ប្រាក់ចំណេញ

ក្រុមហ៊ុនខ្នាតយក្សចិន BYD ប្រកាសកើបប្រាក់ចំណេញបានជាង ២ពាន់លានដុល្លារ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលរបស់ចិន BYD កាលពីពេលថ្មីៗនេះ បានប្រកាសពីប្រាក់ចំណេញសុទ្ធរបស់ខ្លួន បានកើនដល់ជាង ២ពាន់លានដុល្លារ កាលពីត្រីមាសមុន បន្ទាប់ពីទទួលបានអត្តប្រយោជន៍កាន់តែខ្លាំង ពីផែនការតម្លៃទាបរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅនេះ ក្រុមហ៊ុន BYD បានប្រកាសថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួន នៅក្នុងត្រីមាសទី៤ បានកើនឡើង ៧៣,១% ដល់ចំនួនខ្ពស់បំផុត ១៤ពាន់លានយ៉ន់ (២,១ពាន់លានដុល្លារ) ស្របពេលប្រាក់ចំណូលសរុបប្រចាំត្រីមាស ក៏បានកើនឡើង ៥២,៧% ដល់ចំនួន ២៧៤,៩ពាន់លានយ៉ន់ ផងដែរ។

សម្រាប់រយ:ពេលពេញមួយឆ្នាំ ប្រាក់ចំណេញរបស់ BYD បានកើនឡើង ៣៤% ដល់ចំនួនសរុប ៤០,៣ពាន់លានដុល្លារ ខណ:ប្រាក់ចំណូលបានកើនឡើង ២៩% ។ ហើយមិនតែប៉ុណ្ណោះ ភាគហ៊ុនរបស់ BYD នៅហុងកុង ក៏បានកើនឡើង ៥១% ផងដែរ គិតចាប់តាំងពីដើមឆ្នាំនេះមក។

ជម្រាបជូនផងដែរថា BYD បានវ៉ាដាច់ក្រុមហ៊ុន Volkswagen ចំពោះការលក់នៅក្នុងប្រទេសចិនកាលពីឆ្នាំមុន ដោយលក់បានចំនួនសរុបដល់ទៅ ៤,២៥ លានគ្រឿង។ BYD ទទួលបានអត្ថប្រយោជន៍ពីផែនការតម្លៃទាប និងការលក់ខ្ពស់ជាងគូប្រជែងរបស់ខ្លួន ហើយក្រុមហ៊ុននៅតែបន្តណែនាំចេញម៉ូដែលថ្មីៗតម្លៃទាប ដោយបង្កើនសង្គ្រាមតម្លៃនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក៕

The post ក្រុមហ៊ុនខ្នាតយក្សចិន BYD ប្រកាសកើបប្រាក់ចំណេញបានជាង ២ពាន់លានដុល្លារ appeared first on .

រយៈពេល ៥ខែ ប្រាក់ចំណេញឧស្សាហកម្មចិន កើនឡើង៣,៤%
សារព័ត៌មាន Xinhua បានចុះផ្សាយនូវទិន្នន័យផ្លូវការ ដែលបានបង្ហាញកាលពីថ្ងៃទី២៦ ខែមិថុនាថា ក្រុមហ៊ុនឧស្សាហកម្មធំៗរបស់ប្រទេសចិន បានកើនឡើងនូវប្រាក់ចំណេញសរុបចំនួន៣,៤% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤។

យោងតាមការិយាល័យស្ថិតិជាតិ (NBS) បានឲ្យដឹងថា បណ្តាក្រុមហ៊ុនឧស្សាហកម្មចិន ដែលមានប្រាក់ចំណូលអាជីវកម្មប្រចាំឆ្នាំយ៉ាងហោចណាស់ ២០លានយ៉ន់ (២,៨១លានដុល្លារ) បានមើលឃើញនូវប្រាក់់ចំណេញរួមគ្នារបស់ពួកគេឈានដល់ចំនួន ២,៧៥ទ្រីលានយ៉ន់នៅអំឡុងខែមករាដល់ខែឧសភា។

មួយវិញទៀត នៅចំណោមឧស្សាហកម្មទាំង ៤១ប្រភេទ ដែលត្រូវបានត្រួតពិនិត្យដោយការិយាល័យចំនួន៣២ បានមើលឃើញនូវកំណើនប្រាក់ចំណេញរបស់ខ្លួន ខណៈក្នុងនោះប្រាក់​ចំណេញ​នៃ​វិស័យ​ផលិត​ឧបករណ៍ ​បាន​បន្ត​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​អំឡុង​ប្រាំខែដំបូងនៃឆ្នាំ២០២៤។

