ផលិតអាគុយរថយន្តអគ្គិសនី

ក្រុមហ៊ុនយានយន្តជប៉ុនធំៗ ប្រកាសពង្រីកវិសាលភាពផលិតអាគុយរថយន្តពាសពេញប្រទេស
ក្រុមហ៊ុនយានយន្តជប៉ុនធំៗដូចជា Toyota Motor, Nissan Motor និងក្រុមហ៊ុនជាច្រើនផ្សេងទៀត បានសន្យា ជួយពង្រីកវិសាលភាពផលិតអាគុយរថយន្តឲ្យបានកាន់តែច្រើនជាងមុន ប្រហែល ៥០% ជាមួយកញ្ចប់ជំនួយពីរដ្ឋាភិបាល។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Nikkei បានបង្ហាញថា រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា ១ទ្រីលានយ៉េន ឬប្រមាណ ៧ពាន់លានដុល្លារ ចំពោះគ្រោងការណ៍មួយនេះ។

គោលបំណងនៃការបង្កើនការវិនិយោគនេះទៀតសោត នឹងជួយទ្រទ្រង់ជាពិសេស លើសមត្ថភាពផលិតអាគុយរថយន្តពី ៨០ហ្គីហ្គាវ៉ាត់ម៉ោង រហូតដល់ ១២០ហ្គីហ្គាវ៉ាត់ម៉ោង។

ក្នុងនោះ ក្រុមហ៊ុនខ្នាតយក្សដូចជា Toyota និង Nissan បានសន្យាបណ្ដាក់ទុន ២៥០ពាន់លានយ៉េន និង ១៥០ពាន់លានយ៉េន ស្របពេលក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្ស Panasonic Holdings នឹងចាក់លុយ ៥៥០ពាន់លានយ៉េន ក្នុងការពង្រីកវិសាលភាពផលិតអាគុយរថយន្ត៕

The post ក្រុមហ៊ុនយានយន្តជប៉ុនធំៗ ប្រកាសពង្រីកវិសាលភាពផលិតអាគុយរថយន្តពាសពេញប្រទេស appeared first on .

ឥណ្ឌូណេស៊ី​ បើក​ដំណើរការ​រោងចក្រផលិត​អាគុយរថយន្តអគ្គិសនីដំបូង​គេ​បង្អស់ នៅ​អាស៊ីអាគ្នេយ៍
ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៣ ខែកក្កដាកន្លងទៅ បានបើកដំណើរការរោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងបង្អស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

រោងចក្រនេះមានទីតាំងនៅទីក្រុង Karawang ភាគខាងលិចកោះ​ជ្វា​ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PT HLI Green Power ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនសាជីវកម្មអាគុយរបស់ឥណ្ឌូណេស៊ី និងក្រុមហ៊ុន Hyundai Motor Group និង LG Energy Solution (LGES) របស់ប្រទេសកូរ៉េខាងត្បូង។

ដោយថ្លែងនៅក្នុងពិធីសម្ពោធនោះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បាននិយាយថា ការបើកដំណើរការរោងចក្រនេះ គឺជាជំពូកថ្មីមួយដែលបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការក្លាយជាដៃគូសកល នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីសម្របសម្រួលសម្រាប់កិច្ចការសមុទ្រ និងការវិនិយោគ លោក Luhut Binsar Pandjaitan បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ឥណ្ឌូណេស៊ី ក្នុងការក្លាយជាតួអង្គដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីជាសកល ដោយសារតែប្រទេសរបស់ខ្លួនមានទុនបំរុងរ៉ែនីកែលដ៏ធំបំផុតរបស់ពិភពលោក ដែលជាសមាសធាតុសំខាន់នៃការផលិតអាគុយរថយន្ត EV។

ជម្រាបជូនផងដែរថា ជាមួយនឹងការវិនិយោគក្នុងចំនួនទឹកប្រាក់ ១ពាន់លានដុល្លារ រោងចក្រនេះអាចផលិតអាគុយរហូតដល់ ១០ GWh ជារៀងរាល់ឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់រថយន្តអគ្គិសនីចំនួន ១៥០ ០០០ គ្រឿង៕

The post ឥណ្ឌូណេស៊ី​ បើក​ដំណើរការ​រោងចក្រផលិត​អាគុយរថយន្តអគ្គិសនីដំបូង​គេ​បង្អស់ នៅ​អាស៊ីអាគ្នេយ៍ appeared first on .

