ប្រាក់ដុល្លារ

ប្រាក់ដុល្លារអាមេរិក កំពុងស្ថិតនៅក្នុងតម្លៃទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ
ប្រាក់ដុល្លារអាមេរិក ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្នុងទាបបំផុតមិនធ្លាប់មាន​ ខណៈពេលដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ ហាក់មិនបានបង្ហាញការព្រួយបារម្ភអំពីការការធ្លាក់ចុះខ្សោយនៃប្រាក់ដុល្លារនេះនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

គិតនៅត្រឹមព្រឹកថ្ងៃទី២៨ ខែមករា សន្ទស្សន៍ប្រាក់ដុល្លារ ដែលជាជាវាស់ស្ទង់ទៅលើឥទ្ធិពលនៃប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦ ផ្សេងទៀត បានធ្លាក់ចុះមកត្រឹម ៩៥,៥៦ ពិន្ទុត្រឹមរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ នេះគឺជាកម្រិតដ៏ទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក។

ភាពទន់ខ្សោយនេះ បានជំរុញឲ្យប្រាក់អឺរ៉ុបមានតម្លៃត្រឹម ១,២អឺរ៉ូក្នុងមួយដុល្លារអាមេរិក ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០២១ មក។ ជាមួយគ្នានេះ ប្រាក់ដុល្លារអូស្រ្តាលីក៏បានកើនឡើងដល់កម្រិតខ្ពស់បំផុតផងដែរ ក្នុងរយៈពេលបីឆ្នាំចុងក្រោយ ធៀបទៅនឹងប្រាក់ដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ ប្រាក់យ៉េនរបស់ជប៉ុន ដែលត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិដែលមានសុវត្តិភាពបំផុត ក៏បានងើបឡើងវិញផងដែរ បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេលជាច្រើនខែ ដោយបច្ចុប្បន្នកំពុងត្រូវបានជួញដូរ ១៦២,៧យ៉េនក្នុងមួយដុល្លារ។

យ៉ាងណាមិញ បើតាមអ្នកវិភាគបានបង្ហាញការជឿជាក់ថាការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារយ៉ាងឆាប់រហ័សបែបនេះ គឺត្រូវបានកើតឡើងដោយសារតែការអធិប្បាយរបស់លោក ដូណាល់ ត្រាំ។ នៅថ្ងៃទី២៧ ខែមករា ដោយបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងទៅនឹងការធ្លាក់ចុះខ្លាំងនៃប្រាក់ដុល្លារនេះ ប្រធានាធិបតីអាមេរិក បែជាលើកឡើងថា ប្រាក់ដុល្លារកំពុងដំណើរការល្អទៅវិញ។

ជម្រាបជូនផងដែរថា ប្រាក់ដុល្លារដែលកំពុងធ្លាក់ចុះខ្សោយនេះ ក៏បានជំរុញដល់ការកើនឡើងនៃតម្លៃមាសអន្តរជាតិផងដែរ ដែលបច្ចុប្បន្នកំពុងកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់ ៥ ២៣៩ដុល្លារក្នុងមួយអោន៕​

The post ប្រាក់ដុល្លារអាមេរិក កំពុងស្ថិតនៅក្នុងតម្លៃទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ appeared first on .

តម្លៃប្រាក់ដុល្លារអាមេរិក ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានរយៈពេលជាង ២០ឆ្នាំចុងក្រោយ
តម្លៃប្រាក់ដុល្លារអាមេរិក ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចុះជិត ១០% នៅឆ្នាំនេះ ពោលគឺជាកម្រិតដ៏ទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយ ដោយសារតែការប្រែប្រួលពីពន្ធនាំចូល និងកត្តាអត្រាការប្រាក់ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គិតនៅត្រឹមថ្ងៃទី២៤ ខែធ្នូ សន្ទស្សន៍ប្រាក់ដុល្លារ ដែលជារង្វាស់នៃភាពរឹងមាំរបស់ប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណសំខាន់ៗ បានធ្លាក់ចុះដល់ ៩៧,៧ ពិន្ទុ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជិតបីខែចុងក្រោយ។ ហើយបើគិតចាប់តាំងពីដើមឆ្នាំនេះមក សន្ទស្សន៍ប្រាក់ដុល្លារ បានធ្លាក់ចុះអស់ ៩,៩% ដែលឆ្ពោះទៅរកការធ្លាក់ចុះខ្លាំងបំផុត គិតចាប់តាំងពីឆ្នាំ២០០៣ មក។

