។

មិនតែប៉ុណ្ណោះ លោក Piyush Goyal រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា បានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងនេះ អាចបង្កើតការងារបានជាងមួយលាន សម្រាប់ពលរដ្ឋឥណ្ឌា ក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខ ជាពិសេសនៅក្នុងវិស័យ ដែលពឹងផ្អែកខ្លាំង លើកម្លាំងពលកម្មដូចជា ឧស្សាហកម្មរថយន្ត ប្លាស្ទិក ផលិតផលស្បែក និងវិស្វកម្មជាដើម ។

បន្ថែមពីនេះ មេដឹកនាំរបស់ប្រទេសអារ៉ាប់រួម លោក Sheikh Mohamed បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ” កិច្ចព្រមព្រៀងមួយនេះ មិនត្រឹមតែធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់យើងកាន់តែស៊ីជម្រៅជាមួយដៃគូជិតស្និទប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានដោះសោដំណាក់កាលថ្មី នៃកិច្ចសហប្រតិបត្តិការពិភពលោក សម្រាប់យើងទៀតផង” ។

លើសពីនេះទៅទៀត ការិយាល័យនាយករដ្ឋមន្រ្តីឥណ្ឌា បាននិយាយថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) ជាមួយ UAE ត្រូវបានរំពឹងថានឹងជំរុញពាណិជ្ជកម្មមិនមែនប្រេង ទ្វេភាគីប្រចាំឆ្នាំ ពី ៦០ ពាន់លានដុល្លារ ទៅ ១០០ ពាន់លានដុល្លារ ក្នុងរយ:ពេល ពី ៣ ទៅ ៥ ខាងមុខ ៕

ប្រភព: CNA

The post ឥណ្ឌា និងអារ៉ាប់រួម រំពឹងថាទំហំពាណិជ្ជកម្មប្រចាំឆ្នាំ អាចកើនដល់ ១០០ ពាន់លានដុល្លារ ក្រោយពីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ appeared first on .

ឥណ្ឌា ដាក់គោលដៅធំ ផលិតអ៊ីដ្រូសែនបៃតងឱ្យបាន ៥ លានតោន នៅត្រឹមឆ្នាំ ២០៣០
ក្រសួងថាមពលរបស់ឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់ខ្លួន គ្រោងនឹងផលិតអ៊ីដ្រូសែនបៃតង ឱ្យបានចំនួន ៥ លានតោន នៅត្រឹមឆ្នាំ ២០៣០ ដោយមានគោលបំណង បំពេញតាមគោលដៅអាកាសធាតុ នៅក្នុងប្រទេស និងក្លាយជាមជ្ឈមណ្ឌលផលិតកម្ម និងនាំចេញឥន្ធន:នេះទៀតផង ។

គួរ​ឱ្យដឹងថា អ៊ីដ្រូសែនបៃតង ដែលផលិតដោយប្រើប្រាស់ថាមពលកកើតឡើងវិញ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាប្រភពថាមពលមួយ ដែលជួយដល់បរិស្ថានបំផុត ដោយសារតែចំហេះរបស់វា គឺមិនបញ្ចេញនូវសារធាតុការបូនពុលនោះឡើយ ។ យ៉ាងណាមិញសម្រាប់ អ៊ីដ្រូសែនបៃតងនេះ គឺត្រូវបានផលិតឡើងដោយប្រើប្រាស់ថាមពលកកើតឡើងវិញ ពីប្រភពខ្យល់ ឬពន្លឺព្រះអាទិត្យ ដើម្បីបំបែកទឹកទៅជាអ៊ីដ្រូសែន និងអុកស៊ីសែន ។

មិនតែប៉ុណ្ណោះ ក្រសួងថាមពលបាននិយាយថា ប្រទេសឥណ្ឌា នឹងបង្កើតតំបន់ផលិតកកម្ម ដាច់ដោយឡែក រួមទាំងលើកលែងការគិតថ្លៃចំពោះការបញ្ជូនថាមពលអន្តររដ្ឋ សម្រាប់រយ:ពេល ២៥ ឆ្នាំ និងផ្តល់ការតភ្ចាប់ ជាអាទិភាព ទៅកាន់បណ្តាញអគ្គិសនី ទៅកាន់ក្រុមហ៊ុមផលិតអ៊ីដ្រូសែនបៃតង និងអាម៉ូញាក់ ក្នុងគោលបំណងជំរុញផលិតកម្មផងដែរ ។

ជម្រាបឱ្យដឹងទៀតថា ឥណ្ឌាមានគោលដៅផលិតកម្ម ឱ្យបានចំនួន ៥ លានតោន ដែលជាចំនួនស្មើនឹងពាក់កណ្តាលនៃប្រទេសសហភាពអឺរ៉ុប ដែលគ្រោងនឹងផលិតអ៊ីដ្រូសែនបៃតង ចំនួន ១០ លានតោន ​ពីថាមពលកកើតឡើងវិញ នៅត្រឹមឆ្នាំ ២០៣០ ៕

ប្រភព: US News

The post ឥណ្ឌា ដាក់គោលដៅធំ ផលិតអ៊ីដ្រូសែនបៃតងឱ្យបាន ៥ លានតោន នៅត្រឹមឆ្នាំ ២០៣០ appeared first on .