មហាសេដ្ឋីបារាំង ពិចារណាសាងសង់រោងចក្រផលិតអាគុយរថយន្ត ចំពេលតម្រូវការទីផ្សារកំពុងត្រូវប៉ាន់
មហាសេដ្ឋីបារាំង Vincent Bollore កំពុងពិចារណាសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅប្រទេសបារាំង ចំពេលទីផ្សារកំពុងមានតម្រូវការខ្លាំង។

យោងតាមការចុះផ្សាយពីគេហទំព័រ TheNational បានបង្ហាញថា គម្រោងមួយនេះកំពុងស្ថិតនៅក្នុងការពិចារណា ក៏ប៉ុន្តែបើសិនជាសម្រេចទៅបានមែន អ្នកជំនួញខ្នាតយក្សជនជាតិបារាំងរូបនេះ ចង់ឲ្យការសាងសង់ត្រូវបញ្ចប់ និងបើកដំណើរការរោងចក្រនៅក្នុងឆ្នាំ២០៣០។

គម្រោងមួយនេះផងដែរ ក៏ទំនងទទួលបានកញ្ចប់ជំនួយពីរដ្ឋាភិបាលប្រមាណ ៥៣៤លានដុល្លារ ខណៈទំហំចំណាយគឺត្រូវចាយតិចបំផុតក៏ ២ពាន់លានដុល្លារដែរ ស៊ីសងលើការបំពាក់បច្ចេកវិទ្យា និងសមត្ថភាពផលិតរបស់រោងចក្រ។

សូមជម្រាបដែរថា បច្ចុប្បន្ននេះ រថយន្តអគ្គិសនីគឺជាផលិតផលមួយ ដែលកំពុងទទួលបានការគាំទ្រខ្លាំងទូទាំងសកលលោក ហើយក្នុងនោះតំបន់អឺរ៉ុបហាក់កំពុងជួបភាពលំបាក ដោយសារគូប្រជែងនៅតំបន់អាស៊ី កំពុងនាំមុខខ្លាំង លើការផលិតរថយន្តអគ្គិសនី។

ដូច្នេះហើយទើបមួយរយៈចុងក្រោយ ក្រុមមហាសេដ្ឋី និងអ្នកជំនួញជាច្រើន សុទ្ធសឹងតែសម្លឹងរកមើលឱកាស ហក់ចូលក្នុងវិស័យរថយន្តអគ្គិសនី ដែលកំពុងមានតម្រូវការខ្លាំងបែបនេះ៕

The post មហាសេដ្ឋីបារាំង ពិចារណាសាងសង់រោងចក្រផលិតអាគុយរថយន្ត ចំពេលតម្រូវការទីផ្សារកំពុងត្រូវប៉ាន់ appeared first on .

ក្រុមហ៊ុនខ្នាតយក្សអាល្លឺម៉ង់ BMW គ្រោងសាងសង់រោងចក្រផលិតអាគុយ ក្នុងប្រទេសថៃនៅឆ្នាំនេះ
ក្រុមហ៊ុន BMW Group Thailand ថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ខ្លួនគ្រោងនឹងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូង នៅប្រទេសថៃក្នុងឆ្នាំនេះ ក្នុងគោលបំណងគាំទ្រដល់ការលក់អាគុយរថយន្ត EV និងរថយន្ត plug-in hybrid EV របស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់ EV របស់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

លោក Alexander Baraka ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន BMW Group Thailand បាននិយាយថា ៖ “យើងបានសម្រេចចិត្តហើយថានឹងវិនិយោគលើការផលិតអាគុយរថយន្តអគ្គិសនីនៅទីនេះ ដោយសារប្រទេសចិនបាននិងកំពុងពង្រីកការវិនិយោគ EV ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងប្រទេសថៃ” ។

ទន្ទឹមនឹងនេះ លោក​ Baraka បាន​បន្ត​ទៀតថា ​ថៃ​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​មាន​រោងចក្រ​ផលិត​អាគុយ​រថយន្តអគ្គិសនីរបស់ BMW បន្ទាប់​ពី​រោងចក្រ​នៅ​ប្រទេស​ចិន និង​ប្រទេស​ហុងគ្រី។

លោក Baraka ក៏បាននិយាយផងដែរថា ក្រុមហ៊ុន BMW ក៏មានគម្រោងវិនិយោគលើការផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃ នៅខេត្ត Rayong ផងដែរ ប៉ុន្តែការសម្រេចចិត្តចុងក្រោយ នឹងត្រូវអាស្រ័យទៅលើការសិក្សាចំពោះកក្តាសំខាន់ៗមួយចំនួនជាមុនសិន រួមទាំងតម្រូវការទីផ្សារ និងការផ្គត់ផ្គង់បន្ទះឈីប semiconductors ជាដើម។

