ប្រធានាធិបតីកូរ៉េខាងត្បូង

ស្ងាត់ៗ ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសដាក់លក់ផ្ទះឯកជនមួយក្នុងតម្លៃទាបជាងទីផ្សារ
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានចុះបញ្ជីផ្ទះឯកជនមួយរបស់លោក សម្រាប់ដាក់លក់នៅក្នុងតម្លៃទាបជាងទីផ្សារ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការទប់ស្កាត់ការវិនិយោគបែបប្រថុយប្រថាននៅក្នុងអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

ផ្ទះឯកជននៅក្នុងតំបន់ Seongnam ភាគខាងត្បូងទីក្រុងសេអ៊ូល ដែលលោក Lee ជាម្ចាស់រួមគ្នាជាមួយលោកស្រីជំទាវទីមួយ Kim Hea Kyung ត្រូវបានដាក់លក់នៅលើទីផ្សារ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ។នេះបើយោងតាមអ្នកនាំពាក្យប្រធានាធិបតី លោកKang Yu-jung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ។

លោក Kang បាននិយាយទៀតថា ៖” ទោះបីជាលោក Lee មានផ្ទះមួយសម្រាប់រស់នៅបែបឯកជនក៏ដោយ ប៉ុន្តែការប្រកាសដាក់លក់នេះ ត្រូវបានគេមើលឃើញថាជាគោលបំណងរបស់លោក ដែលចង់បង្ហាញដល់សាធារណជនអំពីការប្តេជ្ញាចិត្ត ក្នុងការធ្វើឲ្យទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសមានលក្ខណៈធម្មតា”។

យ៉ាងណាមិញ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការអំពាវនាវរបស់លោក Lee សម្រាប់អ្នកដែលមានផ្ទះច្រើនខ្នង ឲ្យលក់អចលនទ្រព្យរបស់ពួកគេ មុនផែនការរបស់រដ្ឋាភិបាលក្នុងការលុបចោលការផ្អាកជាបណ្តោះអាសន្ននៃពន្ធលើប្រាក់ចំណេញមូលធនច្រើន នៅក្នុងខែឧសភាខាងមុខ។

លោក Lee ក៏បានចង្អុលបង្ហាញផងដែរថារដ្ឋាភិបាលនឹងជំរុញវិធានការដើម្បីទប់ស្កាត់ការលើកទឹកចិត្តសម្រាប់កម្មសិទ្ធិផ្ទះបែបប្រថុយប្រថាន រួមទាំងម្ចាស់ផ្ទះតែមួយដែលកាន់កាប់អចលនទ្រព្យសម្រាប់ការវិនិយោគផងដែរ។

ជម្រាបជូនថា បច្ចុប្បន្នលោក Lee កំពុងរស់នៅក្នុងលំនៅឋានផ្លូវការមួយនៅតំបន់ Hannam-dong កណ្តាលទីក្រុងសេអ៊ូល ខណៈពេលដែលការងារជួសជុលនៅតែបន្តនៅក្នុងលំនៅដ្ឋានប្រធានាធិបតីដែលស្ថិតននៅខាងក្នុងបរិវេណវិមាន Cheong Wa Dae៕​

The post ស្ងាត់ៗ ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសដាក់លក់ផ្ទះឯកជនមួយក្នុងតម្លៃទាបជាងទីផ្សារ appeared first on .

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសតែងតាំងរដ្ឋមន្ត្រីថ្មីចំនួនពីររូប
នៅថ្ងៃទី១៩ ខែធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yoel បានធ្វើការជ្រើសតាំងអតីតអនុរដ្ឋមន្ត្រីការបរទេសលោក Cho Tae Yul ឲ្យឡើងធ្វើជារដ្ឋមន្ត្រីការបរទេសថ្មី ខណៈទីប្រឹក្សាសន្តិសុខជាតិលោក Cho Tae Yong មកកាន់តួនាទីជាប្រធានចារកម្មថ្មីវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមន្ត្រីការបរទេសដែលទើបតែងតាំងថ្មីលោក Cho Tae Yul បាននិយាយថា៖ លោកមានអារម្មណ៍ដូចជា មានអម្រែកដ៏ធ្ងន់នៅលើស្មារ ស្របពេលការទទួលតំណែងរបស់លោក កើតឡើងចំពេលមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយដ៏សំខាន់ រួមមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងអាមេរិក និងចិន ក៏ដូចជាសង្គ្រាមនៅអ៊ុយក្រែនជាដើម។