ប្រធាន​សភា Rahul Gandhi បង្ហើប​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​មហាសេដ្ឋី ១០០​ នាក់​នៅ​ឥណ្ឌា​អាច​ផ្គត់ផ្គង់​ប្រជាជន ៤០%​នៃ​ផ្ទៃ​ប្រទេស
កាលពី​ថ្ងៃសុក្រ​កន្លង​ទៅ ប្រធាន​សភា Rahul Gandhi បាន​ទម្លាយ​ឲ្យ​ដឹង​ថា មហាសេដ្ឋី​មាន​បំផុត​នៅ​ឥណ្ឌា​ ១០០ នាក់​មាន​ទ្រព្យសម្បត្តិ​ស្មើ​នឹង​ប្រជាជន ៤០% ពេញ​ផ្ទៃ​ប្រទេស ខណៈ​ប្រទេស​មួយ​នេះ​ជាប់ឈ្មោះជា​ប្រទេស​មាន​ប្រជាជនរស់នៅច្រើនបំផុតទី ២ បន្ទាប់ពីចិន ពោល​បច្ចុប្បន្នមាន​ចំនួន ១,៣៨ ពាន់​លាន​នាក់។ នេះ​គឺ​មានន័យថា ទ្រព្យសម្បត្តិ​មនុស្ស ១០០ នាក់ គឺ​ស្មើនឹង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ជាង ៥០០ លាន​នាក់នៅ​ក្នុងប្រទេស។

“​នៅ​ឥណ្ឌា ប្រជាជន​មាន ២ ផ្នែក គឺ​មហាសេដ្ឋី និង​អ្នក​គ្មាន​ការងារ​ធ្វើ។ សព្វថ្ងៃ​នេះ​អ្នកមាន​បំផុត ១០០ នាក់ មាន​ទ្រព្យសម្បត្តិ​ស្មើ​នឹង​ប្រជាជន ៤០%​នៃ​ផ្ទៃ​ប្រទេស ហើយ​ប្រាក់ចំណេញ ៩០% គឺ​ធ្លាក់ទៅ​ក្នុង​ដៃ​អ្នក​ជំនួញ ២០ នាក់”។

“​បច្ចុប្បន្ន​ ស្ថានការណ៍​នៃ​ប្រទេស​មួយ​នេះ​កំពុង​មាន​ការ​បែងចែក​កាន់តែ​ឆ្ងាយទៅៗ ជាក់ស្ដែង​អ្នកមាន​គឺ​កាន់តែ​មាន ចំណែក​អ្នកក្រ​គឺ​ស្ទើរ​តែ​មិនមាន​អ្វី​ហូប។ ពួកយើង​មិនចង់​ឲ្យ​ឥណ្ឌា​មាន​ការ​បែងចែក​វណ្ណៈ​បែបនេះ​ឡើយ ព្រោះ​ប្រសិនបើ​ឥណ្ឌា​ជា​ប្រទេស​មួយ នោះ​គ្រប់គ្នា​គួរ​តែ​ទទួល​បាន​ឱកាស​ស្មើៗ​គ្នា ដូច្នេះ​ទើប​គ្រប់គ្នា​ទទួល​បាន​យុត្តិធម៌”។

បន្ថែម​ពី​នោះ លោក Gandhi ក៏​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ផង​ដែរ​ថា ជា​ដើមចម​ធ្វើ​ឲ្យ​វិសមភាព​សង្គម​មាន​គម្លាត​គ្នា​ឆ្ងាយឡើងៗ ដោយសារ​មិនអាច​ដោះស្រាយ​វិបត្តិ​គ្មាន​ការងារ​ធ្វើ​នៅ​ឥណ្ឌា​បាន​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ លោក Gandhi បាន​អះអាង​ថា ការ​ដែល​ប្រជាជន​អត់​ការងារ​ធ្វើ គឺ​ដោយសារ​រដ្ឋាភិបាល​ទារ​ថ្លៃ​ពន្ធដារ​ពី​អាជីវករ​តូចតាច​ខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​ខ្នាតតូច​ជាច្រើន​បះជើង ហើយ​ប្រជាជន​គ្មាន​ការងារ​ធ្វើ៕

ប្រភព: siasat

The post ប្រធាន​សភា Rahul Gandhi បង្ហើប​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​មហាសេដ្ឋី ១០០​ នាក់​នៅ​ឥណ្ឌា​អាច​ផ្គត់ផ្គង់​ប្រជាជន ៤០%​នៃ​ផ្ទៃ​ប្រទេស appeared first on .