ជម្រាបជូនផងដែរថា ទីផ្សាររថយន្ត EV របស់ប្រទេសថៃ កំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ឧស្សាហកម្មនេះ ក្នុងគោលបំណងធ្វើឲ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលផលិតកម្ម EV ធំបំផុតក្នុងតំបន់៕

The post ក្រុមហ៊ុនខ្នាតយក្សអាល្លឺម៉ង់ BMW គ្រោងសាងសង់រោងចក្រផលិតអាគុយ ក្នុងប្រទេសថៃនៅឆ្នាំនេះ appeared first on .

កូរ៉ខាងត្បូង ត្រៀមកញ្ចប់ជំនួយ ២៩ពាន់លានដុល្លារ ទ្រទ្រង់ឧស្សាហកម្មអាគុយរថយន្តអគ្គិសនី
ប្រទេសកូរ៉េខាងត្បូង នឹងផ្ដល់កញ្ចប់ជំនួយសរុបជាទឹកប្រាក់ ៣៨ទ្រីលានវ៉ុន ឬប្រហែល ២៩ពាន់លានដុល្លារ ដើម្បីជួយពង្រឹង និងទ្រទ្រង់នៅក្នុងឧស្សាហកម្មអាគុយរថយន្តអគ្គិសនីនៅក្នុងស្រុក សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ចំពេលមានការប្រកួតប្រជែងទីផ្សារសកលខ្លាំង ចំពោះសង្វាក់ផ្គត់ផ្គង់ផលិតផលមួយនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋាភិបាលមានបំណង​ផ្ដល់អត្ថប្រយោជន៍ពន្ធ និងប្រាក់កម្ចី ទៅកាន់ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលកំពុងវិនិយោគនៅ​ក្រៅប្រទេស ដើម្បីធានាបានសិទ្ធជីករ៉ែ សម្រាប់វត្ថុធាតុដើមនៃការផលិតអាគុយរថយន្តអគ្គិសនី។

កូរ៉េខាងត្បូង គឺជាប្រភពដ៏ធំនៃការផលិតអាគុយរថយន្តអគ្គិសនី ពោលក្រុមហ៊ុនធំៗនៅទីនោះ​ដូចជា LG Energy Solution, Samsun SDI និង SK On បានក្ដោបក្ដាប់​ចំណែកទីផ្សារសកល រហូតដល់ ៤៩% នៃការផលិតអាគុយរថយន្តអគ្គិសនី។ នេះបើតាមទិន្នន័យបញ្ចេញដោយ​ក្រសួងជាច្រើន​នៅកូរ៉េខាងត្បូង។

សូមជម្រាបបន្ថែមថា បច្ចុប្បន្នអាគុយរថយន្តអគ្គិសនី និងបន្ទះឈីប គឺជាផលិតផលបច្ចេកវិទ្យា ដែលមានតម្រូវការខ្លាំងបំផុត ដោយសាររថយន្តអគ្គិសនីកំពុងមានសន្ទុះខ្លាំង ដែលធ្វើឲ្យមហាអំណាចធំៗជាច្រើន ងាកមកចាប់អារម្មណ៍ និងលើកទឹកចិត្តដល់​ក្រុមវិនិយោគិន ដែលរកស៊ីលើវិស័យមួយនេះ ដើម្បីបង្កើនភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ពួកគេ ឲ្យកាន់តែលូតលាស់ជាងមុន៕

The post កូរ៉ខាងត្បូង ត្រៀមកញ្ចប់ជំនួយ ២៩ពាន់លានដុល្លារ ទ្រទ្រង់ឧស្សាហកម្មអាគុយរថយន្តអគ្គិសនី appeared first on .

