ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្ស Singapore Airlines ធ្លាក់ចុះជិតពាក់កណ្តាល

អន្តរជាតិ

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Singapore Airlines Group បានធ្លាក់ចុះអស់ ៤៣,៩% មកនៅត្រឹម ១៣៤លានដុល្លារសិង្ហបុរី (ឬស្មើនឹងប្រមាណ ១០៤លានដុល្លារអាមេរិក) ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំសារពើពន្ធ ២០២៧ របស់ខ្លួន ដោយសារតែការកើនឡើងខ្ពស់នៃថ្លៃប្រេងឥន្ធនៈសម្រាប់យន្តហោះ ដែលបានដាក់សម្ពាធយ៉ាងខ្លាំងលើប្រាក់ចំណូលរបស់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តែទោះជាយ៉ាងណា ប្រាក់ចំណូលសរុបក្នុងរយៈពេល ៦ខែដំបូង ក្នុងអំឡុងពេលនោះ បានកើនឡើង ១៦,៨% ដល់ ១១,៣ពាន់លានដុល្លារសិង្ហបុរី ដោយសារតែតម្រូវការធ្វើដំណើរតាមផ្លូវអាកាសរបស់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញតាមយន្តហោះមានការកើនឡើង។

គួរឲ្យដឹងផងដែរថា Singapore Airlines Groupមានប្រតិបត្តិការសំខាន់ដូចជាក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្ស Singapore Airlines និងក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ Scoot ផងដែរ។

ជម្រាបជូនផងដែរថា បើទោះបីជាក្រុមហ៊ុនបានកែសម្រួលតម្លៃសំបុត្រយន្តហោះ និងតម្លៃសេវាដឹកជញ្ជូនទំនិញ ដើម្បីឆ្លើយតបទៅនឹងភាពស្មុគស្មាញនៃប្រតិបត្តិការ និងខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ ប៉ុន្តែវាទូទាត់បានត្រឹមតែផ្នែកតូចមួយប៉ុណ្ណោះនៃផលប៉ះពាល់ពីតម្លៃប្រេងឥន្ធនៈដែលនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់៕