គួរឲ្យដឹងថាប្រាក់ដុល្លារអាមេរិកបានជួបប្រទះនឹងការប្រែប្រួលគួរឲ្យកត់សម្គាល់នៅឆ្នាំ២០២៥ នេះ។ ពន្ធនាំចូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះ បានបង្កឲ្យមានវិបត្តិទំនុកចិត្តលើទ្រព្យសកម្មរបស់សហរដ្ឋអាមេរិក។

លើសពីនេះ ការប៉ុនប៉ងរបស់លោក ត្រាំ ដើម្បីជះឥទ្ធិពលដល់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដើម្បីទម្លាក់អត្រាការប្រាក់ ក៏បានបង្កើនការព្រួយបារម្ភអំពីតម្លៃប្រាក់ដុល្លារអាមេរិក ផងដែរ៕

The post តម្លៃប្រាក់ដុល្លារអាមេរិក ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានរយៈពេលជាង ២០ឆ្នាំចុងក្រោយ appeared first on .

ប្រាក់ដុល្លារធ្លាក់ថ្លៃខ្លាំង ក្រោយលោក ត្រាំ គ្រោងផ្លាស់ប្តូរមេធំធនាគារកណ្តាលអាមេរិក
គិតនៅត្រឹមព្រឹកថ្ងៃទី២៦ ខែមិថុនានេះ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះថ្លៃយ៉ាងខ្លាំង បើធៀបទៅនឹងប្រាក់អឺរ៉ូ ផោនរបស់អង់គ្លេស និងប្រាក់យ៉េនរបស់ជប៉ុន ចំពេលកំពុងមានដំណឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងសម្លឹងឃើញបេក្ខភាពថ្មី ដើម្បីមកដឹកនាំធនាគារកណ្តាលអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បច្ចុប្បន្ន នៅក្នុងមួយអឺរ៉ូ មានតម្លៃស្មើទៅនឹង ១,១៦៨ដុល្លារ ស្របពេលប្រាក់ផោនបានកើនឡើង ០,២% ដល់ ១,៣៦៩ដុល្លារ។ ទន្ទឹមនឹងនេះដែរ ក្នុងមួយដុល្លារអាមេរិក បច្ចុប្បន្នមានតម្លៃស្មើទៅនឹង ១៤៤,៨យ៉េន ជប៉ុន។

មិនតែប៉ុណ្ណោះ តម្លៃប្រាក់ដុល្លារក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន នៅក្នុងរយ:ពេល ១៤ឆ្នាំចុងក្រោយផងដែរ បើធៀបទៅនឹងប្រាក់ហ្វ្រង់ស្វីស (CHF) ដោយក្នុងមួយ ១ CHF ស្មើទៅនឹង ០,៨ដុល្លារ។

គួរឲ្យដឹងផងដែរថា ប្រាក់ដុល្លារបានបាត់បង់តម្លៃ ខណៈដែលអ្នកវិនិយោគកំពុងមានការព្រួយបារម្ភអំពីឯករាជ្យភាពនាពេលអនាគតរបស់ធនាគារកណ្តាលអាមេរិក (Fed)។ កាលពីថ្ងៃទី២៥ ខែមិថុនា សារព័ត៌មាន WSJ បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ត្រាំ កំពុងពិចារណាជ្រើសរើស និងប្រកាសការតែងតាំងបេក្ខភាពថ្មី សម្រាប់តំណែងជាប្រធាន Fed បន្ទាប់ នៅក្នុងខែកញ្ញា ឬខែតុលាខាងមុខ។ អាណត្តិបច្ចុប្បន្នរបស់ប្រធាន Fed លោក Jerome Powell នឹងត្រូវបញ្ចប់ នៅខែឧសភា ឆ្នាំ២០២៦។

យោងតាមប្រព័ន្ធផ្សព្វផ្សាយខាងលើនេះ បានបង្ហាញឲ្យដឹងទៀថា បេក្ខជននាំមុខគេនាពេលបច្ចុប្បន្ន សម្រាប់តំណែងជាប្រធាន Fed បន្ទាប់ រួមមានអភិបាល Fed លោក Kevin Warsh ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett សមាជិកក្រុមប្រឹក្សាភិបាលរបស់ Fed លោក Christopher Waller និងរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent ៕

The post ប្រាក់ដុល្លារធ្លាក់ថ្លៃខ្លាំង ក្រោយលោក ត្រាំ គ្រោងផ្លាស់ប្តូរមេធំធនាគារកណ្តាលអាមេរិក appeared first on .