ឥណ្ឌូនេស៊ី គ្រោងចុះ MOU ជាមួយម៉ាឡេស៊ី ក្នុងការសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី
ឥណ្ឌូនេស៊ី គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ជាមួយប្រទេសម៉ាឡេស៊ី ក្នុងការសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី នៅក្នុងសួនឧស្សាហកម្ម Samalaju ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោក Raden Sigit Witjaksono តំណាងស្ថានកុងស៊ុលឥណ្ឌូនេស៊ី ប្រចាំនៅប្រទេសម៉ាឡេស៊ី បានបង្ហាញឱ្យដឹងថា រោងចក្រថ្មីនេះ នឹងត្រូវប្រើប្រាស់ថាមពល ពីរោងចក្រវារីអគ្គិសនី ដែលមានទីតាំង នៅទំនប់ Bakun ក្នុងរដ្ឋ Sarawak នៃប្រទេសម៉ាឡេស៊ី។

លោក Raden បាននិយាយទៀតថា អស់ជាច្រើនទសវត្សរ៍មកហើយ ដែលឥណ្ឌូនេស៊ី បានសហការគ្នាជាមួយរដ្ឋ Sarawak ។ ជាក់ស្តែង ខេត្ត Kalimantan ដែលស្ថិតភាគខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ី បានទិញយកអគ្គិសនី ពីរោងចក្រវារីអគ្គិសនីដែលមានទីតាំងនៅក្នុងរដ្ឋ Sarawak នេះ។

ជម្រាបជូនផងដែរថា កាលពីខែឧសភាកន្លងទៅ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ និងប្រមុខរដ្ឋ Sarawak របស់ប្រទេសម៉ាឡេស៊ី បានបើកការដ្ឋានសាងសង់គម្រោងវារីអគ្គិសនីថ្មីមួយ នៅក្នុងខេត្ត North Kalimantan ប្រទេសឥណ្ឌូនេស៊ី ដែលមានសមត្ថភាពផលិតថាមពលបាន ១ ៣៧៨ មេហ្គាវ៉ាត់ ដោយរដ្ឋ Sarawak បានចូលរួមចំណែក ២៥% នៃការចំណាយសរុបលើគម្រោងនេះ៕

The post ឥណ្ឌូនេស៊ី គ្រោងចុះ MOU ជាមួយម៉ាឡេស៊ី ក្នុងការសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី appeared first on .

BYD គ្រោងបោះទុន ១,២ពាន់លានដុល្លារ សង់រោងចក្រអាគុយថ្មី នៅចំកណ្តាលប្រទេសចិន
ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន BYD កំពុងមានគម្រោងក្នុងការសាងសង់រោងចក្រថ្មីមួយ តម្លៃ ១,២ពាន់លានដុល្លារ ដើម្បីផលិតអាគុយរថយន្តអគ្គិសនីរបស់ខ្លួន នៅកណ្តាលប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AsiaFinancial ។

FinDreams Technology ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំមួយរបស់ BYD មានបំណងសាងសង់រោងចក្រថ្មីមួយ​ ដែលអាចមានសមត្ថភាពផលិតថាមពលដល់ ៤០ ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ សម្រាប់អាគុយប្រភេទថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Blade Battery នៅក្នុងទីក្រុង Zhengzhou ក្នុងខេត្ត Henan ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន BYD បាននិយាយថា Blade Berttery នេះ គឺជាប្រភេទអាគុយ Lithium-iron-phosphate (LFP) ដែលមានទំហំតូច និងត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងរថយន្ត EV ។ ហើយលោក Wang Chuanfu ដែលប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ BYD បាន​សង្កត់ធ្ងន់ទៀតថា អាគុយប្រភេទនេះ គឺ​មាន​សុវត្ថិភាព​ជាង​ជម្រើស​ផ្សេង​ទៀត​ នៅ​ក្នុង​ទីផ្សារ ហើយវា​នឹង​មិនងាយឆាប​ឆេះ​ឡើយ។

ជម្រាបជូនផងដែរថា BYD បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក និងជាក្រុមហ៊ុនដែលលក់រថយន្ត EV ដាច់បំផុត នៅក្នុងប្រទេសចិនផងដែរ ដោយកាលពីឆ្នាំ ២០២២ កន្លងទៅ ក្រុមហ៊ុនចិននេះ អាចលក់រថយន្ត EV សរុប បានចំនួន ១,៨៦ លានគ្រឿង ពោលគឺបានវ៉ាដាច់ក្រុមហ៊ុនគូប្រជែង Tesla ដែលលក់សរុបបានត្រឹម ១,៣ លានគ្រឿងប៉ុណ្ណោះ ។

