បញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ក្រុងភ្នំពេញនឹងបិទបញ្ចប់នៅចុងឆ្នាំ២០២៣នេះ

សង្គម​និង​សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថាបញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញដែលធ្លាប់ជួបប្រទះអស់រយៈពេលច្រើនឆ្នាំមកនេះនឹងត្រូវបិទបញ្ចប់នៅត្រឹមចុងឆ្នំា២០២៣ខាងមុខស្របពេលសមត្ថភាពនៃការផលិតទឹកស្អាតមានការកើនឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ការផ្គត់ផ្គង់ និងដំឡើងឧបករណ៍ អេឡិចតូ និងមេកានិច នៃគម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរា រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនគូបូតា នៅថ្ងៃទី១០ ខ មករា ឆ្នាំ ២០២២ លោក សំរិទ្ធ សុវិទ្យា អគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រាប់អ្នកសារព័ត៌មានថា មកដល់ពេលនេះរោងចក្រផលិតទឹកស្អាតដែលមានស្រាប់ចំនួន៤កន្លែងនេះយើងអាចផលិតទឹកស្អាតបានប្រមាណ៦៣០ពាន់ម៉ែត្រគូបនៅក្នុងមួយថ្ងៃ។ នៅឆ្នាំ២០២៣នេះក្នុងខែ៦ យើងនឹងបន្ថែមសមត្ថភាពផលិត១៩៥ពាន់ម៉ែត្រគូបទៀតនៅក្នុងមួយថ្ងៃហើយដល់ខែធ្នូឆ្នំា២០២៣ខាងមុខនេះទៀតសោធគឺយើងមាននិងមានទឹកស្អាត១៩៥ពាន់ម៉ែត្រគូបបន្ថែមទៀត។អីចឹងនៅរាជធានីភ្នំពេញចុងឆ្នំា២០២៣ឬដើមឆ្នំា២០២៤យើងអាចផលិតទឹកបានប្រមាណ៨.០០០ម៉ែ៣ត្រគូបនៅក្នុងមួយថ្ងៃ។

លោក សំរិទ្ធ សុវិទ្យាមានប្រសាសន៍បញ្ជាក់ថា« ការខ្វះខាតទឹកស្អាតប្រើប្រាស់រយៈពេល៦ឬ៧ឆ្នំាកន្លងមកនេះយើងនឹងបិទបញ្ចប់វានៅត្រឹមចុងឆ្នំា២០២៣នេះហើយយើងបានទឹកមួយដែលអាចផ្គត់ផ្គង់ទៅទិសខាងលិចនៅពេលមុនបោះឆ្នោតសភានាខែកក្កដាឆ្នំា២០២៣ខាងមុខនេះ ។យើងសង្ឃឹមថាមានទឹក១៩៥ពាន់ម៉ែត្រគូបធ្វើជាកាដូរជូនដល់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញយើង ថែមទៅលើសមត្ថភាពបច្ចុប្បន្នដែលមានសត្វថ្ងៃ៦៣០ពាន់ម៉ែត្រគូប ហើយនេះគឺជាការប្តេជ្ញាចិត្តដ៏ធំរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឆ្លើយតបយ៉ាងទៅតាមសំណូមពររបស់សម្តេចតេជោដែលសេម្តេចបានមកបើកសម្ពោធដាក់ការដ្ឋានសាងសង់រោងចក្របាក់ខែងកាលពីដើមឆ្នាំ២០២១កន្លងមកនេះ»។

លោកបន្តថា ផែនការផ្គត់ផ្គង់ទឹកស្អាតរបស់យើងស្របទៅតាមទិសដៅអភិវឌ្ឍន៍សហវត្សរ៍របស់យើងដែលថានៅឆ្នំា២០២៥ខាងមុខយើងនឹងមានទឹកស្អាត១០០%នោះ រាជធានីភ្នំពេញគឺអាចសម្រេចបាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថារាជធានីភ្នំពេញកំពុងតែមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សដែលជាហេតុធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតចេះតែកើនឡើង។ចាប់ពីចុងទស្សវត្សរឆ្នំា២០០០មករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានពង្រីកសមត្ថភាពផលិត និងចែកចាយទឹករបស់ខ្លួនឥតឈប់ឈរពិសេសតាមរយៈការសាងសង់រោងចក្រផលិតទឹកស្អាតជ្រោយចង្វារជំហានទី១និងជំហានទី២ក្នុងទស្សវត្សឆ្នំា២០០០។

បន្ទាប់មកមានការសាងសង់រោងចក្រផលិតទឹកស្អាតនិរោធជំហានទី១ និងជំហានទី២នៅឆ្នំា២០១០ដល់ឆ្នំា២០១៧។នៅចុងឆ្នំា២០១៩រោងចក្រផលិតទឹកស្អាតចំការមនក៏បានដាក់ឱ្យដំណើរការព្រមទំាងមានការគ្រោងដាក់ដំណើរការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១នាពាក់កណ្តាលឆ្នំា២០២៣និងគ្រោងដាក់ដំណើរការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី២នាដើមឆ្នំា២០២៤៕ អត្ថបទ៖ ឧកញ៉ា សារេត