ផ្គត់ផ្គង់ទឹកស្អាត

ការផ្គត់ផ្គង់ទឹកសា្អតកើនឡើង១៦%ក្នុងឆ្នំា២០២៣
ក្នុងពិធីបង្ហាញសមិទ្ធផលការងារឆ្នំា២០២៣ និងលើកទិសដៅការងារជាយុទ្ធសាស្ត្រសម្រាប់ឆ្នំា២០២៤នៅថ្ងៃទី២០ កុម្ភៈនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានបញ្ជាក់ថា ក្រសួងបានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការផលិតទឹកស្អាតសម្រាប់ទំាងការប្រើប្រាស់ តាមលំនៅឋាន និងតាមរោងចក្រ សហគ្រាសនានា។ ការផលិតនិងការផ្គត់ផ្គង់ទឹកស្អាតនៅទូទំាងប្រទេសសម្រេចបានជាង៤៦១ លានម៉ែត្រគូប កើនឡើងប្រមាណ១៦%។

បើយោងតាមរដ្ឋមន្ត្រី នៅដំណាច់ឆ្នំា២០២៣ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករឯកជនបានធ្វើការតភ្ជាប់បណ្តាញទឹកស្អាតសរុបជាង ១លាន៣០ម៉ឺនតំណ កើនឡើងជាង៨% បើប្រៀបធៀបនឹងមួយឆ្នំាមុន ហើយប្រហែងបណ្តាញផ្គត់ផ្គង់ទឹកស្អាតបានកើនឡើង ៣.០៦៧គីឡូម៉ែត្រ(ឬ១១% ដល់៣០.៣៥១ គីឡូម៉ែត្រ។ ប្រការនេះបានធ្វើឱ្យភូមិចំនួន៦.៥១៩ ក្នុងចំណោមតំបន់សេវាសរុប ១០.១៧៣ភូមិទទួលបានទឹកស្អាតប្រើប្រាស់ ។

លោកបញ្ជាក់ថា «នៅក្នុងឆ្នំា២០២៣ គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតចំនួន៥ត្រូវបានបញ្ចប់។ ក្នុងនោះ២គម្រោងជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ដែលស្មើប្រមាណជាង៥០លានដុល្លារអាមេរិកនិងគម្រោងហិរញ្ញប្បទានសម្បទានពីដៃគូអភិវឌ្ឍន៍នានាមានចំនួន៣ គម្រោងស្មើប្រមាណ៤១៤លានដុល្លារអាមេរិក»៕តាកែវ

The post ការផ្គត់ផ្គង់ទឹកសា្អតកើនឡើង១៦%ក្នុងឆ្នំា២០២៣ appeared first on .

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល នឹងបន្តខិតខំគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រ
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បានបង្ហាញមោទភាពចំពោះសមិទ្ធផលរោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន ដែល​ជា​រោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា។ជាមួយគ្នានេះ សម្តេចក៏បានអះអាងថា រាជរដ្ឋាភិបាល និងបន្តខិតខំគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រឱ្យកាន់តែខ្លាំងថែមទៀត។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងនឹងកំពុងបន្តគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្នុងនោះអ្នកដែលប្រើប្រាស់ទឹកមិនលើស៧ម៉ែត្រគូប គឺតម្លៃទឹក១ម៉ែត្រគូបត្រឹម៤០០ រៀលប៉ុណ្ណោះ ហើយអ្នកដែលប្រើទឹកចាប់ពី៨ម៉ែត្រគូបដល់១៥ ម៉ែត្រគូបតម្លៃ៧២០រៀល ក្នុង១ម៉ែត្រគូបប៉ុណ្ណោះ។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាក់ថា៖« ប្រទេសមានសន្ដិភាព ទោះបីប្រឈមបញ្ហាកូវីដ-១៩ ប៉ុន្ដែរាជរដ្ឋាភិបាល បានកសាងសមិទ្ធផលថ្មីៗជាច្រើនសម្រាប់កម្ពុជា។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងទៀតថា តម្រូវការប្រើប្រាស់ទឹក និងអគ្គិសនី មិនចេះគ្រប់គ្រាន់នោះឡើយ ព្រោះមនុស្សកើត និងធំធាត់ជារៀងរាល់ថ្ងៃ ហេតុនេះបើយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសយើងនឹងរឹតតែរីកចម្រើនទៅមុខ៕  អត្ថបទ៖ ពិសី

The post សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល នឹងបន្តខិតខំគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រ appeared first on .

បញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ក្រុងភ្នំពេញនឹងបិទបញ្ចប់នៅចុងឆ្នាំ២០២៣នេះ
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថាបញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញដែលធ្លាប់ជួបប្រទះអស់រយៈពេលច្រើនឆ្នាំមកនេះនឹងត្រូវបិទបញ្ចប់នៅត្រឹមចុងឆ្នំា២០២៣ខាងមុខស្របពេលសមត្ថភាពនៃការផលិតទឹកស្អាតមានការកើនឡើង។

នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ការផ្គត់ផ្គង់ និងដំឡើងឧបករណ៍ អេឡិចតូ និងមេកានិច នៃគម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរា រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនគូបូតា នៅថ្ងៃទី១០ ខ មករា ឆ្នាំ ២០២២ លោក សំរិទ្ធ សុវិទ្យា អគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រាប់អ្នកសារព័ត៌មានថា មកដល់ពេលនេះរោងចក្រផលិតទឹកស្អាតដែលមានស្រាប់ចំនួន៤កន្លែងនេះយើងអាចផលិតទឹកស្អាតបានប្រមាណ៦៣០ពាន់ម៉ែត្រគូបនៅក្នុងមួយថ្ងៃ។ នៅឆ្នាំ២០២៣នេះក្នុងខែ៦ យើងនឹងបន្ថែមសមត្ថភាពផលិត១៩៥ពាន់ម៉ែត្រគូបទៀតនៅក្នុងមួយថ្ងៃហើយដល់ខែធ្នូឆ្នំា២០២៣ខាងមុខនេះទៀតសោធគឺយើងមាននិងមានទឹកស្អាត១៩៥ពាន់ម៉ែត្រគូបបន្ថែមទៀត។អីចឹងនៅរាជធានីភ្នំពេញចុងឆ្នំា២០២៣ឬដើមឆ្នំា២០២៤យើងអាចផលិតទឹកបានប្រមាណ៨.០០០ម៉ែ៣ត្រគូបនៅក្នុងមួយថ្ងៃ។

លោក សំរិទ្ធ សុវិទ្យាមានប្រសាសន៍បញ្ជាក់ថា« ការខ្វះខាតទឹកស្អាតប្រើប្រាស់រយៈពេល៦ឬ៧ឆ្នំាកន្លងមកនេះយើងនឹងបិទបញ្ចប់វានៅត្រឹមចុងឆ្នំា២០២៣នេះហើយយើងបានទឹកមួយដែលអាចផ្គត់ផ្គង់ទៅទិសខាងលិចនៅពេលមុនបោះឆ្នោតសភានាខែកក្កដាឆ្នំា២០២៣ខាងមុខនេះ ។យើងសង្ឃឹមថាមានទឹក១៩៥ពាន់ម៉ែត្រគូបធ្វើជាកាដូរជូនដល់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញយើង ថែមទៅលើសមត្ថភាពបច្ចុប្បន្នដែលមានសត្វថ្ងៃ៦៣០ពាន់ម៉ែត្រគូប ហើយនេះគឺជាការប្តេជ្ញាចិត្តដ៏ធំរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឆ្លើយតបយ៉ាងទៅតាមសំណូមពររបស់សម្តេចតេជោដែលសេម្តេចបានមកបើកសម្ពោធដាក់ការដ្ឋានសាងសង់រោងចក្របាក់ខែងកាលពីដើមឆ្នាំ២០២១កន្លងមកនេះ»។