លោក Cho Tae Yul ដែលជាអ្នកការទូតជើងចាស់ និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ បាននិយាយបន្ថែមថា៖ ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ និងវិបុលភាព។

ទន្ទឹមនឹងនេះ លោក Cho Tae yong ដែលជាប្រធានចារកម្មទើបតែបានទទួលមុខតំណែងថ្មី និងក៏ជាអ្នកការទូតអាជីពផងដែរនោះ បានធ្វើការប្តេជ្ញាចិត្តថា នឹងបង្ហាញព័ត៌មានឲ្យបានត្រឹមត្រូវ នៅពេលវេលាដ៏សាកសម ដើម្បីជួយប្រទេសមួយនេះ ធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា រដ្ឋសភានឹងបើកសវនាការបញ្ជាក់ពីការតែងតាំងម្តងទៀត បើទោះបីជាវាមិនមែនជារឿងចាំបាច់ ត្បិតប្រធានាធិបតីអាចសម្រេចលើការតែងតាំងរដ្ឋមន្ត្រីបានដោយខ្លួនឯង មិនចាំបាច់ត្រូវការការអនុម័តពីសភាឡើយ។

ជម្រាបផងដែរថា ការតែងតាំងលើមុខតំណែងថ្មីទាំងពីររូបនេះ កើតឡើងស្របពេលដែលមានភាពតានតឹងជាមួយកូរ៉េខាងជើង កាន់តែខ្លាំងទៅៗនៅឆ្នាំនេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីក្នុងខែវិច្ឆិកា និងបានបង្ហោះសាកល្បងនូវមីស៊ីលផ្លោងអន្តរទ្វីប នាសប្តាហ៍នេះផងដែរ៕

The post ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសតែងតាំងរដ្ឋមន្ត្រីថ្មីចំនួនពីររូប appeared first on .

ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង កំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធករណីទទួលសំណូក
នាយកដ្ឋានព្រហ្មទណ្ឌនៃការិយាល័យរដ្ឋអាជ្ញាកណ្តាលទីក្រុងសេអ៊ូល បច្ចុប្បន្នកំពុងស៊ើបអង្កេតក្រោមបទចោទប្រកាន់ថា ជំទាវទី១ របស់កូរ៉ខាងត្បូង គឺលោកស្រី Kim Keon Hee បានទទួលយកសំណូក ដែលជាកាបូបដ៏មានតម្លៃថ្លៃមួយ ពីលោកឪម្ចាស់ព្រះវិហារសាសនាគ្រិស្តម្នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

កាលពីខែមុន Voice of Seoul ដែលជាបណ្តាញព័ត៌មានតាមយូធូបដ៏ល្បីមួយ បានអះអាងថា ភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានទទួលកាបូបមួយមានតម្លៃប្រហែល ៣លានវ៉ុន (២ ៣១៨ដុល្លារអាមេរិក) ពីលោកឪម្ចាស់ព្រះវិហារសាសនាគ្រិស្តជនជាតិកូរ៉េម្នាក់ ឈ្មោះ Choi Jae Young ហើយវីដេអូនៃការទទួលយកសំណូកនេះ ត្រូវបានថតដោយ សំងាត់ និងចែកចាយពាសពេញបណ្តាញសង្គម។

វីដេអូដែលដើរតួជាភស្តុតាងដ៏សំខាន់ក្នុងករណីនេះ ត្រូវបានគេរាយការណ៍ថា ថតដោយលោក Choi ផ្ទាល់តែម្តង ជាមួយនឹងការប្រើកាមេរ៉ាក្លែងធ្វើជានាឡិកា។ ហើយបន្ទាប់ពីការចេញផ្សាយវីដេអូនេះជាសាធារណ: ថ្នាកដឹកនាំរបស់ Voice of Seoul បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់អយ្យការ ដោយចោទប្រកាន់ភរិយាប្រធានាធិបតីកូរ៉េខាងត្បូងពីបទទទួកយកសំណូក។