តើធនាគារកណ្ដាលអាម៉េរិក នឹងបន្ថយអត្រា​ការ​ប្រាក់​ចុះបាន​ទៀត​ដល់កម្រិតណា?
តើធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់បានចំនួនប៉ុន្មានបន្ថែមទៀត នៅឆ្នាំនេះ និងនៅឆ្នាំ២០២៥?

ខណៈដែលភាគច្រើនកំពុងរំពឹងថានឹងមានការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះ ធនាគារកណ្តាលអាមេរិកថ្មីៗនេះបានអោយដឹងថាកុំមានសុទិដ្ឋិនិយមខ្លាំងពេក (សម្រាប់ការកាត់បន្ថយអត្រាការប្រាក់បន្ថែម) ហើយធនាគារកណ្តាលអាមេរិកនឹងមិនប្រញាប់ប្រញ៉ាលកាត់បន្ថយអត្រាការប្រាក់នោះទេ។ “ការជំរុញដោយទិន្នន័យ” បន្តត្រូវបានបញ្ជាក់សារជាថ្មីម្តងទៀត។ ដូចនេះ «កុំប្រឆាំងជាមួយធនាគារកណ្តាលអាមេរិក» ។

បើតាមការលើកឡើងពីលោក Raymond Sia នាយកប្រតិបត្តិធនាគារកាណាឌីយ៉ាដែលបានសរសេរអត្ថបទមួយទាក់ទិននឹងអត្រាការប្រាក់កាលពីមួយខែមុននៅលើ LinkedIn ផ្ទាល់ខ្លួនរបស់លោក បានឲ្យដឹងថា៖ នេះគឺធ្វើតាមនិន្នាការធ្លាក់ចុះនៃប្រាក់ដុល្លារសម្រាប់រយៈពេលបីខែកន្លងមក (ពីខែមិថុនាដល់ថ្ងៃទី២៤ ខែកញ្ញា) ដោយធនាគារកណ្តាលអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ដល់ 50bps នៅចុងខែកញ្ញា ឆ្នាំ២០២៤។ បន្ទាប់មក ប្រាក់ដុល្លារបានចាប់ផ្តើមគន្លងកើនឡើងរបស់ខ្លួន បើទោះបីជាតម្លៃទីផ្សារមានការកាត់បន្ថយអត្រាការប្រាក់យ៉ាងតិចពីរបន្ថែមទៀតក៏ដោយ (ប្រហែលជាមានការកាត់បន្ថយតែមួយភាគប៉ុណ្ណោះដោយផ្អែកលើទិន្នន័យថ្មីៗ ) មុនឆ្នាំ២០២៤ត្រូវបានបញ្ចប់។ ដូច្នេះយើងមានសំណួរមួយចំនួនដែលគួរគិតពិចារណា។

តើនឹងមានអ្វីកើតឡើង ប្រសិនបើយើងយល់ខុសអំពីអតិផរណា?

ចុះប្រសិនបើធនាគារកណ្តាលសហរដ្ឋអាមេរិកគិតខុសអំពីគន្លងអតិផរណា ហើយអតិផរណានឹងត្រលប់មករំខានទីផ្សារ ខណៈដែលបុណ្យណូអែល/ឆ្នាំថ្មីឆ្នាំ២០២៥ ខិតជិតមកដល់?