ឥណ្ឌាកើនមហាសេដ្ឋី ៤០ នាក់កាលពីឆ្នាំទៅ ស្របពេលកំណើនប្រជាពលរដ្ឋក្រីក្រ នៅតែបន្តកើនឡើងទ្វេដង
យោងតាមរបាយការណ៍ពី Global Oxfam Davos បានបង្ហាញនៅក្នុងឆ្នាំ ២០២២ នេះថា ចំនួនមហាសេដ្ឋីរបស់ប្រទេសឥណ្ឌា បានកើនឡើងទ្វេដង បើទោះបីវិបតិ្តកូវីដ ១៩ បានធ្វើឱ្យប្រទេសមួយនេះធ្លាក់ចូលទៅក្នុងស្ថានភាពកាន់តែអាក្រក់ទៅ និងភាពក្រីក្ររបស់ប្រជាជនក៏កាន់តែកើនឡើងច្រើនផងដែរ។ ហើយនៅត្រង់ចំនុចនេះ រដ្ឋាភិបាលគួរតែពិនិត្យឡើងវិញ នូវគោលនយោបាយរបស់ខ្លួន ដើម្បីធ្វើការបែងចែកទ្រព្យសម្បត្តិឡើងវិញ ។

ជាក់ស្តែងឥណ្ឌា បានបន្ថែមមហាសេដ្ឋីថ្មីៗចំនួន ៤០ នាក់ទៀត ដែលធ្វើឲ្យចំនួនមហាសេដ្ឋីកើនឡើងដល់ ១៤២ នាក់ កាលពីឆ្នាំទៅ ខណ:ទ្រព្យសម្បត្តិរបស់ពួកគេបូកបញ្ចូលគ្នាសរុបមានចំនួនជិត ៧២០ ពាន់លានដុល្លារ ដែលច្រើនជាងចំនួនប្រជាជនក្រីក្របំផុត ប្រមាណ ៤០% ឯណោះ ។

គួរឱ្យដឹងផងដែរថាទ្រព្យសម្បត្តិរបស់អ្នកមាន បានកើនឡើងនៅទូទាំងពិភពលោក ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ នេះ ដោយសារតែតម្លៃនៃអ្វីៗគ្រប់យ៉ាង ដោយរាប់ចាប់តាំងពីតម្លៃភាគហ៊ុន រហូតដល់កាក់គ្រីបតូ និងទំនិញបានកើនឡើង ។

តែទោះជាយ៉ាងណាក៏ដោយ បើតាមប្រភពពី Oxfam បាននិយាយថា ភាពអត់ការងារធ្វើ នៅក្នុងទីក្រុង របស់ប្រទេសឥណ្ឌា បានកើនឡើងខ្ពស់ដល់ទៅ ១៥% កាលពីខែឧសភាពឆ្នាំមុន ស្របពេលភាពខ្វះខាតទៅលើស្បៀងអាហារ កាន់តែមានភាពអាក្រក់ទៅៗផងដែរ ។

សូមបញ្ជាក់ផងដែរថា គោលនរយោបាយរបស់រដ្ឋ រួមទាំងការលុបចោលពន្ធទៅលើទ្រព្យសម្បត្តិ ក្នុងឆ្នាំ ២០១៦ រួមទាំងការកាត់បន្ថយយ៉ាងច្រើន ទៅលើការបង់ពន្ធសាជីវកម្ម និងការកើនឡើងនៃការយកពន្ធដោយប្រយោល គឺជាកក្តាដ៏ធំមួយ ដែលធ្វើឱ្យអ្នកមាន កាន់តែមាន ស្របពេលប្រាក់ឈ្នួលអប្បបរមារបស់ប្រជាជនឥណ្ឌា នៅតែមានចំនួនទាបបំផុត ១៧៨ រូពី ឬ ២,៤០ ដុល្លារ ក្នុងមួយថ្ងៃ។

បន្ថែមពីនេះ ៨៤% នៃគ្រួសារនៅក្នុងប្រទេសឥណ្ឌា បានបាត់បង់ចំណូលទាំងស្រុង  ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ ១៩ ស្របពេលចំនួននេះដែរ បានធ្វើឱ្យឥណ្ឌា ដើរតាមគន្លងរបស់ អនុតំបន់សាហារ៉ាអាហ្រ្វិក ដែលចំនួននៃភាពក្រីក្រ មានការកើនឡើងខ្ពស់បំផុត ៕

ប្រភព: Orissapost

The post ឥណ្ឌាកើនមហាសេដ្ឋី ៤០ នាក់កាលពីឆ្នាំទៅ ស្របពេលកំណើនប្រជាពលរដ្ឋក្រីក្រ នៅតែបន្តកើនឡើងទ្វេដង appeared first on .