សូមជម្រាបជូនថា នៅក្នុងប្រទេសកូរ៉េខាងត្បូង មានច្បាប់មួយបានចែងថា រាល់ប្តីប្រពន្ធរបស់មន្ត្រីសាធារណៈទាំងអស់ ត្រូវបានហាមឃាត់មិនឱ្យទទួលអំណោយដែលមានតម្លៃលើសពី ១លានវ៉ុន (ប្រហែល ៧៧៥ដុល្លារ) ក្នុងមួយករណី ឬអំណោយដែលមានតម្លៃសរុបលើសពី ៣លានវ៉ុន (ប្រហែល ២ ៣៣០ដុល្លារ) ក្នុងរយៈពេលមួយឆ្នាំ។ ហើយការបំពានច្បាប់នេះ អាចបណ្តាលឱ្យជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៣០លានវ៉ុន។

ជម្រាបបន្ថែមថា ដោយសារតម្លៃនៃកាបូបដែលលោកស្រី Kim Keon Hee ទទួលយក ក្នុងការចោទប្រកាន់នេះ គឺមានតម្លៃលើសពីដែនកំណត់ និងធ្វើឲ្យមានផល់ប៉ះពាល់ផ្នែកច្បាប់របស់ប្រទេសកូរ៉េខាងត្បូងខ្លាំងណាស់ ជាពិសេសក្នុងនាមជាជំទាវទី១ របស់ប្រទេសផងដែរ។ ចាប់តាំងពីការចេញផ្សាយវីដេអូនេះមក ការិយាល័យប្រធានាធិបតី មិនបានចេញមុខធ្វើការឆ្លើយតប ឬធ្វើការអត្ថាធិប្បាយអ្វីនោះឡើយទៅលើបញ្ហានេះ ដែលជាហេតុធ្វើឲ្យ សាធារណ:ជន មានការចាប់អារម្មណ៍ជាខ្លាំង៕

The post ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង កំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធករណីទទួលសំណូក appeared first on .

ប្រធានាធិបតីកូរ៉េខាងត្បូង គ្រោងបំពេញទស្សនកិច្ចនៅអឺរ៉ុប ក្រោយចប់ភារកិច្ចនៅកិច្ចប្រជុំ APEC
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នឹងចូលរួមកិច្ចប្រជុំកំពូល APEC ដែលគ្រោងធ្វើឡើងនៅទីក្រុង San Francisco សហរដ្ឋអាមេរិក ពីថ្ងៃទី១៥ ដល់ទី១៨ ខែវិច្ឆិកា ខណៈក្រោយបញ្ចប់ភារកិច្ចនៅទីនោះ ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនឹងបន្តដំណើរទស្សនកិច្ចនៅតំបន់អឺរ៉ុបបន្ថែមទៀត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា លោក Yoon មានបំណង​បំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេសពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា តាមការអញ្ជើញពី​ព្រះមហាក្សត្រ King Charles។

មេដឹកនាំកូរ៉េខាងត្បូង ក៏នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកាផងដែរ ដើម្បីស្វែងរកការគាំទ្របន្ថែម សម្រាប់ការបោះឆ្នោតធ្វើជាម្ចាស់ផ្ទះពិព័រពិភពលោកឆ្នាំ២០៣០ ដែលមានទីក្រុងបូសាន រ៉ូម និងរីយ៉ាដ ជាបេក្ខភាព។

ជាមួយគ្នានេះ បណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា លោក Yoon នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសហូឡង់ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ស្របតាមការអញ្ជើញពីព្រះមហាក្សត្រ King Willem-Alexander ខណៈវានឹងក្លាយជាដំណើរទស្សនកិច្ចដំបូង របស់មេដឹកនាំកូរ៉េខាងត្បូង ដែលទៅបំពេញទស្សនកិច្ចនៅហូឡង់ តាំងពីប្រទេសទាំង២ បង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦១៕

The post ប្រធានាធិបតីកូរ៉េខាងត្បូង គ្រោងបំពេញទស្សនកិច្ចនៅអឺរ៉ុប ក្រោយចប់ភារកិច្ចនៅកិច្ចប្រជុំ APEC appeared first on .