ក្រុមហ៊ុនផលិតរថយន្ត EV ខ្នាតយក្សរបស់ចិន មួយនេះក៏កំពុងចាប់ផ្តើមពង្រីកទីផ្សាររថយន្តរបស់ខ្លួន ទៅកាន់ទីផ្សារសកលលោកបានយ៉ាងឆាប់រហ័សផងដែរ ដោយពួកគេ កំពុងមានវត្តមាននៅលើទីផ្សារប្រទេសជាច្រើនរួចមកហើយ ដូចជាន័រវេស អូស្ត្រាលី អង់គ្លេស ប្រេស៊ីល កូស្តារីកា អាល្លឺម៉ង់ ជប៉ុន ម៉ិកស៊ិក និងសិង្ហបុរី ខណ: ​BYD ក៏កំពុងបន្តស្វែងរកការបង្កើតបណ្តាញចែកចាយ នៅសហរដ្ឋអាមេរិកផងដែរ៕

The post BYD គ្រោងបោះទុន ១,២ពាន់លានដុល្លារ សង់រោងចក្រអាគុយថ្មី នៅចំកណ្តាលប្រទេសចិន appeared first on .

ក្រុមហ៊ុនខ្នាតយក្សនៅអឺរ៉ុប ២ ចាប់ដៃគ្នាបោះទុនរាប់ពាន់លានដុល្លារ សង់រោងចក្រនីកែលនៅឥណ្ឌូនេស៊ី
យោងតាមក្រសួងវិនិយោគឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា ក្រុមហ៊ុន BASF របស់ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុនរុករករ៉ែរបស់បារាំង Eramet កំពុងឈានទៅរកការបញ្ចប់កិច្ចព្រមព្រៀង ក្នុងភាពជាដៃគូ ដែលមានតម្លៃ ២,៦ ពាន់លានដុល្លារ ដើម្បីធ្វើការវិនិយោគ ទៅក្នុងរោងចក្រ នៅប្រទេសឥណ្ឌូនេស៊ី សម្រាប់ការកែច្នៃនីកែល ក្នុងការប្រើប្រាស់ដើម្បីផលិតអាគុយបំពាក់លើរថយន្តអគ្គិសនី។

មិនតែប៉ុណ្ណោះ នាយកប្រតិបត្តិក្រុមហ៊ុន BASF លោក Martin Brudermuller បាននិយាយថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនរបស់លោក ជាមួយ Eramet គឺស្ថិតនៅដំណាក់កាលចុងក្រោយហើយ ខណ:ផែនការក្នុងការចាប់ផ្តើមគម្រោងថ្មីនេះ អាចនឹងត្រូវធ្វើឡើង នៅឆមាសទីមួយ ឆ្នាំ ២០២៣ នេះ ។

បន្ថែមពីនេះ បើតាមថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Eramet បានបង្ហាញឱ្យដឹងទៀតថា គម្រោងនេះ នឹងពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍរោងចក្រផលិតទឹកអាស៊ីតសម្ពាធខ្ពស់ (HPAL) និងល្បាយ MHP ពីរ៉ែនីកែល សម្រាប់ការផលិតជាអាគុយ បំពាក់នៅលើរថយន្តអគ្គិសនី ដែលមានទីតាំងនៅតំបន់ឈូងសមុទ្រ Weda របស់ប្រទេសឥណ្ឌូនេស៊ី។ ហើយចំពោះរោងចក្រថ្មីនេះ ត្រូវបានរំពឹងថា នឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅដើមឆ្នាំ ២០២៦៕

The post ក្រុមហ៊ុនខ្នាតយក្សនៅអឺរ៉ុប ២ ចាប់ដៃគ្នាបោះទុនរាប់ពាន់លានដុល្លារ សង់រោងចក្រនីកែលនៅឥណ្ឌូនេស៊ី appeared first on .

រដ្ឋាភិបាលអាមេរិក សម្រេចផ្តល់ប្រាក់កម្ចី ២,៥ ពាន់លានដុល្លារ ជូនក្រុមហ៊ុនខ្នាតយក្ស ២ បង្កើតរោងចក្រអាគុយ
កាលពីដើមសប្តាហ៍នេះ ក្រសួងថាមពលសហរដ្ឋអាមេរិក បានប្រកាសថាខ្លួន កំពុងផ្តល់ប្រាក់កម្ចីចំនួន ២,៥ ពាន់លានដុល្លារ ដើម្បីជួយដល់ការបង្កើតមជ្ឈមណ្ឌលផលិតអាគុយលីចូមថ្មីៗចំនួន ៣ នៅក្នុងរដ្ឋ Ohio , Tennessee និងរដ្ឋ Michigan ។