លោកបន្តថា ផែនការផ្គត់ផ្គង់ទឹកស្អាតរបស់យើងស្របទៅតាមទិសដៅអភិវឌ្ឍន៍សហវត្សរ៍របស់យើងដែលថានៅឆ្នំា២០២៥ខាងមុខយើងនឹងមានទឹកស្អាត១០០%នោះ រាជធានីភ្នំពេញគឺអាចសម្រេចបាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថារាជធានីភ្នំពេញកំពុងតែមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សដែលជាហេតុធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតចេះតែកើនឡើង។ចាប់ពីចុងទស្សវត្សរឆ្នំា២០០០មករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានពង្រីកសមត្ថភាពផលិត និងចែកចាយទឹករបស់ខ្លួនឥតឈប់ឈរពិសេសតាមរយៈការសាងសង់រោងចក្រផលិតទឹកស្អាតជ្រោយចង្វារជំហានទី១និងជំហានទី២ក្នុងទស្សវត្សឆ្នំា២០០០។

បន្ទាប់មកមានការសាងសង់រោងចក្រផលិតទឹកស្អាតនិរោធជំហានទី១ និងជំហានទី២នៅឆ្នំា២០១០ដល់ឆ្នំា២០១៧។នៅចុងឆ្នំា២០១៩រោងចក្រផលិតទឹកស្អាតចំការមនក៏បានដាក់ឱ្យដំណើរការព្រមទំាងមានការគ្រោងដាក់ដំណើរការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១នាពាក់កណ្តាលឆ្នំា២០២៣និងគ្រោងដាក់ដំណើរការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី២នាដើមឆ្នំា២០២៤៕ អត្ថបទ៖ ឧកញ៉ា សារេត

The post បញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ក្រុងភ្នំពេញនឹងបិទបញ្ចប់នៅចុងឆ្នាំ២០២៣នេះ appeared first on .

កម្ពុជា ស្នើ ADB ជួយ៤ចំនុចដើម្បីអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា
តាមរយៈជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម  និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំ កម្ពុជា(ADB) កាលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ភាគីកម្ពុជា បានស្នើឲ្យ ADB ជួយលើរឿងសំខាន់ៗចំនួន៤ ដើម្បីអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។ លោក ចម  ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានឲ្យដឹងថា កិច្ចពិភាក្សានេះ បានផ្តោតលើវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានរបស់ ADB លើការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ក្នុង គោលដៅអភិវឌ្ឍវិស័យទឹកស្អាតសម្រាប់ទាំងអស់គ្នា។

ទន្ទឹមគ្នានេះ លោកបានស្នើឲ្យADB ជួយលើ៤ចំនុច ដើម្បីអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជាក្នុងនោះរួមមាន៖ ​១.ជួយគាំទ្រ​ការងារផលិតទឹកដើម្បីលក់ដុំ២.ការសាងសង់អាងប្រព្រឹត្តិកម្មខ្នាតតូចសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ​ឬតំបន់ឆ្ងាយខ្វះប្រភពទឹក៣.ការផ្តល់កម្ចីវិនិយោគឯកជនសម្រាប់ការត​បណ្តា​ញ​ទឹក​ស្អាត​ពីប្រភពទឹកខេត្តកំពត​ មកទីរួមស្រុកមួយចំនួននៅខេត្តព្រះសីហនុ​ ដែលជាខេត្តត្រូវបានចាត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនិងទី៤.ការ​បំពាក់​Sensor ដើម្បីតាមដានសម្ពាធទឹក​និងគុណភាពទឹកជាដើម​ ។

ជាការឆ្លើយតប លោកស្រី Jyotsana Varma ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) បានបង្ហាញជំហរគាំទ្រ និងពង្រឹង កិច្ចសហប្រតបត្តិការបន្ថែមទៀត ដើម្បីជម្រុញឲ្យវិស័យទឹកស្អាតនៅកម្ពុជា សម្រេចបានតាមគោលដៅរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ដែរថា បើតាមក្រសួងឧស្សាហកម្មបានឲ្យដឹងថា ADB បានផ្តល់គម្រោងហិរញ្ញប្បទានជាច្រើនក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យខេត្តនៅកម្ពុជា ចាប់តាំងពី ឆ្នាំ២០១៤ មកទៅលើខេត្តគោលដៅជាច្រើនរួមមាន៖ខេត្ត ស្វាយរៀង កំពង់ចាម កំពង់ធំ ពោធិ៍សាត់ កំពត សៀមរាប ព្រះសីហនុ  និងខេត្តស្ទឹងត្រែងជាដើម៕

The post កម្ពុជា ស្នើ ADB ជួយ៤ចំនុចដើម្បីអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា appeared first on .

