Tesla សម្រេចបានប្រាក់ចំណូលកំណត់ត្រាជាង ២៨ពាន់លានដុល្លារ ក្នុងត្រីមាសទី៣

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋី Elon Musk បានប្រកាសកើបប្រាក់ចំណូលបានជាង ២៨ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣ ខណៈតម្រូវការកើនឡើងខ្ពស់ក្នុងចំណោមជនជាតិអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២២ ខែតុលា ក្រុមហ៊ុនរថយន្តអគ្គសនីរបស់អាមេរិក Tesla បានប្រកាសថាប្រាក់ចំណូលត្រីមាសទីបីបានកើនឡើងដល់ ២៨,១ពាន់លានដុល្លារ ពោលគឺលើសពីអ្វីដែលត្រូវបានព្យាករទុកពីមុន។

គួរឲ្យដឹងផងដែរថា នេះគឺជាកើនឡើងខ្ពស់បំផុត គិតរហូតមកទល់នឹងពេលនេះ​ខណៈពេលដែលពលរដ្ឋអាមេរិក នាំគ្នាប្រញាប់ប្រញាល់ទិញរថយន្តទុក មុនពេលការលើកទឹកចិត្តពន្ធ ត្រូវបានបញ្ចប់ទៅនៅក្នុងខែកញ្ញា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla បានខកខានពីការព្យាករទុករបស់ក្រុមអ្នកវិភាគ ដោយសារតែមានការចំណាយច្រើនលើការស្រាវជ្រាវ និងពន្ធនាំចូល។ ប្រាក់ចំណេញសុទ្ធ មានត្រឹមតែ ១,៤ពាន់លានដុល្លារប៉ុណ្ណោះ កាលពីត្រីមាសមុន ពោលគឺបានធ្លាក់ចុះអស់ ៣៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជម្រាបជូនផងដែរថា តម្រូវការរថយន្ត Teslas និងរថយន្តអគ្គិសនីទូទៅផ្សេងទៀត ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅឆ្នាំនេះ ដោយសារការលើកទឹកចិត្តផ្នែកពន្ធ ដែលជាកត្តាជំរុញដ៏សំខាន់នៃការលក់របស់ក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺលែងមានសម្រាប់អ្នកទិញទៀតហើយ៕​