នៅទូទាំងពិភពលោក សេដ្ឋកិច្ចនៃបណ្តាប្រទេសភាគច្រើនកំពុងបង្ហាញលទ្ធផលវិជ្ជមាននៅក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា។ នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស អតិផរណានៅតែបន្តធ្លាក់ចុះបើប្រៀបធៀបទៅនឹងឆ្នាំមុន ប៉ុន្តែទិន្នន័យថ្មីៗនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងបង្កឱ្យមានការបារម្ភមួយចំនួន។ នៅក្នុងតំបន់អាស៊ាន ធនាគារកណ្តាលជាច្រើនបានរក្សាអត្រាការប្រាក់ ហើយប្រទេសមួយចំនួនថែមទាំងកាត់បន្ថយអត្រាគោលនយោបាយរូបិយវត្ថុក្នុងប្រទេសរបស់ពួកគេ ដូចជាធនាគារកណ្តាលថៃកាលពីសប្តាហ៍មុន។

យ៉ាងណាក៏ដោយ យើងត្រូវចាំថា រាល់ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកើនឡើងបែបនេះនឹងជះឥទ្ធិពលដល់អតិផរណា ស្របនឹងការប្រញាប់ប្រញាល់រកកន្លែងសុវត្ថិភាព (ម្តងទៀត) និងផ្តល់នូវសន្ទុះបន្ថែមទៀតសម្រាប់ប្រាក់ដុល្លារ។ «អតិផរណាធ្វើឱ្យយើងធ្លាក់តម្លៃទាំងអស់គ្នា។»

សូមបញ្ជាក់ផងដែរថា លោក Raymond Sia បច្ចុប្បន្ន មានតួនាទីជានាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ា និងជាវាគ្មិនដែលមានបទពិសោធន៍ និងជាអ្នកសរសេរអត្ថបទអំពីធនាគារ ការប្តូរប្រាក់ និងភាពជាអ្នកដឹកនាំ។ ខាងលើគឺជាទស្សនៈផ្ទាល់ខ្លួនរបស់លោក ហើយមិនឆ្លុះបញ្ចាំងពីស្ថាប័នដែលលោកកំពុងបំពេញការងារឱ្យនោះទេ៕

ដកស្រង់និងប្រែសម្រួលពី៖ Link

ប្រភពរូប៖ REUTERS/Elizabeth Frantz/File Photo

The post តើធនាគារកណ្ដាលអាម៉េរិក នឹងបន្ថយអត្រា​ការ​ប្រាក់​ចុះបាន​ទៀត​ដល់កម្រិតណា? appeared first on .

ឥណ្ឌាបរាជ័យក្នុងការគ្រវាត់ចោលលុយដុល្លារ សម្រាប់ការធ្វើពាណិជ្ជកម្ម
យុទ្ធនាការឈប់ពឹងផ្អែកលុយដុល្លាររបស់ប្រទេសឥណ្ឌា សម្រាប់ការធ្វើពាណិជ្ជកម្ម គឺមិនទទួលបានជោគជ័យដូចជា ប្រទេសចិន និងរុស្ស៊ីឡើយ ពោលរូបិយប័ណ្ណរូពីរបស់ឥណ្ឌា នៅមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ សម្រាប់ការធ្វើជំនួញឆ្លងប្រទេសនៅឡើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Business Insider បានបង្ហាញថា ឥណ្ឌាមានបំណង​ចង់ទូទាត់ប្រាក់ ជាមួយប្រទេសនាំចូលប្រេងឆៅដទៃទៀត ជារូបិយប័ណ្ណរូពី ជំនួសឲ្យលុយដុល្លារ ប៉ុន្តែការប្រឹងប្រែងមួយនេះ មិនដែលបានទទួលជោគជ័យឡើយ ដោយក្រុមប្រទេសទាំងនោះ បដិសេធមិនទទួល និងយកតែលុយដុល្លារប៉ុណ្ណោះ។

ពេញមួយរដូវកាលឆ្នាំ ២០២២-២០២៣ ដែលបានបញ្ចប់ត្រឹមខែមីនាកន្លងទៅ ការនាំចូលប្រេងនៅក្នុងប្រទេសឥណ្ឌា មិនមានការទូទាត់សាច់ប្រាក់ជាលុយរូពីសូម្បីតែម្ដងឡើយ។

សូមជម្រាបដែរថា ឥណ្ឌាកំពុងព្យាយាមដើរតាមគន្លងចិន និងរុស្ស៊ី ក្នុងការកាត់បន្ថយការពឹង​ផ្អែកលើរូបិយប័ណ្ណបរទេស សម្រាប់ការធ្វើជំនួញនៅក្នុងស្រុក ដោយប្រើប្រាស់រូបិយប័ណ្ណខ្លួនឯងជំនួសវិញ ស្របពេលកន្លងមក រុស្ស៊ីក៏បានអំពាវនាវ​ឲ្យសមាជិកអង្គការ BRICS ទាំងអស់ ងាកមកអនុវត្តផែនការទាំងនេះ ដើម្បីបង្ការហានិភ័យនានា ក៏ដូចជាកាត់បន្ថយឥទ្ធិពលរបស់អាមេរិក មកលើបណ្ដាប្រទេសទាំងនេះផងដែរ៕

The post ឥណ្ឌាបរាជ័យក្នុងការគ្រវាត់ចោលលុយដុល្លារ សម្រាប់ការធ្វើពាណិជ្ជកម្ម appeared first on .