ប្រធានាធិបតីកូរ៉េខាងត្បូង ត្រៀមចូលរួមកិច្ចប្រជុំណាតូ ដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានត្រៀមចាកចេញពីប្រទេស ដើម្បីចូលរួម​កិច្ចប្រជុំកំពូលអង្គការណាតូ នៅប្រទេសលីទុយអានីនាថ្ងៃទី ១១ ខែកក្កដា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្រធានបទ​ដែលមេដឹកនាំកូរ៉េខាង​ត្បូង​ នឹងលើកមកជជែកគ្នាក្នុងកិច្ចប្រជុំកំពូលមួយនោះគឺ បញ្ហា​នៃ​ភាពតានតឹងជាមួយចិន និងកូរ៉េខាងជើង។

រំលឹកដែរថា មួយរយៈកាលចុងក្រោយនេះ លោក Yoon ព្យាយាម​រឹតចំណងមិត្តភាពជាមួយអឺរ៉ុប និង​សម្ព័ន្ធមិត្តលោកខាងលិច ជាពិសេសគឺផ្នែកសុវត្ថិភាពតែម្ដង ដើម្បីការពារខ្លួន​ពីការគម្រាម​កំហែង​របស់​កូរ៉េខាងជើង ដែលធ្លាប់គម្រាម​បាញ់គ្រាប់មីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែរ។

សូមជម្រាបបន្ថែមថា ក្រោយបញ្ចប់ភារកិច្ចចូលរួមកិច្ចប្រជុំកំពូលណាតូ ជាមួយមេដឹកនាំជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ ប្រធានាធិបតី Yoon Suk-yeol នឹងបន្តបំពេញទស្សនកិច្ច រយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសប៉ូឡូញ​ពីថ្ងៃពុធតទៅ៕

The post ប្រធានាធិបតីកូរ៉េខាងត្បូង ត្រៀមចូលរួមកិច្ចប្រជុំណាតូ ដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង appeared first on .

មេដឹកនាំកូរ៉េខាងត្បូង បំពេញទស្សនកិច្ចទៅអាមេរិកជាលើកដំបូង ក្នុងរយៈពេលជាង ១០ឆ្នាំ
នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol នឹងធ្វើដំណើរ​ចាកចេញពី​ប្រទេស​កំណើត ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំជាមួយ​ប្រធានាធិបតី​អាមេរិក ចូ បៃដិន។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ដំណើរទស្សនកិច្ចរបស់លោក Yoon ចាប់ពី​ថ្ងៃទី ២៤ ដល់ ២៩ ខែមេសានេះ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ​លើកដំបូង ទៅកាន់សហរដ្ឋអាមេរិក​របស់​ថ្នាក់ដឹកនាំ​កូរ៉េខាងត្បូង ក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ ក៏ដូចជា​អបអរសាទរ​គម្រប់ខួប ៧០ឆ្នាំ នៃភាពជាដៃគូ​ជួយ​យុទ្ធសាស្ត្រអាមេរិក​នៅ​តំបន់អាស៊ី និងជាមូលដ្ឋានគ្រឹះ​ជួយ​កូរ៉េខាងត្បូង​ក្លាយជា​ស្ដេចត្រាញ់សេដ្ឋកិច្ច​មួយ​នៅអាស៊ី​ដូចគ្នា។

ដោយឡែក សម្រាប់កិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលទាំង ២រូប ត្រូវបានគេរំពឹងថា នឹងលើក​យក​បញ្ហា​ដែល​កំពុង​កើតមាន​ដូចជានៅកូរ៉េខាងជើង និងអ៊ុយក្រែន​មក​ជជែកគ្នា ដោយក្នុងនោះ​អនុទីប្រឹក្សាសន្តិសុខជាតិ​កូរ៉េខាងត្បូង​សង្ឃឹមថា ភាគីទាំង ២ នឹងអាចចេញសេចក្ដីថ្លែងការ​រួមមួយ បន្ទាប់ពី​បញ្ចប់កិច្ចប្រជុំ។

