៧ខែដំបូង អតីតភរិយាស្ថាបនិក Amazon រកលុយបាន ១១,៣ពាន់លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋី Mackenzie Scott អតីតភរិយាស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស Amazon គឺមហាសេដ្ឋី Jeff Bezos ត្រូវបានគេរាយការណ៍ថា ត្រឹមរយៈពេល ៧ខែដំបូងនៃឆ្នាំ ២០២៣នេះ ទ្រព្យសម្បត្តិរបស់​លោកស្រី មានការកើនឡើងរហូតដល់ ១១,៣ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ប្រាក់ចំណូលរបស់មហាសេដ្ឋី​វ័យ ៥៣ឆ្នាំ មានការកើនឡើង ៥៩% ខណៈ​កត្តាដែលជម្រុញខ្លាំងបំផុតគឺ តម្លៃហ៊ុន​របស់ក្រុមហ៊ុន Amazon មានការស្ទុះងើបខ្លាំង។

សូមជម្រាបដែរថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់មហាសេដ្ឋីស្រីរូបនេះ មានប្រមាណ ៣៧,៧ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ៥ ជាមហាសេដ្ឋីស្រីមានបំផុតលើលោក។

ទន្ទឹមនឹងនោះ លោកស្រីក៏ជាមហាសេដ្ឋីចិត្តបុណ្យម្នាក់ផងដែរ ដោយកន្លងមកតែងតែធ្វើកម្មវិធី​សប្បុរសធម៌នានា ដូចជាជួយផ្គត់ផ្គង់ការរៀនសូត្រដល់កុមារក្រខ្សត់ជាដើម៕