ក្រសួងអភិវឌ្ឍន៍ជនបទ កំណត់យកខេត្ត ៥ ដើម្បីក្លាយជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាពាសកាលនៅឆ្នាំក្រោយ
ក្រសួងអភិវឌ្ឍន៍ជនបទ កំណត់យកខេត្តចំនួន ៥ ឱ្យក្លាយជាខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៣ ដូចជាខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រៃវែង និងស្វាយរៀង។ ខណៈខេត្តកណ្ដាល មានស្រុកចំនួន ០៤ គឺស្រុកអង្គស្នួល កណ្តាលស្ទឹង ខ្សាច់កណ្តាល និង ស្រុកលើកដែក សម្រេចបានជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាល ពាសកាល “ODF” នឹងបានប្រកាសទទួលស្គាល់ជាផ្លូវការ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

លោក អ៊ុក រ៉ាប៊ុន លើកឡើងថា ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ រាជរដ្ឋាភិបាលបាន និងគោលដៅយ៉ាងច្បាស់លាស់នៅក្នុងគោលនយោបាយជាតិស្តីពី កំណត់នូវទស្សនៈវិស័យ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថា “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងរស់នៅក្នុងនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ បរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព”។

លោកថា ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ ក្រសួងបាននឹងកំពុងបន្តអនុវត្តនូវផែនការសកម្មភាពជាតិស្ដីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ ដោយកំណត់យកនូវគោលដៅអត្រាគ្របដណ្តប់ចំនួន ៩០% លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទនៅឆ្នាំ ២០២៣។ ទន្ទឹមនឹងនេះ ក្រសួងក៏បានកំណត់យកខេត្តចំនួន ៥ ឱ្យក្លាយជាខេត្តដែលបញ្ឈប់ការ បន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៣ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្វាយរៀងផងដែរ។

ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យ១០០% លោករដ្ឋមន្ត្រី បានអំពាវនាវដល់ដៃគូពាក់ព័ន្ធនានាទាំងអស់ បន្តការចូលរួម និងសហការ សម្រាប់សកម្មភាពលើកកម្ពស់អនាម័យជនបទឲ្យកាន់តែប្រសើរឡើងថែមទៀតតាមរយៈការអនុវត្តនូវ ផែនការសកម្មភាពជាតិស្តីពីការផ្គតផ្គង់ទឹក ការសំអាត និងអនាម័យជនបទ។

សូមជម្រាបជូនថា កាលពីឆ្នាំ២០២១កន្លងទៅ​ លោក ​អ៊ុ​ក ​រ៉ា​ប៊ុ​ន​ បាន​អះអាង​ថា ​ប្រជាជន​នៅ​តាម​ជនបទ​ទាំងអស់​នឹង​មានទឹក​ស្អាត​ និង​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​កង្វក់​នៅ​ក្នុង​រយៈពេល​ ៧​ ឆ្នាំ​ទៀត​។​

​បើតាមលោក  អ៊ុក ​រ៉ា​ប៊ុ​ន ​នៅ​ឆ្នាំ​ ២០២៥ ប្រជាជន​នៅ​តាម​ជនបទ​ទាំងអស់​នឹង​មានទឹក​ស្អាត​ និង​អនាម័យ​គ្រប់គ្រាន់​ ហើយ​ពួក​គេ​នឹង​រស់នៅ​ក្នុង​បរិយាកាស​ល្អ​។​ ​គោលដៅ​សម្រាប់​ការ​អភិវឌ្ឍ​សតវត្សរ៍​ គឺ​ ប្រជាជន​នៅ​តាម​តំបន់​ជនបទ​ចំនួន​ ៥០​ ភាគរយ​នឹង​ទទួល​បាន​ទឹក​ស្អាត​ហើយ​ ៣០​ ភាគរយ​នឹង​មាន​បង្គន់​អនាម័យ​នៅ​ឆ្នាំ​ ២០១៥​៕

The post ក្រសួងអភិវឌ្ឍន៍ជនបទ កំណត់យកខេត្ត ៥ ដើម្បីក្លាយជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាពាសកាលនៅឆ្នាំក្រោយ appeared first on .