Samsung ទំនងកើបប្រាក់ចំណេញជាង ៥៦ពាន់លានដុល្លារ ក្នុងត្រីមាសទី២ ឆ្នាំនេះ

អន្តរជាតិ

ក្រុមហ៊ុន Samsung Electronics បានប៉ាន់ប្រមាណថាប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន បានកើនឡើងប្រហែល ១៨ដង ដល់កម្រិតខ្ពស់បំផុតមួយផ្សេងទៀត នៅក្នុងត្រីមាសទីពីរឆ្នាំនេះ ខណៈពេលដែលកំណើនបច្ចេកវិទ្យា AI បន្តធ្វើឱ្យការផ្គត់ផ្គង់ និងតម្លៃបន្ទះឈីបអង្គចងចាំហក់ឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីពេលថ្មីៗនេះ Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំជាងគេបំផុតរបស់ពិភពលោក បានព្យាករថាប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួននឹងមានចំនួន ៨៦ទ្រីលានវ៉ុន (៥៦,៣៥ពាន់លានដុល្លារ) សម្រាប់ត្រីមាសដែលគិតពីខែមេសាដល់ខែមិថុនា ឆ្នាំនេះ។

ជុំវិញតួលេខប៉ាន់ស្មានចុងក្រោយនេះ គឺជាចំនួនកើនឡើងយ៉ាងខ្លាំង ប្រធៀបទៅនឹងប្រាក់ចំណេញចំនួន ៤,៧ទ្រីលានដុល្លារ នៅក្នុងត្រីមាសដូចគ្នា កាលពីឆ្នាំមុន ខណៈពេលដែលអ្នកវិភាគរំពឹងថាទីផ្សារបន្ទះឈីបអង្គចងចាំនឹងនៅតែផ្គត់ផ្គង់មិនទាន់តម្រូវការ រហូតដល់ឆ្នាំក្រោយ។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន Samsung គឺជាអ្នកផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំដ៏សំខាន់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់ពិភពលោក រួមទាំង Nvidia , Google និង Apple ផងដែរ៕​