សូមជម្រាបដែរថា ប្រធានាធិបតី Yoon នឹងចូលជួបជាមួយលោក ចូ បៃដិន នាថ្ងៃពុធ​សម្រាប់កិច្ច​ប្រជុំ និងសន្និសិទសារព័ត៌មាន​ ហើយថ្ងៃបន្ទាប់​លោកនឹង​ជួបជជែកជាមួយសភា មុនធ្វើដំណើរទៅកាន់​ទីក្រុង Boston ជាកន្លែង​លោក​នឹង​ថ្លែងសន្ទរកថានៅសាលា Harvard Kennedy។

សម្រាប់ដំណើរទស្សនកិច្ចនេះផងដែរ លោក Yoon បាន​នាំយក​អ្នកជំនួញគ្រាក់ៗជាច្រើន​រូប​ទៅជាមួយ ដើម្បី​បង្កើនទំនាក់ទំនង​ភាពជាដៃគូ លើសង្វាក់ផ្គត់ផ្គង់​ជុំវិញ​វិស័យបច្ចេកវិទ្យា​ទំនើបៗ ហើយពួកគេក៏នឹងទៅទស្សនាមជ្ឈមណ្ឌលហោះហើរ Goddard Space Flight Center របស់ NASA ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអវកាសផងដែរ៕

The post មេដឹកនាំកូរ៉េខាងត្បូង បំពេញទស្សនកិច្ចទៅអាមេរិកជាលើកដំបូង ក្នុងរយៈពេលជាង ១០ឆ្នាំ appeared first on .

កូរ៉េខាងត្បូង គ្រោងបន្ធូរបន្ថយបទបញ្ញត្តិអចលនទ្រព្យ ដើម្បីស្ដារស្ថិរភាពទីផ្សារឡើងវិញ
ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា រដ្ឋាភិបាល​នឹង​បន្ធូរបន្ថយ​ច្បាប់​នៃ​ទីផ្សារ​អចលនទ្រព្យ​ឲ្យ​កាន់តែលឿន​តាមដែល​អាចធ្វើទៅ​បាន ដើម្បី​ស្ដារ​ស្ថិរភាព​ទីផ្សារ​ឡើងវិញ បើទោះជា​អត្រាការប្រាក់​កំពុងឡើង​ខ្ពស់។

យោងតាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យដឹងថា ទីផ្សារអលចនទ្រព្យ​នៅ​កូរ៉េខាងត្បូង​ គឺ​កំពុង​ជួប​ហានិភ័យ​ធ្ងន់ធ្ងរ ជាមួយ​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ផ្ទះ​ខ្លាំង​ក្នុង​រយៈពេល ២ ទសវត្ស​ចុងក្រោយ ស្របពេល​បច្ចុប្បន្ន​អត្រាការប្រាក់​ក៏​កំពុង​ឡើង​ខ្ពស់ថែមទៀត។

“​តម្លៃផ្ទះ​បាន​ធ្លាក់ចុះ​ ដោយសារតែអត្រាការប្រាក់​មាន​ការ​កើនឡើង ហើយ​រដ្ឋាភិបាល​នឹង​បន្ធូរបន្ថយ​ច្បាប់​លើ​ទីផ្សារ​អចលនទ្រព្យឲ្យ​បាន​​កាន់តែលឿន ដើម្បី​ស្ដារ​ស្ថិរភាពទីផ្សារ​ឡើងវិញ”។ នេះបើតាម​សម្ដី​របស់​ប្រធានាធិបតីកូរ៉េខាងត្បូង​បាន​និយាយ។

សូមជម្រាបដែរថា ​ស្ថានភាពវិស័យអចលនទ្រព្យ​នៃ​ប្រទេស​ធំៗជាច្រើន​កំពុង​ទទួល​ការ​គំរាមកំហែង ដោយសារ​ការ​ធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ចពិភពលោក តួយ៉ាងដូចជា Evergrande នៅប្រទេសចិនជាដើម កំពុង​ផុងខ្លួន​ជ្រៅ​ក្នុង​រណ្ដៅ​បំណុល​វ័ណ្ឌកច្រើន​ជាង ៣០០ ពាន់​លាន​ដុល្លារ៕

The post កូរ៉េខាងត្បូង គ្រោងបន្ធូរបន្ថយបទបញ្ញត្តិអចលនទ្រព្យ ដើម្បីស្ដារស្ថិរភាពទីផ្សារឡើងវិញ appeared first on .

