ម៉ាឡេស៊ីដាក់សំណើទិញអង្ករ ៥០ម៉ឺនតោនពីប្រទេសឥណ្ឌា

អន្តរជាតិ

កាលពីថ្ងៃទី២៨ ខែមីនា សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រទេសម៉ាឡេស៊ីនឹងដាក់សំណើទៅកាន់ប្រទេសឥណ្ឌា ដើម្បីទិញអង្ករចំនួន ៥០ម៉ឺនតោនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងកសិកម្មម៉ាឡេស៊ីលោក ម៉ូហាម៉ាត់ សាប៊ូ (Mohamad Sabu) បានលើកឡើងតាមរយៈការបង្ហោះហ្វេសប៊ុកកាលពីល្ងាចថ្ងៃពុធថា៖ រដ្ឋាភិបាលនឹងបញ្ជូនសំណើផ្លូវការមួយទៅកាន់ប្រទេសឥណ្ឌា តាមរយៈបណ្តាញការទូតនាពេលឆាប់ៗខាងមុខ។

គួររម្លឹកកាលពីខែតុលាឆ្នាំមុន រដ្ឋាភិបាលឥណ្ឌាក៏ធ្លាប់បានសម្រេចអនុម័តម្តងរួចមកហើយ ទៅលើការនាំចេញអង្ករសចំនួន​ ១៧០ ០០០តោនទៅកាន់ប្រទេសម៉ាឡេស៊ី ។

ទន្ទឹមនឹងនោះ ក្នុងមួយឆ្នាំៗម៉ាឡេស៊ីប្រើប្រាស់អង្ករប្រមាណ ២,៥លានតោន ខណៈក្នុងនោះម៉ាឡេស៊ីត្រូវការអង្ករនាំចូលជាមធ្យមចំនួន ៧៥០ ០០០តោន។ នេះបើយោងតាមតួលេខរបស់ក្រុមហ៊ុននាំចូលអង្ករ Bernas ៕