បើតាមការចុះផ្សាយពី CNN បានបង្ហាញថា ការិយាល័យផ្តល់ប្រាក់កម្ចី DOE នឹងផ្តល់ជូនប្រាក់កម្ចីការប្រាក់ទាប ដល់ Ultium Cells LLC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន General Motors (GM) និងក្រុមហ៊ុនផលិតអាគុយរបស់កូរ៉េខាងត្បូង LG Energy Solutions ដើម្បីផលិតអាគុយ បំពាក់លើរថយន្តអាគ្គិសនី។

តាមរយ:ការសាងសង់រោងចក្រថ្មីៗនេះផងដែរ គឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន GM ដែលបានសន្យាថា នឹងផលិតតែរថយន្តអគ្គិសនីទាំងអស់ នៅត្រឹមឆ្នាំ ២០២៥ ពោលគឺស្របគ្នាជាមួយនឹងគោលដៅរបស់ប្រធានាធិបតី លោក Joe Biden ដែលបានកំណត់ថា ពាក់កណ្តាលនៃរថយន្តថ្មីដែលដាក់លើទីផ្សារសហរដ្ឋអាមេរិក នឹងត្រូវតែជារថយន្តអគ្គិសនី នៅឆ្នាំ ២០៣០ ។

ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីថាមពលអាមេរិក លោកស្រី Jennifer Granholm បាននិយាយថា ប្រាក់កម្ចីពី DOE នេះ នឹងផ្តល់ជូនដើម្បីចាប់ផ្តើមផលិតអាគុយរថយន្តអគ្គិសនី នៅក្នុងស្រុក ដើម្បីអាចកាត់បន្ថយការពឹងផ្នែកទៅលើប្រទេសផ្សេង ក្នុងការបំពេញតាមតម្រូវការកើនឡើង នាពេលបច្ចុប្បន្ន និងអនាគត ។

លើសពីនេះ DOE បានធ្វើការប៉ាន់ប្រមាណថា នៅពេលរោងចក្រ Ultium Cells ចំនួនបី សាងសង់រួចរាល់ នោះវានឹងអាចបង្កើតការងារថ្មីៗជូនពលរដ្ឋអាមេរិក រហូតដល់ជាង ១១ ០០០ កន្លែង ៕

The post រដ្ឋាភិបាលអាមេរិក សម្រេចផ្តល់ប្រាក់កម្ចី ២,៥ ពាន់លានដុល្លារ ជូនក្រុមហ៊ុនខ្នាតយក្ស ២ បង្កើតរោងចក្រអាគុយ appeared first on .

Mazda គ្រោងចាក់លុយជាង ១០ ពាន់លានដុល្លារ ដើម្បីទិញអាគុយរថយន្តអគ្គិសនី
ក្រុមហ៊ុន​យានយន្ត​ជប៉ុន Mazda motor Corp មានគម្រោង​ចង់​វិនិយោគប្រាក់​ប្រហែល ១,៥ ទ្រីលានយ៉េន ឬ​ប្រមាណ ១០,៦ ពាន់​លាន​ដុល្លារ ត្រឹមឆ្នាំ ២០៣០ ដើម្បី​ទិញ​អាគុយរថយន្ត​អគ្គិសនី​ពី​ក្រុមហ៊ុន Envision AESC។ នេះបើតាម​ការ​ចុះផ្សាយពី Nikkei។

ប្រភពដដែលបន្ថែមទៀតថា ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅទីក្រុង Hiroshima មានបំណង​ចង់​ទិញ និង​បង្កើន​ការ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ទូទាំងជប៉ុន តាម​រយៈ​ការសហការជាមួយ​ក្រុមហ៊ុន Envision AESC។

គួររំលឹកដែរថា ក្រុមហ៊ុន​ផលិត​រថយន្ត​ទូទាំង​ពិភពលោក​កំពុង​សំងំ​ចាក់​លុយ​រាប់​ពាន់​លាន​ដុល្លារ ទៅលើ​ការ​សាងសង់​រោងចក្រ​ផលិត​អាគុយ​រថយន្ត​អគ្គិសនី តួយ៉ាងដូចជា​ក្រុមហ៊ុន Toyota Motor Corp ជាដើម ដែល​បាន​ជះលុយ​ជាង ៥ ពាន់​លាន​ដុល្លារ​លើ​ការ​ផលិត​អាគុយ​រថយន្ត​អគ្គិសនី៕

The post Mazda គ្រោងចាក់លុយជាង ១០ ពាន់លានដុល្លារ ដើម្បីទិញអាគុយរថយន្តអគ្គិសនី appeared first on .