រថយន្តប្រើក្នុងក្បួនដំណើរ ទទួលប្រធានាធិបតីកូរ៉េខាងត្បូង និងជំទាវទី ១ មានតម្លៃជិត ៨ ម៉ឺនដុល្លារ
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) និង​ជំទាវទី ១ បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា នៅវេលាម៉ោង ១ រសៀល ថ្ងៃទី ១១ វិច្ឆិកានេះ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

នៅក្នុងដំណើរទទួលបដិសណ្ឋារកិច្ចស្វាគមន៍ប្រធានាធិបតី​កូរ៉េខាងត្បូង ដោយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រើប្រាស់រថយន្ត​ក្នុង​ក្បួនដំណើរសុទ្ធតែ​សេរី​ទំនើប ហើយ​ក្នុង​ចំណោម​នោះ​គឺ Cadillac Escalade 2021 ដែល​ជា​រថយន្ត​ប្រភេទ SUV ទំនើប

យោងតាម​ការ​ចុះផ្សាយ​ពីគេហទំព័រ USNews បាន​ឲ្យដឹងថា ចាប់ពី​សេរី​ឆ្នាំ ២០២១ ឡើង​ទៅ Escalade បាន​ផ្លាស់​ប្ដូរ​រចនាបថ​ទាំងស្រុង ហើយ​ផ្នែក​ខាងក្នុង​មាន​សភាព​ទូលាយ​ជាងមុន បើ​ទោះជា​រថយន្ត​ប្រភេទនេះ មាន ៧ កៅអី​ក៏​ដោយ។

Cadillac Escalade ផលិតមក​មាន​ច្រើនជម្រើស ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន​មិន​សូវ​លើសខ្វះគ្នា ដោយ​ប្រភេទ​ខ្លះ​បើកបរ​ដោយ​ប្រើកង់ក្រោយ និង​ខ្លះ​ទៀត​ប្រើបាន​កង់​ទាំង ៤។ កាន់តែពិសេស​នោះគឺ ឆ្លង​កាត់​ការ​ធ្វើតេស្ត​កម្រិត​សុវត្ថិភាព​រួចមក Cadillac Escalade 2021 ពិត​ជា​ស័ក្ដិសម​ក្នុង​ការប្រើប្រាស់​ជា​រថយន្ត​ក្នុង​ក្បួន​ដំណើរ ដោយសារ​វា​ធន់​នឹង​ការ​ប៉ះទង្គិច​ទាំងមុខ និង​ចំហៀង។

សូមជម្រាបដែរថា Cadillac Escalade មានច្រើន​ប្រភេទ​សម្រាប់​ជ្រើសរើស ខណៈ​តម្លៃ​របស់​វា​នៅ​លើ​ទីផ្សារ​អាមេរិក​វិញ មាន​ចាប់ពី​ជាង ៧៦ ០០០ រហូត​ដល់ជាង ១០០ ០០០ ដុល្លារ​ក៏​មាន៕

The post រថយន្តប្រើក្នុងក្បួនដំណើរ ទទួលប្រធានាធិបតីកូរ៉េខាងត្បូង និងជំទាវទី ១ មានតម្លៃជិត ៨ ម៉ឺនដុល្លារ appeared first on .