រុស្ស៊ីអំពាវនាវឲ្យសមាជិកអង្គការ BRICS ឈប់ពឹងផ្អែកលើរូបិយប័ណ្ណដុល្លារអាមេរិក
ប្រទេសរុស្ស៊ី បានអំពាវនាវឲ្យសមាជិកអង្គការ BRICS ដែលជាក្រុមប្រទេសកំពុងមានសេដ្ឋកិច្ចរីកចម្រើន រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ឈប់ពឹងផ្អែកលើរូបិយប័ណ្ណដុល្លារអាមេរិក និងងាកមកប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសជាសមាជិក​វិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov (អាន់តន់ ស៊ីលូអាណូវ) បាននិយាយទៅកាន់លោក Lan Fo’an (ឡាន ហ្វ័រអាន) រដ្ឋមន្ត្រីហិរញ្ញវត្ថុចិនថា ពួកយើងត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ជាមួយបណ្ដាប្រទេសនៅក្នុងអង្គការ BRICS។ ពួកយើងមានឱកាសក្នុងការបង្កើតប្រព័ន្ធបង់ប្រាក់ ដើម្បីជួយដល់ឯករាជ្យភាព នៃហេដ្ឋារចនាសម្ព័ន្ធ​រវាងប្រទេសជាសមាជិក។

បន្ថែមពីនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីរូបនេះបាននិយាយថា ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃទំនាក់ទំនងហិរញ្ញវត្ថុ និងការតាំងទីលំនៅ នៅក្នុងអង្គការ BRICS គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រដ្ឋជាសមាជិកទាំងអស់ ។

សូមជម្រាបដែរថា ការអំពាវនាវរបស់រុស្ស៊ី សុំឲ្យបណ្ដាប្រទេសជាសមាជិកនៃអង្គការ BRICS ឈប់ពឹងផ្អែកលើរូបិយប័ណ្ណដុល្លារអាមេរិក កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសហាមឃាត់​ការនាំចេញឥន្ធនៈនុយក្លេអ៊ែរ របស់រុស្ស៊ី៕

The post រុស្ស៊ីអំពាវនាវឲ្យសមាជិកអង្គការ BRICS ឈប់ពឹងផ្អែកលើរូបិយប័ណ្ណដុល្លារអាមេរិក appeared first on .

តើការបោះពុម្ពប្រាក់ដុល្លារមួយសន្លឹកៗចំណាយថ្លៃដើមប៉ុន្មាន?
ប្រាក់ដុល្លារគឺជារូបិយប័ណ្ណពិភពលោក ខណៈទំនិញជាច្រើនមានតម្លៃគិតជាប្រាក់ដុល្លារ ចាប់តាំងពីប្រាក់ដុល្លារផ្ដល់នូវស្ថិរភាព នៃការផ្លាស់ប្តូររវាងក្រុមហ៊ុនអន្តរជាតិ។

ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាភិបាលសហព័ន្ធទុនបម្រុង មានគម្រោង​បង្កើនតម្រូវការ​រូបិយប័ណ្ណ​ថ្មី និង​ធ្វើការបញ្ជាទិញជាមួយនាយកដ្ឋានរតនាគារនៃការិយាល័យឆ្លាក់ និងបោះពុម្ព ដែលផលិតរូបិយប័ណ្ណអាមេរិក និងគិតថ្លៃក្រុមប្រឹក្សាភិបាលសម្រាប់ថ្លៃដើមផលិតកម្ម។

គួរជម្រាបដែរថា ដើម្បីអាចផលិតបាន​នូវ​ក្រដាស​ប្រាក់​ដុល្លារ​មួយសន្លឹកៗ ធនាគារកណ្ដាល​ត្រូវ​ចំណាយ​ថ្លៃដើមដែលក្នុងនោះ​មានដូចជា ថ្លៃក្រដាស ទឹកថ្នាំ កម្លាំងពលកម្ម និងថ្លៃចំណាយដោយផ្ទាល់ដើម្បីបោះពុម្ពចំណាំនីមួយៗ។