លើសពីនោះ ការិយាល័យ NBS ក៏បាននិយាយបន្ថែមទៀតថា ការកើនឡើងដូច្នេះបានរួមចំណែក៣,៦% ដល់កំណើនសរុបរបស់ប្រទេស និងបានធ្វើឲ្យវិស័យផលិតឧបករណ៍ ក្លាយជាអ្នករួមចំណែកដ៏ធំបំំផុតមួយរបស់សេដ្ឋកិច្ចចិនផងដែរ៕

The post រយៈពេល ៥ខែ ប្រាក់ចំណេញឧស្សាហកម្មចិន កើនឡើង៣,៤% appeared first on .

Toyota ព្យាករកើបប្រាក់ចំណេញបាន ៣០ពាន់លានដុល្លារ សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៤
ក្រុមហ៊ុន Toyota កាលពីថ្ងៃអង្គារ ទី៦ ខែកុម្ភ:កន្លងទៅនេះ បានបង្កើនការព្យាករទុករបស់ខ្លួនពីប្រាក់ចំណេញប្រចាំឆ្នាំ ថាអាចនឹងឈានដល់កម្រិតខ្ពស់បំផុត ដោយសារតែការលក់កើនឡើងនៅគ្រប់តំបន់ទាំងអស់ទូទាំងពិភពលោក ចំពេលបញ្ហាកង្វះខាតបន្ទះឈីប Semiconductor សកលលោកហាក់មានភាពធូរស្រាលច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុនមួយនេះ រំពឹងថាអាចនឹងកត់ត្រាប្រាក់ចំណេញរបស់ខ្លួនបានចំនួន ៤,៥ទ្រីលានយ៉េន ឬប្រមាណ ៣០ពាន់លានដុល្លារ នៅឆ្នាំហិរញ្ញវត្ថុ ២០២៤ នេះ ពោលគឺជាចំនួនកើនឡើងពីការព្យាករពីមុន ៣,៩៥ទ្រីលានយ៉េន។

គួរឲ្យដឹងថា ការផលិតយានយន្តបានស្ទុះងើបឡើងវិញយ៉ាងខ្លាំង ដោយសារតែមានកើនឡើងនៃការផ្គត់ផ្គង់បន្ទះឈីប semiconductor ឡើងវិញ ខណ:កាលពីសប្តាហ៍មុន ក្រុមហ៊ុន Toyota បានប្រកាសពីការលក់រថយន្តរបស់ខ្លួនសរុបចំនួន ១១,២ លានគ្រឿង សម្រាប់គ្រប់ម៉ូដែលទាំងអស់ ក្នុងឆ្នាំ២០២៣ និងថែមទាំងបានរក្សាឈ្មោះជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់ខ្លាំងបំផុតរបស់ពិភពលោក ថែមទៀតផង។

ជម្រាបជូនផងដែរថា បើទោះបីជាការលក់រថយន្ត នៅអឺរ៉ុប និងអាមេរិកខាងជើង ត្រូវបានគេរំពឹងថានឹងកើនឡើងក៏ដោយ តែការថយចុះនៃការលក់ក្នុងស្រុក បានធ្វើឲ្យក្រុមហ៊ុន Toyota កាត់បន្ថយបរិមាណលក់ សម្រាប់ចន្លោះឆ្នាំ ២០២៣ ដល់ ២០២៤ របស់ខ្លួនមកនៅត្រឹម ៩,៤៥ លានពីចំនួន ៩,៦០ លានគ្រឿង៕

The post Toyota ព្យាករកើបប្រាក់ចំណេញបាន ៣០ពាន់លានដុល្លារ សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៤ appeared first on .

ក្រុមហ៊ុនផ្លូវដែករដ្ឋវៀតណាម ប្រកាសកើបប្រាក់ចំណេញលើកដំបូង ក្រោយខាតអស់ ៣ឆ្នាំ
ក្រុមហ៊ុន Vietnam Railways ដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណម បានរាយការណ៍ពីប្រាក់ចំណេញលើកដំបូងរបស់ខ្លួន ដល់ចំនួន ៩៤,៨ពាន់លានដុង (៣,៨៩លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២៣ បន្ទាប់ពីរងការខាតបង់អស់រយៈពេល ៣ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ប្រាក់ចំណូលសរុប​របស់ក្រុមហ៊ុន ​ Vietnam Railways បាន​ឡើង​ដល់ ៨,៥ទី្រ​លាន​ដុង ជាមួយនឹងការដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ៦,១ លាននាក់កាលពីឆ្នាំមុន ពោលគឺកើនឡើង ៣៥% បើធៀបទៅនឹងកាលពីឆ្នាំ២០២២ ។

