ទីបំផុត! លោក Jensen Huang ត្រលប់មកកាន់តំណែងជា CEO របស់ Nvidia សារជាថ្មី

អន្តរជាតិ

ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia បានប្រកាសសម្រេចតែងតាំងលោក Jensen Huang ឲ្យត្រឡប់មកកាន់តំណែងជាប្រធាន និងជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនវិញជាផ្លូវការ ដោយមានប្រសិទ្ធភាពភ្លាមៗ គិតនៅត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការសម្រេចចិត្តនេះបានកើតឡើងត្រឹមតែរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាភិបាលបានទទួលយកការលាលែងពីតំណែងរបស់លោក និងប្រកាសថាមិនមានគម្រោងនាំយកលោកត្រឡប់មកវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសរបស់ Nvidia ក្រុមប្រឹក្សាភិបាលបានបោះឆ្នោតជាឯកច្ឆន្ទ ដើម្បីស្តារតំណែងរបស់លោក Huang ឡើងវិញ បន្ទាប់ពីមានកិច្ចពិភាក្សា និងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយរូបលោក។ ក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា ខ្លួនមានទំនុកចិត្តលើភាពស្មោះត្រង់ និងសមត្ថភាពដឹកនាំរបស់លោក ព្រមទាំងជឿជាក់ថា ការត្រឡប់មកកាន់តំណែងរបស់លោកនេះ នឹងមិនបង្កហានិភ័យដល់សន្តិសុខជាតិអាមេរិកនោះទេ។

លោក Harvey C. Jones ប្រធានក្រុមប្រឹក្សាភិបាល Nvidia បានលើកឡើងថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនជឿជាក់ថា លោក Jensen Huang គឺជាបុគ្គលដែលស័ក្តិសមបំផុតសម្រាប់ដឹកនាំក្រុមហ៊ុន ហើយការត្រឡប់មកវិញរបស់លោកមកវិញនេះ គឺជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់ម្ចាស់ភាគហ៊ុន បុគ្គលិក ដៃគូអាជីវកម្ម និងអតិថិជនរបស់ក្រុមហ៊ុន។

ការសម្រេចចិត្តនេះក៏ត្រូវបានកើតឡើងក្រោយពេលមានការចូលរួមផ្តល់យោបល់ពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិក។ ជាពិសេស លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបង្ហាញការគាំទ្រចំពោះការនាំលោក Huang ត្រឡប់មកដឹកនាំ Nvidia វិញ ដោយលោកបានអះអាងថា ខ្លួនបានពិភាក្សាជាមួយក្រុមប្រឹក្សាភិបាល និងជួយជំរុញឱ្យមានការសម្រេចចិត្តនេះ។

ជម្រាបជូនផងដែរថា មុនការប្រកាសតែងតាំងឡើងវិញនេះ លោក Jensen Huang បានលាលែងពីតំណែងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីមានរបាយការណ៍ចម្រូងចម្រាសពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួន និងទំនាក់ទំនងមួយចំនួនរបស់លោក ដែលបានបង្កើតជាក្តីបារម្ភអំពីក្រមសីលធម៌ និងការគ្រប់គ្រងនៅក្នុងក្រុមហ៊ុន។ បញ្ហានេះក៏បានបង្កើនការព្រួយបារម្ភអំពីហានិភ័យសន្តិសុខជាតិ ដោយសារមានការចោទប្រកាន់ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់បុគ្គលមួយចំនួនជាមួយភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិន៕