ប្រធានាធិបតី​ ចូ បៃឌិន ទៅ​ទស្សនកិច្ច​រោងចក្រ Samsung រឹត​បន្តឹង​ចំណង​មិត្តភាព​កូរ៉េខាងត្បូង-អាមេរិក
កាលពី​ថ្ងៃសុក្រ​កន្លង​ទៅ ប្រធានាធិបតី​អាមេរិក ចូ បៃឌិន​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង​មុន​គេ សម្រាប់​ដំណើរទស្សនកិច្ច​រយៈពេល ៥ ថ្ងៃ​នៅ​តំបន់​អាស៊ី ហើយ​គ្រាន់​តែ​ចុះចត​នៅ​កូរ៉េខាងត្បូង​ភ្លាម លោក​បាន​ធ្វើដំណើរ​ទៅ​រោងចក្រ​ផលិត​បន្ទះ​ឈីប​ធំ​ជាងគេ​លើ​លោក​របស់ Samsung តែម្ដង។

ទៅ​ដល់​រោងចក្រ​របស់​ក្រុមហ៊ុន Samsung ភ្លាម មេដឹកនាំ​ប្រទេស​មហាអំណាច​ខាងលើ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី​គឺ​លោក Yoon Suk-yeol ខណៈ​ការ​ជួបគ្នា​លើក​នេះ គឺ​ជាការ​ជួប​ចរចា​ទល់មុខ​លើកដំបូង​រវាង​ថ្នាក់​ដឹកនាំ​ទាំង ២ រូប។

អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​បន្ទះ​ឈីប​ធំ​បំផុត​លើ​លោក​មួយ​នេះ ថ្នាក់​ដឹកនាំ​ទាំង ២ រូប​ក៏​បាន​សំណេះសំណាល​អំពី​ការ​វិនិយោគ​នា​ថ្ងៃអនាគត និង​ផែនការ​សម្រាប់​រឹត​បន្តឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង ២ ផង​ដែរ។

“​ជាមួយ​នឹង​ការ​ធ្វើ​ទស្សនកិច្ច​ថ្ងៃ​នេះ ខ្ញុំ​សង្ឃឹម​ថា ចំណង​មិត្តភាព​កូរ៉េ និង​អាមេរិក នឹង​មាន​ពន្លឺ​ថ្មី​ជា ការ​រួមដៃ​គ្នា​លើ​វិស័យ​សេដ្ឋកិច្ច និង​សុវត្ថិភាព​សង្គម ផ្នែក​លើ​បច្ចេកវិទ្យា​ទំនើប និង​ជា​ដៃគូ​កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់”។ នេះ​បើ​តាម​សម្ដី​របស់​មេដឹកនាំ​កូរ៉េខាងត្បូង​និយាយ។

បន្ថែម​ពីនោះ ប្រធានាធិបតី​ថ្មី​ខាងលើ​ក៏​បាន​ទទូច​ឲ្យ​លោក​បៃឌិន​ចាត់​វិធានការ​លើ​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង ២ ឲ្យ​កាន់តែ​មាន​សន្ទុះ​ជាងពេល​មុនៗ​ផង​ដែរ។

បញ្ជាក់​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​ខាងលើ​គឺ​ក្នុង​គោល​បំណង​កំណត់ស្តង់ដារការងារ បរិស្ថាន និងខ្សែសង្វាក់ផ្គត់ផ្គង់​របស់​ប្រទេស​ដែល​ជា​សមាជិក Indo Pacific Economic Framework ហៅ​កាត់ IPEF ប៉ុន្តែ​ប្រទេស​ចិន​បាន​បដិសេធ​មិន​ចូល​ជា​សមាជិក​មួយ​នេះ​ឡើយ។

ហើយ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កូរ៉េខាងត្បូង​របស់​លោក​ ចូ​ បៃឌិន​ ក៏​ជា​ជំហាន​មួយ​ក្នុង​ការ​រក​ដៃគូ​ពាណិជ្ជកម្ម​ដើម្បី​អាច​ទប់ទល់​នឹង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ដែល​កំពុង​សំងំ​កើប​ផល​ប្រយោជន៍​ពី​កង្វះ​ខាត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ ដោយសារ​សង្គ្រាម​រវាង​អ៊ុយក្រែន-រុស្ស៊ី​ផង​ដែរ៕

ប្រភព: RT

The post ប្រធានាធិបតី​ ចូ បៃឌិន ទៅ​ទស្សនកិច្ច​រោងចក្រ Samsung រឹត​បន្តឹង​ចំណង​មិត្តភាព​កូរ៉េខាងត្បូង-អាមេរិក appeared first on .