ជុំវិញការកើនឡើងប្រាក់ចំណូលនេះ ត្រូវបានគេ​សន្មត​ថា បានមកពីផែនការបញ្ចុះតម្លៃចំពោះការធ្វើដំណើរ ក៏ដូចជាការផ្តល់ជូនផ្សេងៗទៀត រួមទាំងការកែលម្អគុណភាពនៃសេវាកម្ម និងទេសចរណ៍តាមផ្លូវរថភ្លើង ផងដែរ។

ប៉ុន្តែទន្ទឹមនឹងនេះ ចំពោះការដឹកជញ្ជូនទំនិញវិញ បានធ្លាក់ចុះ ១៩% មកនៅត្រឹមចំនួន ៤,៦ លានតោនប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៣ ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែកវៀតណាមមួយនេះ ចាត់ទុកថាឆ្នាំ២០២៤ នេះ អាចជាឆ្នាំដ៏លំបាកមួយ ដោយសារតែមានការប្រកួតប្រជែងខ្ពស់ពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវ​ថ្នល់​៕

The post ក្រុមហ៊ុនផ្លូវដែករដ្ឋវៀតណាម ប្រកាសកើបប្រាក់ចំណេញលើកដំបូង ក្រោយខាតអស់ ៣ឆ្នាំ appeared first on .

ក្រុមហ៊ុនខ្នាតយក្ស Samsung សម្លឹងឃើញប្រាក់ចំណេញត្រីមាសទី៤ ថយចុះយ៉ាងគំហុក
ក្រុមហ៊ុន Samsung Electronics Co Ltd បានរាយការណ៍ពីប្រាក់ចំណេញប្រចាំត្រីមាសទី៤ ដែលមានការថយចុះរហូតដល់ ៣៥% ដោយសារតែតម្រូវការនៅសឹងតែគ្រប់អាជីវកម្មរបស់ពួកគេមានការធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះបានបង្ហាញថា ប្រាក់ចំណេញប្រចាំត្រីមាសទី៤ ទទួលបានត្រឹម ២,៨ទ្រីលានវ៉ុន ឬប្រហែល ២,១៣ទ្រីលានដុល្លារ សម្រាប់រយៈពេលពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ ដែលវាបានថយចុះពី ៤,៣១ទ្រីលានវ៉ុន បើធៀបនឹងឆ្នាំ២០២២។

ការថយចុះនៃប្រាក់ចំណេញប្រចាំត្រីមាសរបស់ Samsung គឺច្រើនជាងការរំពឹងទុកពីវិទ្យាស្ថាន LSEG SmartEstimate ដែលជំនាញលើការព្យាករណ៍ ពោលពួកគេព្យាករទុកថា Samsung នឹងមានការថយចុះនៃប្រាក់ចំណេញមែន តែថយនៅត្រឹម ៣,៧ទ្រីលានវ៉ុនប៉ុណ្ណោះ។

ជម្រាបបន្ថែមថា ប្រាក់ចំណេញត្រីមាសទី៤ សារនេះ គឺជាការចំណេញទាបបំផុតរបស់ក្រុមហ៊ុន Samsung សម្រាប់ ៥ត្រីមាសចុងក្រោយ បន្ទាប់ពីធ្លាប់ប្រកាសពីការថយចុះដ៏សំបើមកាលពីត្រីមាសទី៣ ក្នុងឆ្នាំ២០២២ ដែលមានការថយចុះ ៣១% ដោយសារកង្វះខាតការផ្គត់ផ្គង់បន្ទះឈីប បណ្ដាលឲ្យសង្វាក់ផលិតកម្មមានការយឺតយ៉ាវនាពេលនោះ៕

The post ក្រុមហ៊ុនខ្នាតយក្ស Samsung សម្លឹងឃើញប្រាក់ចំណេញត្រីមាសទី៤ ថយចុះយ៉ាងគំហុក appeared first on .

ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell ប្រកាសកើបប្រាក់ចំណេញជាង ៦ពាន់លានដុល្លារ នៅត្រីមាសទី៣
ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់ចក្រភពអង់គ្លេស Shell នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរាយការណ៍ពីប្រាក់ចំណេញរបស់ខ្លួនកើនឡើងដល់ ៦,២ពាន់លានដុល្លារ សម្រាប់ត្រីមាសទី៣ ឆ្នាំនេះ ដោយយសារតែក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍ច្រើនពីការកើនឡើងតម្លៃប្រេង និងប្រាក់ចំណេញទទួលបានពីការចម្រាញ់ប្រេងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC ។

ចំនួនប្រាក់ចំណេញដែលក្រុមហ៊ុន បានប្រកាសចុងក្រោយនេះ គឺខ្ពស់ជាងប្រាក់ចំណេញដែលខ្លួនទទួលបានត្រឹម ៥,១ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ ប៉ុន្តែជាការធ្លាក់ចុះខ្លាំង ពីចំនួនដែលខ្លួនធ្លាប់ទទួលបានដល់ទៅ ៩,៤៥ពាន់លានដុល្លារ សម្រាប់ត្រីមាសទី៣ ដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានជំរុញឱ្យតម្លៃប្រេង និងឧស្ម័នកើនឡើងខ្ពស់បំផុត។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន លោក Wael Sawan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “Shell បានផ្តល់នូវប្រតិបត្តិការដ៏រឹងមាំមួយ សម្រាប់ត្រីមាសផ្សេងទៀតនៃផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ ដោយចាប់យកឱកាស នៅក្នុងទីផ្សារដែលងាយនឹងទទួលបានផលច្រើន ” ។

ជម្រាបជូនផងដែរថា បើទោះបីជាប្រាក់ចំណេញមានការកើនឡើងខ្ពស់ក៏ដោយ ប៉ុន្តែផលិតកម្មនៅរោងចក្រ Integrated Gas របស់ Shell បានធ្លាក់ចុះ ៩% បើធៀបទៅនឹងត្រីមាសមុន ដោយសារតែការ​ជួសជុល​ នៅអណ្តូង Prelude floating LNG របស់ខ្លួននៅខាងក្រៅប្រទេសអូស្ត្រាលី ក៏ដូចជាទីតាំងនៅ Trinidad and Tobago និងនៅប្រទេសកាតា ផងដែរ៕

The post ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell ប្រកាសកើបប្រាក់ចំណេញជាង ៦ពាន់លានដុល្លារ នៅត្រីមាសទី៣ appeared first on .

ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung ទំនងធ្លាក់ចុះ ៨០% ក្នុងត្រីមាសទី៣ ឆ្នាំនេះ
ប្រាក់ចំណេញប្រចាំត្រីមាសទី៣ របស់ក្រុមហ៊ុន Samsung Electronics ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ៨០% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែរងផលប៉ះពាល់ដោយការធ្លាក់ចុះជាបន្តនៃវិបត្តិបន្ទះឈីបពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន និងបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់ពិភពលោក បានបង្ហាថា នឹងប្រកាសអំពីលទ្ធផលនៃប្រាក់ចំណូលបឋមប្រចាំត្រីមាសទីបីរបស់ខ្លួន នៅថ្ងៃពុធខាងមុខនេះ។

ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន Samsung ទំនងជាអាចធ្លាក់ចុះដល់ ២,១ទី្រលានវ៉ុន (១,៥៦ ពាន់លានដុល្លារ) នៅក្នុងត្រីមាស ដែលគិតចាប់ពីខែកក្កដា ដល់ខែកញ្ញា បើធៀបទៅនឹងប្រាក់ចំណេញខ្លួនធ្លាប់ទទួលបាន ១០,៨៥ទ្រីលានវ៉ុន ក្នុងត្រីមាសដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ LSEG SmartEstimate ។

ក្រុមហ៊ុនអ្នកវិភាគ បានបង្ហាញឱ្យដឹងថា ការធ្លាក់ចុះនេះ គឺបណ្តាលមកពីបញ្ហាប្រឈមដែលកំពុងបន្ត ដោយសារតែវិបត្តិបន្ទះឈីបជាសកល រួមទាំងបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ផងដែរ។

ទន្ទឹមនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន និងកុំព្យូទ័រយូរដៃជាច្រើន បាននឹងកំពុងបដិសេធមិនទិញបន្ទះឈីបអង្គចងចាំថ្មី ដោយបានជ្រើសរើសយកការប្រើប្រាស់សារពើភ័ណ្ឌ ដែលមានស្រាប់របស់ពួកគេ អស់រយ:ពេលជាច្រើនខែមកនេះ ដោយសារមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច៕

The post ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung ទំនងធ្លាក់ចុះ ៨០% ក្នុងត្រីមាសទី៣ ឆ្នាំនេះ appeared first on .