ភាគហ៊ុនរបស់ Nvidia កើនឡើងជាង ៣០% បន្ទាប់ពីក្រុមប្រឹក្សាភិបាលតែងតាំងលោក Jensen Huang ឡើងវិញ ក្រោមសម្ពាធរបស់លោកប្រធានាធិបតីអាមេរិក Trump

សង្គម​ និង​សេដ្ឋកិច្ច

ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានកើនឡើងជាង ៣០% បន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន បានតែងតាំង​លោក Jensen Huang ជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនផលិតបន្ទះឈីបឡើងវិញ ដែលជំរុញទីផ្សារ​ភាគហ៊ុនឱ្យកាន់តែរីកចម្រើន។ ទីផ្សារភាគហ៊ុននៅអាស៊ីក៏បានកើនឡើងផងដែរ បន្ទាប់ពីការវិលត្រឡប់របស់លោក Huang។ នេះបើតាមសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា ក្រុមហ៊ុន Nvidia បានប្រកាសនៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ថា ខ្លួនបានតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ ក្រោយផ្ទុះរឿងអាស្រូវមានទំនាក់ទំនង​ជាមួយស្រ្តី​ម្ចាស់ក្រុមហ៊ុន Megaspeed ដែលអាមេរិកថា ជាចារកម្មរបស់ចិន។

ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងក្រោមសម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។ ក្រោយការប្រកាសតែងតាំងលោក Jensen Huang ឡើងវិញនេះ ភាគហ៊ុនរបស់ Nvidia បានកើន​ឡើងជាង ៣១ភាគរយ ក្នុងការជួញដូរមុនបើកទីផ្សារ។

ជម្រាបជូនផងដែរថា មុនការប្រកាសតែងតាំងឡើងវិញនេះ លោក Jensen Huang បានលាលែងពីតំណែង​កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីមានរបាយការណ៍ចម្រូងចម្រាសពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួន និងទំនាក់​ទំនង​មួយចំនួនរបស់លោក ដែលបានបង្កើតជាក្តីបារម្ភអំពីក្រមសីលធម៌ និងការគ្រប់គ្រងនៅក្នុងក្រុមហ៊ុន។ បញ្ហានេះ​ក៏បានបង្កើនការព្រួយបារម្ភអំពីហានិភ័យសន្តិសុខជាតិ ដោយសារមានការចោទប្រកាន់ពាក់ព័ន្ធនឹង​ទំនាក់ទំនងរបស់បុគ្គលមួយចំនួនជាមួយភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិន៕