អតីតមេចុងឆៅប្រចាំសេតវិមាន ៤អាណត្តិ លោក Andre Rush បានបង្ហើបឲ្យដឹងថា លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីអាមេរិកដែលពិបាកធ្វើម្ហូបផ្គាប់ចិត្តបំផុត។

ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Politico លោក Andre បាននិយាយថាប្រធានាធិបតីដែលងាយស្រួលផ្គាប់ចិត្តបំផុត គឺលោក Barack Obama ដោយសារតែលោកមានសួនបន្លែផ្ទាល់ខ្លួន ហើយយកគ្រឿងផ្សំទាំងនោះមកធ្វើជាម្ហូបតែម្តង។ ប៉ុន្តែសម្រាប់ លោក ត្រាំ មិនដូចគ្នានោះទេ ដោយសារតែលោកជាមនុស្សចូលចិត្តអាហារសម្រន់ ជាពិសេស McDonald’s និងភេសជ្ជៈមានជាតិហ្គាស់ច្រើន។
លោក Andre បាននិយាយទៀតថា ក្នុងនាមជាចុងភៅម្នាក់ លោកតែងតែចង់បង្កើតមុខម្ហូបថ្មីៗជានិច្ច និងចង់ឲ្យអ្នកបរិភោគទទួលបានអាហារល្អៗ សម្រាប់សុខភាព។ ប៉ុន្តែសម្រាប់លោក ត្រាំ វិញគឺមិនដូច្នោះឡើយ ដោយលោកតែតែងបញ្ជាឲ្យរៀបចំអាហារបែបសម្រន់ងាយៗ ដូចជា បឺហ្គឺ ភីហ្សា ដំឡូងបំពង និងផឹកកូកាគ្មានជាតិស្ករ ស្ទើតែ ២៤ម៉ោង។
មេចុងភៅល្បីឈ្មោះរូបនេះ បានឲ្យដឹងទៀតថា លោកធ្លាប់ត្រូវបានគេស្តីបន្ទោស ដោយសារតែលោកព្យាយាមរៀបចំអាហារមានជីវជាតិ និងដាក់បន្ថែមក្លិនផ្លែឈើ ទៅក្នុងទឹកសុទ្ធធម្មតា របស់លោក ត្រាំ។
ជម្រាបជូនផងដែរថា ក្រោយការបោះឆ្នោតសម្រាប់តំណែងប្រធានាធិបតីអាណត្តិទី២ នេះ លោក ត្រាំ ត្រូវបានគេថតរូបកំពុងញ៉ាំអាហារសម្រន់របស់ McDonald’s នៅលើយន្តហោះរបស់លោក រួមជាមួយសម្ព័ន្ធមិត្ត លោក Elon Musk និង Robert F. Kennedy Jr. ព្រមទាំងកូនប្រុសរបស់លោក Donald Trump Jr ផងដែរ៕

