ប្រាក់ចំណូលខ្ពស់

Tesla សម្រេចបានប្រាក់ចំណូលកំណត់ត្រាជាង ២៨ពាន់លានដុល្លារ ក្នុងត្រីមាសទី៣
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋី Elon Musk បានប្រកាសកើបប្រាក់ចំណូលបានជាង ២៨ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣ ខណៈតម្រូវការកើនឡើងខ្ពស់ក្នុងចំណោមជនជាតិអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២២ ខែតុលា ក្រុមហ៊ុនរថយន្តអគ្គសនីរបស់អាមេរិក Tesla បានប្រកាសថាប្រាក់ចំណូលត្រីមាសទីបីបានកើនឡើងដល់ ២៨,១ពាន់លានដុល្លារ ពោលគឺលើសពីអ្វីដែលត្រូវបានព្យាករទុកពីមុន។

គួរឲ្យដឹងផងដែរថា នេះគឺជាកើនឡើងខ្ពស់បំផុត គិតរហូតមកទល់នឹងពេលនេះ​ខណៈពេលដែលពលរដ្ឋអាមេរិក នាំគ្នាប្រញាប់ប្រញាល់ទិញរថយន្តទុក មុនពេលការលើកទឹកចិត្តពន្ធ ត្រូវបានបញ្ចប់ទៅនៅក្នុងខែកញ្ញា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla បានខកខានពីការព្យាករទុករបស់ក្រុមអ្នកវិភាគ ដោយសារតែមានការចំណាយច្រើនលើការស្រាវជ្រាវ និងពន្ធនាំចូល។ ប្រាក់ចំណេញសុទ្ធ មានត្រឹមតែ ១,៤ពាន់លានដុល្លារប៉ុណ្ណោះ កាលពីត្រីមាសមុន ពោលគឺបានធ្លាក់ចុះអស់ ៣៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជម្រាបជូនផងដែរថា តម្រូវការរថយន្ត Teslas និងរថយន្តអគ្គិសនីទូទៅផ្សេងទៀត ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅឆ្នាំនេះ ដោយសារការលើកទឹកចិត្តផ្នែកពន្ធ ដែលជាកត្តាជំរុញដ៏សំខាន់នៃការលក់របស់ក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺលែងមានសម្រាប់អ្នកទិញទៀតហើយ៕​

The post Tesla សម្រេចបានប្រាក់ចំណូលកំណត់ត្រាជាង ២៨ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ appeared first on .

ក្រុមហ៊ុនខ្នាតយក្ស Samsung ប្រកាសកើបប្រាក់ចំណូលបានជាង ៥៥ពាន់លានដុល្លារ នៅត្រីមាសទី១
ក្រុមហ៊ុន Samsung Electronics កាលពីពេលថ្មីៗនេះ បានប្រកាសពីការរកប្រាក់ចំណូលសរុបរបស់ខ្លួន បានរហូតដល់ទៅ ៥៥ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយឆ្នាំនេះ ពោលគឺត្រូវបានជំរុញដោយការលក់ស្មាតហ្វូនជំនាន់ចុងក្រោយ និងបន្ទះឈីពអង្គចងចាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី៣០ ខែមេសានេះ ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់កូរ៉េខាងត្បូងមួនេះ បានប្រកាសពីរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទីមួយរបស់ខ្លួន ដោយបានមើលឃើញពីការកើនឡើងប្រាក់ចំណូលដល់ចំនួនបំបែកកំណត់ត្រាខ្ពស់បំផុត ប្រមាណ ៧៩,១ទ្រីលានវ៉ុន (៥៥,៤ពាន់លានដុល្លារ) ខណ:ប្រាក់ចំណេញប្រតិបត្តិការវិញបានឈានដល់ចំនួន ៦,៧ទ្រីលានវ៉ុន។

គួរឲ្យដឹងថា តួលេខទាំងពីរនេះ គឺខ្ពស់ជាងការព្យាករទុកពីមុនរបស់ក្រុមអ្នកវិភាគ និងការប៉ាន់ប្រមាណរបស់ក្រុមហ៊ុន Samsung Electronics ផ្ទាល់។ ហើយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន បានកើនឡើង ១០% ស្របពេលប្រាក់ចំណេញប្រតិបត្តិការបានកើនឡើងដល់ ១,៥% ។

ជម្រាបជូនថា ការលក់ស្មាតហ្វូនជំនាន់ចុងក្រោយ Samsung Galaxy S25 និងបន្ទះឈីបអង្គចងចាំ បានកើនឡើងយ៉ាងខ្លាំង។ បច្ចុប្បន្ន Samsung គឺជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំឈានមុខគេរបស់ពិភពលោក និងជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតទីពីរ នៅទូទាំងពិភពលោក ផងដែរ៕

The post ក្រុមហ៊ុនខ្នាតយក្ស Samsung ប្រកាសកើបប្រាក់ចំណូលបានជាង ៥៥ពាន់លានដុល្លារ នៅត្រីមាសទី១ appeared first on .