ខាងក្រោមនេះ គឺជាថ្លៃដើមនៃ​ការ​បោះពុម្ព​ក្រដាស​ប្រាក់​ដុល្លារ​នីមួយៗ៖

ក្រដាសប្រាក់ ១ដុល្លារ និង ២ដុល្លារ ចំណាយថ្លៃដើមបោះពុម្ព​ប្រហែល ២,៨សេនក្នុងមួយសន្លឹក

ក្រដាសប្រាក់ ៥ដុល្លារ ចំណាយថ្លៃដើមបោះពុម្ព​ប្រហែល ៤,៨សេនក្នុងមួយសន្លឹក

ក្រដាសប្រាក់ ១០ដុល្លារ ចំណាយថ្លៃដើមបោះពុម្ព​ប្រហែល ៤,៨សេនក្នុងមួយសន្លឹក

ក្រដាសប្រាក់ ២០ដុល្លារ ចំណាយថ្លៃដើមបោះពុម្ព​ប្រហែល ៥,៣សេនក្នុងមួយសន្លឹក

ក្រដាសប្រាក់ ៥០ដុល្លារ ចំណាយថ្លៃដើមបោះពុម្ព​ប្រហែល ៥,២សេនក្នុងមួយសន្លឹក

ក្រដាសប្រាក់ ១០០ដុល្លារ ចំណាយថ្លៃដើមបោះពុម្ព​ប្រហែល ៨,៦សេនក្នុងមួយសន្លឹក

រំលឹកបន្ថែមថា ប្រតិបត្តិការណ៍បោះពុម្ពរូបិយប័ណ្ណអាមេរិក សម្រាប់ឆ្នាំ ២០២៣ មានទំហំរហូត​ដល់ ៩៣១,៤លានដុល្លារ រាប់បញ្ចូលទាំងការទូទាត់សងប្រាក់វិញ សម្រាប់ថ្លៃបោះពុម្ពថេរ ដែលមានទាំងការចំណាយលើការផលិតដោយប្រយោល ការគាំទ្រ ការគ្រប់គ្រងទូទៅ រដ្ឋបាល ការស្រាវជ្រាវ ការអភិវឌ្ឍន៍ ការបោះពុម្ព និងការឆ្លាក់ ដែលមានកញ្ចប់ទឹកប្រាក់ប្រមាណ ៥៨៧លានដុល្លារ៕

The post តើការបោះពុម្ពប្រាក់ដុល្លារមួយសន្លឹកៗចំណាយថ្លៃដើមប៉ុន្មាន? appeared first on .

សម្តេច ហ៊ុន សែន៖ ​ក្រដាសប្រាក់​$1​,​$2​,$5​​អត់​កាត់ទឹកឬកាត់​ផុក​ទេ
សម្តេចនាយករដ្ឋមន្រ្តី
ហ៊ុន សែន បាន​ព្រ​មាន​ចាប់​ខ្លួន
អ្នក​ដែល​មិន​ចាយ​ក្រដាស
១$ ២$ និង
៥$ និង​កន្លែង​ប្ដូរ​ប្រាក់
ប្រសិន​បើ​មាន​ការ​​កាត់​ទឹក
កាត់​ផុក។

តាម​ផេក​ផ្លូវ​ការ​របស់​សម្ដេច
Samdech Hun Sen, Cambodian Prime Minister
បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​បែប​នេះ​ថា
“ក្រដាសប្រាក់ដុល្លារ​
$1,$2,$5​អត់កាត់ទឹកឬកាត់ផុកទេសូមជម្រាបជូនបង​ប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេសអោយបានជ្រាបថា​
បើ​បងប្អូនយកប្រាក់ដុល្លារទៅចាយឬទៅដូរបើ​មានគេកាត់ទឹកឬកាត់ផុក​
សូមរាយការណ៍ជម្រាបសមត្ថកិច្ចជាបន្ទាន់។”

The post សម្តេច ហ៊ុន សែន៖ ​ក្រដាសប្រាក់​$1​,​$2​,$5​​អត់​កាត់ទឹកឬកាត់​ផុក​ទេ appeared first on .