ប្រាក់ចំណូលរបស់ក្រុមហ៊ុនយក្សចិន Huawei កើនដល់ជិត ១២០ពាន់លានដុល្លារ កាលពីឆ្នាំទៅ
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Huawei កាលពីពេលថ្មីៗនេះ បានរាយការណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួនរហូតដល់ចំនួនប្រមាណជាង ៨៦២ពាន់លានយ៉ន់ (១១៨ពាន់លានដុល្លារ) ពីការលក់ជាសាកលរបស់ខ្លួន នៅក្នុងឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TechNode។

ក្រុមហ៊ុន Huawei បានបញ្ជាក់ទៀតថា ប្រាក់ចំណូលសម្រាប់ឆ្នាំ២០២៤ របស់ខ្លួន បានកើនឡើងដល់ប្រមាណ ២២,៤% បើធៀបទៅនឹងឆ្នាំ២០២៣។ ហើយតួលេខនេះ គឺជាការកើនឡើងខ្ពស់បំផុតទីពីរនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន បើធៀបទៅនឹងចំនួន ៨៩១,៤ពាន់លានដុល្លារ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២០។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន កាលពីឆ្នាំមុន មានចំនួនត្រឹមតែប្រមាណ ៨,៦២ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺបានធ្លាក់ចុះប្រហែល ២៨% បើធៀបទៅនឹងឆ្នាំ២០២៣។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Huawei បានចំណាយទឹកប្រាក់អស់ប្រមាណ ១៧៩,៧ពាន់លានយ៉ន់ (២៤,៧ពាន់លានដុល្លារ) ទៅលើផ្នែកស្រាវជ្រាវ និងអភិឌ្ឍន៍ (R&D) កាលពីឆ្នាំមុន ដែលស្មើនឹង ២០,៨% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន។

ជម្រាបជូនថា ការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់ក្រុមហ៊ុន  Huawei ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ បានកើនឡើងលើសពី ១៧០ពាន់លានដុល្លារ រួចទៅហើយ៕

The post ប្រាក់ចំណូលរបស់ក្រុមហ៊ុនយក្សចិន Huawei កើនដល់ជិត ១២០ពាន់លានដុល្លារ កាលពីឆ្នាំទៅ appeared first on .

នាយករដ្ឋមន្ត្រីថ្មី ដាក់គោលដៅធ្វើឱ្យថៃ ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០២៧
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin កាលពីថ្ងៃទី២ ខែតុលា បាននិយាយថារដ្ឋាភិបាលនឹងកែប្រែថៃ ឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នៅក្នុងរយ:ពេល ៤ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

នៅក្នុងកិច្ចប្រជុំស្តីពីគោលនយោបាយទាក់ទងជាមួយនឹងថវិកាសារពើពន្ធឆ្នាំ ២០២៤ លោក Srettha បាននិយាយថា​ សេដ្ឋកិច្ចរបស់ថៃ នឹងកើនឡើងជាមធ្យម ៥% ក្នុងមួយឆ្នាំ ហើយប្រាក់ឈ្នួលអប្បបរមា នឹងកើនដល់ចំនួន ៦០០បាត (១៦,២ដុល្លារ) ក្នុងមួយថ្ងៃ​ នៅឆ្នាំ ២០២៧ ខាងមុខ។

នៅក្នុងជំហានដំបូង ប្រាក់ឈ្នួលអប្បបរមា នឹងត្រូវបានដំឡើងដល់ចំនួន ៤០០បាតក្នុងមួយថ្ងៃ ហើយប្រាក់ខែសម្រាប់និស្សិត ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនឹងកើនដល់ចំនួន ២៥ ០០០បាត ក្នុងមួយខែ។ ដោយនេះនឹងក្លាយជាផ្នែកមួយនៃផែនការក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ នៅពេលដែលរដ្ឋាភិបាល ក៏នឹងអាចប្រមូលពន្ធបានច្រើនបន្ថែមទៀត សម្រាប់ការវិនិយោគ។

លោក Srettha ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា រដ្ឋាភិបាលរបស់លោក នឹងផ្តល់អាទិភាពជាពិសេសដល់ការបង្កើនប្រាក់ចំណូល រួមទាំងការកាត់បន្ថយការចំណាយ និងការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងរយយ:ពេលខ្លី ផងដែរ ។

ជម្រាបជូនផងដែរថា កន្លងមករដ្ឋាភិបាលថ្មី បានដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ចដ៏លេចធ្លោជាច្រើន ជាពិសេសគម្រោងផ្តល់ជូនលុយឌីជីថលចំនួន ១០ ០០០បាត ដោយរំពឹងទុកខ្ពស់ថា នឹងអាចជួយជំរុញទាំងតម្រូវការ និងការផ្គត់ផ្គង់ ដែលនឹងនាំឱ្យមានលុយជាច្រើនចរាចរនៅក្នុងចរន្តសេដ្ឋកិច្ច និងរួមចំណែកដល់កំណើន GDP ។

ទន្ទឹមនឹងនេះ ពាក់ព័ន្ធនឹងការកាត់បន្ថយថ្លៃដើមរស់នៅ គណៈរដ្ឋមន្ត្រី ក៏បានធ្វើការអនុម័តរួចមកហើយ ដើម្បីកាត់បន្ថយថ្លៃថាមពល ជាពិសេសប្រេងម៉ាស៊ូត និងអគ្គិសនី រួមទាំងផែនការក្នុងការព្យួរបំណុលសម្រាប់កសិករខ្នាតតូច និងមធ្យម ថែមទៀតផង៕

The post នាយករដ្ឋមន្ត្រីថ្មី ដាក់គោលដៅធ្វើឱ្យថៃ ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០២៧ appeared first on .